រដ្ឋាភិបាល

រដ្ឋាភិបាលថ្នាក់ជាតិ

ការ​ចុះបញ្ជី​ម៉ាក​តាម​ប្រព័ន្ធ​អន​ឡាញ​នឹង​ត្រូវ​បាន​ចាប់ផ្តើម​

​ក្រសួងពាណិជ្ជកម្ម​កំពុង​ជម្រុញ​ពាណិជ្ជកម្ម​ក្នុងស្រុក​ និង​បរទេស​ ដើម្បី​ចុះបញ្ជី​ម៉ាក​ពាណិជ្ជកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ​ថ្មី​។​​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ ប៉ាន​ សូរ​ស័ក្ដិ​ បាន​មាន​ប្រសាសន៍​ថា​ ប្រព័ន្ធ​នេះ​នឹង​បម្រើ​ដល់​ទាំង​សាធារណៈជន​ និង​វិស័យ​ឯកជន​ និង​ធ្វើ ...

សុខ ចាន់
http://www.khmertimeskh.com/news/38781/online-trademarks-go-live/

គ្រួសារដែលរងគ្រោះ បានសុំឱ្យក្រសួងជួយដោះស្រាយវិវាទដីធ្លី

ក្រុម​គ្រួសារ ដែលរងគ្រោះក្នុងករណីជម្លោះដីធ្លីក្នុងរាជធានីភ្នំពេញ បានស្នើសុំឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគេ ​ជំនួស​​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិដែល​ធ្វើការយឺតយាវ​។ ...

ប៉ិច សុធារី
http://www.khmertimeskh.com/news/38754/families-ask-ministry-to-handle-land-disputes/

ប្រទេស​អូស្ត្រាលី​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បញ្ជូន​ជនភៀសខ្លួន​ណូ​រ៉ូ​ទៅ​កាន់​ប្រទេស​កម្ពុជា​ក្រោម​កិច្ចព្រមព្រៀង​ ៥៥​ លាន​ដុល្លារ​

​ជនភៀសខ្លួន​ម្នាក់​ដែល​ត្រូវ​បាន​រាយការណ៍​ថា​ បាន​មក​ដល់​ប្រទេស​កម្ពុជា​បន្ទាប់​ពី​ចាក់​ចេញពី​ប្រទេស​ណូ​រ៉ូ​ ក្រោម​កិច្ចព្រមព្រៀង​រដ្ឋាភិបាល​ Turnbull​ ៥៥​ លាន​ដុល្លារ​។​ បុរស​ជនជាតិ​ស៊ិ​រី​ម្នាក់​ត្រូវ​បាន​គេ​និយាយ​ថា​ នឹង​ជា​មនុស្ស​ទី​៧​ ហើយ​ដែល ...

Frenalyn Wilson
http://www.ibtimes.com.au/australia-reportedly-transfers-another-nauru-detainee-cambodia-under-55m-deal-1554001

ក្រសួងបដិសេធការទាមទារប្រាក់ សំរាប់ការឡើងតំណែង

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានបដិសេធពាក្យចរចាម​អារ៉ាម​ ក្នុងការចំណាយប្រាក់រាប់ពាន់ដុល្លារ ដើម្បីផ្លាស់ប្តូរមុខតំណែងរបស់មន្រ្តី។ ...

ប៉ិច សុធារី
http://www.khmertimeskh.com/news/38752/ministry-rejects-cash-for-promotions-claim/

ក្រសួង​ដំណើរ​ការ​ចុះ​បញ្ជី​ម៉ាក​តាម​អន​ឡាញ

ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា កាលពី​ម្សិលមិញ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ប្រព័ន្ធ​ចុះ​បញ្ជី​ការពារ​ម៉ាក​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក ដែល​ជា​ប្រព័ន្ធ​ថ្មី​មួយ​អនុញ្ញាត​ឲ្យ​ម្ចាស់​អាជីវកម្ម​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ស្នើសុំ​ការពារ​ម៉ាក​ផលិតផល​របស់​ពួក​គេ​ពី​ទីណា​ក៏​បាន​តាម​ប្រព័ន្ធ ...

ហ៊ គឹមសាយ
http://bit.ly/2rmYzSC

ការ​ធានា​អះអាង​ពី​ជំងឺក្អកមាន់​

​ក្រសួងសុខាភិបាល​កាលពី​ម្សិលមិញ​បាន​បដិសេធ​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​មួយ​ដែល​លើក​ឡើង​ថា​ កុមារ​កម្ពុជា​ក្រោម​អាយុ​មួយ​ឆ្នាំ​ ៥០​ ភាគរយ​មានឱកាស​កើត​ជំងឺក្អកមាន់​។​ ​ ...

