សេដ្ឋកិច្ច និងពាណិជ្ជកម្ម
IPAC នឹងបញ្ជ្រាបពីការយល់ដឹងកម្មសិទ្ធិបញ្ញា
ខណៈប្រទេសកម្ពុជានៅមានភាពកម្សោយក្នុងការការពារកម្មសិទ្ធិបញ្ញាហើយផលិតផលថតចម្លងជាច្រើនត្រូវបានលក់នៅក្នុងទីផ្សារសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា (IPAC) ដែលទើបនឹងបង្កើតថ្មីកំពុងស្វែងរកការសហការជាមួយក្រសួងពាក់ព័ន្ធដើម្បីបង្កើនភាពយល់ដឹងអំពីការរក្សាសិទ្ធិក្នុងចំណោមសាធារណៈ និងសហគ្រិន។ ...
ចេង សុខហ័ង
http://bit.ly/2bzhzEW
កម្ពុជា និងឥណ្ឌា គ្រោងបើកពិព័រណ៍ពាណិជ្ជកម្មបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី
កម្ពុជានិងឥណ្ឌាគ្រោងរៀបចំពិព័រណ៍ពាណិជ្ជកម្មនៅពាក់កណ្តាលខែកញ្ញា ខាងមុខ ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដែលទំហំការដោះដូរពាណិជ្ជកម្មទាំងពីរប្រទេសនៅទាបនៅឡើយ។ ការរៀបចំពិព័រណ៍ពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌា ដែលគ្រោងធ្វើនៅភ្នំពេញ នឹងក្លាយជាជំនួបដ៏ធំដែលមានការចូលរួមពីបណ្តាធុរកិច្ចជន និងអ្នកវិនិយោគ ភាគច្រើនជាសមាជិកនៃសភាពាណិជ្ជកម្មរបស់កម្ពុជា និងឥណ្ឌា និងដើម្បីផ្តល់ឱកាសដល់បណ្តាពាណិជ្ជករនៃប្រទេសទាំងពីរ ក្នុងការដោះដូរពាណិជ្ជកម្មទៅវិញទៅមក។ នេះបើយោងតាមព័ត៌មាននៅលើគេហទំព័រក្រសួងពាណិជ្ជកម្ម។ ...
ជា វណ្ណៈ
http://bit.ly/2bFGzHU
ក្រុមហ៊ុនអាមេរិក គ្រោងពង្រីកប្រតិបត្តិការអាជីវកម្មក្នុងតំបន់អាស៊ាន
ក្រុមហ៊ុនសហរដ្ឋអាមេរិកភាគច្រើនគ្រោងនឹងពង្រីកប្រតិបត្តិការអាជីវកម្មរបស់គេក្នុងតំបន់អាស៊ានហើយរំពឹងពីការលូតលាស់នៃអាជីវកម្មក្នុងឆ្នាំនេះជាមួយនឹងកំណើននេះក្រុមហ៊ុនទាំងអស់រំពឹងថា ពួកគេក៏ត្រូវការកម្លាំងការងារនៅក្នុងក្រុមហ៊ុនផងដែរ។ វិនិយោគិនអាមេរិក ដែលកំពុងបើកអាជីវកម្មនៅប្រទេសវៀតណាម និងកម្ពុជា គ្រោងនឹងធ្វើពិពិធកម្មប្រតិបត្តិការពីប្រទេសចិន ទៅតំបន់អាស៊ាន ផងដែរ។ ...
សុខ ចាន់
http://bit.ly/2brx41w
អ៊ូរី មិនស្ថិតក្នុងបញ្ជីដេញថ្លៃទិញប្រាសាក់ទេ
តំណាងធនាគារជាតិនៃកម្ពុជា (NBC) បានអះអាងថាធនាគា អ៊ូរី ដែលជាធនាគារធំជាងគេទីពីរនៅកូរ៉េខាងត្បូងមិនស្ថិតក្នុងបញ្ជីបេក្ខភាពជាវិនិយោគិនដែលអាចទិញភាគហ៊ុនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់នោះទេដោយបញ្ជាក់ថាធនាគារអ៊ូរីមិនត្រូវបានបង្ហាញក្នុងចំណោមវិនិយោគិនសក្តានុពលរបស់ប្រាសាក់ឡើយ។ ...
