រដ្ឋាភិបាល

ការបោះឆ្នោត

​លោក​ ហ៊ុន​ សែន​៖​ គ្មាន​ការ​បែកបាក់​ក្នុង​ជួរ​ដឹកនាំ​បក្ស​ដូច​ពាក្យ​ចចាមអារ៉ាម​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ពី​ម្សិលមិញ​បាន​បដិសេធ​ពី​ការ​លើក​ឡើង​ថា​ «​បែកបាក់​»​ គ្នា​ក្នុង​ចំណោម​មេដឹកនាំ​កំពូលៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ (CPP)​ និង​ច្រានចោល​ព័ត៌មាន​អំពី​ការ​ដក​តំណែង​ប្រធាន​ព្រឹទ្ធសភា​លោក​ សាយ​ ឈុំ​ និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក​ ស​ ខេ ...

បែន សុខហ៊ាន
https://bit.ly/2QsQRTD

​ខួប​ ១​ ឆ្នាំ​ក្រោយ​ការ​រំលាយ​ អនាគត​បក្ស​ប្រឆាំង​នៅ​តែ​មិន​ច្បាស់លាស់​

១​ ឆ្នាំ​ក្រោយ​ការ​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏​ចម្រូងចម្រាស​អនាគត​អតីត​បក្ស​ប្រឆាំង​មួយ​នេះ​ នៅ​តែ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​ ខណៈ​ការ​ខ្វែងគំនិត​គ្នា​នៅ​តែ​បន្ត​កើតឡើង​ដោយ​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្សប្រឆាំង​ថា​ បក្ស​ខ្លួន​នឹង​មានដំណើរ​ការ​ឡើង​វិញ​ ក្រោម ...

បែន សុខហ៊ាន
https://bit.ly/2A39PFn

​គ​.​ជ​.​ប​.​ ចាប់ផ្តើម​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះ​ឆ្នោត​

​កាលពី​ម្សិលមិញ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ចាប់ផ្តើម​រយៈពេល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រយៈពេល​ ១៨​ ថ្ងៃ​ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះ​ឆ្នោត​របស់​ប្រទេស​។​ លោក​ នុ​ត​សុខុម​ មន្ត្រី​ គ​.​ជ​.​ប​.​ បាន​មាន​ប្រសាសន៍​ក្នុងអំឡុងពេល​កិច្ចប្រជុំ​នៅ ...

ឃួន ណារីម
https://www.khmertimeskh.com/50538474/nec-begins-updating-voter-list/

នៅមុខ UN លោក​​ ហ៊ុន សែន ​ចាត់​ទុក​ការវាយតម្លៃ​អវិជ្ជមាន​ពី​ខាង​ក្រៅ​ «​ជា​ការប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​» ​ចំពោះ​ឆន្ទៈ​ពលរដ្ឋ​កម្ពុជា

នៅ​ចំពោះ​មុខ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ការពារ​លទ្ធផល​នៃ​ការបោះឆ្នោត​កាលពី​ខែ​កក្កដា និង​ចាត់ទុក​ការវាយតម្លៃ​អវិជ្ជមាន​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ថា​ជា​ «​ការប្រមាថ​យ៉ាងធ្ងន់ធ្ងរ​» ​ចំពោះ​ឆន្ទៈ​ពលរដ្ឋ​កម្ពុជា និង​មហិច្ឆតា​ប៉ុនប៉ង «​ជ្រៀតជ្រែក​» ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ ខណៈ​អតីត​មេបក្ស​ប្រឆាំង​លោក ...

បែន សុខហ៊ាន
https://bit.ly/2xQx2ui

គ.ជ.ប គ្រោង​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នៅ​ដើម​ខែ​ក្រោយ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) កំណត់​យក​ថ្ងៃ​ទី​១​ដល់​១៨​ ខែ​តុលា​ខាង​មុខ​ ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ដោយ​គ្រោង​នឹង​ចុះ​ឈ្មោះ​ឲ្យ​បាន​ជាង​៤០​ម៉ឺន​នាក់​។ នេះ​បើ​តាម​លោក​ ហង្ស​ ពុទ្ធា អ្នក​នាំ​ពាក្យ​(គ.​ជ.ប​)​កាល ...

