ព័ត៌មាន​

លោក ឃួង ស្រេង ស្នើឱ្យ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​កសាង​រោងចក្រ​ផលិត​ទឹកស្អាត​ថ្មី​មួយកន្លែង​ទៀត​នៅ​សណ្តរ​ស្ទឹង​ព្រែកត្នោត

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ស្នើឱ្យ​អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ កសាង​រោងចក្រ​ផលិត​ទឹកស្អាត​ថ្មី​មួយកន្លែង​ទៀត នៅ​សណ្តរ​ស្ទឹង​ព្រែកត្នោត​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ ដើម្បី​ចែកជូន​ទៅ​ប្រជាពលរដ្ឋ​នៅក្នុង​ខណ្ឌ​ចំនួន​ ៣ ។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-11-17-1102-226975.html

ការអូសបន្លាយ​ពេល​ជំងឺ​កូវីដ​ ១៩ បានធ្វើឱ្យ​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​កម្ពុជា-កូរ៉េ

ទិន្នន័យ​ទើប​ចេញផ្សាយ​របស់​ Kita ឱ្យដឹងថា​វិបត្តិ​នៃ​ការឆ្លង​រាលដាល​ជំងឺ​ផ្តាសាយ​សកល​កូវីដ​ ១៩ បាន​ធ្វើឱ្យ​ការដោះដូរ​ពាណិជ្ជកម្មរ​វាង​កម្ពុជា និង​កូរ៉េ រយៈពេល​ ១០ ​ខែ​ឆ្នាំ​ ២០២១ មានតម្លៃ​សរុប ៧៩១,៥៩ ​លាន​ដុល្លារ ធ្លាក់ចុះ​ពី​ចំនួន ៨៨៥,៣២ ​លាន​ដុល្លារ ឬ​ស្មើនឹង ១០,៥៨ ​ភាពរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-11-17-1150-226969.html

តម្រូវការ​សេវាកម្ម​សម្រាប់​ពិធីមង្គលការស្ទុះ​ងើប​​ឡើងវិញ​ ក្រោយ​ការបើកផ្លូវ​របស់​នាយករដ្ឋមន្ត្រី

ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​រដ្ឋាភិបាល​ប្រកាស​ពី​ការបញ្ឈប់​ការកំណត់​ចំនួន​អ្នកចូលរួម​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​ដោយ​គ្រាន់តែ​តម្រូវឱ្យ​អនុវត្តតាម​វិធានការ​របស់​ក្រសួង​សុខាភិបាល​នោះ សកម្មភាព​អាជីវកម្ម​នានា​ពាក់ព័ន្ធ​នឹង​ពិធី​នេះ ដូចជា ផ្នែក​ចុងភៅ សម្អាងការ និង​មជ្ឈមណ្ឌល​សម្រាប់​រៀបចំ​មង្គលការ ជាដើម បាន​ចាប់ផ្តើម​មាន​ឡើងវិញ​ជា​បណ្តើរៗ ដែលជា​ការឆ្លុះបញ្ចាំង​អំពី​ការងើប​ឡើងវិញ​នៃ​សកម្មភាព​សេដ្ឋកិច្ច ...

ហំ ផានិត
https://www.postkhmer.com/business/2021-11-17-1036-226971.html

កម្ពុជា​រំពឹង​នឹង​ទទួលបាន FDI ពី​កូរ៉េ​កាន់តែច្រើន ជាមួយ​ភាព​អំណោយផល​នៃ​ច្បាប់​វិនិយោគ​ថ្មី

ឯកអគ្គរដ្ឋទូត​ប្រទេស​កូរ៉េ​ប្រចាំ​កម្ពុជា​លោក Park Heung-Kyeoung មាន​សុទិដ្ឋិនិយម​ថា ការដាក់​ឱ្យប្រើ​នូវ​ច្បាប់​វិនិយោគ​ថ្មី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្របពេល​ប្រទេស​ទាំង​ ២ ​គ្រោង​នឹង​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នាពេល​ខាងមុខ​នឹង​ក្លាយជា​កាតាលីករ​ដ៏សំខាន់​ក្នុង​ការលើក​កម្ពស់​ការដោះដូរ​ទំនិញ​ទ្វេភាគី និង​លំហូរ​វិនិយោគទុន​ផ្ទាល់​ (FDI) ​ពី​កូរ៉េ​មក ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-11-17-1027-226970.html

