MRC ព្រមានប្រទេសតាមដងទន្លេមេគង្គក្រោមនឹងទទួលរងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ
គណៈកម្មការទន្លេមេគង្គ ហៅកាត់ថា MRC បានឲ្យដឹងកាលពីថ្ងៃអង្គារថា បណ្តាប្រទេសតាមដងទន្លេមេគង្គក្រោម នឹងទទួលរងគ្រោះរាំងស្ងួតធ្ងន់ធ្ងរខ្លាំង ចាប់ពីពេលនេះ រហូតដល់ខែមករា ឆ្នាំ២០២០ ដែលអាចបណ្តាលឲ្យផលិតផលដំណាំប្រឈមនឹងហានិភ័យនិងកង្វះទឹក ក្នុងនោះប្រទេសកម្ពុជា និងថៃ នឹងរងនូវការវាយប្រហារខ្លាំងជាងប្រទេសឡាវ និងវៀតណាម។ យោងតាមការវិភាគទិន្នន័យបឋមរបស់ MRC បានលើកឡើងថា គ្រោះរាំងស្ងួតបណ្តាលមកពីបរិមាណទឹកភ្លៀងមិនគ្រប់គ្រាន់ក្នុងកំឡុងពេលរដូវវស្សា ដោយសារការធ្លាក់ភ្លៀងមូសុងយឺត និងការឈប់ធ្លាក់ភ្លៀងមូសុងមុនពេលកំណត់ ព្រមទាំងបាតុភាពអែលនីណូ បានបង្កឲ្យមានកម្តៅ និងរំហួតខ្ពស់ខុសប្រក្រតី។ …
ប៉ិច សុធារី
https://bit.ly/346Vh5m