សែន ដាវីត
http://www.khmertimeskh.com/news/38756/whooping-cough-assurance/

ស្ថាប័នអនុវត្តន៍ច្បាប់ហាមមិនឱ្យមានការបំភិតបំភ័យ

ក្រសួងមហាផ្ទៃ និងគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានដាក់បំរាមចំពោះស្ថាប័នការអនុវត្តច្បាប់ទាំងអស់ពីការប្រើប្រាស់អំណាចពួកគេដើម្បីបំភិតបំភ័យ ឬគំរាមកំហែងដល់អ្នកបោះឆ្នោតក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតឃុំ-សង្កាត់។នៅក្នុងសេចក្តីប្រកាសរួមនេះ គជប និងក្រសួងបាននិយាយថា បំរាមនេះសំខាន់សម្រាប់មន្ត្រីនរគបាល និងយោធា ដើម្បីធានាដល់សន្តិសុខ និងស្ថេរភាពសាធារណៈដោយមិនបង្កភាពភ័យខ្លាច។ ...

មុំ គន្ធា
http://www.khmertimeskh.com/news/38748/don---t-intimidate--law-enforcement-warned/

ការវិនិយោគក្នុងវិស័យសំណង់បានកើនឡើង ៤៣ភាគរយ

ការវិនិយោគក្នុងវិស័យសំណង់របស់កម្ពុជាមាន​សន្ទុះ​ខ្លាំង ដែល​បានកើនឡើងដល់​ ៤៣,៣ភាគរយ ក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំនេះ បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃអង្គារ។ ...

ឆន ភារុណ
https://www.cambodiadaily.com/news/130298-130298/

TRC គំរាម​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​ក្រុមហ៊ុន Mega

និយតករ​ទូរគមនាគមន៍​កម្ពុជា (TRC) នឹង​ដក ហូត​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត (ISP) ​ក្នុង​ស្រុក ខណៈ​ដែល​ក្រុមហ៊ុន​មេ​របស់​ប្រតិបត្តិ​ករ​នោះ​បាន​បិទ​ទ្វារ​ទៅ​ហើយ​។ ...

ចេង សុខហ័ង
http://bit.ly/2qUfMiT

គណបក្ស​​​សង្គ្រោះជាតិ​កាត់​បន្ថយ​ថវិកា​​ក្រសួង​២០​ភាគរយ​​ ​បើ​ខ្លួន​ឈ្នះ​​ឆ្នោត

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានលើកឡើងកាលពីម្សិលមិញថា គណបក្សប្រឆាំងមួយនេះនឹងកាត់បន្ថយថវិការបស់ក្រសួងទាំងអស់ចំនួន២០ភាគរយ ប្រសិនបើខ្លួនឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំក្រោយ ដើម្បីយកថវិកាទាំងនោះទៅផ្ដល់ដល់ឃុំ សង្កាត់នីមួយៗចំនួន៥០០.០០០ដុល្លារក្នុងមួយឆ្នាំ ជាសំណើដែលគណបក្សប្រជាជនកម្ពុជាច្រានចោលថាគ្រាន់តែជាការសន្យាខ្យល់ក្នុងរដូវកាលបោះឆ្នោត។​ ...

បែន​ សុខហ៊ាន និង Ben Paviour
http://www.cambodiadailykhmer.com/37531

ការ​ព្រមាន​អំពី​អាកាសធាតុ​នៅ​តំបន់​សមុទ្រ​

​ក្រុម​អ្នកនេសាទ​ និង​អ្នកដំណើរ​តាម​ផ្លូវ​សមុទ្រ​ត្រូវ​បាន​ព្រមាន​ថា​ ឱ្យ​មានការ​ប្រយ័ត្នប្រយែង​ដោយសារ​មាន​ភ្លៀង​ព្យុះ​នៅ​តំបន់​សមុទ្រ​ចាប់ពី​ថ្ងៃស្អែក​រហូត​ដល់​ថ្ងៃ​សៅរ៍​។​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​និយាយ​ថា​នឹង​មាន​រលក​សមុទ្រ​ធំៗ​ ត្រូវ​បាន​រំពឹង​ថា ...

មុំ គន្ធា
http://www.khmertimeskh.com/news/38610/wild-seas-alert/

បក្ស​សង្គ្រោះ​ជាតិ​ថា នឹង​រំលាយ​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ បើ​សិន​ខ្លួន​ឈ្នះ​ឆ្នោត​

នៅ​ក្នុង​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កា​ត់ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​​ប្រកាស​ថា បើ​ខ្លួន​ជាប់​ឆ្នោត​បាន​ឡើង​កាន់​អំណាច គណបក្ស​នឹង​លុប​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ចោលតែ​មន្ត្រី​ក្រសួង​​បាន​ចាត់​ទុក​សារ​នយោបាយ​នេះ ថា ​គ្រាន់​តែ​ជា ...