សុទ្ធ គឹមសឿន
https://bit.ly/2Q2qIqe

​សមាជិក​សភា​លាលែង​ដើម្បី​រក្សា​តំណែង​

សមាជិក​សភា​គណបក្ស​ប្រជាជន​ ដែល​ទើបតែ​ជាប់​ឆ្នោត​កាន់​តំណែង​ក្នុង​រដ្ឋាភិបាល​ បាន​លាលែង​ពី​តំណែង​ពី​រដ្ឋសភា​ជា​ផ្លូវការ​កាលពី​ម្សិលមិញ​ ដើម្បី​រក្សា​តំណែង​នៅ​ក្នុង​រដ្ឋាភិបាល​។​ នៅ​ក្នុង​ឯកសារ​ចំនួន​៥​ទំព័រ​ ដែល​បាន​ដាក់​ជូន​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ទៅ​គណៈកម្មាធិការ ...

តាំង វីដា
https://www.khmertimeskh.com/50532395/mps-resign-to-retain-posts/

អាល្លឺម៉ង់​ ចេញ​មុខ​អបអរសាទរ​ការឡើង​កាន់​តំណែង​ជាថ្មី ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន

លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel កាលពី​ចុង​សប្តាហ៍​មុន​បាន​ផ្ញើ​លិខិត​អបអរសាទរ​មួយ​មក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ជូនពរ​លោក​ចំពោះ​ជោគជ័យ​នៅក្នុង​អាណត្តិ​ថ្មី​របស់​លោក​ជាមួយ​នឹង​ការ​គូសបញ្ជាក់​ថា កិច្ចសហប្រតិបត្តិការ​អាល្លឺម៉ង់​ និង​កម្ពុជា​បាន​ឈរ​លើ​មូលដ្ឋាន​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែល​ចែង​ពី​ការគោរព​សិទ្ធិមនុស្ស នីតិរដ្ឋ និង ...

នៀម ឆេង
https://bit.ly/2NulfLf

​បើក​ការ​ចុះបញ្ជី​អ្នក​សង្កេតការណ៍​សម្រាប់​តាមដាន​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​កាលពី​ម្សិលមិញ​បាន​និយាយ​ថា​ អ្នក​សង្កេតការណ៍​ជាតិ​ និង​អន្តរជាតិ​អាច​ចុះ​ឈ្មោះ​ទទួល​បាន​លិខិតបញ្ជាក់​ពី​ គ​.​ជ​.​ប​.​ រហូត​ដល់​ចុងខែ​ធ្នូ​ ដើម្បី​តាមដាន​ការ​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត​ថ្មី​នៅ​ឆ្នាំ​នេះ​។ ...

វ៉ែន រដ្ឋាវង្ស
https://www.khmertimeskh.com/50530842/observer-registration-opens-for-voter-list/

លោក​ ហ៊ុន សែន ផ្តល់​ភ្លើង​ខៀវ​ឲ្យ​បក្ស​ ២ ​ទៀត​ដែល​ចង់​ចូលរួម​ក្នុង​ «​ឧត្តម​ក្រុមប្រឹក្សា​»

បើទោះបី​ជំទាស់​នឹង​សំណើសុំ​ឲ្យ​មាន ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​បក្ស​នយោបាយ ប៉ុន្តែ​លោក នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន ប្រកាស​ស្វាគមន៍ ពី​ម្សិលមិញ​ចំពោះ​គណបក្ស​ដែល​ចង់​ចូលរួម​ធ្វើការ​ជាមួយ​ស្ថាប័ន​ថ្មី គឺ​ «​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​» ​បន្ទាប់ពី​គណបក្ស នយោបាយ​ចំនួន​ ២ ​ទៀត ព្រលយ​ពី​ការចូល​រួមជាមួយ​ស្ថាប័ន​ទើប​បង្កើត​នេះ ខណៈ​គណបក្ស នយោបាយ ...

បែន សុខហ៊ាន
https://bit.ly/2PjrXRl

បក្ស​នយោបាយ​ ២ ​​ទៀត​បង្ហាញ​ជំហរ​គាំទ្រ​ និង​ចូលរួម​ក្នុង​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់យោបល់ តែ​មិន​ទាន់​សម្រេច​ផ្លូវការ

មេដឹកនាំ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​មាតុភូមិ​យើង​បាន​អះអាង​កាលពី​ម្សិលមិញ​ដោយ​បាន​បង្ហាញ​ជំហរ​គាំទ្រ​ និង​ចូលរួម​ក្នុង​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់យោបល់ តែ​នៅ​មិន​ទាន់​ទទួល​បាន​ការអនុម័ត​ពី​មន្ត្រី​នៅក្នុង​គណបក្ស​របស់​ក្រុម​ខ្លួន​នៅ​ឡើយ​ទេ​។ ...

