ហេដ្ឋារចនាសម្ព័ន្ធ

ក្រសួង​បើក​ធ្វើ​ស្លាក​លេខ​ពិសេស ​អាចដាក់​ឈ្មោះ​ម្ចាស់​យានយន្ត​បាន

ក្រសួង​សារធារណការ ​និង​ដឹកជញ្ជូន​បានប្រកាស​បើក​ដំណើរការ​ចុះបញ្ជី​លេខ​ពិសេស​ផ្ទាល់ខ្លួន សម្រាប់​រថយន្ត ឬ​ធ្វើ​ស្លាក​លេខ​រថយន្ត​ពិសេស​ដែល​អាចដាក់​ជា​ឈ្មោះ​ម្ចាស់​យានយន្ត​បាន​ចាប់ពី​ថ្ងៃទី​ ៧ ខែមករា ឆ្នាំ​ ២០២០ ​នេះ​ទៅ​ដើម្បី​ធ្វើ​ទំនើបកម្ម​ឲ្យ​មាន​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង​និង​ជាការ​ចូលរួម​កៀរគរ​ថវិកាជាតិ​។ លោក​ ប៉ាល់ ចន្ទតារា ...

សុទ្ធ គឹមសឿន
https://bit.ly/36CSUZq

អាជីវករ​នៅ​ឆ្នេរ​អូរត្រេះ​ ស្នើ​ឲ្យ​អភិបាលខេត្ត​ព្រះសីហនុ​ជួយ​រឿង​ឲ្យ​រុះរើ​តូប​លក់ដូរ

អាជីវករ​ម្ចាស់​តូប​ដែល​បាន​ប្រកបរបរ​លក់ដូរ​នៅ​ឆ្នេរ​អូរត្រេះ​ប្រមាណ ២០ ឆ្នាំ​ មកហើយ​បាន​ស្នើ​ទៅ​អភិបាលខេត្ដ​ព្រះសីហនុ​សូម​ឲ្យ​ជួយ​រក​ដំណោះស្រាយ​សមស្រប ដើម្បី​ឲ្យ​ពួកគាត់​អាច​លក់ដូរ​ចិញ្ចឹមជីវិត​បន្តទៀត​ខណៈ​រដ្ឋបាល​ខេត្ដ​នេះ គ្រោង​នឹង​ចាត់​វិធានការ​រុះរើ​តូប​របស់​ពួកគាត់​នៅ​សប្តាហ៍​ក្រោយ​។ លោក ឃាង ភារម្យ អ្នក​នាំពាក្យ ...

វ៉ន ដារ៉ា
https://bit.ly/2ZQlrIj

បារាំង​ផ្តល់​ឥណទាន​សម្បទាន​ជាង ​$១២០ លាន លើ​គម្រោង​ចំនួន ​២

ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ (AFD) បាន​​ផ្តល់​ឥណទាន​សម្បទាន​ដល់​កម្ពុជា​នូវ​ទឹក​ប្រាក់​​ចំនួន ​១១៨ លាន​អឺរ៉ូ (ប្រមាណ​ ១២១ ​លាន​​ដុល្លារ​អាមេរិក) ​សម្រាប់​គម្រោង ២ គឺ​គម្រោង​​សាងសង់​រោងចក្រ​ប្រព្រឹត្តកម្ម​ទឹក​ស្អាត​បាក់ខែង និង​គម្រោង​អភិវឌ្ឍន៍​ជំនាញ​សម្រាប់​ការ​ប្រកួត​ប្រជែង។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង ...

រី សុចាន់
https://bit.ly/2tqa8L2

ប្រទេស​បារាំង​ផ្តល់​ថវិកា​ ១០០​ លាន​ដុល្លារ​សម្រាប់​គម្រោង​ស្ថានីយ៍​បូមទឹក​

រដ្ឋាភិបាល​បារាំង​តាមរយៈ​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​ នឹង​ផ្តល់​ប្រាក់កម្ចី​បន្ថែម​ជាង​ ១០០​ លាន​ដុល្លារ​សម្រាប់​សាងសង់​ស្ថានីយ៍​បូមទឹក​នៅ​រោងចក្រ​ប្រព្រឹត្តិ​កម្ម​ទឹក​ស្អាត​បាក់ខែង​។ ...