ហ៊ គឹមសាយ and Kali Kotoski
http://bit.ly/2bi56Vw
ដៃគូអាមេរិកថ្មីដើម្បីជម្រុញការធ្វើរបាយការណ៍ឥណទាន
ការិយាល័យ៌ណទានកម្ពុជា កំពុងស្វែងរកក្រុមហ៊ុនដែលមានឥទ្ធិពល និងបទពិសោធ Equifax មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលជាក្រុមហ៊ុនកំពូលមួយក្នុងចំនោមក្រុមហ៊ុនទីភ្នាក់ងាររបាយការណ៍ឥណទានអាមេរិកធំៗ បី នឹងមកពង្រីកសមត្ថភាពវិភាគឥណទានរបស់ខ្លួន និងណែនាំពីផលិតផលថ្មីៗនៅក្នុងទីផ្សារកម្ពុជា នេះបើអោយដឹងពីនាយកប្រតិបត្តិកាលពីម្សិលមិញ។ ...
Cam McGrath
http://www.phnompenhpost.com/business/new-us-partner-boost-credit-reporting
ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារហ៊ុនពីរបង្ហាញកំណើនប្រាក់ចំណេញត្រីមាសទី ២
ក្រុមហ៊ុនចុះបញ្ជីពីរនៅក្នុងផ្សារមូលបត្រកម្ពុជា (CSX ) បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទីពីររបស់ខ្លួននៅថ្ងៃតែមួយកាលពីម្សិលមិញដែលសុទ្ធតែបានបង្ហាញពីកំណើនប្រាក់ចំណេញក្នុងអំឡុងពេលនេះ។ ...
ហ៊ គឹមសាយ
http://bit.ly/2beAHra
គណៈកម្មាធិការនឹងដោះស្រាយបញ្ហាស្រូវ
សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីម្សិលមិញបានយល់ព្រមបង្កើតគណៈកម្មាធិការកម្រិតខេត្តដើម្បីផ្តល់កិច្ចអន្តរាគមន៍ភ្លាមៗដល់បញ្ហាប្រឈមនានាក្នុងវិស័យស្រូវអង្ករ ដែលថ្មីៗនេះកំពុងស្ថិតនៅក្នុងវិបត្តិដោយសារការនាំចេញធ្លាក់ចុះ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/28624/committees-to-tackle-rice-woes/
ការនាំចូលវត្ថុធាតុដើមស្រូវសាលីកើនឡើង
ផលិតផលស្រូវសាលីមិនមានទីផ្សារធំនៅក្នុងប្រទេសកម្ពុជានោះទេខណៈអាហារជាទូទៅធ្វើឡើងពីអង្ករតែប៉ុណ្ណោះប៉ុន្តែឥទ្ធិពលរបស់លោកខាងលិចកំពុងបង្កើតរសជាតិក្នុងស្រុកខ្លាំងឡើងៗដែលជំរុញឲ្យមានការនាំចូលម្សៅស្រូវសាលីកាន់តែច្រើនខណៈហាងដុតនំកំពុងកើនឡើង និងផលិតផលនំដុតទាំងនោះកំពុងត្រូវបានដាក់លក់នៅតាមទីផ្សារទំនើប។ ...
ចេង សុខហ័ង
http://bit.ly/2bwE7DK
នំស្រួយនឹងនាំចេញទៅប្រទេសចិន
សហគ្រាសនំស្រួយធ្វើពីម្ស៉ៅអង្ករ លី លី ខូអិលធីឌី បានកំពុងចាប់ផ្តើមនាំចេញផលិតផលរបស់ខ្លួនទៅកាន់ប្រទេសចិន ដែលនេះជាផ្នែកមួយនៃការជម្រុញការពង្រីកទីផ្សារអាស៊ាន។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/28557/rice-crackers-bound-for-china/
របាយការណ៍ហិរញ្ញវត្ថុយឺតប៉ះពាល់ទំនុកចិត្ត?
