ហេដ្ឋារចនាសម្ព័ន្ធ

រដ្ឋាភិបាល​នឹង​បង្កើត​ច្រកទ្វារ​អ៊ីនធឺណិត​តែមួយ ដើម្បី​គ្រប់គ្រង​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​ឲ្យ​មាន​សុវត្ថិភាព

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កំពុង​សិក្សា​ពី​លទ្ធភាព​បង្កើត​ច្រកទ្វារ​អ៊ីនធឺណិត​តែមួយ ដើម្បី​គ្រប់គ្រង​លើ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​មួយ​នេះ​ឱ្យ​កាន់តែ​មាន​សុវត្ថិភាព ដោយ​មន្ត្រី​បាន​បញ្ជាក់​ថា នាពេល​ខាងមុខ​រដ្ឋាភិបាល​នឹង​បង្កើត​ក្រុម​ការងារ​ថ្នាក់ជាតិ​មួយ ដើម្បី​អនុវត្ត​កិច្ចការងារ​នេះ​។ ...

ខន សាវិ
http://bit.ly/2VhT0mi

ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ត្រូវ​បាន​កំណត់​ដើម្បី​ជំរុញ​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​

​រដ្ឋាភិបាល​បាន​ប្រកាស​ថា​ខ្លួន​កំពុង​តែ​រៀបចំ​អភិវឌ្ឍ​តំបន់​ទេសចរណ៍​ពិសេស​មួយ​នៅ​ខេត្ត​ឆ្នេរសមុទ្រ​ ព្រះ​សីហ​នុ​។​ ការ​ជំរុញ​លំហូរ​ទេសចរ​ចូល​ក្នុង​តំបន់​សមុទ្រ​ត្រូវ​បាន​គេ​លើក​ឡើង​ថា​ចាំបាច់​ ដើម្បី​ធ្វើ​ពិពិធ​កម្ម​តំរូវការ​ផ្នែក​ទេសចរណ៍​អោយ​កាន់តែ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50693276/billions-of-dollars-set-to-boost-visitor-attractions-in-kingdom

រដ្ឋាភិបាល ​គ្រោង​នឹង​សង់​ផែ​កុងតឺន័រ​ទឹក​ជ្រៅ​បន្ថែមទៀត

រដ្ឋាភិបាល​កម្ពុជា​គ្រោង​សាងសង់​ចំណត​ផែ​កុងតឺន័រ​ទឹក​ជ្រៅ​បន្ថែម ដែលមាន​ជម្រៅ​ ១៤,៥ ​ម៉ែត្រ​ នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​របស់​កម្ពុជា​តាមរយៈ​ពង្រឹង​សមត្ថភាព​ពាណិជ្ជកម្ម និង​ការកាត់បន្ថយ​តម្លៃ​។ នេះ​បើ​យោង​តាម​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ លោក ស៊ុន ចាន់ថុល បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ...

ធូ វិរៈ
https://bit.ly/2HQ64Yd

ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា​នៅ​ខែ​មករា​បាន​កើនឡើង​ ១៧ ​ភាគរយ

កម្ពុជា​បាន​នាំចេញ​កៅស៊ូ​ចំនួន​ ២៧ ៤៤៥ ​តោន​ ដែល​មាន​តម្លៃ​ ៤០ ​លាន​ដុល្លារ ​នៅ​ខែ​មករា ឆ្នាំ​ ២០២០ កើនឡើង ១៧ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើតាម​មន្ត្រីជាន់ខ្ពស់​អគ្គនាយកដ្ឋាន​កៅស៊ូ​។ ...

ធូ វិរៈ
https://bit.ly/3bVFb2S

វិស័យ​ដឹកជញ្ជូន​រវាង​កម្ពុជា​ និង​ចិន​បង្ហាញ​ពី​សញ្ញា​ធ្លាក់ចុះ​ចាប់​តាំងពី​វីរុស​ផ្ទុះឡើង

វិស័យ​ដឹកជញ្ជូន​របស់​កម្ពុជា​ជាមួយ​នឹង​ប្រទេស ​ចិន​ បាន​មើលឃើញ​ពី​ការធ្លាក់ចុះ​ចាប់​តាំងពី​ការផ្ទុះ​ឡើង​នៃ​វីរុស Covid-19​។ នេះ​បើ​យោងតាម​ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​។ លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ដោយសារ​កម្ពុជា​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ច្រើន ...