បែន សុខហ៊ាន
https://bit.ly/2Np8NJj

លោក ហ៊ុន សែន ថា​​ការហៅ​បក្ស​ចាញ់​ឆ្នោត​ធ្វើការ​ដើម្បី​រួម​ចំណែក​កសាង​ជាតិ

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ការពារ​ការ​បង្កើត​ «ឧត្តមក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់» ​រវាង​រដ្ឋាភិបាល​ និង​គណបក្ស​នយោបាយ​ចំនួន​ ១៥ ​ដែល​ផ្តួចផ្តើម​ដោយ​រូបលោក​​ផ្ទាល់​ថា​អាច​ឲ្យ​មេដឹកនាំ​បក្ស​នយោបាយ​ទាំង​នោះ​រួម​ចំណែក​​កសាង​ជាតិ និង​ជា​ឱកាស​ឲ្យ​ពួកគេ​អាច ...

បែន សុខហ៊ាន
https://bit.ly/2wa23IB

តំណាង​ខ្មែរ​នៅ​ UN ​ប្រតិកម្ម​នឹង​​ការលើក​ឡើង​​របស់​ OHCHR

មួយ​ថ្ងៃ​បន្ទាប់ពី​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ (OHCHR) ​រិះគន់​ថា​ពលរដ្ឋ​កម្ពុជា​មួយ​ផ្នែក​ធំ​មិន​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​តំណាង​របស់​ខ្លួន​ បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​មិន​ឲ្យ​ចូលរួម​បោះឆ្នោត​ជាតិ​នោះ​ស្ថាន​បេសកកម្ម​កម្ពុជា​ប្រចាំ​ការិយាល័យ​អង្គការ ...

នៀម ឆេង
https://bit.ly/2L7DTDt

សម្តេច​ហ៊ុន​សែន​ត្រូវ​បាន​តែងតាំង​ជា​នាយក​រដ្ឋមន្ត្រី​ជា​ផ្លូវការ​

ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ កាលពី​ថ្ងៃ​សុក្រ​បាន​តែងតាំង​លោក​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ ដែល​មាន​ភារកិច្ច​រៀបចំ​រដ្ឋាភិបាល​ ដើម្បី​អនុម័ត​ដោយ​រដ្ឋសភា​។​ នៅ​លើ​ការ​តែងតាំង​ថ្មី​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​សន្យា​ថា​ នឹង​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ ដើម្បី ...

តាំង វីដា
https://www.khmertimeskh.com/50524420/hun-sen-formally-appointed-as-pm/

អាមេរិក​ពង្រីក​ការដាក់​កំហិត​ទិដ្ឋាការ​ទៅលើ​​មន្ត្រី​របស់​កម្ពុជា

មន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ពួកគេ​បាន​ពង្រីក​ការដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​លើ​មន្ត្រី​កម្ពុជា​ និង​បុគ្គល​ដែល​ទទួល​ខុសត្រូវ​ចំពោះ​អ្វី​ដែល​ប្រទេស​មហាអំណាច​មួយ​នេះ​ចាត់ទុក​ថា​ជា​អ្នក​ពាក់ព័ន្ធ​នឹង​ការធ្វើ​ឱ្យ​ខូច​ដល់​​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ជា​អ្វី​ដែល​មន្ត្រី ...

នៀម ឆេង
https://bit.ly/2wdrxUC

CPP ការពារ​លទ្ធផល​បោះឆ្នោត ហើយ​ថា​រាល់​ការរិះគន់​គឺជា​ការប្រមាថ​ប្រជាជន​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ

បន្ទាប់ពី​ទទួល​បាន​ជ័យជម្នះ​ក្ដោប​ក្ដាប់​យក​អាសនៈ​ទាំង​ ១២៥ នៅក្នុង​រដ្ឋសភា មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ចេញ​មុខ​នៅ​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​អន្តរជាតិ​ដើម្បី​ការពារ​ជ័យជម្នះ​ដែល​ទទួល​បាន​ពី​ការបោះឆ្នោត​កាលពី​ថ្ងៃទី​ ២៩ ខែ​កក្កដា​កន្លង​មក​នេះ ហើយ​ក៏​បាន​វាយបក ...