ផ្សារហ៊ុនកម្ពុជាដែលទទួលបានការចុះបញ្ជីក្រុមហ៊ុនថ្មីពីរបន្ថែមទៀតក្នុងរយៈពេល ៩ ខែចុងក្រោយនេះទទួលការចាប់អារម្មណ៍តិចតួចខណៈកង្វះរបាយការណ៍ហិរញ្ញវត្ថុទាន់ពេលវេលា និងការពន្យារពេលក្នុងការចេញរបាយការណ៍ហិរញ្ញវត្ថុសវនកម្មមិនមែនជាសញ្ញាល្អសម្រាប់ទំនុកចិត្តពេលអនាគតនោះទេ។ នេះបើតាមក្រុមអ្នកវិភាគ។ ...
Kali Kotoski
http://bit.ly/2bhh3rJ
CRF កែប្រែពន្យារអាណត្តិរហូតដល់ ៤ ឆ្នាំ
ក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា CRF បានសម្រេចបង្កើនអាណត្តិដឹកនាំរបស់ CRF ពីរយៈពេល ២ ឆ្នាំទៅដល់ ៤ ឆ្នាំដោយលើកឡើងថាដើម្បីមានពេលវេលាក្នុងការអនុវត្តផែនការខណៈអ្នកនៅក្នុងឧស្សាហកម្មនេះចាត់ទុកថាជាការបាត់បង់ឱកាសសម្រាប់អ្នកផ្សេង។ ...
ចេង សុខហ័ង
http://bit.ly/2bmh12j
NBC: សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៧,១ ភាគរយ
ធនាគារជាតិនៃកម្ពុជា (NBC) កាលពីថ្ងៃសៅរ៍បានរៀបចំសិក្ខាសាលាបូកសរុបការងារប្រចាំឆមាសទី ១ ក្នុងខេត្តកំពង់ចាម និងព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងប្រហែល ៧,១ ភាគរយនៅឆ្នាំនេះ។ ...
ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2aXWpiG
កម្ពុជាស្នើឲ្យប្រទេសទីម័រឡេស្តេ ធ្វើការនាំចូលអង្ករ និងស្ករ
កម្ពុជា ស្នើប្រទេសទីម័រឡេស្តេ នាំចូលអង្ករ និងស្ករពីកម្ពុជា ដើម្បីប្រកួតប្រជែងជាមួយប្រទេសក្បែរខាងក្នុងការផ្គត់ផ្គង់ផលិតផលកសិកម្មទាំងពីរនេះ នៅទីម័រ ដែលកំពុងមានតម្រូវការច្រើន ហើយអ្នកនៅក្នុងវិស័យនេះយល់ឃើញថា បើទីម័រ សម្រេចនាំចូលអង្ករ និងស្ករពីកម្ពុជា នឹងជួយជំរុញការនាំចេញផលិតផលកសិកម្មសក្ដានុពលកម្ពុជា ទៅទីផ្សារខាងក្រៅបន្ថែមទៀត។ ...
ជា វណ្ណៈ
http://bit.ly/2bayVqn
ប្រទេសកូរ៉េខាងត្បូងនឹងសាងសង់ "Smart City" នៅកម្ពុជា
ប្រទេសកូរ៉េខាងត្បូងនឹងសាងសង់ទីក្រុងដែលមានប្រសិទ្ធិភាពខ្ពស់ និងលក្ខណៈបរិស្ថាននៅកម្ពុជាដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាចុងក្រោយបង្អស់ និងដើម្បីគាំទ្រដល់ប្រទេសអាស៊ីអាគ្នេយ៍នូវកម្មវិធីលំនៅដ្ឋានសាធារណៈ នេះបើឱ្យដឹងពីរដ្ឋាភិបាលកាលពីម្សិលមិញ។ ...
