ការសិក្សាៈ អាស៊ីអាគ្នេយ៍នឹងជួបគ្រោះរាំងស្ងួតកាន់តែញឹកញាប់ និងធ្ងន់ធ្ងរ
រយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតគ្រោះរាំងស្ងួត នៅផ្នែកជាច្រើននៃតំបន់អាស៊ីអាគ្នេយ៍នឹងកើតឡើងកាន់តែញឹកញាប់ និងកាន់តែធ្ងន់ធ្ងរជាងពេលបច្ចុប្បន្នដែលទាមទារឲ្យមានការបង្កើនសមត្ថភាពដើម្បីទប់ទល់គ្រោះមហន្ត-រាយដែលកើតឡើងពីគ្រោះរាំងស្ងួតនេះ។ នេះបើតាមការសិក្សារួមគ្នាថ្មីមួយរបស់ ESCAP និងអាស៊ាន។ គណៈកម្មការសង្គម និងសេដ្ឋកិច្ចអង្គការសហប្រជាជាតិទទួលបន្ទុកអាស៊ី និងប៉ាស៊ីហ្វិក (ESCAP) នៅក្នុងកិច្ចប្រជុំលើកទី៣៤ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន នៅថ្ងៃទី ២៤ ខែ មេសា ម្សិលមិញ បានបញ្ចេញរបាយការណ៍សិក្សាស្ដីពីការ ត្រៀមខ្លួន សម្រាប់គ្រោះរាំងស្ងួត នៅប៉ុន្មានឆ្នាំខាងមុខនេះ និងការបង្កើនសមត្ថភាពដោះ ស្រាយឱ្យបានឆាប់ ចំពោះបញ្ហាគ្រោះរាំងស្ងួត នៅអាស៊ីអាគ្នេយ៍ គឺបានផ្ដល់ការវិភាគយ៉ាងច្បាស់លាស់ស្ដីពីហានិភ័យសំខាន់ៗ នៅក្នុងតំបន់។ …
ខន សាវិ
https://bit.ly/2Dwl5g8