ដីធ្លី

ការកាន់កាប់​ដីធ្លី និង​ការចេញ​ប័ណ្ណកម្មសិទ្ធិ​

ពលរដ្ឋនៅ​ជាប់​​​​​​បឹង​តាមោក​​ធ្វើ​ពិធី​ដាក់​បណ្តា​សារ​​​ចំពោះ​​​អ្នក​​ដែល​​មាន​​បំណង​យក​ដីធ្លី​របស់​ពួក​គាត់

ប្រជាពលរដ្ឋ​ប្រមាណ ​៥០​នាក់ តំណាង​ឱ្យ​​២៥០គ្រួសារ រស់​នៅជាប់​បឹង​​តាមោក ស្ថិត​ក្នុង​សង្កាត់​សំរោង​​ ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​​ភ្នំពេញ នៅថ្ងៃពុធនេះ បានធ្វើពិធីដាក់បណ្តាសារចំពោះជនទាំងឡាយណា ដែលមានគោលបំណងចង់រំលោភដីធ្លីរបស់​ពួកគេ ខណៈជម្លោះដីធ្លីនៅបន្ត​អូសបន្លាយ ដោយនៅពុំទាន់មាន​​​ដំណោះស្រាយ​ពី​អាជ្ញាធរពាក់ព័ន្ធនៅឡើយ។ ... ...

ឃុត សុគន្ធ
https://www.vodkhmer.news/2022/11/09/boeung-ta-mok-residents-hold-ceremony-curse-those-who-intend-take-their-land/

ពលរដ្ឋមួយ​ចំនួន​ដែល​រង​ផល​​​​ប៉ះពាល់​ពី​​​គម្រោង​​ព្រលាន​​​យន្ត​ហោះ​ថ្មី រក្សាជំហរ​មិន​យក​សំណង​​​​៨ដុល្លារ​ក្នុង​​១ម៉ែត្រការ៉េ

ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​រងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលាន​យន្តហោះអន្តរជាតិភ្នំពេញ​ថ្មី ស្ថិត​ក្នុង​​ស្រុក​កណ្ដាល​​ស្ទឹង ខេត្ត​កណ្ដាល នៅតែរក្សាជំហរមិនទទួល​យក​សំណងត្រឹម ៨ដុល្លារក្នុងមួយម៉ែត្រ​ការ៉េ ​តាម​ការ​កំណត់​របស់ដ្ឋាភិ​បាល ខណៈ​ពលរដ្ឋខ្លះបានទទួលសំណងនេះទាំងបង្ខំ​ចិត្ត ក្រោយអស់ជំនឿលើការដោះស្រាយរបស់អាជ្ញាធរ។ ... ...

ឃុត សុគន្ធ
https://www.vodkhmer.news/2022/11/07/some-citizens-affected-kandal-airport-project-remain-non-compensation/

ពលរដ្ឋ​​​​​បឹង​តាមោក​បោះ​​តង់​​យាម​​មិន​​​ឱ្យ​អាជ្ញាធរ​ចាក់​ដី​លុបក​ន្លែង​អាស្រ័យផ​ល​ ខណៈវិវាទដីធ្លី​មិន​ទាន់​ដោះស្រាយ​ចប់

ប្រជា​ពលរដ្ឋប្រមាណ​ ៣០​នាក់ តំណាង​ឱ្យ​​​២៥០​គ្រួសារ រស់​​នៅជា​ប់​​បឹង​​​តាមោក ស្ថិត​​ក្នុង​សង្កាត់​សំរោង​​ ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​​ភ្នំពេញ នៅថ្ងៃអង្គារនេះ បានបោះតង់លើដីកំពុងមានជម្លោះ និងដាក់វេន​​​​​​​​​​គ្នាយាមមិនឱ្យអាជ្ញាធរចាក់ដីលុប​បឹងតាមោក ប៉ះពាល់ដល់កន្លែងអាស្រ័យផលរបស់ពួកគេ ខណៈជម្លោះដីធ្លីនេះមិនទាន់បានដោះស្រាយចប់។ ... ...

