ព័ត៌មាន​

ធនាគារជាតិនៃកម្ពុជាមើលឃើញថា GDP របស់កម្ពុជាមានកំណើន ៥.៣% ក្នុងឆ្នាំ ២០២២

ការស្ទុះងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចសកល និងការបន្តសកម្មភាពសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស នឹងផ្តល់កម្លាំងរុញច្រានដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងឆ្នាំនេះ នេះបើយោងតាមធនាគារជាតិនៃកម្ពុជា (NBC)។ ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/501123527/nbc-sees-cambodias-gdp-growth-at-5-3-in-2022/

អង្គការសម្ព័ន្តសត្វព្រៃសោក​ស្តាយ​ចំពោះ​ការ​កាប់​ឆ្ការ​ព្រៃ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​

​អង្គការសម្ព័ន្តសត្វព្រៃ​ (​Wild​life​ ​Alliance)​ ​កាល​ពីម្សិលមិញ​បាន​សម្តែង​ការ​មិន​ពេញចិត្ត​របស់​ខ្លួន​ ​ពាក់ព័ន្ធ​នឹង​ការ​ឈូស​ឆាយដី​រាប់​រយ​ហិកតា​ ​ជាប់​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​ ​របស់​ក្រុមហ៊ុន​ ​ឡេង​ ​ណា​វ៉ា​ត្រា​ ​ទៅជា ...

ឈុន ស៊ុនលី
https://bit.ly/3oV1YU8

កម្ពុជារកចំណូលបាន ៨៩ លានដុល្លារពីការនាំចេញអង្ករទៅប្រទេសចិនក្នុង ខែមករា ដល់ខែកក្កដា

សហព័ន្ធស្រូវអង្ករកម្ពុជា បាននិយាយកាលពីថ្ងៃពុធថា ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន ១៦៩,៧៦៦ តោន ទៅកាន់ប្រទេសចិនក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំ២០២២ ដោយទទួលបានប្រាក់ចំណូលចំនួន ៨៩ លានដុល្លារ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3vzGsbd

ខេត្តចំនួន ១២ នឹងគ្មានមីននៅឆ្នាំក្រោយ ខណៈខេត្តនៅសល់នឹងអស់មីនត្រឹមឆ្នាំ ២០២៥

ខេត្តចំនួន ៥ ក្នុងចំណោម ២៥ ខេត្ត របស់កម្ពុជា នឹងត្រូវប្រកាសថា គ្មានមីន ក្រោមគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពកម្ចាត់មីន (STP-MA) ដែលផ្តួចផ្តើមដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយនៅចុងឆ្នាំ ​២០២៣ ខេត្តចំនួន ១២ នឹងគ្មានមីន និងសំណល់ជាតិផ្ទុះផ្សេងទៀត។ ...

ឈុ​ន​ ស៊ុន​លី​
https://www.khmertimeskh.com/501124330/12-provinces-to-be-mine-free-next-year-the-rest-by-2025/

ឃុំ​ជួប​គ្នា​ខណៈ​គម្រោង​ឯកជន​ចាប់​ផ្តើម​សាងសង់​លើ​បឹង និងព្រៃ​របស់​រដ្ឋ

មន្ត្រី​ម្នាក់​បាន​និយាយ​ថា រដ្ឋបាល​ឃុំ​ចំនួន ៤ ក្នុង​ខេត្ត​តាកែវ រួម​មាន​ឃុំដែលមានការ​អភិវឌ្ឍ​ចម្រូងចម្រាស​ចំនួន ២ នៅ​ព្រៃ​ភ្នំ​តាម៉ៅ បាន​ប្រមូល​ផ្តុំ​គ្នា​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ជុំវិញ​អ្នក​ស្រុក​រស់​នៅ​លើ​ដី​រដ្ឋ។​ ...

គៀត សុរិទ្ធធាវី
https://vodenglish.news/communes-meet-as-private-projects-begin-building-on-state-lakes-forests/

សង្គមស៊ីវិល និងបក្សប្រឆាំងបដិសេធចូលរួមស្តាប់ក្រសួងយុត្តិធម៌ពន្យល់ពីវិសោធកម្មរដ្ឋធម្មនុញ្ញ

ក្រុមអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំងដែលបានជំទាស់នឹងវិសោធនកម្មរដ្ឋធម្មនុញ្ញដែលទើបអនុម័តថ្មីៗនេះ បានឱ្យដឹងថាពួកគេមិនចូល​រួម​ស្តាប់ការ​ពន្យល់ពីការកែប្រែមាត្រាមួយចំនួន ដែលរៀបចំដោយក្រសួងយុត្តិធម៌នៅសប្តាហ៍នេះទេ។ ...

ស៊ន សារ៉ាត និង ស៊ើង និមល់
https://khmer.cambojanews.com/ngos-and-political-parties-say-they-wont-attend-justice-ministry-explanation-of-new-constitutional-amendments/

កម្ពុជា​ចាប់ផ្តើម​នាំចូល​អំបិល​មក​បំពេញតម្រូវកា​រ​ក្នុងស្រុក

កម្ពុជា​ចាប់ផ្តើម​នាំ​ចូល​អំបិល​ពី​ក្រៅប្រទេស​មក​បំពេញតម្រូវកា​រ​ប្រើប្រាស់​ក្នុងស្រុក​ដែលមាន​ក្នុង​រង្វង់​ពី ៩-១០​ ម៉ឺន​តោន ​ក្នុង ​១ ​ឆ្នាំ ខណៈ​កត្តា​អាកាសធាតុ​មាន​ភ្លៀង​ធ្លាក់​តាំងពី​ដើមឆ្នាំ បានធ្វើឱ្យ​អំបិល​ផលិត​បាន​ក្នុង​ឆ្នាំ ​២០២២ នេះ​ធ្លាក់ចុះ​ប្រហែល​ពាក់កណ្តាល ​បើ​ធៀប​នឹង​ឆ្នាំ ​២០២១​។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-08-03-1122-239370.html

សេដ្ឋកិច្ច​ពិសេស​កំពង់​សីលា ចុះ MoU ជាមួយ EPIAC

ក្រុម​ហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់​សីលា បាន​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​ (MoU)​ ជា​មួយ​សមាគម​សហគ្រាស ​ដើម្បី​គាំពារ​បរិស្ថាន​នៅ​កម្ពុជា (EPIAC) ក្នុង​គោល​បំណង​ ដើម្បី​លើក​កម្ពស់​ការ​ថែរក្សា​បរិស្ថាន និង​ទាក់​ទាញ​វិនិយោគិន​ឱ្យ​ចូល​ទៅ​បណ្តាក់​ទុន​ក្នុង​ទីនោះ​កាន់​តែ​ច្រើន​។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-08-01-1608-239301.html

ការនាំចេញ​គ្រាប់ស្វាយចន្ទី​ទៅកាន់​ទីផ្សារ​ជប៉ុន​ នឹង​ចាប់ផ្តើម​នៅ​ខែក្រោយ​

បន្ទាប់ពី​បាន​ផ្អាក​នាំចេញ​មួយរយៈ ការនាំចេញ​គ្រាប់ស្វាយចន្ទី​ទៅ​ទីផ្សារ​ប្រ​ទេស​ជប៉ុន ​របស់​សិប្ប​កម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី ជ័យ​សំបូរ នឹង​ចាប់ផ្តើម​ឡើងវិញ​ក្នុង​ខែកញ្ញា​ខាងមុខ ខណៈ​ពេលនេះ​ការនាំចេញ​នៅ​រង់ចាំតែ​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព​តែប៉ុណ្ណោះ​។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-08-02-1020-239318.html

