ដីធ្លី

ខេត្ត​ស្វាយរៀង​នឹង​ត្រូវ​ប្រកាស​គ្មាន​មីន​នៅ​ឆ្នាំ​២០២៣

ភាគ​អាគ្នេយ៍នៃខេត្ត​ស្វាយរៀង​ ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​អាច​សម្រេច​បាន​ជាតំបន់​គ្មាន​មីន​នៅ​ឆ្នាំ​ក្រោយ​តាម​រយៈ​គម្រោង​សម្តេចតេជោសម្រាប់​សកម្មភាព​មីន (STP-MA) ក្រោម​ប្រធានបទ “ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាម​ញញឹម”។ ...

បុគ្គលិកខ្មែរថាមស៍
https://bit.ly/3CAy2oE

រដ្ឋាភិបាលនឹងបញ្ចប់ការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីនៅឆ្នាំនេះ

រដ្ឋាភិបាលបានចេញប័ណ្ណកម្មសិទ្ធដីធ្លីជាង៦លានប័ណ្ណក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដែលជាជំនាន់ចុងក្រោយត្រូវបានរំពឹងថានឹងបញ្ចប់នៅឆ្នាំនេះ។ លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍កាលពីម្សិលមិញថា ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៦.៥៨៤.៧៧៨ប័ណ្ណ ត្រូវបានចេញជូនសាធារណជនទូទៅចន្លោះឆ្នាំ ២០១៨ ដល់ឆមាសទី១ ឆ្នាំ២០២២ ស្មើនឹង ៩៤,០៦ភាគរយនៃប័ណ្ណកម្មសិទ្ធិប្រមាណ៧លានប័ណ្ណ។ ...

យឹម ស្រីលីន
https://bit.ly/3RaKpvt

មេខ្លោង​បំផុស​ឱ្យ​ពលរដ្ឋ​ទៅ​ទន្ទ្រាន​យក​ដី​រដ្ឋ ចេញ​សារភាព​កំហុស ក្រោយ​មានការ​ណែនាំ​ពី​នាយករដ្ឋមន្ត្រី​

ក្រោយពី​មានការ​ណែនាំ​ពី​លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន ​ឱ្យ​មេខ្លោង​ដែល​បន្លំ​ធ្វើជា​ជនរងគ្រោះ​ក្នុងករណី​វិ​វា​ទដី​ធ្លី​ហើយ​ប្រមូលផ្ដុំ​ពលរដ្ឋ​ចូលទៅ​ទន្ទ្រាន​ដី​រដ្ឋ កាលពី​ថ្ងៃទី​ ១៧ ខែសីហា ចេញ​សារភាព មាន​មេខ្លោង​ចំនួន​៣​នាក់ បាន​ចេញមុខ​ទទួលកំហុស​ និង​សារភាព ចំពោះ​ទង្វើ​បំផុសបំផុល​ពលរដ្ឋ ឱ្យ​ចូលទៅ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ របស់​រដ្ឋ ក្នុង​ដែន ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-08-21-1759-239993.html

នាយក​រដ្ឋមន្ត្រី​ប្រាប់​ទៅ​មេខ្លោង​ទន្ទ្រាន​ដី​រដ្ឋ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ចូល​សារភាព​ ខណៈ​ពលរដ្ឋ​៤​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​រឿង​ទន្ទ្រាន​ដី​ក្រុមហ៊ុន​មួយ​

​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ កាលពី​ថ្ងៃ​អង្គារ​បាន​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ចំនួន​៤​នាក់​ ដើម្បី​នាំ​ទៅ​សួរ​ចម្លើយ​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្ទឹង​ហាវ​ ក្នុង​ករណី​ដែល​អាជ្ញាធរ​អះអាង​ថា​ ពួក​គេ​បាន​ប្រើ​ហិង្សា​លើ​ក្រុមការងារ​ចម្រុះ​ខេត្ត​ដែល​ចុះ​ទៅ​អប់រំ ...

