គ្រោះមហន្តរាយ

គ្រោះរាំងស្ងួត

នាយករដ្ឋមន្ត្រី​​ អំពាវនាវ​ឲ្យ​កសិករ​ងាក​ទៅ​ដាំ​ដំណាំ​កសិកម្ម​ផ្សេង​ក្រៅពី​ស្រូវ​ នៅ​រដូវប្រាំង

លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ថ្ងៃ​ព្រហស្បតិ៍​អំពាវនាវ​ឲ្យ​កសិករ​ផ្លាស់ប្តូរ​ការដាំ​ដំណាំ​កសិកម្ម​ផ្សេងទៀត​ជាជាង​គ្រាន់តែ​ដាំដុះ​ស្រូវ​នៅក្នុង​រដូវប្រាំង ដោយសារ​តែ​បញ្ហា​នៃ​ការធ្លាក់ចុះ​កម្រិត​ទឹកនឹង​ប៉ះពាល់​គុណភាព​ស្រូវ និង​អាច​បណ្តាល​ឲ្យ​តម្លៃ​ធ្លាក់ចុះ​។ ...

ម៉ៃ គុណមករា
https://bit.ly/2MtTRen

ក្រសួងបរិស្ថាន ​ណែនាំ​ឲ្យ​បង្ការ​កុំ​ឲ្យ​ភ្លើង​ឆេះ​ព្រៃ

ក្រសួងបរិស្ថាន ណែនាំ​ដល់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពី​ការប្រើប្រាស់​ភ្លើង​ជា​មធ្យោបាយ​ផ្សេងៗ ដើម្បី​ចៀសវាង​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ដោយ​ចេតនា ដែល​ប្រឈម​នឹង​ទោសទណ្ឌ​ជាប់ពន្ធនាគារ​ដល់​ទៅ​ ១០ ​ឆ្នាំ​ និង​ទោសពិន័យ​ជា​ប្រាក់​ជាដើម​។ ការណែនាំ​នេះ​ធ្វើ ...

ឡុង គីមម៉ារីតា
https://bit.ly/2RyDDnC

ស្រូវ​ក្នុង​ខេត្ត​ចំនួន​ ៨ ​ជួប​គ្រោះរាំងស្ងួត​ ខណៈ​មានការ​បារម្ភ​ខ្វះ​ទឹក​ប្រើ​ប្រចាំ​ថ្

លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា ស្រូវ​ដែល​កំពុង​ជួប​គ្រោះរាំងស្ងួត​ខ្វះខាត​ទឹក​ទាំងនោះ គឺជា​ប្រភេទ​ស្រូវធ្ងន់​ចុង​រដូវវស្សា និង​ស្រូវប្រាំង​ធ្វើ​លើក​ទី​ ១ ដែល​មាន​ក្នុង​ខេត្តព្រៃវែង កណ្ដាល តាកែវ កំពង់ចាម បន្ទាយមានជ័យ ត្បូងឃ្មុំ កំពង់ឆ្នាំង និង​ខេត្តបាត់ដំបង​។ លោក​បន្តថា លោក​កំពុង​ប្រមូល​ព័ត៌មាន​អំពី​ចំនួន​ស្រូវ​ស្រែ​ដែល​ត្រូវ​ជួប​គ្រោះរាំងស្ងួត​ខ្វះខាត ...

ខន សាវិ
https://bit.ly/2qbAvCW

MRC បាន​អនុម័ត​​យុទ្ធសាស្ត្រ​ដើម្បី​ត្រៀមខ្លួន​ប្រឈម​នឹង​គ្រោះមហន្តរាយ

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​លើក​ឡើង​ថា ការរៀបចំ​ប្រព័ន្ធ​ទិន្នន័យ និង​ព័ត៌មាន​នាពេល​អនាគត​ផែនការ​អភិវឌ្ឍន៍​ និង​ផែនការ​យុទ្ធសាស្ត្រ​បន្ទាប់ សម្រាប់​អាង​ទន្លេមេគង្គ​គឺជា​ឧបករណ៍​ចាំបាច់ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ខណៈ​ MRC បាន​អនុម័ត​យុទ្ធសាស្ត្រ​ដើម្បី​ត្រៀមខ្លួន​ប្រឈម​នឹង​គ្រោះមហន្តរាយ​នាពេល​អនាគត​។ ...