ឃុត សុគន្ធ
https://www.vodkhmer.news/2022/11/08/boeung-ta-mok-residents-set-tents-prevent-authorities-dumping-land-enjoying/

តំណាងពលរដ្ឋមានវិវាទដីធ្លីនៅខេត្តសៀមរាបខកចិត្ត ក្រោយអាជ្ញាធរស្រុកមិនបានចុះមកជួបតាមការសន្យា

តំណាង​​ពលរដ្ឋ​​២១០គ្រួសារ នៅភូមិស្នាសង្គ្រាម ស្រុកប្រាសាទបាគង ខេត្តសៀមរាប ខកចិត្ត ដែលអភិបាលស្រុកប្រាសាទបាគង មិនបានចុះមកជួបពលរដ្ឋពាក់ព័ន្ធបញ្ហាដីធ្លីរ៉ាំរ៉ៃតាមការសន្យា ខណៈអភិបាលស្រុកអះអាងថា គាត់មិនបានសន្យាថាមកជួបពលរដ្ឋនៅថ្ងៃអង្គារនេះឡើយ។ ... ...

ប៉ា សុខេង
https://www.vodkhmer.news/2022/11/01/land-dispute-representatives-in-siem-reap-disappointed-after-not-meet-district-authorities/

ពលរដ្ឋជាង២០០គ្រួសារនៅខណ្ឌឫស្សីកែវទាមទារអភិវឌ្ឍន៍នៅកន្លែងនិងបណ្ណកម្មសិទ្ធិ ខណៈអាជ្ញាធរឱ្យដូរទៅទីតាំងថ្មី

ប្រជាពលរដ្ឋចំនួន​២៤៤គ្រួសារ នៅភូមិ​ឡ​កំបោរ សង្កាត់ស្វាយ​ប៉ាក ខណ្ឌ​ឫស្សីកែវ រាជធានីភ្នំពេញ ដែលរងផលប៉ះពាល់​ពី​គម្រោង​ពង្រីក​ផ្លូវ​ ទាម​ទារ​អភិវឌ្ឍន៍​នៅ​កន្លែង និ​ង​ចេញបណ្ណកម្មសិទ្ធិ ខណៈ​អាជ្ញាធរ​ឱ្យពលរដ្ឋទាំងនោះដោះដូរទៅទីតាំង​ថ្មី។ ... ...

ឃុត សុគន្ធ
https://www.vodkhmer.news/2022/11/01/more-than-200-families-in-russey-keo-demand-development-in-locations-and-ownerships/

ជនជាតិដើមភាគតិច​ជិត​១០០នាក់​នៅ​ខេត្តមណ្ឌលគិរី តវ៉ា​ប្រឆាំង​អាជ្ញាធរ​ដែល​កាត់ដី​របស់​ពួកគាត់​ឱ្យ​ទៅ​ឧកញ៉ា

ជនជាតិដើមភាគតិចពូនងជិត១០០នាក់ នៅឃុំសែនមនោរម្យ ស្រុក​​អូររាំង ខេត្ត​មណ្ឌល​គិរី បាន​នាំគ្នាតវ៉ា​មុខសាលាឃុំ នៅថ្ងៃពុធនេះ ប្រឆាំងនឹង​អាជ្ញាធរដែល​បានកាត់ដីពួកគេចំនួន​២៥៥ហិកតា ទៅឱ្យឧកញ៉ាធ្វើការអភិវឌ្ឍ។ ... ...

ឃុត សុគន្ធ
https://www.vodkhmer.news/2022/10/26/indigenous-in-mondulkiri-protest-against-authorities-who-take-their-land-to-another/

នាយក​រដ្ឋមន្ត្រី​ បញ្ជា​ឱ្យ​បញ្ចប់​បញ្ហា​ព្រំដែន​​ខេត្ត​បាត់ដំបង​-​ប៉ៃលិន​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ទុក​ពេល​ឲ្យ​អភិបាលខេត្ត​បាត់ដំបង​ និង​ខេត្ត​ប៉ៃលិន​ ពី​រស​ប្តា​ហ៍​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ខេត្ត​ទាំង​ពីរ​ ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​គ្រប់គ្រង​កម្មសិទ្ធិ​ដីធ្លី​ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​ ...​ ...