មេង គ្រុយពន្លក
https://www.vodkhmer.news/2022/08/17/hun-sen-tells-sihanoukville-land-encroachment-mastermind-to-confess/

ប្រជាពលរដ្ឋ២១គ្រួសារនៅក្នុងខេត្តក្រចេះបាត់បង់ដីស្រែដោយសារសម្បទានដីសង្គមកិច្ច

ប្រជាពលរដ្ឋ​២១​គ្រួសារ​ដែល​ជាប់ពាក់ព័ន្ធនឹង​ជម្លោះដីធ្លី​ដ៏អូសបន្លាយ​ច្រើន​ឆ្នាំ​នៅស្រុកឆ្លូងក្នុងខេត្តក្រចេះអះអាងថា ពួកគាត់ជួបការលំបាកដោយរកបាន​មួយថ្ងៃសម្រាប់តែមួយថ្ងៃ បន្ទាប់ពី​បាត់បង់ដីចម្ការនិងមិនបាន​ទទួលសំណងពី​រដ្ឋាភិបាល។ ប្រជាពលរដ្ឋមកពី​ភូមិប្រម៉ាក្នុងឃុំកំពង់​ដំរី​ត្រូវបាន​អាជ្ញាធររឹបអូសយកដី​ធ្លីក្នុងឆ្នាំ២០១៤​ ហើយ​បន្ទាប់មកគេយក​ទៅ​ផ្តល់ឲ្យ​ប្រជាពលរដ្ឋមួយក្រុម​ដែល​គេស្គាល់ថា ជា​សហគមន៍៩៩៨​ ក្រោម​លក្ខខណ្ឌសម្បទានដីសង្គមកិច្ច។ ...

ស៊ើង និមល់
https://khmer.cambojanews.com/twenty-one-kratie-families-lost-farmland-to-social-concession/

សហគមន៍ពូនង​នៅ​ខេត្តមណ្ឌលគិរី​បារម្ភ​បាត់ដី​ដោយសារ​ភាព​មិន​ច្បាស់លាស់​នៃ​ការ​កំណត់​តំបន់​ការពារ

ប្រធានសហគមន៍ពូនងឈ្មោះ មីវ ខែម អាយុ២៩ឆ្នាំ នៅឃុំមេម៉ង់ រស់នៅពឹងផ្អែកលើការធ្វើស្រែដើម្បីចិញ្ចឹមជីវិត ចាប់តាំងពីមានជម្លោះដីនេះតាំងពីឆ្នាំ២០១៧ នៅពេលដែលការគ្រប់គ្រងទាំងដែនជម្រកសត្វព្រៃកែវសីមា និងភ្នំព្រិច ត្រូវបានផ្ទេរទៅឱ្យក្រសួងបរិស្ថាន។ តំបន់ការពារនេះត្រូវបានបែងចែកទៅជា៤តំបន់គឺ «តំបន់សហគមន៍» មានការរឹតត្បិតតិចតួច ដែលអនុញ្ញាតឱ្យធ្វើកសិកម្ម និង «តំបន់ប្រើប្រាស់ប្រកបដោយនិរន្តរភាព» ដែលមានការរឹតត្បិតខ្លាំង អនុញ្ញាតឱ្យមានការប្រមូលផលខ្នាតតូច ដូចជា ការប្រមូលជ័រ ជាដើម។ នៅឃុំចុងផ្លាស់ ឃុំមេម៉ង់ ស្ថិតនៅភ្នំព្រិច ជាតំបន់សហគមន៍ចម្រុះ និងជា «តំបន់ប្រើប្រាស់ប្រកបដោយនិរន្តរភាព»។ នេះបើយោងតាមផែនទីដែលតម្កល់នៅសាលាឃុំមេម៉ង់។ ...