ហ៊ឹន ពិសី
https://bit.ly/2SQyWG2

ចំណាត់ថ្នាក់​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​របស់​ប្រទេស​កម្ពុជា​នៅ​ដដែល​

ចំណាត់ថ្នាក់​របស់​ប្រទេស​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​បន្តិច​នៅ​ក្នុង​ស​ន្ទ​ស្សន៍​សកល​នៃ​ទីផ្សារ​ដឹក​ជញ្ជូន​ដែល​កំពុង​រីក​ចម្រើន​នៅ​ឆ្នាំ​នេះ​។​បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ស្ទង់​មតិ​ដដែល​កាលពី​ឆ្នាំ​មុន​ ចំណាត់ថ្នាក់​នេះ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ ពី ...

Jose Rodriguez T. Senase
https://www.khmertimeskh.com/50692512/cambodias-ranking-as-a-logistics-hub-remains-stable

មន្ត្រី​ថា ​ពលរដ្ឋ​ ៨០% ​មាន​បង្គន់​ប្រើ និង​ ៦៥% ​មាន​ទឹកស្អាត​ប្រើ​គិត​ត្រឹម​ឆ្នាំ​ ២០១៩

មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​អះអាងថា គិត​ត្រឹម​ឆ្នាំ​ ២០១៩ ប្រជាពលរដ្ឋ​ចំនួន​ ៨០% មាន​បង្គន់​ប្រើប្រាស់ និង​ប្រជាពលរដ្ឋ​ ៦៥% ​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់​។ កម្ពុជា​មាន​បំណង​ចង់ឱ្យ​ពលរដ្ឋ​ទាំងអស់​ទទួល​បាន​ទឹកស្អាត និង​បង្គន់​អនាម័យ​ប្រើប្រាស់​នៅ​ត្រឹម​ឆ្នាំ​ ២០២៥ ខាងមុខ​។ ...

ខន សាវិ
https://bit.ly/2P2Aomi

ក្រសួង​អភិវឌ្ឍន៍ជនបទ​តាមដាន​បទបញ្ជា​ប្រឆាំង​នឹង​ការ​ផ្ទុក​លើស​ទម្ងន់​

​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ប្រកាស​ផែនការ​របស់​ខ្លួន​ក្នុង​ការ​សម្របសម្រួល​ជាមួយ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ដើម្បី​ធ្វើ​វិសោធនកម្ម​អនុក្រឹត្យ​មួយ​ចំនួន​ដែល​នឹង​អនុញ្ញាត​ឱ្យ​មានការ​ចូលរួម​ទប់ស្កាត់​យានយន្ត​ធុន​ធ្ងន់​ពី​ការ​ប្រើប្រាស់​ និង​ធ្វើ​ឱ្យ​ខូច​ផ្លូវ​ជនបទ​។​ ​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50692034/rural-development-ministry-to-fast-track-anti-overloading-regulation

​ការ​ស្ថាបនា​ផ្លូវ​ពី​សំឡូត​ទៅ​ខេត្តកោះកុង​នឹង​ចាប់ផ្តើម​នៅ​ខែមីនា​

​ការងារ​សាងសង់​ផ្លូវជាតិ​លេខ​ ១០​ ថ្មី​ត​ភ្ជាប់​ពី​ខេត្តបាត់ដំបង​ទៅ​ខេត្តកោះកុង​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ខែមីនា​ជាមួយនឹង​ពិធី​សម្ពោធ​ការដ្ឋាន​សាងសង់​ក្រោម​អធិបតីភាព​សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​។​ ​ ...

បុគ្គលិកកាសែតខ្មែរថាមស៍
https://www.khmertimeskh.com/50691532/construction-of-samlot-koh-kong-road-to-begin-in-march

អង្គការ និង​មន្ត្រី​ធ្វើ​យុទ្ធនាការ​លើកកម្ពស់​សុវត្ថិភាព​អ៊ីនធឺណិត និង​សីលធម៌​សង្គម

អង្គការ​សកម្មភាព​ដើម្បី​កុមារ​ (APLE) គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​ក្រសួង​ពាក់ព័ន្ធ​បាន​សហការ​គ្នា​ធ្វើ​យុទ្ធនាការ​ស្ដីពី​ការ «​ការលើកកម្ពស់​សុវត្ថិភាព​អ៊ីនធឺណិត សីលធម៌​សង្គម និង​តម្លៃ​គ្រួសារ​» ដើម្បី​លើកកម្ពស់​ការប្រើប្រាស់ អ៊ីនធឺណិត​បច្ចេកវិទ្យា​ឌីជីថល​ប្រកប​ដោយ​សុវត្ថិភាព​ពិសេស​ក្នុង​​ចំណោម​កុមារ និង​យុវវ័យ​។ ...