វ៉​ន​ ដា​រ៉ា​
https://www.phnompenhpost.com/national/pm-orders-end-battambang-pailin-boundary-dispute

ពលរដ្ឋ៧០គ្រួសារនៅភ្នំក្រោមខេត្តសៀមរាប ទាមទារបណ្ណកម្មសិទ្ធិដីធ្លី ខណៈកំពុងមានជម្លោះជាមួយទាហាន

ប្រជាពលរដ្ឋ៧០គ្រួសារ រស់នៅភូមិភ្នំក្រោម សង្កាត់​សៀមរាប ក្រុងសៀមរាប បានទាមទារឱ្យ​អាជ្ញាធរ​ខេត្តសៀមរាប ផ្តល់​បណ្ណ​​កម្មសិទ្ធិដីធ្លី ខណៈពួកគេ​អះអាងថា ដីនោះកំពុងមានជម្លោះជាមួយទាហាននៅទីបញ្ជាការកងអនុសេនាធំលេខ៣ប្រចាំ​តំបន់នោះ។ ... ...

ឃុត សុគន្ធ
https://www.vodkhmer.news/2022/10/10/70-families-in-phnom-krom-siem-reap-demand-land-title/

កូដករ​៤រូប ​ដាក់​​លិខិត​​ពន្យារ​ពេល​​ចូល​បំភ្លឺនៅ​តុលាការ​ ក្រោយ​​ថៅកែ​ណាហ្គាវើលដ៍​​ប្តឹង​​ពី​​ប​ទ​«រំលោភ​លើ​​លំនៅ​ឋាន​»

កូដករចំនួន ៤រូប ដាក់​លិខិតស្នើសុំ​ពន្យារពេលចូលឆ្លើយបំភ្លឺ​ នៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធ​ករណី​ថៅកែក្រុមហ៊ុន​ណាហ្គាវើលដ៍​ប្តឹង​ពួក​គេ ពី​បទ «រំលោភលើលំនៅឋាន» ដោយអះអាងថា ពួកគេទើបតែទទួលបានដីកាកោះ និងត្រូវការពឹងពាក់មេធាវី ដើម្បីការពារសិទ្ធិនៅតុលាការ។ ... ...

ប៉ា សុខេង
https://www.vodkhmer.news/2022/10/18/naga-strikers-submit-letters-of-delay-in-the-case-of-nagaworld-boss-suing-for-housing-violation/

ពលរដ្ឋ​ជាង​១០០​គ្រួសារ​នៅ​ខេត្តត្បូងឃ្មុំ​ជាប់​ព្រំដែន​វៀតណាម ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ដីធ្លី

ពល​រដ្ឋ​ប្រមាណ​១៣០​គ្រួសារ នៅព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា​នេះ​ ​ស្នើ​អភិបាលស្រុក​មេមត់ ខេត្តត្បូងឃ្មុំ ​​ឱ្យចេញបណ្ណកម្មសិទ្ធិដីធ្លី​​​ និង​អនុញ្ញាតឱ្យពលរដ្ឋ​អាស្រ័យផលលើដី​របស់ពួកគេ​វិញ​។ ... ...

មេង គ្រុយពន្លក
https://www.vodkhmer.news/2022/09/28/more-than-100-families-in-tbong-khmum-demand-authorities-to-resolve-land-issues/

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ធម្មជាតិ​រុនតាឯក​មាន​ជីវភាព​ធូរធារ ខណៈ​តំបន់​នេះ​ត្រូវ​បាន​ប្រកាស​ជា «​ក្រុង​រុនតាឯក»

ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​ចាកចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​ទៅ​រស់នៅ​ភូមិ​ធម្មជាតិ​រុនតាឯក​កាល​ពី ៥ ឆ្នាំ​កន្លង​មក នៅ​ពេលនេះ​ពួកគាត់​បាន​បញ្ជាក់ថា ពួកគាត់​មាន​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ធូរធារ ខណៈ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ទើបតែ​បាន​ប្រកាស​កាល​ពីពេល​ថ្មីៗ​នេះ​ថា នឹង​កែប្រែ​តំបន់​រុនតាឯក​ពី​ជនបទ​ឱ្យទៅ​ជាក្រុង «​រុនតាឯក»។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2022-09-16-1025-241106.html

រដ្ឋាភិបាលនឹងបញ្ចប់ការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីនៅឆ្នាំនេះ

រដ្ឋាភិបាលបានចេញប័ណ្ណកម្មសិទ្ធដីធ្លីជាង៦លានប័ណ្ណក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដែលជាជំនាន់ចុងក្រោយត្រូវបានរំពឹងថានឹងបញ្ចប់នៅឆ្នាំនេះ។ លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍កាលពីម្សិលមិញថា ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៦.៥៨៤.៧៧៨ប័ណ្ណ ត្រូវបានចេញជូនសាធារណជនទូទៅចន្លោះឆ្នាំ ២០១៨ ដល់ឆមាសទី១ ឆ្នាំ២០២២ ស្មើនឹង ៩៤,០៦ភាគរយនៃប័ណ្ណកម្មសិទ្ធិប្រមាណ៧លានប័ណ្ណ។ ... ...