រី សុចាន់
https://bit.ly/35EzjXX

ក្រុម​មន្រ្តី​នឹង​ជួបគ្នា​ស្តី​ពី​វិបត្តិ​ទន្លេមេគង្គ​នៅពេល​សហគមន៍​នេសាទ​ទទួលរង​គ្រោះ​

កម្រិតទាប​នៃ​ទឹកទន្លេ​នៅ​លើ​បឹងទន្លេសាប​នៃ​ប្រទេស​កម្ពុជា​ បាន​ធ្វើ​ឱ្យ​សហគមន៍​នេសាទ​ធ្លាក់​ចូលក្នុង​វិបត្តិ​ ប៉ុន្តែ​ការព្រមាន​អំពី​ “ភាពរាំងស្ងួត​ធ្ងន់ធ្ងរ​” បាន​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​ថា​ ស្ថានភាព​នឹង​កាន់តែ​អា​ក្រ​ក់​ទៅៗ​។ ...

Leonie Kijewski
https://www.aljazeera.com/news/2019/11/officials-meet-mekong-crisis-fishing-communities-suffer-191125070104119.html

រាជរដ្ឋាភិបាល​ ចេញ​សារាចរ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ចាត់វិធានការ​រក្សា​ទឹក

រាជរដ្ឋាភិបាល​កាលពី​ម្សិលមិញ​ចេញ​សារាចរ​ណែនាំ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​ត្រូវ​ចូលរួម​ចាត់​វិធានការ​ថែរក្សា​ទឹក​ដើម្បី​ផ្គត់ផ្គង់​សម្រាប់​តែ​ការប្រើប្រាស់​ប្រចាំ​ថ្ងៃ​តែ​ប៉ុណ្ណោះ ដោយហេតុ​របប​ទឹកទន្លេ​មេគង្គ​មាន​ការប្រែប្រួល​ខ្លាំង​ស្រក​ចុះ​ដល់​កម្រិត​ទាប​បំផុត​ដែល​មិន​ធ្លាប់មាន​ក្នុង​រយៈកាល ...

ម៉ិច ដារ៉ា
https://bit.ly/2QTTKw1

MRC​ ​ព្រមាន​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ក្រោម​នឹង​ទទួល​រង​គ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ​

គណៈកម្មការ​ទន្លេមេគង្គ​ ​ហៅ​កាត់​ថា​ ​MRC​ ​បាន​ឲ្យដឹង​កាលពី​ថ្ងៃអង្គារ​ថា​ ​បណ្តា​ប្រទេស​តាម​ដងទន្លេ​មេគង្គ​ក្រោម​ ​នឹង​ទទួលរង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ខ្លាំង​ ​ចាប់ពី​ពេលនេះ​ ​រហូតដល់​ខែមករា​ ​ឆ្នាំ២០២០​ ​ដែល​អាច​បណ្តាល​ឲ្យ​ផលិតផល​ដំណាំ​ប្រឈម​នឹង ...

ប៉ិច សុធារី
https://bit.ly/346Vh5m

រដ្ឋមន្ត្រីបារម្ភ​ពី​អាកាសធាតុ​ ខណៈ​ស្រូវ​វស្សា​ធ្វើ​បាន​ជិត ៨៣%

តាម​របាយ​ការណ៍​បង្ក​បង្កើន​ផល​ស្រូវគិតត្រឹម​ថ្ងៃទី​ ៥ ខែ ​សីហា របស់​ក្រសួង​កសិ​កម្ម​រុក្ខាប្រ​មាញ់ និង​នេសា​ទបាន​ឲ្យដឹ​ងថា នៅ​រដូវ​វស្សា​​ឆ្នាំ​នេះ ការ​បង្ក​បង្កើន​ផល​ស្រូវ​បាន​ជាង​ ២ ​លាន​ហិក​តា ស្មើនឹងជិត ៨៣% ​ខណៈការ​នាំ​ចេញ​កសិផ​ល​មាន​ជិត ២,៥​ លាន​តោន ប៉ុន្តែ​លោក ​វេង សាខុ ...

