រដ្ឋាភិបាល

ក្រសួង​ការងារ ​រក​ដៃគូ​ដើម្បី​រៀបចំដឹកជញ្ជូន​កម្មករ​និយោជិត

រដ្ឋមន្ត្រី​ក្រសួង​ការងារនិង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ កំពុង​តែ​​​ពិចារណា និង​ស្វែងរក​ដៃគូ​ដើម្បី​រៀបចំ​គម្រោង​លើ​ការ​អភិវឌ្ឍ​មធ្យោបាយ​ដឹកជញ្ជូន​កម្មករ​និយោជិត​ដោយ​ធ្វើការ​អភិវឌ្ឍ​លើ​ខ្សែ​រថភ្លើងនិង​ការ​វិនិយោគ​ទៅ​លើ​រថយន្ត​សម្រាប់​ដឹកជញ្ជូន​កម្មករ​ប្រកប​ដោយ​សុវត្ថិភាព។ ...

មុំ គន្ធា
http://bit.ly/2koJs7g

ក្រុមប្រឹក្សា​​​ធម្មនុញ្ញ​​​​​​​​​បដិសេធពាក្យ​​​បណ្តឹង​​របស់​​​គណបក្ស​​​​ប្រឆាំង

កាលពីម្សិលមិញក្រុមប្រឹក្សាធម្មនុញ្ញបានបដិសេធបណ្ដឹងរបស់គណបក្សសង្គ្រោះជាតិ ជំទាស់នឹងប្រជាពលរដ្ឋ៧៦នាក់ដំបូងក្នុងចំណោមប្រជាពលរដ្ឋ ២.៤៤១នាក់ ដែលគណបក្សប្រឆាំងលើកឡើងថា ត្រូវបានចុះឈ្មោះបោះឆ្នោតកាលពីឆ្នាំមុនដោយមិនត្រឹមត្រូវដូចគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) ដែលលើកឡើងថាគណបក្សប្រឆាំងខ្វះភ័ស្តុតាងគាំទ្រការអះអាងរបស់ខ្លួន។ ...

ឃួន ណារិម
http://www.cambodiadailykhmer.com/36370

ក្រសួង​សាធារណការ​ដាក់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ដើម្បី​សម្រួល​សេវា

ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​​ពី​ម្សិលមិញ​បាន​ដាក់​ឲ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​សម្រាប់​ចុះ​បញ្ជី​យានជំនិះ​ដើម្បី​សម្រួល​បញ្ហា​ស្មុគស្មាញ​មួយ​ចំនួន និង​អាច​លុប​បំបាត់​សេវា​ផង​ដែរ​។ ប្រព័ន្ធ​នេះ​មាន​មុខងារ​សំខាន់​​​ ៤ ​គឺ​ការ​ចុះ​បញ្ជី​យានជំនិះ​ការ ...

សែន ដាវីត
http://bit.ly/2jPuXWx

ប្រទេស​កូរ៉េ​ខាងត្បូង​សន្យា​ផ្តល់​ប្រាក់​ ៤១៧​ លាន​ដុល្លារ​ដល់​កម្ពុជា​សម្រាប់​កម្ចី​អភិវឌ្ឍន៍​

​នៅ​ស​ប្តា​ហ៍​នេះ​ ប្រទេស​កូរ៉េ​ខាងត្បូង​ នឹង​ផ្តល់​ថវិកា​ប្រមាណ​ជិត​ ៤២០​ លាន​ដុល្លារ​ដល់​ប្រទេស​កម្ពុជា​សម្រាប់​កម្ចី​អភិវឌ្ឍន៍​ ភាគច្រើន​នៃ​ថវិកា​នេះ​គឺ​សម្រាប់​ផ្លូវថ្នល់​ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ដែល​នាំ​ឱ្យ​ចំនួន​ថវិកា​ជំនួយ​សរុប​បាន​ជាង​ ៨៨០​ លាន​ដុល្លារ ...

Hannah Hawkins
https://www.cambodiadaily.com/business/south-korea-pledges-417m-in-development-loans-to-cambodia-124306/

ពលរដ្ឋទាមទារ​​​​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ដោះស្រាយ​បញ្ហា​​មិន​ប្រក្រតី

ប្រជាពលរដ្ឋ​ជាង ​២០​នាក់តំណាង​ជិត ៥០​គ្រួសារ នៅ​សហគមន៍​ចំនួន ​២ ក្នុង​សង្កាត់​ទឹកល្អក់១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ម្សិលមិញបាន​ទាមទារ​ជា​ថ្មី​ឲ្យ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ដោះស្រាយ​បញ្ហា​ភាព​មិន​ប្រក្រតី​នៃ​ការ​ផ្គត់ផ្គង់​ទឹក ខណៈ​ដែល​ការ​ទូទាត់​ថ្លៃ​ទឹក​ក្នុង​រយៈ​ពេល​២​ខែ​ចុង​ក្រោយ ...