យឹម ស្រីលីន
https://bit.ly/3RaKpvt

សាលាដំបូង​ខេត្តមណ្ឌលគិរី ​កោះហៅ​ជនជាតិដើម​ភាគតិច​ ១២ ​នាក់ ឱ្យចូល​បំភ្លឺ​រឿង​ហិង្សា និង​បំផ្លាញ​អចលនវត្ថុ

តំណាង​អយ្យការ​នៃ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​កោះហៅ​ប្រជាពលរដ្ឋ​ជា​ជនជាតិ​ដើម​ភាគតិច​ព្នង​ ១២ នាក់ ​ឱ្យចូល​បំភ្លឺ​ករណី​ប្រើ​ហិង្សា បំពាន​បំផ្លាញ​អចលនវត្ថុ​អ្នកដទៃ ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​ ១៧ ខែវិច្ឆិកា ឆ្នាំ​ ២០២១ តាម​បណ្តឹង​របស់​ឈ្មោះ​ ញ៉ុង ឆាយ​។ ... ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-05-25-1452-236915.html

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ​ស្នើ​អភិបាលខេត្ត​កោះកុង​ពិនិត្យ​ដោះស្រាយ​វិវាទ​ដីធ្លី​ជាង​ ៥ ​ហិកតា

លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​មហាផ្ទៃ​បានចេញ​លិខិត​មួយ​ស្នើ​ទៅ​លោកស្រី មិថុនា ភូថង អភិបាលខេត្ដ​កោះកុង​ចាត់ចែង​ឱ្យមាន​ការចុះពិនិត្យ​ស្រាវជ្រាវ និង​ដោះស្រាយ​ករណី​វិវាទ​ដីធ្លី​ទំហំ​ជាង ៥ ហិកតា​រវាង​ប្រជាពលរដ្ឋ និង​នាយក​ឧទ្យាន​ជាតិ​បទុមសាគរ ក្រោយ​មានការ​ស្នើសុំ​អន្តរាគមន៍​ពី​អង្គការ​មួយ​។ ... ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-05-12-0940-236285.html

ពលរដ្ឋ​ជនជាតិ​ភាគតិច​ព្នង​ ៣​ នាក់​ ត្រូវបាន​អាវុធហត្ថ​ខេត្តមណ្ឌលគិរី​កោះហៅ​ឱ្យចូល​បំភ្លឺ ករណី​ទំនាស់​ដីធ្លី

អាវុធហត្ថ​ខេត្តមណ្ឌលគិរី​កោះហៅ​ជនជាតិដើម​ភាគតិច​ព្នង​ ៣ ​នាក់ នៅ​ភូមិ​ឡោកា សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ​ ឱ្យចូល​បំភ្លឺ​នៅ​អង្គភាព​កងរាជ​អាវុធហត្ថ​ខេត្តមណ្ឌលគិរី​នា​ថ្ងៃទី ​១៩ ឧសភា ពាក់ព័ន្ធ​ច្រើន​ករណី ដូចជា​មិន​គោរព​ដីកា​សម្រេច និង​ប្រើ​ហិង្សា​ទៅលើ​អ្នកកាន់កាប់​អចលនវត្ថុ​ជាដើម​។ ក្នុង​រឿងនេះ​ជនជាតិដើម​ភាគតិច​អះអាងថា ទង្វើ​នេះ​ជា​រឿង​អយុត្តិធម៌ ជា​ការគំរាម​កំហែង និង ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-05-12-1342-236282.html

ក្នុង​ពេល​ ៣ ​ឆ្នាំ ​សាលាក្រុង​ដោះស្រាយ​បញ្ហា​​ពលរដ្ឋ​រស់នៅ​លើដី​​រដ្ឋ​បាន​ ១៥០​ សហគមន៍