មហន្តរាយ​គ្រោះអគ្គិភ័យ ​និង​ភារកិច្ច​ចម្បង​របស់​នគរបាល​ជំនាញ ​ក្នុង​ការជួយ​សង្គ្រោះក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់

អគ្គិភ័យ​ជាគ្រោះ​មហន្តរាយ​មួយ ​ក្នុង​ចំណោម​គ្រោះ​មហន្តរាយ​ផ្សេងៗ​ទៀត ​ដែល​បណ្តាលឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ ​និង​បង្ក​ឱ្យ​បាត់បង់​ជីវិត​ ប្រសិនបើ​គ្មាន​ការទប់ស្កាត់​ទាន់​ពេល ​ហើយ​ការសង្គ្រោះ​ជីវិត​ និង​ការការពារ​ទ្រព្យសម្បត្តិ ​ឬ​ផ្ទះសំបែង ​ឱ្យ​រួច​ផុតពី​ការធ្លាក់​ចូល​ក្តីអន្តរាយ​ ក្នុង​គ្រោះ​អគ្គិភ័យ ​គឺជា​គោលដៅ ​និង​ភារកិច្ច ...

គឹម សារុំ
https://www.postkhmer.com/national/2022-08-02-1735-239347.html

រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​ប្រកាស​ថា ​នឹង​ពិភាក្សា​ពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សន្ដិសុខ​ជាមួយ​កម្ពុជា

រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា (Hayashi Yoshimasa) ​ប្រកាស​ថា លោក​នឹង​ពិភាក្សា​ពី​​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ​ជាមួយ​សមភាគី​កម្ពុជា​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃទី​ ៣ សីហា នេះ ដោយ​លោក​អះអាង​ថា សហគមន៍​អន្តរជាតិ​កំពុង​ប្រឈម​បញ្ហា​ស្មុគស្មាញ ដូចជា​បញ្ហា​នៅ​អ៊ុយក្រែន កូរ៉េខាងជើង មីយ៉ាន់ម៉ា​ និង​​សមុទ្រ​ចិន​ខាងត្បូង ...

រី សុចាន់
https://www.postkhmer.com/national/2022-08-03-1013-239373.html

មន្ត្រី៖ រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ អាច​នឹង​លើក​យក​បញ្ហា​ដែល​កំពុង​កើត​មានឡើង​នៅ​កោះ​តៃវ៉ាន់​មក​ធ្វើការ​ពិភាក្សា

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​លើកឡើង​ថា រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​អាច​នឹង​លើក​យក​បញ្ហា​ដែល​កំពុង​កើតមានឡើង​នៅ​កោះ​តៃវ៉ាន់​មក​ធ្វើការ​ពិភាក្សា​នា​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន លើក​ទី​ ៥៥ នា​ថ្ងៃទី​ ០៣ ខែសីហា​នេះ ដើម្បី​ឱ្យ​អាស៊ាន​អាច​រួមចំណែក​ជួយ​សម្របសម្រួល​ធ្វើ​យ៉ាងណា​កុំ ...

មុំ គន្ធា
https://www.postkhmer.com/national/2022-08-03-1106-239378.html

ក្រសួង​អភិវឌ្ឍន៍​ជនបទ​កំណត់​ផែន​ការផ្ដល់​សេវា​ទឹកស្អាត​ និង​អនាម័យ​ជនបទ​ ១០០ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២៥

ក្រសួង​អភិវឌ្ឍន៍​ជនបទ​កាលពី​ម្សិលមិញ​បាន​ប្រកាស​ផែនការ​កំណត់​ទិសដៅ​នៃ​ការផ្ដល់សេវា​ទឹកស្អាត​ និង​អនាម័យ​ឱ្យបាន​សម្រេច​ ១០០ ភាគរយ​នៅ​ឆ្នាំ​ ២០២៥ ក្រោយពី​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការផ្គត់ផ្គង់​ទឹកស្អាត និង​ការលើក​កម្ពស់​អនាម័យ​ជនបទ​បាន​សម្រេច​លើស​ផែនការ​ដែល​បាន​គ្រោង​ទុក​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​កន្លង​មក ...