ប៉ិច សុធារី
http://bit.ly/2jxaC76

ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​នឹង​​​បើក​​​សវនាការ​​​ដោះ​​​ស្រាយ​​​បណ្តឹង​​​របស់​​​គណ​​​បក្ស​​​សង្គ្រោះ​​​​​​ជាតិ​​​ ​​​​​​ទាក់​​​ទិន​​​បញ្ជីបោះ​​​ឆ្នោត​​​

ក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃនេះនឹងចាប់ផ្តើមបើកសវនាការជំនុំជម្រះការអះអាងរបស់គណបក្សសង្គ្រោះជាតិដែលថា មានអ្នកដែលមិនមែនជាប្រជាពលរដ្ឋជាង២.៤០០នាក់ថ្មីៗនេះត្រូវបានបន្ថែមទៅក្នុងបញ្ជីឈ្មោះបោះឆ្នោតទូទាំងប្រទេស ប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានច្រានចោលពាក្យបណ្តឹងដូចគ្នានេះ។ ...

ឃួន ណារិម និង គុច ណារ៉េន
http://www.cambodiadailykhmer.com/36360

ខេត្ត​កំពង់ស្ពឺ​ នឹង​ដាក់​ឲ្យ​មាន​សេវា​ដឹកជញ្ជូន​សាធារណៈ​របស់​រដ្ឋ

ខេត្ត​កំពង់ស្ពឺ​អាច​ជា​ខេត្ត​ទី​ពីរ​បន្ទាប់​ពី​ទីក្រុង​ភ្នំពេញ​លើ​ការ​ដាក់​ឲ្យ​មាន​សេវា​ដឹកជញ្ជូន​សាធារណៈ​តាម​រថយន្ត​ក្រុងក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះបន្ទាប់​ពី​ថ្នាក់​ដឹកនាំ​ខេត្ត​នេះ​បាន​ចុះ​អនុសញ្ញា​នៃ​ការ​យោគយល់​គ្នា(MoU)ជាមួយ​នឹង​ក្រុមហ៊ុន Brickston Cambodia លើ​ផ្នែក​ដឹកជញ្ជូន កាល​ពី​ព្រឹក ...

មុំ គន្ធា
http://bit.ly/2kzu1cP

គណបក្ស​សង្គ្រោះ​ជាតិ​រិះគន់​រដ្ឋសភា​ថា​ជា​ស្ថាប័ន​មួយ​ដែល​ទន់ខ្សោយ

គណបក្ស​ប្រឆាំង​បាន​ចាត់​ទុក​រដ្ឋសភា​​ជា​​ស្ថានប័ន​ទន់ខ្សោយ​​មួយ​ បន្ទាប់ពី​បាន​សម្រេច​ជា​ផ្លូវការ​ថា​នឹង​លុប​​តំណែង​​​​លោក កឹម សុខា មេដឹកនាំ​គណបក្ស​ប្រឆាំង​ពី​ប្រធាន​តំណាងរាស្រ្ត​សំឡេង​ភាគ​តិច​មាន​ឋានៈ​ស្មើ​​នាយក​រដ្ឋមន្រ្តី​​​​នៅ ...

មាស សុខជា
http://bit.ly/2kqHroh

កម្ពុជា​ ទទួល​បាន​ចំណាត់​ថ្នាក់​អាក្រក់​ ក្នុង​រឿង​ពុករលួយ

កម្ពុជា​គឺជា​ប្រទេស​ដែល​ទទួល​បាន​​ចំណាត់​ថ្នាក់​អាក្រក់​ជាង​គេ​បំផុត​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង ១០ ដោយ​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២១ ដូច​កាល​ពី​ឆ្នាំ​មុន​ដែរ​ក្នុង​ចំណោម​ប្រទេស​ចំនួន ១៧៦ នៅ​លើ​ពិភពលោក​ដែល​ត្រូវ​បាន​វាស់​ស្ទង់ ...