មុំ គន្ធា
https://www.khmertimeskh.com/50675521/france-to-provide-100-million-for-water-pumping-station-project

លោក​ហ៊ុន​សែន​ថ្លែង​ការពារ​ការកំណត់​​តម្លៃ​ស្រូវ​ក្នុង​ទីផ្សារសេរី​នៅ​កម្ពុជា​

កាលពី​ម្សិលមិញ​លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បាន​ថ្លែង​ការ​ពារ​ជំហរ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ការធ្វើ​ទី​ផ្សារសេរីទៅ​លើ​ការ​កំណត់​​តម្លៃ​ស្រូវ​​​ និង​បាន​រិះគន់​​​ថា​ កម្ពុជា​មិនមែន​ជា​ប្រទេស​កុម្មុយនិស្ត​ទេ​។ ​ ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50674238/hun-sen-defends-free-market-rice-pricing-in-the-kingdom

ចំនួន​ស៊ី​មកា​ត និង​អ្នកប្រើ​ប្រាស់​អ៊ី​នធឺ​ណេត​កើនឡើង​

យោង​តាម​របាយការណ៍​ចុងក្រោយ​ពី​និយតករ​ទូរគមនាគមន៍​កម្ពុជា​ (TRC​) បានឱ្យ​ដឹង​ថា​ ចំនួន​ស៊ី​មកា​តច្រើនជាង​ ២,៥៤​ លាន​ ត្រូវ​បាន​ចុះឈ្មោះ​ក្នុងរយៈពេល​ ១០​ ខែ​ដំបូង​នៃ​ឆ្នាំនេះ​ខណៈ​ដែល​ចំនួន​អ្នកប្រើ​ប្រាស់​អ៊ី​នធឺ​ណេត​តាម​ទូរស័ព្ទចល័ត​បាន​កើនឡើង​ ៣,៣​ លាន​នាក់​។ ...

ជា វណ្ណៈ
https://www.khmertimeskh.com/50673387/sim-card-and-internet-users-rise

ប្រជាពលរដ្ឋ​​ប៉ះពាល់​ដោយ​ការ​សង់​ផ្លូវ​ល្បឿន​លឿន​ ស្នើរ​រដ្ឋា​ភិ​បា​លដោះស្រាយ​តាម​តម្លៃ​ទីផ្សារ​

ប្រជាពលរដ្ឋ​ជាង​ ១៣០គ្រួសារ​ រស់នៅ​សង្កាត់​កំបូល​ ខណ្ឌ​កំបូល​ រាជធានី​ភ្នំពេញ​ រង​ផល​ប៉ះពាល់​ដោយសារ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ ទៅ​ខេត្ត​ព្រះសីហនុ​ បាន​ស្នើ​ជាថ្មី​ដល់​រាជរដ្ឋាភិបាល​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ ពន្លឿន​ការ​ដោះស្រាយ​ និង​សំណង​លើ​ផល​ប៉ះពាល់​ដីធ្លី​របស់​ពួកគាត់​ទៅតាម​តម្លៃ​ទីផ្សារ ...

ប៉ិច សុធារី
https://bit.ly/2MtuHg5

ផ្លូវ​ល្បឿន​លឿន ​ភ្នំពេញ​ ​-​ ​បាវិត ​កំពុងសិក្សា​សាងសង់​ជាថ្មី​

សាជីវកម្ម​ផ្លូវដែក​ចិន​កំពុងធ្វើការ​សិក្សា​ពី​លទ្ធភាព​នៃ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ ​ដែល​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​នឹង​ទីក្រុង​បាវិត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​ ​នេះ​បើ​យោង​តាម​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​។​ លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋមន្រ្តី​ក្រសួងសាធារណការ​ ...

ជា វណ្ណៈ
https://bit.ly/394bvix

ការ​បង្ក្រាប​តាម​អ៊ិ​នធរ​ណេត​នៅតែ​បន្ត​

លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បាន​ប្តេជ្ញា​ថា​នឹង​បញ្ឈប់​រាល់​ប្រតិបត្តិ​ការ​ល្បែងស៊ីសង​តាម​អ៊ី​នធឺ​ណេត​ និង​ល្បែង​បញ្ជល់មាន់​ក្នុង​គោលបំណង​ការពារ​សន្តិសុខជាតិ​ និង​ទប់ស្កាត់​ការ​លាងលុយកខ្វក់​នៅ​កម្ពុជា​។ ...