ក្នុង​រយៈពេល ៣ ឆ្នាំ​មកនេះ សាលា​រាជធានី​ភ្នំពេញ​បាន​ខិតខំ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ដែល​រស់នៅ​លើដី​សាធារណៈ​របស់​រដ្ឋ​នៅតាម​សហគមន៍​ក្រីក្រ​បាន​ចំនួន ១៥០ សហគមន៍ ក្នុងចំណោម​ ៣០០ សហគមន៍ ដែល​ក្នុងនោះ​ក៏មាន​ទាំង​ការអភិវឌ្ឍ​នៅនឹង​កន្លែង​ផងដែរ​។ នេះ​បើតាម​មន្ត្រី​ជាន់​ខ្ពស់​សាលា​រាជធានី​ភ្នំពេញ​។ ... ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-03-03-1044-232687.html

សមាជិក​សហគមន៍​តា​តុង​រង់ចាំ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​នៅ​ក្នុង​ជម្លោះ​កម្មសិទ្ធិ​

​សហគមន៍​តា​តុង​ មាន​ទីតាំង​ស្ថិត​នៅ​តាម​ប្រឡាយ​លេខ​០៣​ ក្នុង​ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ដែល​មាន​ប្រជាពលរដ្ឋ​ចំនួន​ ៣៥​គ្រួសារ​រស់នៅ​។​ ពួក​គាត់​កំពុង​រង់ចាំ​សាលា​រាជធានី​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ពួក​គាត់​ បន្ទាប់​ពី​បាន​ដាក់​ញត្តិ​កាលពី​ចុងឆ្នាំ​២០១៨​។ ...

សុវណ្ណ ស្រីពេជ្រ
https://cambojanews.com/tatok-community-members-waiting-for-land-titles-in-dispute-over-ownership/

តំណាង​ជនជាតិដើម​ភាគតិច​ព្នង​ ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលាការ​រឿង​ដី​កប់សព

អ្នកស្រី ក្រេះ សុរ៉ា ជា​តំណាង​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ព្នង ថ្លែង​នៅ​ថ្ងៃទី ២២ ខែកុម្ភៈ​ថា កាលពី​ថ្ងៃទី​ ២១ ខែកុម្ភៈ អ្នកស្រី និង​តំណាង​ពលរដ្ឋ​ ៥ ​នាក់​បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី​ឱ្យ​តុលាការ បើក​ការស៊ីបអង្កេត​លោក គុជ ម៉េងធូ ជា​ចៅសង្កាត់​ស្ពាន​មានជ័យ និង​លោកស្រី ជិន ស៊ីលាភ ជា​មេភូមិ​អូរស្ពាន ដោយសារ​តែ​បណ្ដែតបណ្ដោយ​ធ្វើឱ្យមាន​ការប៉ះពាល់​ដល់​ដី​កប់​សព​។ ... ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-23-1207-232197.html

ពលរដ្ឋ​ជាង​ ១ ០០០ ​គ្រួសារ បាន​ចាប់ឆ្នោត​យក​ដីឡូត៍ នៅ​ចំណុច​បឹង​ ៧៥ ​ក្នុងស្រុក​ម៉ាឡៃ

ប្រជាពលរដ្ឋ​ជាង​ ១​ ពាន់​គ្រួសារ​បាន​ចាប់ឆ្នោត​យក​ដីឡូត៍ នៅ​ចំណុច​បឹង​ ៧៥ ក្នុងភូមិ​អូរអំពិល ឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ក្រោយពី​ការដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ដ៏រ៉ាំរ៉ៃ ដែល​អូសបន្លាយ​អស់​រយៈពេល​ជិត​ ២០ ​ឆ្នាំ​មកហើយ​។ ... ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-02-22-1006-232109.html

អាជ្ញាធរខេត្ត​បដិសេធ​របាយការណ៍​អាដហុកដែលថា ​ការចាប់ខ្លួន​ពលរដ្ឋ​ក្នុង​វិវាទ​ដីធ្លី​ ដើម្បី​បំបាក់ស្មារតី