វ៉​ន​ ដា​រ៉ា​
https://www.postkhmer.com/national/2022-08-02-1028-239323.html

រដ្ឋមន្ត្រីការបរទេសហ្វីលីពីនមានតេស្តវិជ្ជមាន កូវីដ- ១៩ នឹងមិនបានចូលរួមកិច្ចប្រជុំអាស៊ាននៅកម្ពុជា

រដ្ឋមន្ត្រីការបរទេស លោក Enrique Manalo នឹងមិនមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅថ្ងៃអង្គារ បន្ទាប់ពីលោកបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃអាទិត្យមុន។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3zpx5wa

ភ្ញៀវទេសចរក្នុងស្រុកជាង ២២០,០០០ នាក់ ធ្វើដំណើរកំសាន្តក្នុងប្រទេសកម្ពុជានៅចុងសប្តាហ៍ចុងក្រោយនៃខែកក្កដា

ភ្ញៀវជាតិ និងអន្តរជាតិសរុបចំនួន ២២០,៩៣៧ នាក់ បានធ្វើដំណើរកម្សាន្តទូទាំងប្រទេសកម្ពុជាក្នុងចុងសប្តាហ៍ចុងក្រោយនៃខែកក្កដា។ តួលេខ​នេះ​​មាន​ការ​កើន​ឡើង ៣,៤៣ ភាគរយ បើ​ធៀប​នឹង​ចុង​សប្តាហ៍​មុន ដោយ​សារ​លក្ខខណ្ឌ​អាកាសធាតុ​ល្អ​ប្រសើរ ពោល​គឺ​ភ្លៀង​ធ្លាក់​តិច នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3BzGrYF

បំណុល​កម្ពុជា​មាន​ចំនួន​ ៩,៨១​ពាន់​លាន​ដុល្លារ​

​ក្នុង​រយៈពេល​បី​ខែ​ចុង​ក្រោយ​នេះ​ កម្ពុជា​បាន​សងបំណុល​បរទេស​ចំនួន​ ១៨៣​ លាន​ដុល្លារ​ ដោយ​បំណុល​សរុប​មាន​ចំនួន​ ៩,៨១​ ពាន់​លាន​ដុល្លារ​។​ ទោះជា​យ៉ាងណា​ អាជ្ញាធរ​នៅ​តែ​មិន​មានការ​ព្រួយបារម្ភ​ទេ​ ដោយ​អះអាង​ថា​មូលនិធិ​កំពុង​ត្រូវ​បាន​គេ​ដាក់​ចូល ...

សេង ម៉េងហេង និង​ ឆន រស្មី​
https://kiripost.com/stories/cambodian-debt-stands-at-981b

ជាង៨០ ភាគរយ ប្រជាជនតាមជនបទនៃប្រទេសកម្ពុជា ទទួលបានទឹកស្អាត ប្រព័ន្ធអនាម័យ

មន្ត្រីជាន់ខ្ពស់ម្នាក់បាននិយាយនៅថ្ងៃចន្ទនេះថា ជាង ៨០ ភាគរយនៃប្រជាជននៅតាមជនបទក្នុងប្រទេសកម្ពុជាឥឡូវនេះមានលទ្ធភាពទទួលបានទឹកស្អាត និងប្រព័ន្ធអនាម័យ ពោលគឺកើនឡើងពី៧០ភាគរយ​ ប្រៀបធៀបកាលពីប្រាំឆ្នាំមុន។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3d1hBqE

មន្ត្រីអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ជំរុញឱ្យប្រជាពលរដ្ឋចាក់ដូសជម្រុញ ខណៈរកឃើញករណីឆ្លងជំងឺកូវីដ-១៩ កាន់តែច្រើន

តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា លោកស្រី Li Ailan កាលពីថ្ងៃអាទិត្យ បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យទៅចាក់វ៉ាក់សាំងដូសជម្រុញជំងឺកូវីដ-១៩ ខណៈដែលចំនួនករណីឆ្លងប្រចាំថ្ងៃឃើញមានការកើនឡើង។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3SwdcML

ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជាកើនឡើង ៤០% ក្នុងឆមាសទី១ ឆ្នាំ២០២២

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា ការនាំចេញកើនឡើង ៤០ភាគរយ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3Qbc530

ក្រសួងជំរុញ​កុំ​ឲ្យយកលេស​រឿង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​

​ក្រសួងយុត្តិធម៌​ ​បាន​ជំរុញកុំ​ឲ្យយកលេស​ ​បើ​ក្លាហាន​អង្គការសង្គម​ស៊ីវិល​ ​និង​បក្ស​នយោបាយ​មួយ​ចំនួន​ ​ដែល​រិះគន់​ពាក់ព័ន្ធ​នឹង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ​គួរតែ​ចូលខ្លួន​ជជែក​គ្នា​ដោយ​ផ្ទាល់​ ​ដើម្បី​ឱ្យ​សាធារណជន​មើលឃើញ​ថា​ ​ត្រឹមត្រូវ​ ​ឬ​មានការ​ភ័ន្ត​ច្រឡំ ...

ហង្ស ពណ្ណរាយ
https://bit.ly/3Qbn1xp

អត្រា​ភាព​ក្រីក្រ​របស់​កម្ពុជា​ធ្លាក់​មក​ត្រឹម ១៧,៨ ភាគរយ​ក្នុង​ឆ្នាំ ២០២០

មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃសុក្រថា អត្រានៃភាពក្រីក្រសម្រាប់ប្រទេសកម្ពុជាបានធ្លាក់ចុះមកត្រឹម ១៧,៨ ភាគរយក្នុងឆ្នាំ ២០២០ ពីជិត ៤០ ភាគរយក្នុងឆ្នាំ ២០០៩។ ...

សុក សិទ្ធិ​ការ្យ
https://bit.ly/3vvEs3N

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងជួយជំរុញសេដ្ឋកិច្ច

កម្ពុជានឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដូចជាការដឹកជញ្ជូនបានកាន់តែលឿន និងសន្សំសំចៃ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3OOMTy9

​រោងចក្រ​ផលិត​សំបក​កង់​តម្លៃ​ជាង ៣០០​លាន​ដុល្លារគ្រោងនឹងបើក​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ

ក្រុមហ៊ុនចិនគ្រោងបោះទុនជាង ៣០០លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រផលិតសំបកកង់ធំជាងគេនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) ក្នុងខេត្តព្រះសីហនុ នៅឆ្នាំ២០២៣។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3Br005A

យុទ្ធនាការ​«​អន្ទាក់​សូន្យ​»​ជា​ក្ដី​ស​ង្ឃឹម​សម្រាប់​ការអភិរក្សសត្វព្រៃ​បន្ថែមទៀតនៅ​កម្ពុជា​

ដើម្បី​លើក​ក​ម្ពស់​ការយល់​ដឹង​ស្តីពី​ផល​ប៉ះពាល់​នៃ​ការប្រើប្រាស់​អន្ទាក់​សត្វ​ខុសច្បាប់​ ​ក្រសួង​បរិស្ថាន​ ​និង​ដៃគូ​ពាក់ព័ន្ធ​បាន​ប្រកាស​យុទ្ធនាការ​«​អន្ទាក់​សូន្យ​»​ក្នុង​ខេត្ត​មណ្ឌលគិរី​ ​ដែល​ជាគោល​ដៅ​ខេត្ត​ទី​បួន​នៅ​កម្ពុជា​ ​ក្នុង​ស​ង្ឈឹ​ម ...

​បែន​ ​សុខ​ហ៊ាន​
https://bit.ly/3oHFplQ

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

wpGUA
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!