ពិព័រណ៍ VIDEX 2021 កម្ពុជា-វៀតណាម​នឹង​ធ្វើ​តាម​អនឡាញ​នៅ​ខែក្រោយ

វៀតណាម និង​កម្ពុជា​នឹង​សហការ​គ្នា​រៀបចំ​ពិធី​តាំងពិព័រណ៍​ជា​ Vietnam Defence –Economic Exposition 2021 (VIDEX) តាមរយៈ​អនឡាញ ជា​លើកដំបូង​នៅ​ទីក្រុង​ហាណូយ​ចាប់ពី​ថ្ងៃទី ១៤ ដល់​ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ​ ២០២១​។ ...

ហំ ផានិត
https://www.postkhmer.com/business/2021-11-17-1108-226976.html

ចិន​សន្យា​បន្ត​ផ្ដល់​វ៉ាក់សាំង​ក៏​ដូច​ជំនួយ​ផ្នែក​សុខាភិបាល​ និង​គ្រូពេទ្យ​ព្យាបាល​ជំងឺ​កូវីដ​ ១៩ ​ដល់​កម្ពុជា

នាយករដ្ឋមន្ត្រី​ចិន​លោក លី កេឈាង​ (Li Keqiang) ​ប្រកាសថា ចិន​សន្យា​បន្ត​ផ្តល់​វ៉ាក់សាំង​កូវីដ​ ១៩ ក៏ដូចជា​ជំនួយ​ផ្នែក​សុខាភិបាល​ និង​គ្រូពេទ្យ​ព្យាបាល​ជំងឺ​កូវីដ​ ១៩ ​ដល់​កម្ពុជា​ក្នុងពេល​ឆាប់ៗ​នេះ ដើម្បី​ជួយ​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​នៅ​កម្ពុជា​។ ...

រី សុចាន់
https://www.postkhmer.com/national/2021-11-17-0928-226961.html

មន្ត្រី​ក្រសួងយុត្តិធម៌​មិន​យល់ស្រប​ការស្នើសុំ​ឱ្យ​ដោះលែង​សកម្មជន​ដីធ្លី និង​ព្រៃឈើ

ក្រុម​អង្គការ​សង្គម​ស៊ីវិល សមាគម បណ្តាញ​សម្ព័ន្ធ​សហជីព សហគមន៍​មូលដ្ឋាន​ទាំង​ជនជាតិដើម​ភាគតិច និង​មិនមែន​ជនជាតិភាគតិច​ជិត​ ៩០ ​ស្ថាប័ន បានស្នើ​សុំឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ដោះលែង​តំណាង​សហគមន៍​ដីធ្លី សកម្មជន​ការពារ​ព្រៃឈើ និង​ធនធានធម្មជាតិ​ដែល​ត្រូវបាន​ចាប់​ និង​ឃុំខ្លួន​កន្លងមក​។ ...

មុំ គន្ធា
https://www.postkhmer.com/national/2021-11-16-0924-226861.html

អង្គការ ១០​ សាទរ​ចំពោះ​ការប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការមិន​បង្កើត​រោងចក្រ​ថាមពល​ធ្យូងថ្ម​ថ្មី ​និង​មិន​សាង​សង់​ទំនប់​វារី​អគ្គិសនី

អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ១០ ​អបអរ​សាទរ​ការអះអាង​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ​លោក​ សាយ សំអាល់ ​ដែលលើក​ឡើង​ថា​ កម្ពុជា​បានប្តេជ្ញា​ចិត្ត​ក្នុង​ការមិន​បង្កើត​រោងចក្រ​ថាមពល​ធ្យូងថ្ម​ថ្មី ​និង​មិន​សាងសង់​ទំនប់​វារីអគ្គិសនី​ នៅតាម​ដង​ទន្លេ​មេគង្គ។ ...