វ៉ន ដារ៉ា
https://bit.ly/2SG681A

ការ​ផ្គត់ផ្គង់​ថាមពល​របស់​ប្រទេស​កម្ពុជា​កើនឡើង​ជិត​ ៣០​ ភាគរយ​ដោយសារ​ការ​កើនឡើង​តម្រូវការ​

យោង​តាម​របាយការណ៍​របស់​ក្រសួង​រ៉ែ​ និង​ថាមពល​បានឱ្យ​ដឹង​ថា​ ការ​កើនឡើង​នៃ​តម្រូវការ​ប្រើប្រាស់​ថាមពល​ និង​កំណើន​នៃ​សកម្មភាព​អភិវឌ្ឍន៍​ បាន​ធ្វើ​ឱ្យ​ការ​ផ្គត់ផ្គង់​ថាមពល​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​កើនឡើង​យ៉ាង​ខ្លាំង​។​ ...

ជា វណ្ណៈ
https://www.khmertimeskh.com/50690046/cambodias-power-supply-up-nearly-30-percent-as-demand-increases

ក្រសួង​៖​ ជិត​ ៩៣​ ភាគរយ​នៃ​ភូមិ​ទូ​ទាំង​ប្រទេស​កម្ពុជា​មាន​អគ្គិសនី​ប្រើប្រាស់​

​របាយការណ៍​របស់​ក្រសួង​រ៉ែ​ និង​ថាមពល​បាន​បង្ហាញ​កាលពី​ថ្ងៃ​អង្គា​រថា​ ប្រហែល​ ៩២,៦៨​ ភាគរយ​ ឬ​សរុប​ ១៣,១៣១​ ភូមិ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​មាន​អគ្គិសនី​ប្រើប្រាស់​នៅ​ចុងឆ្នាំ​ ២០១៩​ ។​ ​ ...

បុគ្គលិកកាសែត Xin Hua
http://www.xinhuanet.com/english/2020-02/11/c_138774566.htm

CDC ដាក់​ឲ្យ​ដំណើរការ​បញ្ជរ​តែមួយ សម្រួលការ​នាំចូល​ទំនិញ

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ​នឹងដាក់​ឲ្យ​ដំណើរការ​បញ្ជរ​តែមួយ​ជាតិ​ដើម្បី​សម្រួល​ដល់​ការស្នើសុំ​នាំចូល​ទំនិញ​សម្រាប់​បម្រើ​ឲ្យ​ការអនុវត្ត​គម្រោង​វិនិយោគ​។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់ CDC ចេញផ្សាយ​ពី​ថ្ងៃ​ចន្ទ​។ ...

ធូ វិរៈ
https://bit.ly/2ShFeOP

ផ្លូវដែក​កម្ពុជា​-​ថៃ​នឹង​រៀបចំ​រួចរាល់​នា​ពេល​ឆាប់​ៗ​នេះ​​

​អាជ្ញាធរ​ផ្លូវដែក​កម្ពុជា​និង​ថៃ​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​សុក្រ​ដើម្បី​ពិភាក្សា​ចុង​ក្រោយ​ស្តី​ពី​ការ​ដឹក​ជញ្ជូន​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​។​ លោក​ លី​ បូ​រិ​ន​ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ប្រាប់​កាសែត​ខ្មែរ​ថា​ម ...

សុខ ចាន់
https://www.khmertimeskh.com/50689585/cambodia-thailand-railway-a-stop-nearer-being-ready

ក្រសួង​លក់​ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​បាន​ ៤៦៨ ​គិត​ជា​ប្រាក់​ប្រមាណ​ $២ ​លាន

ចាប់ពី​ថ្ងៃទី​ ៧ ខែ​មករា រហូតដល់​ថ្ងៃទី ​៤ ខែ​កុម្ភៈ​ក្រសួង​សាធារណការ​បាន​លក់​ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ត​ដល់​ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ដ​មួយចំនួន​បាន​ចំនួន ៤៦៨ ស្លាក​ គិត​ជា​ប្រាក់​បាន​ប្រមាណ ២ ​លាន​ដុល្លារ​។ នេះ​បើតាម​លោក ឈួន វន់ អគ្គនាយក​ដឹកជញ្ជូន​ផ្លូវគោក​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ...

វ៉ន ដារ៉ា
https://bit.ly/39cyCH2

អាកាសយានដ្ឋាន​ភ្នំពេញ​ថ្មី​មាន​តម្លៃ​ប្រមាណ​ ១,៥​ ពាន់​លាន​ដុល្លារ​

អាកាសយានដ្ឋាន​កម្ពុជា​និង​សាជីវកម្ម​វិនិយោគ​បរទេស​ (OCIC)​ បាន​បង្ហាញ​វឌ្ឍនភាព​ក្នុង​ការ​ពិភាក្សា​អំពី​ការ​អភិវឌ្ឍ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ដែល​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ឆ្នាំ​ក្រោយ​។​ ​ ...

ជា វណ្ណៈ
https://www.khmertimeskh.com/50687604/new-international-travel-hub-seeks-development-cooperation

អាកាសយានដ្ឋាន​ខេត្តមណ្ឌលគិរី​នឹង​ជួយ​ដល់​ផែនការ​សម្រាប់​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​ធំ​បំផុត​នៅ​កម្ពុជា​

​ខេត្ត​មណ្ឌល​គី​រី​ត្រូវ​បាន​គេ​បោះ​ទង់​សម្គាល់​សម្រាប់​ការ​ផ្លាស់​ប្តូរ​ទៅ​ជា​គោលដៅ​ទេសចរណ៍​ និង​អេកូ​ទេសចរណ៍​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នេះ​បើ​យោង​តាម​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​ ការ​សិក្សា​អំពី​លទ្ធភាព​រួម​មានការ​ធ្វើ ...

សុខ ចាន់
https://www.khmertimeskh.com/50687605/airport-will-aid-plans-for-biggest-eco-tourism-region-in-cambodia

សមាជិក​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់យោបល់​ ចោទសួរ​រដ្ឋមន្ត្រី​សាធារណការពី​ការធ្វើ​ផ្លូវ​គ្មាន​គុណភាព

ប្រធាន​គណបក្ស​ខ្មែរក្រោក លោក​ សុខសុវណ្ណ វឌ្ឍនាសាប៊ុង ជា​សមាជិក​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ពី​ម្សិលមិញ​បាន​កោះហៅ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មក​សាកសួរ​ជុំវិញ​បញ្ហា​ធ្វើ​ផ្លូវ​រួច​ទើប​បាន​ដាក់លូ ធ្វើ​លូ​រួច ទើប​បាន​ធ្វើ​ផ្លូវ និង​បញ្ហា​ក្រុមហ៊ុន​ដឹកជញ្ជូន​ដែល​ដឹក​លើស​ទម្ងន់​បំផ្លាញ​ផ្លូវ​។ ...

សុទ្ធ គឹមសឿន
https://bit.ly/2uqM2QS

ក្រសួង​ ៣ ​ជួបប្រជុំ​ពី​ការផ្លាស់ប្តូរ​ប្រព័ន្ធ​ទូរទស្សន៍​រដ្ឋ​ទៅ​ឌីជីថល

ក្រសួង​ព័ត៌មាន​នឹង​ជួបប្រជុំ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នឹង​ជួបប្រជុំគ្នា​នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​ពិនិត្យ​ទៅ​លើ​ក្របខ័ណ្ឌ​គោលនយោបាយ​ និង​សេចក្ដី​ព្រាង​ចំពោះ​ការផ្លាស់ប្ដូរ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូរទស្សន៍​របស់​រដ្ឋ​ចាស់ អាណាឡូក​ឲ្យ​ទៅ​ជា​ឌីជីថល​វិញ ដើម្បី​ពង្រីក​ការផ្សព្វផ្សាយ​ឱ្យបាន​លឿន​ទាំង​នៅក្នុង​ប្រទេស ...

វ៉ន ដារ៉ា
https://bit.ly/2GxAn5j

ក្រសួង​សាធារណ​ការ ផ្ដល់​សេវា​រថយន្ត​ឆៀក​ចល័ត​ទៅ​កាន់​ខេត្ត​ ១៤

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ចេញ​កាលវិភាគ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ (​ឆៀក​) ចល័ត​តាម​បណ្ដា​ខេត្ត​ចំនួន​​ ១៤ ​ដែល​គ្មាន​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ម្ចាស់​យានយន្ត​ដែល​រស់នៅ​តាម​បណ្ដា​ខេត្ត​ទាំងនោះ​ទទួល​បាន​សេវាកម្ម​ឆៀក​យានយន្ត​របស់​ពួកគេ​តាម​កាលកំណត់ ដើម្បី ...