Fiona Kelliher និង លោក ភិន រតនា
https://www.vodkhmer.news/2022/08/15/fear-frustration-for-community-stuck-in-protected-zone-confusion/

សហគមន៍ពូនង​នៅ​ខេត្តមណ្ឌលគិរី​បារម្ភ​បាត់ដី​ដោយសារ​ភាព​មិន​ច្បាស់លាស់​នៃ​ការ​កំណត់​តំបន់​ការពារ

លោក គីម យ៉ាងហៀប បានសម្រាន្តនៅលើជ្រុងស្រែរបស់គាត់ ក្នុងខេត្តមណ្ឌលគិរី នៅពេលល្ងាចមួយកាលពីខែកុម្ភៈ ស្រាប់តែគាត់ភ្ញាក់ដោយសារពន្លឺភ្លើងពិល។ នៅពេលនោះគឺម៉ោង១១យប់ ហើយ​គាត់​ចង់សម្រាក​ពីរបី​ម៉ោង​នៅឯ​ស្រែ ជាជាង​បើកបរចម្ងាយ៥គីឡូម៉ែត្រ​ទៅ​ផ្ទះ​វិញ។ ...

Fiona Kelliher និង ភិន រតនា
https://www.vodkhmer.news/2022/08/15/fear-frustration-for-community-stuck-in-protected-zone-confusion/

មេ​ឃុំ​កោះកុង​ថ្មី​ថា​មិន​អាច​ជួយ​ដោះស្រាយរឿងអ្នក​មាន​ជម្លោះ​អំពៅ​បាន​ទេ

មេឃុំថ្មីរបស់គណបក្សកាន់អំណាចនៅខេត្តកោះកុង បានបដិសេធមិនទទួលយកញត្តិពីអ្នកភូមិដែលស្នើសុំដំណោះស្រាយចំពោះវិវាទរបស់ពួកគេនឹងសមាជិកព្រឹទ្ធសភា លី យ៉ុងផាត់។ ...

ឃុត សុគន្ធ
https://vodenglish.news/new-koh-kong-commune-chief-says-cannot-help-sugarcane-disputants/

រដ្ឋាភិបាល​កាត់ឆ្វៀល​ផ្ទៃសមុទ្រ​៦០០​ហិកតា​ឱ្យ​ក្រុមហ៊ុន​ឯកជន​សម្រាប់​គម្រោង​កំពង់ផែ​ខេត្តកំពត

​រាជរដ្ឋាភិបាល​បាន​សម្រេចកាត់ផ្ទៃដីសមុទ្រទំហំ៦០០ហិកតាក្នុងខេត្ត​កំពត ​ឱ្យទៅ​ក្រុមហ៊ុន​ឯកជនមួយ​ដើម្បី​អភិវឌ្ឍកំពង់ផែ​ថ្មីមួយក្នុងតម្លៃទុនវិនិយោគប្រមាណ​១,៧ពាន់​លាន​ដុល្លារ។ ...

ម៉ិច ដារ៉ា
https://www.vodkhmer.news/2022/08/10/600-hectares-of-sea-privatized-for-kampot-port-project/

ខេត្តចំនួន ១២ នឹងគ្មានមីននៅឆ្នាំក្រោយ ខណៈខេត្តនៅសល់នឹងអស់មីនត្រឹមឆ្នាំ ២០២៥

ខេត្តចំនួន ៥ ក្នុងចំណោម ២៥ ខេត្ត របស់កម្ពុជា នឹងត្រូវប្រកាសថា គ្មានមីន ក្រោមគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពកម្ចាត់មីន (STP-MA) ដែលផ្តួចផ្តើមដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយនៅចុងឆ្នាំ ​២០២៣ ខេត្តចំនួន ១២ នឹងគ្មានមីន និងសំណល់ជាតិផ្ទុះផ្សេងទៀត។ ...

ឈុ​ន​ ស៊ុន​លី​
https://www.khmertimeskh.com/501124330/12-provinces-to-be-mine-free-next-year-the-rest-by-2025/

ឃុំ​ជួប​គ្នា​ខណៈ​គម្រោង​ឯកជន​ចាប់​ផ្តើម​សាងសង់​លើ​បឹង និងព្រៃ​របស់​រដ្ឋ

មន្ត្រី​ម្នាក់​បាន​និយាយ​ថា រដ្ឋបាល​ឃុំ​ចំនួន ៤ ក្នុង​ខេត្ត​តាកែវ រួម​មាន​ឃុំដែលមានការ​អភិវឌ្ឍ​ចម្រូងចម្រាស​ចំនួន ២ នៅ​ព្រៃ​ភ្នំ​តាម៉ៅ បាន​ប្រមូល​ផ្តុំ​គ្នា​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ជុំវិញ​អ្នក​ស្រុក​រស់​នៅ​លើ​ដី​រដ្ឋ។​ ...

គៀត សុរិទ្ធធាវី
https://vodenglish.news/communes-meet-as-private-projects-begin-building-on-state-lakes-forests/

សេដ្ឋកិច្ច​ពិសេស​កំពង់​សីលា ចុះ MoU ជាមួយ EPIAC

ក្រុម​ហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់​សីលា បាន​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​ (MoU)​ ជា​មួយ​សមាគម​សហគ្រាស ​ដើម្បី​គាំពារ​បរិស្ថាន​នៅ​កម្ពុជា (EPIAC) ក្នុង​គោល​បំណង​ ដើម្បី​លើក​កម្ពស់​ការ​ថែរក្សា​បរិស្ថាន និង​ទាក់​ទាញ​វិនិយោគិន​ឱ្យ​ចូល​ទៅ​បណ្តាក់​ទុន​ក្នុង​ទីនោះ​កាន់​តែ​ច្រើន​។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-08-01-1608-239301.html

ពលរដ្ឋ​នៅ​ខេត្តមណ្ឌលគិរី​អះអាង​ថា ផ្លូវ​មួយ​ខ្សែ​ក្នុង​តំបន់​ត្រូវ​បាន​បិទ​ដោយ​ក្រុមហ៊ុន​មួយ

ពលរដ្ឋនៅខេត្តមណ្ឌលគិរី អះអាង​ថា ផ្លូវមួយខ្សែនៅក្នុងតំបន់ត្រូវបានបិទដោយម្ចាស់ដីឯកជន ប៉ុន្តែ​ពួកគាត់​មិនច្បាស់ថាអ្នកណាជាអ្នកនៅពីក្រោយការអភិវឌ្ឍនោះទេ ខណៈ​អាជ្ញាធរ​ឃុំ​ថា​មិនបានដឹងរឿងនេះ។ ...

ភិន រតនា
https://www.vodkhmer.news/2022/08/01/mondulkiri-road-blocked-by-private-development-residents-say/

80 families at lake development protest delayed land titles

Representatives of about 80 families living around southern Phnom Penh’s major lake development say they fear eviction as sandfilling is nearing their houses and they have yet to receive the land titles promised to them by authorities. ...

ឃុត សុគន្ធ
https://vodenglish.news/80-families-at-lake-development-protest-delayed-land-titles/

សាលាក្រុង​ចាប់ផ្ដើម​ស្ថាបនា​ផ្លូវ​ដែល​ខូចខាត​ដោយសារ​តែ​ករណី​បាក់ច្រាំង​ទន្លេ​ក្នុង​ខណ្ឌជ្រោយចង្វារ​ឡើងវិញ

មន្ត្រីសាលារាជធានីភ្នំពេញបានឱ្យដឹងថា ពួកគេនឹងចាប់ផ្ដើមសាងសង់ឡើងវិញនូវកំណាត់ផ្លូវមួយខ្សែតាមដងទន្លេសាប ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ដែលរងនូវការខូចខាតដោយសារតែករណីបាក់ច្រាំងចូលទន្លេ ក្នុងខណ្ឌជ្រោយចង្វារ កាលពីដើមឆ្នាំនេះ។ ...