រី សុចាន់
https://www.postkhmer.com/national/2021-11-16-1826-226943.html

CDC អនុម័ត​គម្រោង​វិនិយោគ​ចំនួន ១៥ ដែលមាន​ទុន​សរុប​ជាង $៥៤៩ ​លាន

រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) បានអនុម័ត​នូវ​គម្រោង​វិនិយោគ​ចំនួន​ ១៥ ដែលមាន​តម្លៃ​សរុប ៥៤៩,១ ​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ១៣ ៩៥២ ​កន្លែង នៅក្នុង​រយៈពេល ២ ​សប្តាហ៍​ដំបូង​នៃ​ខែវិច្ឆិកា​។   ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-11-16-0927-226875.html

លោក​ ជាម យៀប ត្រូវបាន​ជ្រើសរើស​ជា​បេក្ខជន​អនុប្រធាន​ទី​១ ​រដ្ឋសភា​ជំនួស​លោក​ ងួន ញ៉ិល

លោក ជាម យៀប ដែល​បច្ចុប្បន្ន​ជា​តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា​ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា ជ្រើសរើស​ជា​បេក្ខជន អនុប្រធាន​ទី១ នៃ​រដ្ឋសភា ជំនួស​លោក ងួន ញ៉ិល ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​ ៥ ខែ វិច្ឆិកា ឆ្នាំ​ ២០២១​។   ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-11-16-0936-226864.html

មន្ទីរពេទ្យ​ថ្មី​នៅ​ត្បូងឃ្មុំ​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ចុងខែ​នេះ

មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ត្បូងឃ្មុំ ដែលមាន​តម្លៃ​ជាង​ ៥០ ​លាន​ដុល្លារ​ គ្រោង​បញ្ចប់​ការសាងសង់​នា​ចុងខែ​វិច្ឆិកា​ឆ្នាំនេះ និង​ដាក់ឱ្យ​ដំណើរការ​នៅ​ដើមឆ្នាំ​ក្រោយ ដែល​មន្ត្រី​អះអាងថា មន្ទីរពេទ្យ​ថ្មី​នេះ​នឹង​បម្រើ​​សេវា​សុខាភិបាល​ប្រកប​ដោយ​បរិក្ខារ​ទំនើប ស្តង់ដា​ខ្ពស់ ដែល​ខេត្ត​មិន​ធ្លាប់មាន​ពីមុនមក​។   ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-11-16-1343-226869.html

មន្ត្រី៖ មិនទាន់​មាន​គោលការណ៍​តម្រូវឱ្យ​អ្នកដំណើរ​បង់ថ្លៃ​ធ្វើ​តេស្ត ពេល​មកដល់​កម្ពុជា​ទេ

មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់ថា ក្រសួង​មិនទាន់មាន​គោលការណ៍​ណាមួយ​តម្រូវឱ្យ​អ្នកដំណើរ​ដែល​មកពី​បរទេស​បង់ប្រាក់​សម្រាប់​ការធ្វើ​តេស្ត​រហ័ស​​រក​មេរោគ​កូវីដ​ ១៩ ​ពេល​មក​​ដល់​កម្ពុជា​នោះទេ ខណៈដែល​កម្ពុជា​ទើបបាន​លុបចោល​ការធ្វើ​ចត្តាឡីស័ក​សម្រាប់​អ្នកដំណើរ​ទាំង​ជនជាតិខ្មែរ និង​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់ ...

មុំ គន្ធា
https://www.postkhmer.com/national/2021-11-16-0951-226866.html

ការពង្រឹង​អភិបាលកិច្ច និង​តម្លាភាព​ធ្វើឱ្យ​ពន្ធដារ​ប្រមូល​ចំណូល​បាន $២,៣ ​ពាន់​លាន

ទោះបី​ការរីករាលដាល​ជំងឺ​កូវីដ ១៩ បាន​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​កំណើន​សេដ្ឋកិច្ច ក៏​ការប្រមូល​ចំណូល​ពន្ធដារ​មិនបាន​រង​ផលប៉ះពាល់​ខ្លាំង​ទេ ដែល​នេះ​ឆ្លុះបញ្ចាំង​ពី​ប្រសិទ្ធភាព​នៃ​ការពង្រឹង​អភិបាលកិច្ច​ពន្ធ និង​តម្លាភាព​ក្នុង​ការបង់ពន្ធ​។ នេះ​បើ​យោងតាម​ការលើកឡើង​របស់​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ (GDT)​។   ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-11-16-1445-226876.html