Yonhap
http://www.koreaherald.com/view.php?ud=20160815000280
ក្រុមហ៊ុនថៃ M.S.K Fertilizer នាំចូលជីសរីរាង្គពីប្រទេសថៃ មកកម្ពុជា
ក្រុមហ៊ុនក្នុងស្រុកប្រាយវ៉េគ្រុបនិងក្រុមហ៊ុនថៃ M.S.K Fertilizerដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផលិតនិងចែកចាយជីកសិកម្មសរីរាង្គនៅប្រទេសថៃ កាលពីម្សិលមិញបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ក្នុងការសហការនាំចូលជីសរីរាង្គពីប្រទេសថៃ មកកាន់កម្ពុជា។ ...
សុខ ចាន់
http://bit.ly/2blTKSJ
ផ្លែស្វាយនាំចេញទៅកាន់កូរ៉េខាងត្បូងត្រូវបានជាប់គាំង
កាលពីខែធ្នូ ប្រទេសកូរ៉េខាងត្បូងបានប្រកាសថាខ្លួននឹងនាំដំណាប់ស្វាយពីប្រទេសកម្ពុជា ហើយព័ត៌មាននោះបានឱ្យសញ្ញាថាការនាំចេញផ្លែស្វាយរបស់កម្ពុជាបានកំពុងដំណើរការ។ យ៉ាងណាមិញ ការខ្វះខាតគ្រឿងម៉ាស៊ីននៅក្នុងប្រទេសកម្ពុជាមិនទាន់បានធ្វើឱ្យការនាំចេញនេះឆ្លើយតបទៅនឹងតម្រូវការកូរ៉េខាងត្បូងឡើយ នេះបើតាមក្រុមមន្ត្រីបានប្រាប់ឱ្យដឹង។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/28400/mango-exports-to-s--korea-stalled/
ផលិតផលកសិកម្មកម្ពុជា ប្រឈមបញ្ហានាំចេញទៅថៃ
ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជានៅតាមបណ្តាខេត្តជាប់ព្រំដែនថៃកំពុងប្រឈមនឹងបញ្ហាខណៈភាគីថៃតម្រូវឲ្យវិញ្ញាបនបត្រភូតគាមអនាម័យដើម្បីអាចនាំចូលទៅប្រទេសថៃបាន។ ...
ចេង សុខហ័ង
http://bit.ly/2aLwI1T
កម្ពុជា បង្កើនការយកចិត្តទុកដាក់លើឧបករណ៍និស្សន្ទ
ខណៈកម្ពុជាបង្ហាញពីការស្វាគមន៍កាន់តែខ្លាំងលើការជួញដូរឧបករណ៍និស្សន្ទនៅក្នុងទំនិញប្រើប្រាស់លោហធាតុមានតម្លៃ និងរូបិយប័ណ្ណបរទេស និយតករទីផ្សារមូលធនកម្ពុជាក៏បានបង្ហាញពីការគ្រប់គ្រងហានិភ័យដែលមានស្រាប់ និងការលើកទឹកចិត្តដល់ឧបករណ៍ហិរញ្ញវត្ថុដែលគេស្គាល់តិចតួចនេះ។ ...
Kali Kotoski
http://bit.ly/2bgXLVb
ការនាំចេញទៅកាន់ប្រទេសជប៉ុនកើនឡើងយ៉ាងគំហុក
ការនាំចេញសម្លៀកបំពាក់ និងស្បែកជើងជាសរុបរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុនបានកើនឡើងយ៉ាងខ្លាំងនៅក្នុងឆមាសដំបូងឆ្នាំនេះ នេះបើយោងតាមទិន្នន័យចុងក្រោយរបស់ JETRO។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/28319/exports-to-japan-rise-sharply/
ភាពធននៃសេដ្ឋកិច្ចកម្ពុជាជាមួយនឹងការប្រឈមនានា
ធនាគារជាតិនៃកម្ពុជាបានចេញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនកាលពីម្សិលមិញ ដែលបង្ហាញពីកំណើនយ៉ាងខ្លាំងនៅក្នុងឆ្នាំ ២០១៥ បើទោះបីជាមានការប្រឈមនឹងកាលៈទេសៈសេដ្ឋកិច្ចមួយចំនួនដែលបណ្តាលមកពីការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ចិន ដែលនាំឱ្យមានការប្រកួតប្រជែងក្នុងតំបន់ និងការកើនឡើងតម្លៃប្រាក់ដុល្លារ។ ...