បែន សុខហ៊ាន
https://bit.ly/2nLnPOs

ពិស្តារ៖ CPP ឈ្នះ​អាសនៈ​រដ្ឋសភា​ទាំង ១២៥ នៅ​ក្នុង​ការបោះឆ្នោត​នីតិកាល​ទី ៦

មិន​ខុស​ពី​ការរំពឹង​ទុក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ.ជ.ប​) ​កាលពី​យប់មិញ​បាន​ប្រកាស​ជា​សាធារណៈ​នូវ​លទ្ធផល​ផ្លូវការ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៦ ​ដែល​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​បាន​ក្រសោប​យក​អាសនៈ​ទាំង​ ១២៥ ដែល​ធ្វើឲ្យ​ស្ថាប័ន​នីតិប្បញ្ញត្តិ ...

បែន សុខហ៊ាន
https://bit.ly/2vHn6lN

មន្ត្រី គ.ជ.ប៖ ការ​មិន​មាន​ពាក្យ​បណ្តឹង​ប្រឆាំង​លទ្ធផល​បណ្តោះអាសន្ន​ បង្ហាញ​ពី​ភាព​ «​ត្រឹមត្រូវ​» ​នៃ​ការបោះឆ្នោត

ខណៈ​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៦ ​នឹង​ត្រូវ​ប្រកាស​ជា​សាធារណៈ​នៅ​យប់​ថ្ងៃ​នេះ​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ.ជ.ប) ​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា មិន​បាន​ទទួល​ពាក្យ​បណ្ដឹង​ណា​មួយ​ពី​គណបក្ស​នយោបាយ​ទេ ដែល​នេះ​គឺជា ...

បែន សុខហ៊ាន
https://bit.ly/2MgxkDW

គ.ជ.ប បង្ហាញ​លទ្ធផល​អ្នក​ទៅ​​បោះឆ្នោត​ មាន​រហូត​ដល់​ ៨៣,០២%

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ.ជ.ប) ​កាលពី​ថ្ងៃទី​ ១១ សីហា បាន​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន​​នៃ​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី ​៦ ដោយ​បង្ហាញ​ថា អត្រា​នៃ​អ្នក​បាន​ទៅ​បោះឆ្នោត​កើន​ដល់ ៨៣,០២ ​ភាគរយ​ជា​ចំនួន​ដែល​ច្រើន​ជាង​លទ្ធផល​បឋម​ពី​គណបក្ស​កាន់​អំណាច​ថា​មាន​ ៨២,៨៩ ...

សុទ្ធ គឹមសឿន
https://bit.ly/2OtGYQi

ហ្វី​លី​ពី​ន​អបអរសាទរ​កម្ពុជា​លើ​ការ​បោះ​ឆ្នោត​ដោយ​សន្តិវិធី​

​រដ្ឋាភិបាល​ហ្វី​លី​ពី​ន​បាន​អបអរសាទរ​ប្រទេស​កម្ពុជា​ ចំពោះ​ការ​បោះ​ឆ្នោត​ដោយ​សន្តិភាព​ និង​គ្មាន​ភាព​ហឹ​ង្សា​កាលពី​ថ្ងៃ​ទី​ ២៩​ ខែកក្កដា​ ដោយ​និយាយ​ថា​ ខ្លួន​បាន​ប្តេជ្ញា​នឹង​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ថ្មី​។​ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ចេញផ្សាយ​នៅ​ថ្ងៃ​ទី ...

តាំង វីដា
https://www.khmertimeskh.com/50520944/philippines-congratulates-cambodia-on-peaceful-election/

រដ្ឋសភា​ថ្មី​នឹង​កោះប្រជុំ​លើក​ដំបូង​ថ្ងៃទី​ ៥ ​ហើយ​រដ្ឋាភិបាល​ថ្មី​បង្កើត​ថ្ងៃទី​ ៦ ​កញ្ញា

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​ម្សិលមិញ​បាន​ប្រកាស​ជាថ្មី​អំពី​កាលបរិច្ឆេទ​ជាក់លាក់​នៃ​ការកោះប្រជុំ​រដ្ឋសភា នីតិកាល​ទី ៦ លើក​ដំបូង​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ និង​ការប្រកាស​បង្កើត​រដ្ឋាភិបាល​ថ្មី ក្រោយពី​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​ភ្លូកទឹក​ភ្លូកដី​នៅក្នុង​ការបោះឆ្នោត​ជាតិ​កាលពី​ថ្ងៃទី​ ២៩ ខែ​កក្កដា​ជា​អ្វី​ដែល​អ្នកវិភាគ​បាន​ចោទ​សួរថា តើ​សភា ...