ឃួន ណារីម
https://www.khmertimeskh.com/50672721/continue-to-crack-down-on-online-and-arcade-gambling-pm

ការ​សាង​សង់​ព្រលា​នយន្តហោះ​ភ្នំពេញថ្មី​នឹង​ដំណើរការ​តាម​កំណត់​

ការ​អភិវឌ្ឍ​អាកាសយាន​ដ្ឋាន​ថ្មី​នៅ​រាជធានី​ភ្នំពេញ​គឺ​កំពុងតែ​ដំណើរការ​ ហើយ​គម្រោង​នេះ​អាច​នឹង​បញ្ចប់​នៅដើម​ឆ្នាំ​ ២០២៣​។ លោក​ ពុង​ ឃា​វសែ​ ប្រធាន​សាជីវកម្ម​វិនិយោគទុន​នៅ​ក្រៅប្រទេស​ (OCIC​) ដែល​ជា​ក្រុមហ៊ុន​នៅ​ពីក្រោយ​គម្រោង​នេះ​ បាន​មានប្រសាសន៍​ថា​ ពួកគេ​កំពុង​សាងសង់​មូលដ្ឋាន​អាកាសយាន ...

សុខ ចាន់
https://www.khmertimeskh.com/50667677/construction-of-new-phnom-penh-airport-on-schedule/

ជប៉ុន​ផ្តល់​ហិរញ្ញប្បទាន​ $២២ ​លាន​ សម្រាប់​សង់​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ពោធិ៍សាត់

លោក ប្រាក់ សុខុន ​រដ្ឋមន្ត្រីក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​​អន្តរជាតិ និង​លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ដែល​មាន​ទឹកប្រាក់​ ២ ៤០៥ ​លានយ៉េន​ស្មើនឹង​ប្រមាណ​ ២២ ​លាន​ដុល្លារ សម្រាប់​អនុវត្ត​គម្រោង​ «​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ខេត្ត ...

ម៉ិច ដារ៉ា
https://bit.ly/33QYBR6

រដ្ឋាភិបាល​នឹង​បញ្ចប់​ផែនការមេ​ សម្រាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុមធ្យោបាយ​ឆាប់ៗ

រដ្ឋាភិបាល​កម្ពុជា​ជិត​បញ្ចប់​សេចក្ដីព្រាង​ផែនការមេ​សម្រាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុមធ្យោបាយ​ ២០២១-២០៣០​ ​ហើយ​ដែល​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​លើកកម្ពស់​ការតភ្ជាប់ និង​កាត់បន្ថយ​តម្លៃ​ដឹកជញ្ជូន និង​ឡូជីស្ទិក ដើម្បី​ធ្វើ​សមាហរណកម្ម​ទៅក្នុង​តំបន់ និង​ពិភពលោក​។ សេចក្ដី​ព្រាង​នេះ​ត្រូវបាន​រំពឹងថា នឹង​ត្រូវ​បញ្ចប់​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ២០២០ ខាងមុខ​។ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី ...

ម៉ៃ គុណមករា
https://bit.ly/34SL5Oe

កម្ពុជា-ហុងគ្រី នឹង​អនុវត្ត​គម្រោង​សាកល្បង​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់

ក្រសួង​បរិស្ថាន​កម្ពុជា និង​ប្រទេស​ហុងគ្រី​នឹង​សហប្រតិបតិ្តការ​គ្នា​លើ​ការគ្រប់គ្រង​ប្រព័ន្ធ​ទឹក​កខ្វក់ ដើម្បី​អនុវត្ត​គម្រោង​សាកល្បង​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់​ក្នុង​ទីក្រុង​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួង​បរិស្ថាន​ក្នុង​ទំព័រ​ហ្វេសប៊ុក​កាលពី​ចុង​សប្តាហ៍​មុន​។ ក្នុង​ជំនួប​កាលពី​ថ្ងៃ​សុក្រ​រវាង ...

រី សុចាន់
https://bit.ly/2RgVO0X

ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន ​ពង្រីក​ប្រតិបត្តិការ​នៅ​កម្ពុជា

ឆាយណា យូនីខម ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឈានមុខ​គេ​របស់​ប្រទេស ​ចិន និង​ជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​ហុងកុង​បាន​ពង្រីក​វត្តមាន​របស់ខ្លួន​មក​កម្ពុជា​ដើម្បី​បង្កើត​ផ្លូវ​ទូរគមនាគមន៍​អ៊ុបទិក តំបន់​ជាច្រើន​នៅក្នុង​គំនិត​ផ្តួចផ្ដើម​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​។ ក្រុមហ៊ុន​នេះ​បាន​បើក​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ខ្លួន China Unicom (Cambodia) កាលពី​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ហើយក៏​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចុងក្រោយ ...