ទូច សុខា និង ផាក់ ស៊ាងលី
http://bit.ly/2qKn8Yq

កំនើនភ្ញៀវទេសចរណ៍បរទេសកើនឡើង​ដល់​ ១២ភាគរយ

ចំនួនភ្ញៀវទេសចរបរទេសដែលមកកាន់ប្រទេស​កម្ពុជា បានកើនឡើងច្រើនជាង ១២ភាគរយនៅក្នុងត្រីមាសដំបូងនៃឆ្នាំ២០១៧ ដោយ​សារ​កម្ពុជាបានខិតខំប្រឹងប្រែងកែលម្អការផ្តល់សេវា ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/38458/foreign-tourist-arrivals-up-12-percent/

កម្ពុជាស្ទាក់ស្ទើរទទួលប្រាក់កម្ចីពីធនាគារ AIIB

កម្ពុជាមិនទាន់បានកំណត់ គោលនយោបាយប្រាក់កម្ចីរបស់ខ្លួន ទៅឱ្យធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នៅឡើយ ដោយសារកម្ពុជានៅតែអាចទទួលបាន កម្ចីសម្បទានអត្រាការប្រាក់ទាប​ ពីដៃគូអភិវឌ្ឍន៍ជាច្រើន នេះបើយោងតាមសម្ដីរបស់ ​ឯកឧត្តម​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ។ ...

សុខ ចាន់
http://www.khmertimeskh.com/news/38413/cambodia-holds-back-on-aiib-loans/

ទីភ្នាក់ងារពលករចាប់ផ្តើមបញ្ជូនពលករទៅហុងកុង

ទីភ្នាក់ងារជ្រើសរើសពលករ​ អាចនឹងបញ្ជូនពលករកម្ពុជាទៅធ្វើការនៅទីក្រុងហុងកុងជាលើកដំបូង ក្នុង​ពេលឆាប់ៗ​នេះ ជាពិសេសពលករក្នុងស្រុក។ ...

សែន ដេវិត
http://www.khmertimeskh.com/news/38390/agencies-to-begin-sending-workers-to-hk/

អ្នក​នៅ​ប៊ុលឌិងស​សម្រុក​ទៅ​ចុះ​​កិច្ចសន្យា​ទទួល​​យក​សំណង

​គិត​មក​ដល់​ត្រឹម​ម៉ោង ៥ ​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិលមិញ​មាន​ប្រជាពលរដ្ឋ​រស់នៅ​អគារ​ប៊ុលឌិងស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន​ចំនួន​ ១៩១ ​គ្រួសារ​ហើយ​ក្នុង​ចំណោម ៤៩៣ គ្រួសារ​បាន​ទៅ​ចុះ​កិច្ចសន្យា​ជាមួយ​ក្រសួង​ដែនដី​ព្រម​ទទួល​យក​សំណង​ថ្លៃ​ផ្ទះ​ចំនួន ១៤០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ទៅ​តាម​ការ​សម្រេច​របស់ ...

គង់ មេត្ដា
http://bit.ly/2qqsIyS

ជនបរទេស​ជា​ច្រើន​ត្រូវ​បាន​បញ្ជូន​ត្រលប់​ទៅ​មាតុប្រទេស​វិញ​

​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​កាលពី​ម្សិលមិញ​បាន​បញ្ជូន​ជនបរទេស​ចំនួន​ ៤៦​ នាក់​ដែល​មក​ពី​ប្រទេស​ចំនួន​ ៦​ ទៅ​កាន់​ប្រទេស​របស់​ពួក​គេ​វិញ​ និង​មនុស្ស​ចំនួន​ ៨៧​ នាក់​ទៀត​កំពុង​ឃាត់ខ្លួន​ ដោយសារ​ពួក​គេ​បាន​ចូល​មក​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​ ឬ​ទិ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/38120/more-foreigners-deported/

ក្រសួង​ការពារ​​ការ​នាំចេញខ្សាច់​ ខណៈ​​​​​​​ NGO ​គាំទ្រ​ការ​អះអាង​​​​​​​របស់​​​​​​​​​​​​ខ្លួន

កាលពីថ្ងៃសុក្រ ក្រសួងរ៉ែ និងថាមពលបានការពារការនាំចេញខ្សាច់ដែលអង្គការបរិស្ថានមួយបានរាយការណ៍កាលពីសប្ដាហ៍មុន ដោយនិយាយថា បម្រាមខ្សាច់ដាក់ចេញដោយកម្ពុជា មិនបានរាប់បញ្ចូលខ្សាច់ដូចក្នុងវីដេអូដែលបង្ហាញពីសកម្មភាពផ្ទុកខ្សាច់លើនាវានៅឆ្នេរសមុទ្រក្រុងព្រះសីហនុនោះទេ។ ...