រី រួន
https://www.vodkhmer.news/2022/07/29/city-hall-starts-rebuilding-road-after-chroy-changva-riverbank-collapse/

ពលរដ្ឋ​ជាង​៣០០នាក់​ប្រមូលផ្ដុំ​មុខ​សាលាស្រុក​ស្រែអំបិល ជំរុញ​ឱ្យ​អាជ្ញាធរ​ពន្លឿន​ការ​ដោះស្រាយ​ដីធ្លី

ពលរដ្ឋ​អះ​អាង​​​ថា ពួកគេជាង៣០០នាក់ មកពីសហគមន៍ចំនួន៣ នៃស្រុកស្រែអំបិល ខេត្តកោះកុង ប្រមូលផ្ដុំគ្នាមុខ​សាលាស្រុក​ នៅ​ថ្ងៃ​នេះ ដើម្បីជំរុញទៅអាជ្ញាធរពន្លឿនការដោះស្រាយដីធ្លីជូនពួកគាត់ ខណៈពលរដ្ឋខ្លះកំពុងខ្វះដីសម្រាប់​បង្កបង្កើន​ផល។ ...

ឃុត សុគន្ធ
https://www.vodkhmer.news/2022/07/25/updated-people-gathered-in-front-of-sre-ambel-district-hall-to-urge-the-granting-of-social-land/

រដ្ឋ​ប្រគល់​ដី​ទៅ​តំណាងរាស្ត្រ​ គ្រួសារ​សមាជិក​ព្រឹទ្ធសភា​

តំណាងរាស្ត្រ​គណបក្សកាន់អំណាច​ សមាជិកគ្រួសារ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​ និង​អ្នកជំនួញ​របស់​កូនស្រី​លោកនាយក​រដ្ឋមន្ត្រី​ គឺជា​អ្នក​ទទួល​ចុង​ក្រោយ​នៃ​ការ​ផ្ទេរ​ដី​រដ្ឋ​ ដែល​បាន​នឹង​កំពុង​ចែកចាយ​បឹង​ ព្រៃឈើ​ និង​ដែនជម្រកសត្វព្រៃ​ទៅ​កាន់​ឥស្សរជន​របស់​ប្រទេស​។​ ...

ម៉ិច ដារ៉ា
https://vodenglish.news/state-hands-land-to-lawmaker-senators-family/

រដ្ឋាភិបាល​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ ១០៤​ ហិកតា ជូន​អតីតយុទ្ធជន​

រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ទំហំ ​១០៤ ​ហិកតា ស្ថិតនៅ​ក្នុងភូមិ​គោក​រកា ឃុំ​ដូន​បា ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​ ​ដើម្បី​សាងសង់​ផ្ទះ​ចំនួន​ ១០៤ ​ខ្នង ​ជូន​អតីត​​យុទ្ធជន​សម្រាប់​រស់នៅ និង​ប្រក​បរបរ​​កសិកម្ម​ផ្សេងៗ ខណៈពេល​បច្ចុប្បន្ន​មន្ត្រី​កំពុង​វាស់វែង​បែង​ចែកជូន​ពួកគាត់​ចំនួន​ ១០៤​ គ្រួសារ​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-07-21-1037-238932.html

កសិករ​ទទួល​សម្ពាធ​បន្ទាប់​ពី​ការ​បង្ក្រាប​ការ​អភិរក្ស​ជុំវិញ​បឹង​ទន្លេសាប​របស់​កម្ពុជា​

លោក​ Bat​ Savoeun​ អះអាង​ថា​ លោក​មាន​ហត្ថលេខា​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដើម្បី​ធ្វើស្រែ​ចម្ការលើ​ដី​ទំហំ​ ២​ ហិ​កតារ​របស់​លោក​ នៅ​ភូមិ​ព្រែក​តា​បែក​ មាត់បឹង​ទន្លេសាប​ ក្នុង​ខេត្តពោធិ៍សាត់​ របស់​កម្ពុជា​។​ ...