ម៉ៃ គុណមករា
https://bit.ly/37ZX9iS

រោងចក្រ​ល្វាឯម​នឹង​បញ្ចេញ​ថាមពល​ ១០០ ​ម៉េហ្គាវ៉ាត់​ នៅ​ខែ​មេសា

ម៉ាស៊ីនភ្លើង​ចំនួន​ ២ ​គ្រឿង​ ដែលមាន​តម្លៃ​ប្រមាណ​ ៤០០ ​លាន​ដុល្លារ​ ទិញ​ពី​ប្រទេស​ អាល្លឺម៉ង់ និង​ហ្វាំងឡង់​ នឹង​បញ្ចេញ​ថាមពល​អគ្គិសនី​ជា​ជំហាន​ដំបូង​ ១០០ ​មេហ្គាវ៉ាត់​ នៅ​ខែ​មេសា​ ឆ្នាំ​ ២០២០ ដើម្បី​ទប់ទល់​កង្វះ​អគ្គិសនី​នៅ​រដូវប្រាំង​ឆ្នាំក្រោយ​។ នេះ​បើតាម​អ្នក​នាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​។ ...

ធូ វិរៈ
https://bit.ly/2RcrdSf

គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ​កំពុង​ដំណើរការ​ទៅដោយ​រលូន

ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ដែលមាន​តម្លៃ​ប្រមាណ​ជាង​ ១,៩ ​ពាន់​លាន​ដុល្លារ ដែល​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ចុងខែ​មីនា ឆ្នាំ​ ២០១៩ រហូតមកទល់​ពេលនេះ​សម្រេច​បាន​ទៅតាម​ផែនការ ខណៈ​គម្រោង​ទាំងមូល គ្រោង​នឹង​បញ្ចប់​នៅ​ដើមឆ្នាំ​ ២០២៣ ខាងមុខ​។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ ផ្លូវ​ល្បឿន​លឿន​ដែល​តភ្ជាប់ ...

ហ៊ឹន ពិសី
https://bit.ly/37TjTRs

រដ្ឋាភិបាល​នឹង​ចំណាយ​ $១០០ ​លាន​ ឧបត្ថម្ភ​ធន​អគ្គិសនី

រដ្ឋាភិបាល​គ្រោង​ចំណាយ​ប្រាក់​ ១០០ ​លាន​ដុល្លារ​ សម្រាប់​ការឧបត្ថម្ភធន​តម្លៃ​ថាមពល​អគ្គិសនី​សម្រាប់​ឆ្នាំ​ ២០២០​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​វឌ្ឍនភាព​ជាតិ និង​ការបែងចែក​ភាគលាភ​ប្រកប​ដោយ​សមធម៌​របស់​អង្គភាព​​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​លោក ហាវ រតនៈ ប្រតិភូ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​​នៃ​អគ្គនាយកដ្ឋាន​ថវិកា​នៃ ...

ធូ វិរៈ
https://bit.ly/2OXBijv

អភិបាលក្រុង​ប្រាប់​អាជ្ញាធរ​ កុំ​ដេញ​អាជីវករ​លក់ដូរ​ជុំវិញ​ផ្សារ​សិនជូរី

លោក​ ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បញ្ជា​ជាថ្មី​ទៅ​ដល់​អាជ្ញាធរ​ខណ្ឌ និង​ក្រុមហ៊ុន​សិនជូរីគ្រុប ហាម​ដេញ​ក្រុម​អាជីវករ​ដែល​បន្ត​លក់ដូរ​តាម​ដងផ្លូវ​ជុំវិញ​ផ្សារ​សិនជូរីផ្លាហ្សា រហូត​ទាល់​តែ​អាច​ស្វែងរក ទីតាំង​ថ្មី​ឲ្យ​ពួកគាត់ បន្ទាប់ពី​មាន​ការតវ៉ា​ពី​ក្រុមអាជីវករ​កាលពី​ថ្ងៃ​អង្គារ ក្រោយពី​មន្ត្រី​ផ្សា​រហាម​មិន​ឲ្យ​លក់ដូរ​។ ...

ឡុង គីមម៉ារីតា
https://bit.ly/2qYHMqf

JICA​ បញ្ចប់​ការ​សិក្សា​លើ​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​ស្អាត​នៅ​ក្រុង​តា​ខ្មៅ​

ទីភ្នាក់ងារ​ទទួល​បន្ទុក​គម្រោង​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ការ​សិក្សា​លទ្ធភាព​សម្រាប់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​ស្អាត​នៅ​ក្រុង​តា​ខ្មៅ​ ដែល​គាំទ្រ​ថវិកា​ដោយ​ប្រទេស​ជប៉ុន​ បាន​បញ្ចប់​ជា​ស្ថាពរ​ ហើយ​ការ​សាងសង់​នឹង​ចាប់ផ្តើម​នៅ​ខែមេសា​ឆ្នាំ​ក្រោយ​។​ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន ...