ឡាយ សាមាន
http://bit.ly/2j6NocP

កម្មវិធី​​​សិល្បៈ​​​គ្រោង​​​បញ្ចូល​​​ក្នុង​​​កម្មវិធី​​​សិក្សា​​​​​​ដើម្បី​​​អភិវឌ្ឍ​​​គំនិត​​​ច្នៃ​​​ប្រឌិត​​​

កម្មវិធីសាកល្បងរយៈពេលប្រាំឆ្នាំកំពុងត្រូវបានបង្កើតឡើងដើម្បីដាក់បញ្ចូលសិល្បៈ និងវប្បធម៌ ទៅក្នុងសាលារដ្ឋទូទាំងប្រទេស ហើយប្រហែលជាជួយពលរដ្ឋខ្មែរអភិវឌ្ឍការយល់ដឹងឲ្យកាន់តែប្រសើរអំពីប្រភពដើម និងសមត្ថភាពច្នៃប្រឌិតរបស់ពួកគាត់ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាដែលពិភពលោកកំពុងប្រឈម។ ...

មីសែល វ៉ាសង
http://www.cambodiadailykhmer.com/36307

ក្រោយ​ អូបាម៉ា ចប់​អាណត្តិ លោក ហ៊ុន សែន ប្រឈម​​យុទ្ធ​សាស្ត្រ​​អាមេរិក​ដែល​មិន​ប្រាកដ​​​​ប្រជា

វាបង្ហាញយ៉ាងច្បាស់ថាកាលពីថ្ងៃសុក្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់អ្នកចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកដែលរៀបចំឡើងនៅក្នុងទីក្រុងដាវ៉ូស ដឹងថាលោកមានអារម្មណ៍បែបណាចំពោះលោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក និង”គោលនយោយបាយងាកមករកអាស៊ី” របស់រដ្ឋាភិបាលលោក។ ...

ខូលីន ម៉ីយន៍​
http://www.cambodiadailykhmer.com/36282

ក្រសួង​នឹង​អង្កេត​លើ​ករណី​​វៀតណាមចុះ​ឈ្មោះ​បោះឆ្នោត​

សមត្ថកិច្ច​ក្រសួង​មហាផ្ទៃនឹង​ចុះ​ទៅ​ទីតាំង​មូលដ្ឋាន​ផ្ទាល់ដើម្បី​ស្រាវជ្រាវ​លើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែររបស់​ជន​មួយ​ចំនួនដែល​ភ្នាក់ងារ​គណបក្ស​សង្គ្រោះ​ជាតិបាន​ប្តឹង​ជំទាស់​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោតឲ្យ​លុប​ឈ្មោះ​ចេញ​បញ្ជី​បោះឆ្នោត​ដំបូង សង្ស័យ​ថា ជា​ជនជាតិ​វៀតណាម បន្ទាប់​ពី​រក​ឃើញ​ថា ខ្វះខាត​ទិន្នន័យ​បញ្ជាក់។​ ...

តាំង វីដា
http://bit.ly/2jOKQPM

កម្ពុជា​ ចូលរួម​មូលនិធិ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​សកល

កម្ពុជា​ជា​ប្រទេស​អាស៊ី​ដំបូង​គេ ដែល​ចុះ​ហត្ថលេខា​លើ​ភាព​ជា​ដៃ​គូ​វិនិយោគ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព (SDIP) ជា​គំនិត​ផ្ដួច​ផ្ដើម​សកល​មាន​បំណង​បើក​ការ​ផ្ដល់​មូលនិធិ​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាម​រយៈ​ភាព​ជា​ដៃ​គូ​វិស័យ​សាធារណៈ​ឯកជន​។ ...

Kali Kotoski
http://bit.ly/2iSRcOW

ទំហំ​ទឹក​ប្រាក់​តាម​ប្រព័ន្ធ​ទូទាត់​រហ័ស​មាន ​$២,៥​លាន

ទំហំ​ទឹក​ប្រាក់​ប្រតិបត្តិការ​តាម​រយៈ​សេវា​ប្រព័ន្ធ​ទូទាត់​រហ័ស ដែល​ត្រូវ​បាន​ដាក់​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) រយៈពេល​៦​ខែ​មក​នេះ​មាន​សរុប​១០​ពាន់​លាន​រៀល (២,៥​លាន​ដុល្លារ​)​។ នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៦ របស់​ធនាគារជាតិ​ដែល​បាន​ចេញ​ផ្សាយ​កាលពី ...