ឃុត សុភចរិយា
https://bit.ly/30y0Fhc

​នាយក​រដ្ឋមន្ត្រី​ស្វែងរក​ជំនួយ​ពី​ប្រទេស​ជប៉ុន​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ប្លុក​ឆេ​ង​ (Blockchain)

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ម្សិលមិញ​បាន​ជួប​គណៈប្រតិភូ​ជប៉ុន​នៅ​វិមាន​សន្តិភាព​ ដើម្បី​ពិភាក្សា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ ជា​ពិសេស​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ប្លុក​ឆេ​ង​ (blockchain)​។​ នៅ​ព្រឹក​ថ្ងៃ​ដដែល​ លោក​ ហ៊ុន​ សែន​ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ដឹកនាំ​ដោយ​ លោក ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50680516/pm-seeks-japans-help-in-developing-blockchain-tech

ពលរដ្ឋ​មិន​សុខចិត្ត​ចំពោះ​ការរុះរើ​តូប​លក់ដូរ​របស់​ពួកគាត់​នៅ​ឆ្នេរ​អូរត្រេះ​ និង​គ្រោង​ឡើង​មក​តវ៉ា​នៅ​ភ្នំពេញ

រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​កាលពី​ថ្ងៃទី​ ១៥ ខែមករា បាន​រុះរើ​តូប​នៅតាម​បណ្ដោយ​ឆ្នេរ​អូរត្រេះ​ ១ និង​អូរត្រេះ​ ២ អស់ទាំង​ស្រុង​ចំនួន​ ៦២ ​តូប​ដើម្បី​រក្សា​ឆ្នេរ​នេះ​ជា​សម្បត្ដិ​សាធារណៈ​ និង​រៀបចំ​សោភណភាព​ឆ្នេរ​ឡើងវិញ ដោយ​ធ្វើឲ្យ​អាជីវករ​ម្ចាស់​តូប​ទាំងអស់​ដែល​បើក​ដំណើរការ​រយៈពេល ២០ ​ឆ្នាំ​មក​ហើយ​នោះ​សម្ដែង ...

វ៉ន ដារ៉ា
https://bit.ly/30qrYda

កម្ពុជា​កំពុង​ស្វែងរក​ការផ្គត់ផ្គង់​ទំនិញ​ ទៅក្នុង​ផ្សារ​ទំនើប​ធំៗ​របស់​ថៃ

ប្រទេស​កម្ពុជា​កំពុង​ស្វែងរក​ការគាំទ្រ​ពី Siam Piwat Company Limited ជា​ក្រុមហ៊ុន​ពហុ​ផលិតផល​របស់​ថៃ ដើម្បី​បង្ហាញ​ផលិតផល​ដែល​ផលិត​នៅក្នុង​ស្រុក​នៅក្នុង​ផ្សារ​ទំនើប​ល្បីឈ្មោះ​ ២ ​របស់​ពួកគេ​គឺ ICONSIAM និង Siam Paragon ជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​បង្កើន​ផលិតផល​ក្នុងស្រុក និង​ជួយ​កាត់បន្ថយ​អតុល្យភាព​ពាណិជ្ជកម្ម​ជាមួយ​ប្រទេសជិតខាង​អាស៊ាន​របស់ខ្លួន​។ ...

ម៉ៃ គុណមករា
https://bit.ly/2tmUJeH

គម្រោង​ព្រលានយន្តហោះ​ថ្មី ​នឹង​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន

ក្រុមហ៊ុន Cambodia Airport Investment Co., Ltd បាន​ឲ្យ​ដឹងថា ខ្លួន​បានផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​សាងសង់​គ្រប់គ្រង​ដោយ​វិនិយោគិន​ចិន​សម្រាប់​គម្រោង​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​តម្លៃ​ជាង​ ១,៥ ​ពាន់​លាន​ដុល្លារ​នៅ​ទីក្រុង​ភ្នំពេញ​។ ...

ម៉ៃ គុណមករា
https://bit.ly/2tiUq4v

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

NyKpL
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!