ឡុង គីមម៉ារីតា
https://bit.ly/2YIXuR6

ស្រូវជាង ៤ ពាន់​ហិកតា​នៅ​សៀមរាប ​ប្រឈម​ការ​ខូចខាត​បើ​គ្មាន​ភ្លៀង​រយៈពេល ១ សប្ដាហ៍​ទៀត

មន្ត្រី​កសិកម្ម​ខេត្ត​សៀម​រាប​​បារម្ភ​ថា ស្រូវ​ចំនួន​ ៤​ ៨០០ ​ហិកតា​ ស្ថិត​ក្នុង​ស្រុក​ស្រី​ស្នំ ស្រុក​ក្រឡា​ញ់ និង​ស្រុក​ពួកនឹង​រង​ការ​ខូ​ច​ខា​ត ​ប្រសិន​បើ​គ្មាន​ភ្លៀង​​ក្នុង​រយៈ​ពេល​ ១ សប្ដាហ៍​ទៀត​ ជាពិ​សេស​នៅ​តំបន់​ឆ្ងាយ​ពី​ប្រភ​ពទឹកដែល ...

ខន សាវិ
https://bit.ly/2JOKwwQ

ស្រូវ​ជិត ៤ ម៉ឺន​ហិកតា​ ក្នុង​ខេត្ត​ចំនួន ៧ កំពុង​ជួប​គ្រោះ​រាំងស្ងួត​

ស្រូវ​ចំនួន ៣៩ ៩៦៦ ហិកតា​ ស្ថិតក្នុង​ខេត្ត​ចំនួន ៧ កំពុង​ជួប​គ្រោះរាំងស្ងួត​ខ្វះ​ទឹក ហើយ​ក្រសួង​ធនធាន​ទឹក​និង​អាជ្ញាធរ កំពុង​​ចាប់ផ្ដើម​​ប្រើ​ម៉ាស៊ីន​បូមទឹក​ដាក់ ដើម្បី​ជួយ​សង្គ្រោះ​ស្រូវ​ពលរដ្ឋ​​នៅ​តាម​តំបន់​ខ្លះ​ ដែល​ជិត​ប្រភព​ទឹក​​ ខណៈ​​ដែល​មន្ត្រី​​និយាយ​ថា គ្រោះ​រាំងស្ងួត​ក្នុង​តំបន់ ...

ខន សាវិ
https://bit.ly/30FPn9b

ស្រុកសង្កែជួប​គ្រោះ​រាំងស្ងួត តែ​មន្ត្រី​ថា​សង្គ្រោះ​ស្រូវ​ទាន់​ពេល

ដំណាំ​ស្រូវ​របស់​ពលរដ្ឋ​ប្រមា​ណ​ជិត ២ ម៉ឺន​ហិក​តា នៅ​ស្រុក​សង្កែ ខេត្ត​បាត់​ដំបង បាន​និង​កំពុង​ប្រ​ឈម​គ្រោះ​រាំង​ស្ងួត ​ខណៈ​តំបន់​មួយ​ចំនួន​នៃ​ខេត្ត​នេះ​​ មាន​ភ្លៀង​ធ្លាក់​តិច​តួច​ ប៉ុន្ដែ​មន្ត្រី​អះ​អាង​ថា ​បច្ចុប្បន្ន​ដំណាំ​ស្រូវ​ដែល​ជួប​គ្រោះ​រាំង ...

សុទ្ធ គឹមសឿន
https://bit.ly/2xdiTq6

ឧបករ​ណ៍​ស្រូប​យក​ទឹក​ពី​បរិយាកាស ​ត្រូវ​ដំឡើង​នៅ​ដែន​ជម្រក​សត្វព្រៃ​ស្រែពក​

មូលនិធិ​អភិរក្ស​និង​សង្គ្រោះ​សត្វព្រៃ​កម្ពុជា ​(WW​F​​-Cambodia)​ សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គិរី​​បាន​ដំ​ឡើង​ឧបករណ៍​​បច្ចេក​វិទ្យា​ថ្មី​មួយ ដែលមាន​ឈ្មោះ​ថា «Zero Mass Water» នៅក្នុងតំបន់​ដែន​ជម្រក​សត្វ​ព្រៃស្រែ​ពក ​ដើម្បី​​ទាញ​យក​ប្រភព​ទឹក​ពី​បរិយាកាស ​មក​ប្រើប្រាស់​ក្នុង ...

ឃុត សុភចរិយា
https://bit.ly/2VaVMX7

គណៈកម្មការ​ទន្លេមេគង្គ​លើកកំពស់​មជ្ឈមណ្ឌល​គ្រោះ​មហន្ដរាយ​

​គណៈកម្មការ​ទន្លេមេគង្គ​កាលពី​ម្សិលមិញ​បាន​ប្រកាស​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ថ្មី​ ដើម្បី​ដោះស្រាយ​គ្រោះ​មហន្តរាយ​ធម្មជាតិ​នៅ​ក្នុង​តំបន់​ រួម​ទាំង​ការ​សម្រេចចិត្ត​ដើម្បី​កែ​លម្អ​ និង​ប្តូរ​ឈ្មោះ​មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​កាត់​បន្ថយ​ទឹកជំនន់​ថ្នាក់​តំបន់​ ទៅ​ជា​មជ្ឈមណ្ឌល​គ្រប់គ្រង​ទឹកជំនន់​ និង​គ្រោះ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50598308/mrc-to-upgrade-disaster-centre/

ការ​សិក្សាៈ អាស៊ី​​អាគ្នេយ៍​នឹង​ជួប​គ្រោះ​រាំង​ស្ងួត​កាន់​តែ​ញឹក​ញាប់ ​និង​ធ្ងន់ធ្ងរ​

រយៈពេល​ប៉ុន្មាន​ឆ្នាំ​​ខាងមុខ​ទៀត​គ្រោះរាំងស្ងួត​ នៅ​​ផ្នែក​ជាច្រើន​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​នឹង​កើតឡើង​កាន់តែ​ញឹកញាប់​ និង​កាន់តែ​ធ្ងន់ធ្ងរ​ជាង​ពេលបច្ចុប្បន្នដែល​ទាម​ទារ​ឲ្យ​មាន​ការ​ប​ង្កើ​ន​សមត្ថភាព​ដើម្បី​ទប់​ទល់​​គ្រោះ​មហន្ត​-រាយ​ដែល​កើត​ឡើង​ពី​គ្រោះ ...

ខន សាវិ
https://bit.ly/2Dwl5g8

អ្នកប្រវត្តិសាស្ត្រ​បារម្ភ​ទឹក​កសិណ​អង្គរវត្ត​ហួត​ខ្លាំង ​តែ​មន្ត្រី​ថា​មិន​បញ្ហា

អ្នក​ជំនាញ​ប្រវត្ដិសាស្រ្ដ​មាន​ការ​ព្រួយ​បារម្ភ​ ចំពោះ​​បញ្ហា​ទឹក​នៅ​កសិណ​តំបន់​ប្រា​សាទ​អង្គរ​វត្ដ​មាន​ការ​រីង​ហួត​ខ្លាំង​ រហូត​ដល់​ ​១ ម៉ឺន​ម៉ែត្រ​គុប​ក្នុង ​១ ថ្ងៃ ប៉ុន្ដែ​អាជ្ញាធរ​ជាតិ​អប្សរា​ ថា​ បាន​ត្រៀម​លក្ខណៈ និង​រកដំណោះ​ស្រាយ​រួច​រាល់​អស់​ហើយ​ មិន ...