ហ៊ គឹមសាយ
http://bit.ly/2jOxrag

រាជរដ្ឋាភិបាល​​ស្នើ​​​ឲ្យ​ប្រទេស​ស៊ុយអែត​ នាំចេញ​អង្ករ និង​ជំរុញ​វិនិយោគ​មក​កម្ពុជា

រដ្ឋាភិបាល​កម្ពុជាកំពុង​ស្វះស្វែង​ពង្រីក​ទីផ្សារ​ថ្មី​បន្ថែម​ទៀត​សម្រាប់​នាំចេញ​អង្ករ ទៅ​ក្នុង​ប្រទេស​ស៊ុយអែត និង​ជំរុញ​ឲ្យ​វិនិយោគ​ពី​ប្រទេស​អឺរ៉ុប​នេះចូល​មក​បណ្ដាក់​ទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ការ​ស្នើ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នៅ​តិច​នៅ​ឡើយ។ ...

ជា វណ្ណៈ
http://bit.ly/2iRyhPl

គ.ជ.ប. បើក​សវនាការ​​អសាធារណៈ​ព្រោះ​ពាក្យ​បណ្តឹង​ច្រើន​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត(គ.ជ.ប.)បាន​សម្រេច​ប្តូរ​នីតិវិធី​ដោះស្រាយ​បណ្តឹងពាក់ព័ន្ធ​នឹង​ការ​ស្នើសុំ​លុប​ឈ្មោះ​អ្នក​បោះឆ្នោតដែល​សង្ស័យ​ថា​ជា​ជនជាតិ​វៀតណាមតាមរយៈ​សវនាការ​សង្ខេប​ជា​អសាធារណៈ​វិញដើម្បី​ពន្លឿន​ការ​ដោះស្រាយ បន្ទាប់​ពី​ការ​បើក​សវនាការ​ជា​សាធារណៈ​បី​ថ្ងៃ​មក​នេះ ចំណាយ​ពេល​យូរ តែ​មាន​លទ្ធផល​តិច ...

តាំង វីដា
http://bit.ly/2jFG4Uu

លោក ឱម យិុនទៀង​​​ និយាយ​​​ពីភាព​​​ប្រទាក់​​​ក្រឡា​​​នៃ​​​អំពើ​​​ពុក​​​រលួយ

លោក ឱម យិុនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងកាលពីម្សិលមិញក្នុងពិធីស្បថចូលកាន់តំណែងរបស់ប្រធានគណៈមេធាវីថ្មីថា ប្រព័ន្ធតុលាការនៅកម្ពុជាមានបញ្ហាដោយសារកើតមានអំពើពុករលួួយច្រំដែល ដោយអង្គចៅក្រមទាំងពីរភាគីបានចោទប្រកាន់គ្នាថា បានប្រព្រឹត្តអំពើស៊ីសំណូកសូកប៉ាន់។ ...

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/36259

ក្រសួងដែនដី​ ​គ្រោង​ជួប​​ក្រុមហ៊ុន​ ដើម្បី​ដោះស្រាយ​វិវាទដីធ្លី

ក្រុម​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី​នៃ​ក្រសួង​រៀបចំ​ដែនដីនា​ចុង​សបា្តហ៍​នេះគ្រោង​នឹង​ជួប​ជាមួយ​ក្រុមហ៊ុន​កោះកុង​ផ្លេនថេសិន ក្រុមហ៊ុន​កោះកុង​ស៊ូហ្គ័រ​អ៊ីនដាស្ទ្រី និង​ក្រុមហ៊ុន​ហេង​ហ៊ុយ​អភិវឌ្ឍន៍ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​ជិត​ ២០០​គ្រួសារនៅ​ស្រុក​ស្រែអំបិលនិង​ស្រុក​បុទុមសាគរខេត្ត​កោះកុងដើម្បី​សម្របសម្រួលរក​ដំណោះស្រាយ​លើ​វិវាទ​ដែល​អូស​បន្លាយ ...

ប៉ិច សុធារី
http://bit.ly/2iLsxGT

ចំណូល​ពន្ធ​ពី​ការ​ផ្ទេរ ​អចលនទ្រព្យ ​ធ្លាក់​ចុះ ​២៥%

ចំណូល​បាន​ពី​ពន្ធ​លើ​ការ​ផ្ទេរ​អចលនទ្រព្យ និង​ចំណូល​សុរិយោ​ដី​ឆ្នាំ​ ២០១៦ របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ​កម្ម និង ​សំណង់ បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​ខណៈ​ក្រសួង​នេះ​បាន​ប្រកាស​ថា ទុនវិនិយោគ​ដែល​បាន​អនុម័ត​ក្នុង​វិស័យ​សំណង់​កើន​ឡើង​ដល់​ ៨,៥ ពាន់​លាន​ដុល្លារ​។ ...