វណ្ណ រើន និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/37383

ពលរដ្ឋ​ជាង​ ៤០០ ​នាក់​កើត​ផ្ដាសាយ​ធ្វើឲ្យ​មាន​ក្ដីបារម្ភ

ប្រជាពលរដ្ឋ​ជាង​ ៤០០ ​នាក់​រស់នៅ​ក្នុង​ភូមិ​ណងបួ ឃុំ​ណងឃីលិក ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី​នៅ​ក្នុង​សប្តាហ៍​នេះ​បាន​ឆ្លង​ជំងឺ​ផ្តាសាយ​ដែល​ធ្វើឲ្យ​អាជ្ញាធរ​មាន​ការ​ព្រួយបារម្ភ​។ នេះ​បើ​យោង​តាម​មន្ត្រី​សុខាភិបាល​ និង​សមត្ថកិច្ច​មូលដ្ឋាន​។ ...

នៀម ឆេង
http://bit.ly/2pUR0AQ

ក្រសួងធ្វើអន្ដរាគមន៍ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​​ជ្រូកក្នុងស្រុក

ក្រសួងកសិកម្ម​បាន​បញ្ជាក់​ពី​ជំហរ​ក្នុង​ការ​ទប់ស្កាត់​ កុំអោយ​មានការ​ធ្លាក់​ចុះ​នៃ​តម្លៃ​សាច់​ជ្រូក​ដូច​ឆ្នាំ​មុន​ ដោយសារ​ការ​នាំ​ចូល​ជ្រូក​ខុសច្បាប់​ពី​ប្រទេស​ជិតខាង​។​ ​ ...

សុខ ចាន់
http://www.khmertimeskh.com/news/37888/ministry-intervenes-to-halt-pork-price-crash/

ប្រទេសពីរ,គោលដៅតែមួយ

ប្រទេសកម្ពុជា និងប្រទេសថៃ កំពុងជំរុញការអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍មួយ។ ...

សុខ ចាន់
http://www.khmertimeskh.com/news/37925/two-kingdoms--one-destination/

រដ្ឋមន្ដ្រី​ការ​បរទេសទៅ​ចូលរួម​កិច្ចប្រជុំនៅសហរដ្ឋអាមេរិក

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ឯកឧត្ដម​ ប្រាក់​ សុ​ខុន​ ទេស​រដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នឹង​ទៅ​ចូលរួម​ កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​រវាង​អាស៊ាន​ និង​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ លោក​ Rex​ Tillerson​ ជា​លើក​ដំបូង​ នៅ​ឯ​សេត​វិមាន​ក្នុង ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/37938/foreign-minister-on-us-mission/

ផ្លូវ​ល្បឿន​លឿន​កម្ពុជា​-​វៀតណាម

​​ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀតណាម​ កំពុង​ជម្រុញ​កិច្ចសហការ​ឆ្ពោះទៅ​មុខ​ជាមួយនឹង​គម្រោង​ផ្លូវ​ល្បឿន​លឿន​រវាង​រាជធានី​ភ្នំពេញ​ និង​ទីក្រុង​ហូ​ជី​មិ​ញ​ នេះ​បើ​ឱ្យ​ដឹង​ពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​។​ ​ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/37805/cambodia-vietnam-expressway/

ក្រុមតន្ត្រី​​​ជន​​​ពិការ​​​នឹង​​​ទទួល​​​បាន​​​ឧបករណ៍តន្ត្រី​​​​​​ថ្មី​​​ ប៉ុន្តែ​​​បារម្ភពី​​​ទី​​​កន្លែង​​​ដែល​​​កំណត់​​​ឱ្យ​​​​​​

ក្រសួងសង្គមកិច្ចបានទិញឧបករណ៍តន្ត្រី និងឧបករណ៍សំឡេងតម្លៃ១៥០.០០០ដុល្លារសម្រាប់ក្រុមមន្ត្រីជនពិការក្នុងរាជធានីភ្នំពេញដើម្បីបញ្ចុះបញ្ចូលពួកគេឲ្យមកប្រគំនៅកន្លែងដែលបានកំណត់ឱ្យប៉ុន្តែ ពួកគេភាគច្រើនបារម្ភថា កន្លែងដែលបានកំណត់នេះនឹងធ្វើឲ្យការរកចំណូលរបស់ពួកគេមានកម្រិត។ ...

ប៊ុត គឹមសាយ
http://www.cambodiadailykhmer.com/37290

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

gd7P9
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!