Danielle Keeton-Olsen និង លី វួចឡុង
https://news.mongabay.com/2022/07/farmers-feel-the-pressure-after-conservation-crackdown-around-cambodias-tonle-sap-lake/

ត្បូងឃ្មុំនឹងក្លាយជាខេត្តគ្មានមីនដំបូងគេ ក្រោមគម្រោងសកម្មភាពមីនរបស់នាយករដ្ឋមន្ត្រី

ខណៈដែលមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនរបស់ប្រទេស ប្រមូលផ្តុំដើម្បីដោះស្រាយ និងវិធានការរហ័ស ដើម្បីធ្វើឱ្យកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ ត្បូងឃ្មុំនឹងក្លាយជាខេត្តគ្មានមីនដំបូងគេ ក្រោម “គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន”។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501113703/tboung-khmum-to-be-first-mine-free-province-under-pms-mine-action-project/

យ៉ាងហោច​ផ្ទៃដី​បឹង​តា​មោក​ជាង​៦​ហិកតា​បន្ថែម​ទៀត​ ​ត្រូវ​កាត់​ចេញ​ជា​កម្មសិទ្ធិ​ឯកជន​

​យ៉ាងហោច​ផ្ទៃដី​បឹង​តា​មោក​ ​ឬ​បឹង​កប់​ស្រូវ​ ​ទំហំ​ជាង​៦​ហិកតា​បន្ថែម​ទៀត​ ​ត្រូវ​បាន​រដ្ឋាភិបាល​ប្រគល់​ឱ្យ​លោក​ ​សេង​ ​យូ​អ៊ា​ន​ ​ដែល​មាន​តួនាទី​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភស្ដុភារ​ ​និង​ហិរញ្ញវត្ថុ​ ​នៃ ...

​ហង្ស​ ​ពណ្ណរាយ​
https://bit.ly/3capwl0

តម្រូវការ ៦៥ លានដុល្លារបន្ថែមទៀត ដើម្បីសម្រេចបាននូវគោលដៅគ្មានមីន

រដ្ឋាភិបាល​ត្រូវ​ការ​ថវិកា​ចំនួន ៦៥​ លាន​ដុល្លារ​បន្ថែម​ទៀត លើ​ជំនួយ ១៥​លាន​ដុល្លារ​ដែល​ទទួល​រួច​ហើយ ដើម្បី​បោស​សម្អាត​តំបន់​មីន​ចំនួន ១៩០ និង​ធ្វើ​ឲ្យ​កម្ពុជា​គ្មាន​មីន​ត្រឹម​ឆ្នាំ ២០២៥។​ ...

ឈុ​ន​ ស៊ុន​លី​
https://www.khmertimeskh.com/501108595/65m-more-needed-to-meet-mine-free-goal/

ផែនការ​សកម្មភាព​កម្ចាត់​មីន​នឹងត្រូវបាន​អនុវត្ត​ក្នុង​ខេត្ត​ចំនួន​៣ ស្រុក​ចំនួន​៨

កម្ពុជា​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​អនុវត្ត​គម្រោង «​ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាម​ញញឹម​» ក្នុង​ខេត្ត​ចំនួន​៣ និង​ស្រុក​ចំនួន​៨។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3Ifp40O

កម្ពុជា-កូឡុំប៊ី បន្តកិច្ចសហប្រតិបត្តិការបោសសម្អាតមីន

កម្ពុជា និងកូឡុំប៊ីបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ជាពិសេសក្រោមកម្មវិធី South- South program។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3a9Mx77

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

KdLDc
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!