មន្ត្រី​រដ្ឋបាលខេត្ត​ពោធិ៍សាត់ និង​ខេត្ត​មណ្ឌលគិរី​បដិសេធ​របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស (​អាដហុក​) ដែល​បង្ហាញថា កត្តា​ចម្បង​ដែលនាំឱ្យ​មានការ​ចាប់ខ្លួន​ចោទប្រកាន់ និង​ឃុំខ្លួន ប្រជាពលរដ្ឋ​ក្នុង​រឿង​វិវាទ​ដីធ្លី គឺ​ដើម្បី​បំបាក់ស្មារតី​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ឱ្យ​ពួកគេ​លែង​ហ៊ាន​ប្រើ​សិទ្ធិ​ក្នុងការ​ទាមទារ​តវ៉ា​ស្វែងរក​យុត្តិធម៌​។ មន្ត្រី​ថា អាជ្ញាធរ​មិន​អនុវត្ត​ច្បាប់ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-10-1054-231461.html

មន្ទីរ​បរិស្ថាន​ចាត់ទុក​ការទាមទារ​យក​ដី​រដ្ឋ​របស់​បុគ្គល​ម្នាក់​ថា​ ជា​រឿង​ខុសច្បាប់

មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​ចាត់ទុក​បុគ្គល​ម្នាក់​ឈ្មោះ ឱក ពុទ្ធី មាន​ស្វាមី​ជា​ជនជាតិ​អូស្ត្រាលី​មាន​លំនៅ នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ទាមទារ​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​ទំហំ​ ៥០ ​ហិកតា​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុស ត្រង់ចំណុច​ស្រែពាំង ភូមិ​ស្ទឹងថ្មី ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ​គឺ​រឿង​ខុសច្បាប់​។ ... ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-12-21-0927-228620.html

ផ្ទៃដី​ព្រៃ​លិចទឹក​ជាង​ ១ ​ម៉ឺន​ហិកតា ត្រូវបាន​កាប់​ទន្ទ្រាន​ក្នុង​ខេត្តកំពង់ធំ

អាជ្ញាធរខេត្ត​កំពង់​ធំ រកឃើញ​ផ្ទៃដី​ព្រៃលិច​ទឹក​ប្រមាណ​ជាង ១ ម៉ឺន​ហិកតា ក្នុង​តំបន់​ ៣ នៃ​បឹង​ទន្លេសាប ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ​ទទួលរង​នូវ​ការកាប់​ទន្ទ្រាន ខណៈ​មកដល់​ពេល​នេះ​មាន​អ្នក​ចូលខ្លួន​ប្រគល់​ដី​ត្រឡប់​មកវិញ​ជាង ២០០ គ្រួសារ​លើ​ផ្ទៃដី​ជាង ២ ពាន់​ហិកតា​។ ... ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-12-10-1115-228120.html

​ពលរដ្ឋ​ចំនួន​ ១.២២៧​ គ្រួសារ​នៅ​ខេត្តកោះកុង​ ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​

​ក្រសួង​រៀបចំ​ដែនដី​ និង​អាជ្ញាធរ​ខេត្តកោះកុង​បាន​ដោះស្រាយ​ដោយ​ជោគជ័យ​លើ​បញ្ហា​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ចំនួន​ ១.២២៧​គ្រួសារ​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ Union​ Development​ Group​ (UDG)​។​ ... ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/50958172/1227-families-in-koh-kong-province-receive-land-titles/

ពលរដ្ឋ​ ១៣៧ ​គ្រួសារ​ សុំឱ្យ​ពន្លឿន​ការបែងចែក​ដី និង​ថា​មាន​អ្នក​លួច​ធ្វើ​ប្លង់​

ពលរដ្ឋ​ ១៣៧ ​គ្រួសារ នៅ​ភូមិ​ដូនអាត់ ឃុំ​ស្គុះ ស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ ទាមទារ​ឱ្យ​អាជ្ញាធរខេត្ត​ជួយ​​ពន្លឿន​ការបែងចែក​ដី​ចំនួន​ ៥៤ ​ហិកតា ​ក្នុងភូមិ​ឃុំ​នេះ បន្ទាប់ពី​មាន​អ្នកមាន​ប្រាក់​ និង​អ្នក​មាន​អំណាច​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ភូមិ ឃុំ លួច​ធ្វើ​ប្លង់​បំពាន​កម្មសិទ្ធិ​ដី​អាស្រ័យផល​របស់​ពួកគាត់​។ ... ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-08-17-1620-221732.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Vw2Vf
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!