បែន សុខហ៊ាន
https://bit.ly/2vuck26

លោក​ ហ៊ុន សែន សន្យា​ខិតខំ​ប្រឹងប្រែង​ទ្វេដង​ដើម្បី​ធ្វើឲ្យ​ប្រទេស​កម្ពុជា​រីកចម្រើន

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​សន្យា​ «​ខិតខំ​ប្រឹងប្រែង​ទ្វេដង​» ​ដើម្បី​ធ្វើឲ្យ​ប្រទេស​កម្ពុជា​មាន​ការ​រីកចម្រើន​ស័ក្តិសម​នឹង​ការបោះឆ្នោត​គាំទ្រ​របស់​ប្រជាពលរដ្ឋ ខណៈ​លោក​បាន​បន្ត​វាយប្រហារ​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ក្រោយ​ពី​លោក សម រង្ស៊ី ដាក់​លក្ខខណ្ឌ​មិន​ធ្វើតាម​ការទាមទារ​ស្បថ​ដាក់​ជីវិត​របស់​លោក ...

បែន សុខហ៊ាន
https://bit.ly/2M0vhnm

លោក​ ហ៊ុន សែន បបួល​ថ្នាក់ដឹកនាំ​អតីត​បក្ស​សង្គ្រោះជាតិ​ស្បថ បើ​មាន​ការ​ «​បំប៉ោង​ទិន្នន័យ​» ​អ្នក​បោះឆ្នោត

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ម្សិលមិញ​បាន​បបួល​ស្បថ​ដាក់​ជីវិត​រវាង​រូបលោក​ និង​ថ្នាក់​ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ បើ​ការបោះឆ្នោត​កាលពី​ថ្ងៃទី​ ២៩ ខែ​កក្កដា​មាន​ការ «​បំប៉ោង​ទិន្នន័យ​» អ្នក​បោះឆ្នោត ឬ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ «​ការបំភិតបំភ័យ​» ដែល​នេះ​គឺជា​ការឆ្លើយតប​ទៅ​នឹង​ការរិះគន់​ជា ...

បែន សុខហ៊ាន
https://www.phnompenhpost.com/national/hun-sen-tells-rainsy-stake-life-poll-figures

លោក ហ៊ុន សែន ប្រកាស​បង្កើត​រដ្ឋសភា​ និង​រាជរដ្ឋាភិបាល​ថ្មី​នៅ​ក្នុង​ខែ​កញ្ញា

បន្ទាប់ពី​ទទួល​បាន​ជ័យជម្នះ «​ភ្លូកទឹក​ភ្លូកដី​» ​ក្នុង​ការ​បោះឆ្នោត​ដែល​គ្មាន​អតីត​គណបក្ស​ប្រឆាំង​ដែល​ជា​គូប្រជែង​ធំ​របស់​ខ្លួន​ចូលរួម​កាលពី​ម្សិលមិញ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ ហ៊ុន សែន បាន​អះអាង​ពី​ការប្រជុំ​សភា​លើក​ដំបូង និង​ការបង្កើត​រដ្ឋាភិបាល​ថ្មី​នឹង​ធ្វើ​ឡើង​នៅ​សប្ដាហ៍​ទី ...

បែន សុខហ៊ាន
https://bit.ly/2MbKeyW

មន្ត្រី​ GDP ​ចោទ​អតីត​បក្សប្រឆាំង​ថា ​បាន​ជំរុញ​ឱ្យ​ CPP ​ឈ្នះ​ច្រើន

មន្ត្រី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ (GDP) ​កាលពី​ម្សិលមិញ​បាន​ចោទ​ប្រកាន់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ជា​អ្នក​រុញច្រាន​ឲ្យ​គណបក្ស​ប្រជាជន​ឈ្នះឆ្នោត​ និង​បាន​ចោទ​គណបក្ស​កាន់​អំណាច​ថា បាន​ប្រើ​វិធី​គំរាម​កំហែង និង​ទិញ​សន្លឹកឆ្នោត​ជា​អ្វី​ដែល​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ជា​ការ ...

ម៉ិច ដារ៉ា
https://bit.ly/2v7GAQm

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

RUCxG
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!