វ៉ន ដារ៉ា
https://bit.ly/2UoDBAE

ក្រសួង​ប្រាប់​ឲ្យ​ការពារ​ជំងឺ​ ពេល​ក្ដៅ​ខ្លាំង

ក្រសួងសុខាភិបាល​បានចេញ​សេចក្ដីណែនាំ​ពី​វិធី​បង្ការ​ជំងឺ​ដែល​បណ្តាល​មក​ពី​អាការ​ធាតុ​ក្តៅ​ខ្លាំង​ហើយ​អាច​មាន​ផល​ប៉ះពាល់​ដល់​សុខភាព និង​អាយុ​ជីវិត ដោយសារ​បញ្ហា​ជំងឺ​បេះដូង សួត និង​អាច​មាន​ជំងឺ​ឆ្លង​ផ្សេងៗ ដូចជា ជំងឺ​រាក​រូស ឬ​ជំងឺ​កង្វះ​ចំណី​អាហារ​ជាដើម។ ...

ឡុង គីមម៉ារីតា
https://bit.ly/2TizKAt

អគ្គិសនី​កម្ពុជាកាត់​បន្ថយ​ការ​ផ្គត់ផ្គង់​ថាមពល​ពេល​ថ្ងៃ​ ដើម្បី​កាត់​បន្ថយ​កង្វះខាត​

អគ្គិសនី​កម្ពុជា​ (EDC)​ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ពុធ​ថា​ ដោយសារ​កង្វះខាត​ថាមពល​ EDC​ បាន​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​កម្ពុជា​ក្នុងអំឡុងពេល​ថ្ងៃ​ ដើម្បី​ធានា​ការ​ផ្គត់ផ្គង់​នៅ​ពេល​យប់​។​ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​នេះ​ EDC​ បានឱ្យ​ដឹង​ថា​ ខ្លួន​បាន​ទាក់ទង​ជាមួយ ...

ឃួន ណារីម
https://www.khmertimeskh.com/50588110/edc-reduces-daytime-energy-supply-to-offset-shortage/

​លោកនាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា​បញ្ហា​គ្រោះ​រាំង​ស្ងួត​បណ្តាល​ឱ្យ​មានការ​កាត់​បន្ថយថាមពល

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ថ្ងៃ​សៅរ៍​បាន​មាន​ប្រសាសន៍​ថា​ បច្ចុប្បន្ន​កម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​កង្វះ​អគ្គី​ស​នី​ប្រហែល​ ៤០០​ មេ​ហ្គា​វ៉ា​ត់​ ដែល​បណ្តាល​ឱ្យ​មានការ​ដាច់​ចរន្តអគ្គិសនី​ ហើយ​បាន​អំពាវនាវ​ដល់​ប្រជាជន​ ជា​ពិសេស​អាជីវករ​ទាំងអស់​ មេត្តា​យោគយល់​អធ្យាស្រ័យ ...

តាំង វីដា
https://www.khmertimeskh.com/50587742/dry-spell-causing-power-cuts-pm-2/

នាយក​រដ្ឋមន្ត្រី​បញ្ជា​ឱ្យ​ជីក​អណ្តូង​ដើម្បី​ដោះស្រាយ​កង្វះ​ទឹក​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ខេត្ត​ជីក​អណ្តូង​សម្រាប់​ប្រជាជន​ដែល​កំពុង​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ទឹក​ក្នុង​រដូវប្រាំង​។​ លោក​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សុន្ទរកថា​នៅ​ចំពោះ​មុខ​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​កាលពី​ថ្ងៃ​ចន្ទ ...

មុំ គន្ធា
https://www.khmertimeskh.com/50586168/pm-orders-digging-of-wells-to-address-water-shortages/

តំបន់​ខ្លះ​នៃ​ខេត្ត​ចំនួន ៨ ប្រឈម​ការ​ខ្វះ​ទឹក

គិត​ត្រឹម​ពីដើម​ខែ​កុម្ភៈ​រហូត​មក​ទល់​ពេល​នេះ មាន​ភូមិ-ឃុំ​មួយ​ចំនួន​ក្នុង​​ខេត្ត​ចំនួន ៨​ ដែល​រួម​មាន​ ខេត្ត​បាត់​ដំបង​ បន្ទាយ​មាន​ជ័យ កំពង់ធំ កោះ​កុង ព្រះវិហារ ឧត្តរ​មានជ័យ​ ស្ទឹង​ត្រែង និង​ខេត្តព្រៃ​វែង កំពុង​​ប្រឈម​នឹង​​បញ្ហា​កង្វះទឹក​​ប្រើ​ប្រាស់។ នេះ​បើ​តាម​លោ​ក កែវ វី អ្នកនាំ ...