​ខេត្តកំពង់ស្ពឺ​ទាមទារ​យក​ដី​យក​ដី​ព្រៃ​ជាង​ ៣០០​ ហិ​កតា​មក​វិញ

រដ្ឋបាល​ខេត្តកំពង់ស្ពឺ​ ចាប់​យក​ដី​ព្រៃ​ជាង​ ៣០០​ហិ​កតា​ នៅ​ស្រុក​ឱ​រ៉ា​ល់​ ដែល​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​កាប់​រាន​ដោយ​ខុសច្បាប់​។​ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ជន​បង្កហេតុ​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ។​​ ...

ឡាយ​ សា​មាន​
https://www.phnompenhpost.com/national/k-speu-reclaims-over-300ha-encroached-land-wildlife-area

​ជនជាតិ​ដើម​ភាគតិច​មណ្ឌលគិរី​និយាយ​ថា​មាន​គេ​រំលោភ​យក​ដី​

​ដី​ជាង​១០០​ហិ​កតារ​សម្រាប់​ធ្វើស្រែ​ចំការ​ និង​ដុត​ប្រពៃណី​ត្រូវ​បាន​អភិបាលស្រុក​អូរ​រាំង​ ខេត្តមណ្ឌលគិរី​ ឈូស​ឆាយ​ដោយ​ជនជាតិ​ដើម​ភាគតិច​ចោទ​ពី​ម្សិលមិញ​។​ ...

សុន មិនា
https://www.khmertimeskh.com/50971425/indigenous-mondulkiri-people-allege-land-grabs/

​សៀមរាប​ត្រៀម​ទទួល​អ្នកទេសចរ​បាន​ចាក់​វ៉ាក់សាំង​នៅ​ឆ្នាំ​២០២២

​ជាមួយនឹង​គម្រោង​កែ​លម្អ​ផ្លូវថ្នល់​ជិត​រួចរាល់​ និង​គម្រោង​ដែល​កំពុង​ដំណើរការ​ផ្សេង​ទៀត​ ដើម្បី​ត្រៀម​បើក​ឱ្យ​ដំណើរការ​ឡើង​វិញ​នៅ​ខេត្តសៀមរាប​ថ្មីៗ​នេះ​ មានការ​ប្រកាស​ថា​ខេត្តសៀមរាប​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​សម្រាប់​វិស័យ​ទេសចរណ៍​ចាក់​វ៉ាក់សាំង​រួចរាល់​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/50971274/siem-reap-prepared-to-receive-vaccinated-tourists-in-2022/

​ក្រសួងសុខាភិបាល​ ចេញ​សេចក្តីណែនាំ​ដ៏​តឹងរ៉ឹង​លើ​ច្បាប់​ស្តី​ពី​សុខភាព​កូ​វី​ដ​ថ្មី​សម្រាប់​ការ​រៀបចំ​ព្រឹត្តិការណ៍​នានា​ក្នុង​ប្រទេស​កម្ពុជា​

​ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តីណែនាំ​ស្តី​ពី​ការ​ពង្រឹង​ការ​អនុវត្ត​វិធានការ​សុខភាព​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ និង​ការងារ​សង្គម​នៅ​កម្ពុជា​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/50970186/ministry-of-health-issues-strict-directive-on-new-health-rules-for-organizing-events-in-cambodia/

ប្រទេស​កម្ពុជា​បើកទ្វារ​ចំពោះ​អ្នក​មិន​បាន​ចាក់​វ៉ាក់សាំង​ ទោះបីជា​មានការ​ភ័យ​ខ្លាច​ក៏​ដោយ​

​កម្ពុជា​បាន​បើកទ្វារ​ស្វាគមន៍​អ្នកទេសចរ​ដែល​ចាក់​វ៉ាក់សាំង​ និង​មិន​ទាន់​ចាក់​វ៉ាក់សាំង​ចំ​ពេល​មានការ​ភ័យ​ខ្លាច​ក្នុង​ចំណោម​អ្នកជំនាញ​សុខភាព​ថា​ អ្នក​ដែល​មិន​បាន​ទទួល​ថ្នាំ​បង្ការ​អាច​ចម្លង​មេរោគ​កូ​វី​ដ​១៩​។​   ...

យីម ស្រីលីន
https://www.khmertimeskh.com/50971320/cambodias-doors-open-to-unvaccinated-despite-fears-by-some/

ប្រទេសថៃ​ព្យាយាម​បើក​ច្រក​ព្រំដែន​Tha Sen និង ​Ban Nong Ian ​ឡើងវិញ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា

ក្រសួងពាណិជ្ជកម្មថៃ មានគោលបំណងពន្លឿនកិច្ចពិភាក្សាជាមួយកម្ពុជា ដើម្បីបើកច្រកបន្ថែមជាមួយកម្ពុជា ដែលជាប្រទេសជិតខាង ដើម្បីជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3nhWAuk

លោកនាយករដ្ឋមន្ត្រីកម្ពុជា ជួបពិភាក្សាការងារជាមួយសមភាគីចិន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយសមភាគីចិន លោក Li Keqiang តាមរយៈប្រព័ន្ធអនឡាញ កាលពីរសៀលម្សិលមិញ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3qGgktV

លោក ស ខេង ឱ្យ​សមត្ថ​កិច្ចពង្រឹង​សន្តិសុខ​ សម្រាប់​ការបោះឆ្នោត

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ណែនាំ​ដល់​អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​ថ្នាក់​ត្រូវ​សហការគ្នា ពង្រឹង​ថែរក្សា​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ដើម្បី​បង្ក​បរិយាកាស​ល្អ ដល់​ការរៀបចំ​ការបោះឆ្នោត​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-11-15-0937-226777.html

កម្ពុជា​ប្រកួតជាមួយ​អាស៊ាន ខណៈដែលខ្លួនបានលុប​បំបាត់​ការ​រឹតត្បិត​ចេញចូល​ប្រទេស

កម្ពុជាបានកំណត់ស្តង់ដារសម្រាប់ប្រទេសសមាជិកអាស៊ានផ្សេងទៀត ក្នុងការពិនិត្យនិងពិចារណាលើភាពមិនចាំបាច់ធ្វើក្នុងការធ្វើចត្តាឡីស័កសម្រាប់ការធ្វើដំណើរឆ្លងប្រទេស  ខណៈខ្លួនបានដកការរឹតបន្តឹងការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញទាំងអស់ដែលមកដល់ច្រកទ្វារគោក សមុទ្រ និងផ្លូវអាកាសចាប់ពីថ្ងៃនេះតទៅ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/30p0E3w

ពាណិជ្ជកម្ម​កម្ពុជា-សិង្ហបុរី មានតម្លៃ​ជាង​ $៤ ​ពាន់​លាន​ កើន ៥១,២៧%

ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-សិង្ហបុរី​ ក្នុង​រយៈពេល​ ១០ ​ខែ ឆ្នាំ​ ២០២១ មាន​ទឹកប្រាក់​ជាង ៤ ៣៦៨,៨ លាន​ដុល្លារ កើនឡើង​ ៥១,២៧ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន ដែល​មាន ២ ៨៨៨,២ ​លាន​ដុល្លារ​។ នេះ​បើតាម​តួលេខ​ក្រសួង​ពាណិជ្ជកម្ម​។ ...

ហំ ផានិត
https://www.postkhmer.com/business/2021-11-12-1414-226677.html

ជប៉ុន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការកសាង​សហគមន៍​អាស៊ាន និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏សំខាន់

ប្រទេស​ជប៉ុន​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍​អាស៊ាន និង​ជា​ដៃគូ​ពាណិជ្ជកម្ម និង​វិនិយោគ​ដ៏សំខាន់​សម្រាប់​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ហើយក៏​ជា​ដៃគូ​ឈានមុខ​ក្នុង​ការលើក​កម្ពស់​ការតភ្ជាប់​ក្នុង​តំបន់​ផងដែរ​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-11-12-1430-226704.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

xZSvR
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!