ហ៊ គឹមសាយ
http://bit.ly/2jXwkSm

អ្នក​​​ចុះឈ្មោះ​​​បោះឆ្នោត​​​រួច​​​រាប់​​​រយ​​​នាក់​​​ត្រូវ​​​បាន​​​​​​ឲ្យ​​​មក​​​ការ​​​ពារ​​​សិទ្ធិ​​​របស់​​​ខ្លួន​​​

អ្នកបោះឆ្នោតដែលចុះឈ្មោះរួចហើយរាប់រយនាក់ ត្រូវបានអញ្ជើញឲ្យមកចូលរួមសវនាការដែលរៀបចំឡើងនៅក្នុងបរិវេណក្រសួងមហាផ្ទៃក្នុងរាជធានីភ្នំពេញក្នុង សប្តាហ៍នេះដើម្បីប្រឈមការសាកសួរថា  តើពួកគេជាពលរដ្ឋខ្មែរដែលមានឯកសារគ្រប់គ្រាន់សម្រាប់ចូលរួមនៅក្នុងការបោះឆ្នោតនាពេលខាងមុខឬយ៉ាងណា។ ...

ឃួន ណារិម
http://www.cambodiadailykhmer.com/36228

ក្រសួង​៖ ឆ្នាំ​២០១៦ ផ្តល់​កម្មសិទ្ធិ​ដីធ្លី ៦៣.៦​%

របាយការណ៍​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៦​ កន្លង​ទៅ ក្រសួង​បាន​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​បាន​ជិត៤​លាន​៥​សែន​ក្បាល​ដី ស្មើ​នឹង ៦៣.៦​ភាគរយ​នៃ​ក្បាល​ដី​ប៉ាន់ស្មាន​សរុប ៧​លាន​ក្បាល​ដី ខណៈ​ក្រុម​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី បាន​ទទួល​បណ្តឹង​រឿង​ទំនាស់​ដីធ្លី​ជិត៧៦០​ករណីក្នុង ...

ប៉ិច សុធារី
http://bit.ly/2iFPX0y

កម្ពុជា​-វៀតណាម ​ចុះ​ហត្ថលេខា​សហការ​លើ​វិស័យ​ អក្សរ​សម្ងាត់

រដ្ឋាភិបាល​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍​មុន​បាន​ចុះ​ហត្ថលេខា​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ប្រទេស​កម្ពុជា​ក្នុង​កិច្ចសហប្រតិបត្តការ​ទេ្វ​ភាគី​ដើម្បី​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​លើ​វិស័យ​អក្សរ​សម្ងាត់​ចំនួន ៣០ នាក់​ហើយ​សន្យា​ផ្ដល់​ថវិកា ៧ ម៉ឺន​ដុល្លារ​សម្រាប់​ផ្គត់ផ្គង់​បច្ចេកទេស​ និង ៥៥ ម៉ឺន​ដុល្លារ​ផ្សេង​ទៀត​សម្រាប់​សាងសង់​អគារ ...

វង្ស សុខេង
http://bit.ly/2iGBYe4

គ.ជ.ប ច្រាន​ចោល​បណ្តឹង​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​៧

បន្ទាប់​ពី​បើក​សវនាការ​ពេញ​មួយ​ថ្ងៃគណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​សម្រេច​ច្រាន​ចោល​បណ្តឹង​ចំនួន៧របស់​ភ្នាក់ងារ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្តឹង​ចោទ​ថា ជន​ជាតិ​វៀតណាម ជាង ១៨០ នាក់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី។ ...

តាំង វីដា
http://bit.ly/2iFSwmu

កម្ពុជា ​ស្នើ​ឲ្យ​ប្រទេស​ជប៉ុន ​ធ្វើ​ការ​វិនិយោគ​លើ​ឧស្សាហកម្ម​ធុន​ស្រាល

​ប្រទេស​កម្ពុជាចង់​ឃើញ​វិនិយោគ​ជប៉ុន​លើ​វិស័យ​ឧស្សាហកម្ម​ធុន​ស្រាលដែល​អាច​ជួយ​បង្កើត​ឲ្យ​មាន​កម្លាំង​ពលកម្ម​ជំនាញ​នៅ​កម្ពុជា​ កាន់​តែ​ច្រើន ស្រប​ពេល​ដែល​វិនិយោគ​ជប៉ុន​ ធំ​ជាង​គេ​វិនិយោគ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស។​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ នៅ​ក្នុង​ជំនួប​ជាមួយ​អគ្គរាជទូត ...

ជា វណ្ណៈ
http://bit.ly/2jqdRl9

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

zwKTd
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!