https://www.khmertimeskh.com/50662436/jica-concludes-study-on-takhmao-city-water-plant/

សាលាក្រុង​កំពុង​សិក្សា​គម្រោង​ផ្លូវ​ថ្មើរជើង​តាម​ដង​វិថី និង​ស្ពាន​អាកាស​ថ្មើរជើង

សាលា​រាជធានី​ភ្នំពេញ​បាន​កំពុង​សិក្សា​គម្រោង​កែលម្អ​ផ្លូវ​ថ្មើរជើង​តាម​បណ្តោយ​មហាវិថី​ម៉ៅ​សេទុង​ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ ជាពិសេស​ជនពិការ​មាន​ផ្លូវ​ថ្មើរជើង​សម្រាប់​ធ្វើដំណើរ​ឆ្លងកាត់​។ នេះ​បើតាម​ហ្វេសប៊ុក​សាលា​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ​។ លោក ម៉េត មាសភក្តី អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ...

រី សុចាន់
https://bit.ly/2KFl4tS

កិ​ច្ច​ផ្តួចផ្តើម​រួមគ្នា​ដើម្បី​កែ​លម្អ​អនាម័យ​

ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ (USAID​), Stone​ Family​ Foundation​ និង​ iDE​ Cambodia​ ដែល​គាំទ្រ​ដោយ​ហិរញ្ញវត្ថុ​សង្គម​ កាលពី​ម្សិលមិញ​បាន​ចាប់ផ្តើម​គំនិត​ផ្តួចផ្តើម​ ១០​ លាន​ដុល្លារ​ ដើម្បី​អភិវឌ្ឍ​ដំណោះស្រាយ​ផ្អែកលើ​ទីផ្សារ​សម្រាប់​អនាម័យ​នៅ​ខេត្ត​ចំនួន​ ៦។ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50661317/groups-launch-initiative-to-improve-sanitation/

អ្នកលក់​តាម​ដងផ្លូវ​អំពាវនាវ​ឱ្យ​មានការ​យកចិត្ត​ទុកដាក់​កាន់តែ​ប្រសើរ​

អាជីវករ​លក់ដូរ​តាម​ចិញ្ចើមថ្នល់​ប្រមាណ​ ១៥០​ នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​ដើម្បី​ប្រារព្ធ​ទិវា​អ្នកលក់​ដូរ​តាម​ចិញ្ចើម​ផ្លូវ​អន្តរជាតិ​ និង​បាន​អំពាវនាវ​ ឲ្យ​ អាជ្ញាធរ​ជួយ​ដោះស្រាយ​ពួកគេ​ ឲ្យ​ កាន់តែ​ប្រសើរ​ឡើង​។ ...

មុំ គន្ធា
https://www.khmertimeskh.com/50660992/vendors-call-for-better-treatment/

ព្រលានយន្តហោះ​ភ្នំពេញ​ ជា​អាកាសយានដ្ឋាន​ល្អ​បំផុត​ទាក់ទង​នឹង​កំណើន

ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ទទួល​ពានរង្វាន់​ជា​ព្រលានយន្តហោះ​ល្អ​បំផុត​ទាក់ទង​នឹង​កំណើន​អ្នកដំណើរ​ប្រកប​ដោយ​ចីរភាព​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​សម្រាប់​ ២០១៩​។ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​អាកាសចរណ៍ CAPA​។​ ...

ម៉ៃ គុណមករា
https://www.phnompenhpost.com/business/phnom-penh-intl-airport-wins-award-passenger-traffic-soars

នាយករដ្ឋមន្ត្រី​ បង្ហាញ​ពី​ការ​មាន​លទ្ធភាព​សាងសង់​ផ្លូវ

លោក​នាយករដ្ឋមន្ដ្រី​ ហ៊ុន សែន អះអាង​ក្នុង​ពេល​លោក​ធ្វើជា​អធិបតី​នៃ​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ចំនួន​ ៣៤ ​ខ្សែ​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ថា ការបញ្ចេញ​ថវិកា​សន្សំ​ ១០០ ​លាន​ដុល្លារ​ ក្នុងការ​ស្ថាបនា​ផ្លូវ​ទាំងនេះ​គឺ​​តិចតួច​បំផុត បើ​ប្រៀបធៀប​ទៅ​នឹង​ថវិកា​សន្សំ​របស់​រដ្ឋាភិបាល​ដែល ...

វ៉ន ដារ៉ា
https://bit.ly/2KL7mpx

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

XSdeN
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!