ឃុត សុភចរិយា
https://bit.ly/2T4EOxe

ទិន្នផល​ស្វាយ ​អាច​នឹង​ធ្លាក់​ចុះ​ដោយ​សារ​អាកាសធាតុ​

ទិន្នផល​ផ្លែ​ស្វាយ​ត្រូវ​រំពឹង​ថា នឹង​​ធ្លាក់ចុះ​នៅ​ឆ្នាំ​នេះ ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​នឹង​ធ្វើ​ឲ្យ​មាន​​​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​​ដល់​ទិន្នផល​ស្វាយ។ នេះ​បើ​​តាម​សមាគម​ស្វាយ​កំពង់ស្ពឺ ដែល​ជា​​សមាគម​ផលិត​ផ្លែ​ឈើ​ក្នុង​តំបន់​ឈាន​មុខ​គេ ...

ចេង សុខហ័ង
https://bit.ly/2IAaA0a

ភាពរាំងស្ងួត​បន្ត​ឲ្យ​មាន​ការ​ខ្វះ​ទឹក​ទៅ​តំបន់​ខ្លះ ​នៃ​ខេត្ត​មួយ​ចំនួន​ទៀត

អាកាសធាតុ​រាំងស្ងួត​បាន​បន្ត​ហួត​ហែង​ដល់​តំបន់​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ខេត្ត​ប៉ៃលិន បន្ទាយ​មានជ័យ ក៏បាន​ចាប់​ផ្ដើម​ខ្វះខាត​ទឹក​សម្រាប់​ប្រជាពលរដ្ឋ​ប្រើ​ប្រាស់​ផង​ដែរ ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​ស្ថានភាព​ប៉ះពាល់​ដល់​ពលរដ្ឋ​ធ្ងន់ធ្ងរ​នោះ​ទេ។ យោង​តាម​ការ​អះអាង​របស់​លោក ចាន់ យុត្ថា អ្នក​នាំពាក្យ​ក្រសួង​ធនធាន ...

វ៉ន ដារ៉ា
https://bit.ly/2TaheOX

ការ​ខ្វះខាត​ទឹក​នៅ​ទីក្រុង​សំរោង​

ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បាន​សម្រេចចិត្ត​ជីក​ស្រះ​មួយ​ហិ​កតា​ ដើម្បី​រក្សា​ទឹក​រាល់ថ្ងៃ​ សម្រាប់​ពន្ធនាគារ​ខេត្តឧត្តរមានជ័យ​ និង​តំបន់​ជុំវិញ​។​ ពន្ធនាគារ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រុង​សំរោង​ ដែល​បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​។​ លោក​ ប៉ែន​ កុសល​ អភិបាលខេត្ត​បាន ...

ប៉ិច សុធារី
https://www.khmertimeskh.com/50577080/samroang-city-water-shortages/

ក្រសួង​បាន​ចេញ​សេចក្តីណែនាំ​ដើម្បី​ដោះស្រាយ​បញ្ហា​អាកាសធាតុ​ក្តៅ​

ក្រសួងសុខាភិបាល​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ចេញ​សេចក្តីណែនាំ​ស្តី​ពី​ របៀប​ដែល​យើង​អាច​បង្ការ​ជំងឺ​នៅ​ក្នុង​អាកាសធាតុ​ក្តៅ​ខ្លាំង​ ដែល​បណ្តាល​មក​ពី​បាតុភូត​ El​ Nino​ ។​ លោក​ លី​ សុវណ្ណ​ ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បាន​ថ្លែង​ថា​ អ្នក​គ្រប់​គ្នា​គួរ​ផឹកទឹក ...

ប៉ិច សុធារី
https://www.khmertimeskh.com/50576721/ministry-issues-guidelines-to-deal-with-hot-weather-2/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

hkkb6
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!