Matthieu de Gaudemar
http://www.phnompenhpost.com/business/review-finds-economy-resilient-challenges
សេវាធានារ៉ាប់រងបន្តកើនឡើង
សេវាធានារ៉ាប់រងបានកើនឡើង ៣៧ ភាគរយនៅឆមាសដំបូងឆ្នាំនេះ ដែលមានចំនួនសរុប ៥៦ លានដុល្លារ នេះបើយោងតាមការប្រកាសនៅក្នុងរបាយការណ៍របស់សមាគមធានារ៉ាប់រងកម្ពុជា (IAC)កាលពីថ្ងៃអង្គារ។ ការកើនឡើងនេះ កើនពី ៤០.៩ លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ បានបន្តកើនឡើង ១៦.២% នៅក្នុងការលក់សេវាធានារ៉ាប់រងទូទៅ ដែលរួមបញ្ជូលការកំណើន ១១៣.២ % នៅក្នុងវិស័យធានារ៉ាប់រងជីរិត នេះបើតាមការលើកឡើងក្នុងរបាយការណ៍។ ...
សុខ ចាន់
http://www.khmertimeskh.com/news/28318/insurance-continues-to-grow/
ម៉ាឡេស៊ី និងកម្ពុជាចុះហត្ថលេខាលើអនុស្សារណៈយោគយល់ពាណិជ្ជកម្ម
អនុស្សារណៈយោគយល់មួយត្រូវបានចុះហត្ថលេខាដោយក្រុមហ៊ុន Matrade និង សភាពាណិជ្ជកម្មកម្ពុជា នោះបើយោងតាមរដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិម៉ាឡេស៊ី លោក Datuk Seri Mustapa Mohamed។ ...
Victoria Brown
http://www.thestar.com.my/news/nation/2016/08/09/malaysia-cambodia-trade-mou/
កម្ពុជា នៅតែជាកន្លែងលាងលុយឈានមុខក្នុងតំបន់
កម្ពុជាត្រូវបានចុះក្នុងបញ្ជីជាប្រទេសមានហានិភ័យខ្ពស់បំផុតក្នុងតំបន់អាស៊ាន និងស្ថិតក្នុងលំដាប់លេខ ៦ ក្នុងចំណោមប្រទេស ១៤៩ ក្នុងពិភពលោកចំពោះភាពងាយទទួលរងគ្រោះពីការលាងលុយ និងហិរញ្ញប្បទានភេរវកម្ម។ នេះបើតាមរបាយការណ៍ថ្មីមួយចេញផ្សាយកាលពីពេលថ្មីៗនេះ។ ...
Kali Kotoski
http://bit.ly/2aKP1Kk
ប្រទេសអ៊ុយក្រែនកំពុងសម្លឹងមើលឱកាសនៅកម្ពុជា
ប្រទេសអ៊ុយក្រែនមានគោលបំណងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេរភាគី និងជម្រុញការធ្វើពាណិជ្ជកម្មជាមួយកម្ពុជា។ នៅពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលទីក្រុង Kiev កំពុងជម្រុញពាណិជ្ជករជនជាតិអ៊ុយក្រែនឱ្យពិចារណាពីការធ្វើវិនិយោគទៅលើវិស័យអាទិភាពនានានៅប្រទេសកម្ពុជា។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/28247/ukraine-eyes-cambodia/