-
កម្ពុជាត្រៀមខ្លួនទប់ស្កាត់វីរុសនីប៉ាហ៍ ខណៈវីរុសនេះកំពុងរាតត្បាតនៅឥណ្ឌា
ក្រសួងសុខាភិបាលបានជំរុញឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះវីរុសនីប៉ាហ៍ និងបានដាក់ចេញវិធានការការពារមួយចំនួនផងដែរ ខណៈនៅប្រទេសឥណ្ឌាមានសេចក្ដីរាយការណ៍ពីការរាតត្បាតវីរុសនេះនៅតំបន់ West Bengal មានចំនួនប្រាំករណីបានឆ្លង និងមាន ...
-
រដ្ឋមន្ត្រីសុខាភិបាលពិនិត្យកន្លែងចត្តាឡីស័ក នៅអាកាសយានដ្ឋាន បង្ការការនាំចូលជំងឺនីប៉ាស៍
លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវឱ្យអាជ្ញាធរ និងភាគីពាក់ព័ន្ធទាំងអស់ បន្តរក្សាកម្រិតប្រុងប្រយ័ត្នខ្ពស់ ដើម្បីបង្ការ និងទប់ស្កាត់ការនាំចូលជំងឺនីប៉ាស៍ មកក្នុងប្រទេស ខណៈជំងឺឆ្លងនេះកំពុងកើតមាននៅបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ី។ ...
-
សភាពាណិជ្ជកម្មកម្ពុជា មិនត្រឹមតែជាស្ថាប័នធម្មតាមួយទេ ប៉ុន្តែគឺជា“ដៃគូ”របស់រាជរដ្ឋាភិបាល
ប្រធានសភាពាណិជ្ជកម្មកម្ពុជា(CCC) បានប្រាប់ឱ្យតំណាងសភាពាណិជ្ជកម្មរាជធានី-ខេត្ត និងការិយាល័យតំណាងនៅក្រៅប្រទេស ត្រូវរួមគ្នាបំពេញបេសកកម្មធ្វើជាស្ពានចម្លងរវាងសហគមន៍ធុរកិច្ច និងចក្ខុវិស័យយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងគោលដៅដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យបោះជំហានទៅមុខកាន់តែលឿន ខណៈសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៦ នេះត្រូវបានព្យាករណ៍នឹងមានកំណើន ៥,០%។ ...
-
ចំណូលពន្ធគយឆ្នាំ២០២៥ កើនលើសផែនការឆ្នាំជិត ២៥%
ការកើនឡើងនៃសកម្មភាពនាំចេញ-នាំចូលទំនិញរវាងប្រទេសកម្ពុជាជាមួយបណ្តាដៃគូអន្តរជាតិនានាកាលពីឆ្នាំ២០២៥ បានជួយឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ប្រមូលចំណូលពន្ធគយ បានប្រមាណជាង ៣ ពាន់លានដុល្លារ ដែលស្មើនឹងជិត ១២៥% នៃផែនការប្រចាំឆ្នាំ២០២៥។ ...
-
ឡាវអនុញ្ញាតឲ្យផលិតផលកសិកម្មកម្ពុជាឆ្លងកាត់ឆ្ពោះទៅកាន់ប្រទេសចិន
អ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា កិច្ចព្រមព្រៀងស្តីពី«ការដឹកជញ្ជូនផលិតផលកសិកម្មឆ្លងកាត់ប្រទេសឡាវ»ដែលភាគីកម្ពុជាបានចុះហត្ថលេខាជាមួយភាគីឡាវនឹងចូលរួមចំណែកយ៉ាងច្រើនក្នុងការបង្កើនសក្តានុពលនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ហើយក៏នឹងជួយកាត់ ...
-
ក្រសួងពីររួមគ្នាក្នុងកិច្ចសហប្រតិបត្តិការលើកកម្ពស់ទេសចរណ៍សាសនា
ក្រសួងទេសចរណ៍និងក្រសួងធម្មការនិងសាសនា រួមគ្នាលើកកម្ពស់ការទាក់ទាញទេសចរណ៍តាមរយៈ «កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ទេសចរណ៍សាសនា» ដោយបានចុះអនុស្សរណៈយោគយល់គ្នាមួយនៅថ្ងៃទី២៧ ខែមករា។ ...
-
គ្មានកុមារណាម្នាក់ត្រូវបានបោះបង់៖ រដ្ឋាភិបាលពង្រីកការអប់រំភាសាកំណើត ការពារអត្តសញ្ញាណជនជាតិដើមភាគតិច
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យប្រើប្រាស់ភាសាចារ៉ាយជាផ្លូវការ ក្នុងកម្មវិធីអប់រំពហុភាសា ដោយចាត់ទុកជាជំហានសំខាន់មួយក្នុងការធានាសិទ្ធិទទួលបានការអប់រំប្រកបដោយសមធម៌ និងការពារអត្តសញ្ញាណវប្បធម៌របស់កុមារជនជាតិដើមភាគតិច។ ...
-
អត្រាអ្នកស្លាប់ជំងឺមិនឆ្លងកើនលើស៥០ភាគរយ រដ្ឋមន្ត្រីអំពាវនាវពង្រឹងការការពារ និងអប់រំសុខភាព
អត្រាជំងឺមិនឆ្លង (Non-communicable Diseases–NCDs) នៅកម្ពុជា កំពុងកើនឡើងយ៉ាងគួរឱ្យព្រួយបារម្ភ ខណៈអត្រាមរណភាពពាក់ព័ន្ធនឹងជំងឺប្រភេទនេះ បានលើសពី ៥០ ភាគរយទៅហើយ ជាសញ្ញាព្រមានសំខាន់ចំពោះប្រព័ន្ធសុខាភិបាល និងការរស់នៅរបស់ប្រជាពលរដ្ឋ។ ...
-
សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៧ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា
នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៧ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៥សែន៣ម៉ឺននាក់ ឬជិត៨៣% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋភៀសសឹកបន្តស្នាក់អាស្រ័យតាមជំរំនានាចំនួន១១២.១៦៤នាក់ទៀត។ ...
ក្រសួងមហាផ្ទៃ
-
សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៦ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា
នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៦ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។មានពលរដ្ឋភៀសសឹក៩៩២នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណជាង៥សែន៣ម៉ឺននាក់ ឬជាង៨២% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋភៀសសឹកបន្តស្នាក់អាស្រ័យតាមជំរំនានាចំនួន ១១៣.០៤០នាក់ទៀត ក្នុងនោះស្រី្តមាន ៥៩.១៥៩នាក់ និងកុមារ ៣៧.០៨៨នាក់។ ...
ក្រសួងមហាផ្ទៃ
-
សេចក្ដីប្រកាសព័ត៌មាន៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសហ្វីលីពីន
នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសហ្វីលីពីន។ក្រោមមូលបទ «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា» កិច្ចប្រជុំនេះនឹងពិនិត្យឡើងវិញនូវវឌ្ឍនភាព ដែលសម្រេចបានចាប់តាំងពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី ព្រមទាំងពិភាក្សាអំពីអាទិភាពនិងសមិទ្ធផលសំខាន់ៗ ក្រោមភាពជាប្រធានអាស៊ានរបស់ហ្វីលីពីនសម្រាប់ឆ្នាំ២០២៦ ក្នុងគោលបំណងសម្រេចឱ្យបាននូវសហគមន៍អាស៊ាន ឆ្នាំ២០៤៥។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ











