វិស័យឧស្សាហកម្ម

ប្រជាជន​ចិន​រាប់​ពាន់​នាក់​បាន​ចាក​ចេញពី​ព្រះរាជាណាចក្រ​បន្ទាប់​ពី​បាន​ហាមឃាត់​ការ​លេងល្បែង​តាម​អ៊ិ​ន​ធឺ​ណេ​ត​

​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កាលពី​ម្សិលមិញ​បាន​រាយការណ៍​ថា​ ជនជាតិ​ចិន​រាប់​ម៉ឺន​នាក់​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​មុន​ដំណាច់ឆ្នាំ​ចាប់តាំងពី​ការ​ហាមឃាត់​ការ​លេងល្បែង​តាម​អ៊ី​ន​ធឺ​ណេ​ត​ និង​ល្បែងស៊ីសង​ ដែល​ត្រូវ​បាន​ប្រកាស​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ខែសីហា​។ ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50685775/thousands-of-chinese-leave-kingdom-after-ban-on-online-gambling

វិស័យ​ទេសចរណ៍​កម្ពុជា ​បារម្ភ​ពី​ផលប៉ះពាល់​នៃ​វីរុស​កូរ៉ូណា

អ្នក​នៅក្នុង​វិស័យ​ទេសចរណ៍ និង​មន្ត្រី​បាន​បង្ហាញ​ការបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការផ្ទុះ វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ថា​នឹង​ប៉ះពាល់​ដល់​ឧស្សាហកម្ម​ទេសចរណ៍​របស់​កម្ពុជា ដែល​ទាក់ទាញ​ភាគច្រើន​ចិន បន្ទាប់ពី​កម្ពុជា​បាន​រកឃើញ​ករណី វីរុស​កូរ៉ូណា ប្រភេទ​ថ្មី​លើកដំបូង​នៅ​ខេត្ត​ព្រះសីហនុ​។ កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាល បានបញ្ជាក់​ពី​ករណី ...

ហ៊ឹន ពិសី
https://bit.ly/3aSAWoj

​លោក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សាងសង់​អគារ​ថ្មី​

កាលពី​ម្សិលមិញ​ លោក​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែន​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​អគារ​ក្រសួង​រៀបចំ​ដែនដី​ថ្មី​លើ​ផ្ទៃដី​ ៣​ ហិ​កតា​ក្នុង​ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​ កាលពី​ស​ប្តា​ហ៍​មុន​ក្រសួង​បាន​ប្រកាស​ថា ...

មុំ គន្ធា
https://www.khmertimeskh.com/50684881/minister-chea-sophara-presides-over-ceremony-for-new-building

ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា​កើនឡើង​ ៣០ ​ភាគរយ

ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា​នៅ​ឆ្នាំ​ ២០១៩ បាន​កើនឡើង​ ៣០ ​ភាគរយ​ ដែល​មាន​តម្លៃ​ជាង​ ៣៧០ ​លាន​ដុល្លារ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោងតាម​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​។ របាយការណ៍​នេះ​បាន​ឲ្យ​ដឹងថា កម្ពុជា​បាន​នាំចេញ​កៅស៊ូ ២៨២ ០៧១ តោន​ មាន​តម្លៃ​ ៣៧៦ ​លាន​ដុល្លារ​ ធៀប ...

ធូ វិរៈ
https://bit.ly/2uHW1B3

កម្ពុជា​បញ្ចុះ​ថ្លៃ​អគ្គិសនី​ ដើម្បី​រក្សា​ភាព​ប្រកួតប្រជែង

រដ្ឋាភិបាល​នឹង​ធ្វើការ​បញ្ចុះ​តម្លៃ​អគ្គិសនី​ ៤០ ​រៀល​ ក្នុង​ ១ ​គីឡូវ៉ាត់ម៉ោង សម្រាប់​វិស័យ​ឧស្សាហកម្ម ដើម្បី​រក្សា​ភាព​ប្រកួតប្រជែង​ក្នុង​វិស័យ​ឧស្សាហកម្ម​។ នេះ​បើតាម​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​។ អ្នក​ក្នុង​វិស័យ​ស្រូវ​អង្ករ និង​សហគ្រាស​ធន​តូច​បាន​អបអរសាទរ​ការបញ្ចុះ​តម្លៃ​របស់​រដ្ឋាភិបាល​នេះ ប៉ុន្តែ​បាន​អំពាវនាវ​ឲ្យ​បង្កើន​គុណភាព ...

ធូ វិរៈ
https://bit.ly/37p5Cvb

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បញ្ជា​អោយ​រុះរើ​លំនៅដ្ឋាន​ខុស​ច្បាប់​ចំនួន ២៩ ខ្នង

សាលាខេត្ត​ព្រះសីហនុ​បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ថា ខ្លួន​នឹង​ចាប់ផ្តើម​រុះរើ​សំណង់​លំនៅដ្ឋាន ២៩ ទីតាំង ដែល​បាន​សាងសង់​ខុសច្បាប់​នៅលើ​ចំណី​អូរ​និង​ចំណីផ្លូវ​សាធារណៈ ដែល​ស្ថិតក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​ ​នៅក្នុង​លិខិត​របស់លោក គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ ដែល​បាន​ផ្ញើ​កាលពី​សប្តាហ៍​មុន បាន​លើកឡើងថា សំណង់​លំនៅដ្ឋាន​ទាំងនោះ​ត្រូវបាន​រកឃើញ​ដោយ​ក្រុមការងារ​កាលពី​ថ្ងៃទី ២២ ខែវិច្ឆិកា​ថា ...

បែន សុខហ៊ាន
https://bit.ly/2ulH2Nl

ការប្រើ​បច្ចេកវិទ្យា​ក្នុង​វិស័យ​កាត់ដេរ ​ជំរុញ​ផលិតភាព

ខណៈ​ពិភពលោក​បាន​ឈានដល់​បដិវត្តន៍​ឧស្សាហកម្ម ៤.០ ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ​នៅក្នុង​វិស័យ​វាយនភណ្ឌ គឺ​ពិតជា​មាន​ភាពចាំបាច់​ណាស់​ដោយ​វា​មិន​ត្រឹមតែ​ជួយ​កាត់បន្ថយ​ពេលវេលា និង​ថវិកា​ប៉ុណ្ណោះ​ទេ តែ​វា​ថែម​ជួយ​ធ្វើ​ឲ្យ​ផលិតផល​មានគុណភាព​ល្អ​ថែមទៀត​។ ...

ហ៊ឹន ពិសី
https://bit.ly/3addamw

គម្រោង​ព្រលានយន្តហោះ​ថ្មី ​នឹង​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន

ក្រុមហ៊ុន Cambodia Airport Investment Co., Ltd បាន​ឲ្យ​ដឹងថា ខ្លួន​បានផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​សាងសង់​គ្រប់គ្រង​ដោយ​វិនិយោគិន​ចិន​សម្រាប់​គម្រោង​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​តម្លៃ​ជាង​ ១,៥ ​ពាន់​លាន​ដុល្លារ​នៅ​ទីក្រុង​ភ្នំពេញ​។ ...

ម៉ៃ គុណមករា
https://bit.ly/2tiUq4v

លោក​រដ្ឋមន្រ្តី​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​សាងសង់​ត្រូវ​ផ្ទៀងផ្ទាត់​ការងារ​របស់​ពួកគេ​

ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​អំពាវនាវ​ដល់​អ្នកជំនាញ​ផ្នែក​ពាណិជ្ជកម្ម​ទាំងអស់​ដែល​ធ្វើការ​ក្នុង​វិស័យ​សំណង់​ត្រូវ​មានការ​ត្រួតពិនិត្យ​លើ​ការរចនា​ និង​ការងារ​សំណង់​។ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50679696/minister-calls-on-construction-companies-to-verify-their-work

ក្រុមហ៊ុន​ម៉ាឡេស៊ី​ចាប់អារម្មណ៍​ការ​កែច្នៃ​ទឹក​កខ្វក់​ និង​ទេសចរណ៍​ធម្មជាតិ​

ក្រុមហ៊ុន​ម៉ាឡេស៊ី​បាន​ចាប់អារម្មណ៍​ក្នុង​ការ​វិនិយោគ​លើ​ការកែច្នៃ​ទឹក​កខ្វក់​ និង​ទេសចរណ៍​បែប​ធម្មជាតិ​នៅ​កម្ពុជា​។ ការ​វិនិយោគ​លើ​វិស័យ​នានា​គឺ ​ស្របតាម​ការ​ដេញថ្លៃ​ កំណត់​ដោយ​ប្រទេស​កម្ពុជា​ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ និង​ពង្រឹង​ចំណងមិត្តភាព​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា​-ម៉ាឡេស៊ី​។ ...

ឃួន ណារីម
https://bit.ly/2u1lyF0

រដ្ឋាភិបាល​នឹង​សិក្សា​លើ​ដំណាំ​កៅស៊ូ​គ្រួសារ​ ដើម្បី​ស្វែងរក​បញ្ហា​ប្រឈម

រដ្ឋាភិបាល​គ្រោង​នឹង​បង្កើត​ការសិក្សា​ស្រាវជ្រាវ​មួយ​ដោយ​ផ្តោតលើ​ដំណាំ​កៅស៊ូ​គ្រួសារ ខណៈ​ការធ្លាក់ចុះ​តម្លៃ​កៅស៊ូ​ដែល​កើតមានឡើង​ក្នុង​រយៈពេល​ជិត​ ១ ​ទសវត្សរ៍​ចុងក្រោយ​នេះ​​ បាន​បង្កបញ្ហា​ប្រឈម​ខ្លាំង​ដល់​អ្នក​ដាំ​ដុះ​កៅស៊ូ​។ អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹងថា ការសិក្សា​ស្រាវជ្រាវ​នេះ​ធ្វើឡើង ...

ធូ វិរៈ
https://bit.ly/35IfkXW

ក្រសួង​ចេញ​សេចក្ដី​ណែនាំ​ថ្មី​មួយ ​​ជុំវិញ​ការអនុវត្ត​​ច្បាប់​សំណង់

មួយថ្ងៃ​បន្ទាប់ពី​បាន​ចាត់តាំង​មន្ដ្រី​ឲ្យ​ត្រួតពិនិត្យ​សំណង់​នៅ​ទូទាំង​ប្រទេស​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ចេញ​សេចក្តី​ណែនាំ​ថ្មី​ ១ ​ទៀត​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​វិស័យ​សំណង់ រាជធានី-ខេត្ដ ទាំងអស់​ត្រូវ​ពង្រឹង​ការ​អនុវត្ដ​ច្បាប់​ស្ដីពី​សំណង់ និង​លិខិតបទដ្ឋាន​គតិយុត្ដ​នានា​ដែល​ចូល​ជា​ធរមាន​ឱ្យមាន​ប្រសិទ្ធភាព ...

វ៉ន ដារ៉ា
https://bit.ly/2R9OqDc

ក្រសួង​ ជូនដំណឹង​ពី​ភាព​អាច​ប្រែប្រួល​តម្លៃ​ប្រេងសាំង

ក្រសួងពាណិជ្ជកម្ម​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹងថា ភាពតានតឹង​ជា​អន្តរជាតិ​រវាង​សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់​ដែលជា​ប្រទេស​ផលិត​ប្រេង​ធំ​មួយ​ក្នុង​ពិភពលោក​អាច​នឹង​ធ្វើឲ្យ​តម្លៃ​ប្រេង​នៅក្នុង​ប្រទេស​កម្ពុជា​មាន​ការប្រែប្រួល​ដែល​មិនអាច​ព្យាករ​បាន​។ លិខិត​របស់​ក្រសួង​ពាណិជ្ជកម្ម​ដែល​បាន​ជូនដំណឹង​ទៅ​ដល់​ក្រុមហ៊ុន​លក់រាយ​ប្រេងឥន្ធនៈ ...

ហ៊ឹន ពិសី
https://bit.ly/39UzyB5

សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល ធានា​គុណភាព សុវត្ថិភាព​កន្លែង​ការងារ​កម្មករសំណង់

ក្រុម​សង្គម​ស៊ីវិល​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​មាន​វិធានការ​ម៉ឺងម៉ាត់ ដើម្បី​ធានា​គុណភាព និង​សុវត្ថិភាព​នៅ​កន្លែង​ធ្វើការងារ សម្រាប់​កម្មករ​សំណង់ ក្រោយពី​ហេតុការណ៍​បាក់​រលំ​អគារ​ចំនួន ៣ ​ដង​កាលពី​ឆ្នាំមុន និង​ដើម​ឆ្នាំ​នេះ​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជិត​ ៧០ ​នាក់ ​ដោយ​ពួកគេ​គ្រោង​រួម​គ្នា​ជាង​ ១០០ ...

វ៉ន ដារ៉ា
https://bit.ly/2QzxTt8

CDC អនុម័ត​គម្រោង​ចំនួន ៤ តម្លៃ​ជាង​ $១៧ ​លាន

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ​កាលពី​ថ្ងៃ​ចន្ទ​សម្រេច​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​ ៤ ដែលមាន​តម្លៃ​សរុប ១៧,២ ​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ១ ៤៩០ ​នាក់​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ CDC​។ សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា CDC បានអនុម័ត​ឲ្យ​ក្រុមហ៊ុន​ចំនួន​ ៤ រួមមាន ក្រុមហ៊ុន Sun Awesome Garment Co., Ltd. លើ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​បោកគក់​ស្ថិត ...

ហ៊ឹន ពិសី
https://bit.ly/2T8d6ym

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​ផ្អាក​សំណង់​អគារ​រោងចក្រ​របស់​ចិន​ដោយសារ​សង់​មិន​ស្របតាម​បច្ចេកទេស

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​ ​បានសម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​សំណង់​អគារ​រោងចក្រ​ផលិត​បាត​ស្បែកជើង​មួយ​កន្លែង​ ​ដែល​ស្ថិតនៅ​ភូមិ​ត្រាវ​ ​ឃុំ​វាល​ ​ស្រុក​គងពិសី​ ​ក្រោយពី​បាន​រក​ឃើញថា​ ​សំណង់​នេះ​បាន​សាងសង់​មិន​ស្របតាម​បទដ្ឋាន​បច្ចេកទេស​។​ អភិបាលខេត្ត​កំពង់ស្ពឺ ...

ប៉ិច សុធារី
https://bit.ly/2QyY03u

មនុស្ស ៣៦ ​នាក់​ស្លាប់​ និង​ ២៣ ​នាក់​របួស​ក្នុង​ការបាក់​រលំ​អគារ ​នាយករដ្ឋមន្ត្រី​ថ្លែងថា នឹង​មិន​មាន​មន្ត្រី​ណា​ម្នាក់ ​ត្រូវបាន​ដកតំណែង ​ដោយហេតុ​ការណ៍​នេះ​ទេ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​បញ្ជាក់​កាលពី​ម្សិលមិញ​ក្រោយ​បិទ​បញ្ចប់​ជា​ស្ថាពរ​នូវ​ប្រតិបត្តិ​ការរុករក​ជនរងគ្រោះ​នៅក្រោម​​គំនរ​បាក់បែក​នៃ​អគារ​រលំ​ជិត​ ២ ​ថ្ងៃ​បាន​ឲ្យ​ដឹងថា មាន​មនុស្ស​ស្លាប់​ចំនួន​ ៣៦ ​នាក់ និង​របួស​ ២៣ ​នាក់​។ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​អះអាង​ផងដែរ​ថា នឹង ...

វ៉ន ដារ៉ា និង នៀម ឆេង
https://bit.ly/2QNQrEX

ការ​នាំចេញ​កៅស៊ូ​រយៈពេល ​១១ ខែ ​​​​បាន​កើន​ឡើង​​ជាង ​២៤ ​ភាគរយ

ការ​នាំចេញ​កៅស៊ូ​​របស់​កម្ពុជា​បាន​កើន​ឡើង​ ២៤ ភាគរយ​ ក្នុង​រយៈពេល ​១១ ខែ ​ឆ្នាំ ​២០១៩​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ​២០១៨​។ ​នេះ​បើ​តាម​ទិន្នន័យ​អគ្គនាយកដ្ឋាន​កៅស៊ូ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាល​ពី​ថ្ងៃ​អង្គារ​។​ លោក ​ប៉ុល ​សុផា ...

ធូ វិរៈ
https://bit.ly/36l7NiM

អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​និយាយ​ថា​ជនជាតិ​ចិន​ចំនួន​ ៤០​ ម៉ឺន​នាក់​បាន​ចាកចេញ​ដោយសារតែ​ការ​ហាមឃាត់​ល្បែង​តាម​អ៊ិ​នធឺ​ណេត​

អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​កាលពី​ម្សិលមិញ​ បាន​រាយការណ៍​ថា​ ជនជាតិ​ចិន​រាប់​សែន​នាក់​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​បន្ទាប់ពី​លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បាន​ចេញ​សេចក្តី​ណែនាំ​មួយ​កាលពី​ខែសីហា​ ហាមឃាត់​រាល់​ប្រតិបត្តិ​ការ​ល្បែងស៊ីសង​តាម​អ៊ី​នធឺ​ណេត​ និង​ល្បែង​បញ្ជល់មាន់​។ ...

ប៊ិន សុខហ៊ាន
https://www.khmertimeskh.com/50675447/gdi-attributes-mass-departure-to-online-gambling-ban

CDC បានអនុម័ត​លើ​គម្រោង​ផ្សារ​ទំនើប​អ៊ីអន​ ៣ ​នៅ​សង្កាត់​ចាក់អ​ក្រោម ខណ្ឌមានជ័យ ដែល​គ្រោង​នឹង​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​ ២០២៣

Aeon Mall ជា​ក្រុមហ៊ុន​ពហុផលិតផល​ជប៉ុន​នឹង​វិនិយោគ​ទឹកប្រាក់​ជាង​ ២០០ ​លាន​ដុល្លារ​ផ្សេងទៀត​ដើម្បី​សាងសង់​ផ្សារ​ទំនើប​អ៊ីអន ​៣ នៅ​ខណ្ឌមានជ័យ​។ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាលពី​ថ្ងៃទី​ ២៥​ ​ខែ​ធ្នូ​បាន​អនុម័ត​ឲ្យ​ក្រុមហ៊ុន Aeon Mall (Cambodia) វិនិយោគ​ទឹកប្រាក់ ២៨៩,៦ ​លាន​ដុល្លារ​ផ្សេងទៀត​ដើម្បី​សាងសង់​ផ្សារ​ទំនើប អ៊ីអន​ ៣ នៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ទីក្រុង​ភ្នំពេញ​។ ...

ម៉ៃ គុណមករា
https://bit.ly/37aQzEN

រដ្ឋាភិបាល​ចង់​ឲ្យ​អ្នក​អភិវឌ្ឍន៍ ​សាងសង់​ផ្ទះ​តំលៃ​សមរម្យ​បន្ថែម​ទៀត​

រដ្ឋាភិបាល​កំពុង​ជំរុញឱ្យមាន​គម្រោង​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​ដែល​មាន​តំលៃ​សមរម្យ​បន្ថែម​ទៀត​ សម្រាប់​ប្រជាជន​ដែល​មាន​ប្រាក់ចំណូល​ទាប​ មធ្យម​ និង​ងាយ​រងគ្រោះ​ ដោយសារតែ​តម្រូវការ​របស់​ពួកគេ​មានការ​កើនឡើង​។ ...

សុខ ចាន់
https://bit.ly/2Q0CBQr

ក្រសួង​បរិស្ថាន​រៀបចំ​ផ្សព្វផ្សាយ​ឯកសារ​គម្រោង​ ដើម្បី​គ្រប់គ្រង​ធនធាន​ធម្មជាតិ

ក្រសួង​បរិស្ថាន​សហការ​ជាមួយ​ធនាគារ​ពិភពលោក​ (WB) ​បាននិង​កំពុង​រៀបចំ​គម្រោង «​និរន្តរភាព​តំបន់​ទេសភាព​ និង​ទេសចរណ៍​ធម្មជាតិ​» ​ដោយ​ផ្សព្វផ្សាយ​ឯកសារ​​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ក្នុង​បំណង​ជំរុញ​ទេសចរណ៍​ធម្មជាតិ និង​ចង្វាក់​តម្លៃ​អនុផល​ព្រៃឈើ​ក្នុង​ខេត្ដ​គោលដៅ​​នៅ​កម្ពុជា​។ ...

វ៉ន ដារ៉ា
https://bit.ly/368bQiF

មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ការដ្ឋាន​សំណង់​ ១ ១៥៦ ​ការដ្ឋាន​ នៅ​ខេត្ត​ ២ ដោយ​តម្រូវ​ឲ្យ​រុះរើ​ ២៧ ​ការដ្ឋាន និង​ណែនាំ​ឲ្យ​បំពេញ​តាម​នីតិវិធី​ចំនួន​ ៦៣៦ ​ការដ្ឋាន

មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​គណៈកម្មការ​ត្រួត​ពិនិត្យ​គុណភាព​សំណង់​ក្នុង​រយៈពេល​ពេញ​ ១ ​ឆ្នាំ​នេះ​បាន​ចុះ​ត្រួតពិនិត្យ​គុណភាព​សំណង់​នៅ​ខេត្ត​ព្រះសីហនុ និង​បន្ទាយមានជ័យ​សរុប​ចំនួន ១ ១៥៦ ​ការដ្ឋាន​ ក្នុង​នោះ​តម្រូវ​ឲ្យ​រុះរើ​សំណង់​ដែល​មាន​ហានិភ័យ​ខ្ពស់​ផ្នែក​សុវត្ថិភាព​ចំនួន​ ២៧ ​ការដ្ឋាន និង​ណែនាំ ...

សុទ្ធ គឹមសឿន
https://bit.ly/2QmadHc

មន្ត្រី​៖ កម្មករ​ដួលសន្លប់​នៅ​រោងចក្រ​ស្បែកជើង​នៅ​ខេត្តស្វាយរៀង​

មន្ត្រី​រដ្ឋាភិបាល​ និង​សហជីព​បាន​និយាយ​ថា​ កម្មករ​រាប់​សិប​នាក់​នៅ​រោងចក្រ​ Kingmaker​ Footwear​ ក្នុង​ខេត្តស្វាយរៀង​បាន​ដួលសន្លប់​កាលពី​ល្ងាច​ម្សិលមិញ​ ហើយ​អាជ្ញាធរ​បាន​កំពុង​ស្វែងរក​មូល​ហេ​តុ​ដែល​បណ្តាល​ឱ្យ​មាន​ការ​ដួ​លសន្លប់​កើតឡើង​។ ...

មុំ គន្ធា
https://www.khmertimeskh.com/50673467/workers-faint-in-svay-rieng-shoe-factory-officials

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

6LAv6
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!