ព័ត៌មាន​

​ទីតាំង​ចាក់សំរាម​ថ្មី​នៅ​ក្រុង​ព្រះ​សីហ​ន​ត្រៀម​រួចរាល់​

​ថ្វី​ត្បិត​តែ​ខេត្ត​ព្រះ​សី​ហនុមាន​ការ​រីក​ចម្រើន​តាម​រយៈ​វិស័យ​សំណង់​ និង​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​យ៉ាង​ឆាប់រហ័ស​ក៏​ដោយ​ ក៏​បញ្ហា​ទាក់ទង​នឹង​ការ​គ្រប់គ្រង​សំរាម​ និង​សំណល់​រឹង​នៅ​តែ​ជា​បញ្ហា​ប្រឈម​សម្រាប់​ទីក្រុង​ទេសចរណ៍​ឆ្នេរ​។​ ...

ឡាយ​ សា​មាន​
https://www.phnompenhpost.com/national/new-landfill-site-sihanoukville-ready-rubbish

ជនជាតិ​ដើម​ភាគតិច​ទទួល​បានការ​អប់រំ​ខាង​សុខភាព​តិចតួច​ធ្វើ​អោយ​ជីវភាព​ជួប​បញ្ហា​

​រដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ី​វិល​ បាន​លើក​ឡើង​ថា​ ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា​ មិនសូវ​មានការ​អប់រំ​ ហើយ​សុខភាព​ និង​ជីវភាព​របស់​ពួក​គេ​ ក៏​ប្រឈម​នឹង​ការ​រស់នៅ​តាម​វប្បធម៌​ប្រពៃណី​របស់​ពួក​គេ​។​ ...

សុន មិនា
https://www.khmertimeskh.com/50965260/indigenous-people-are-poorly-educated-with-health-livelihood-challenged/

សកម្មភាពទន្ទ្រានដីរដ្ឋនៅពោធិ៍សាត់កម្រើកឡើងវិញ

សកម្មភាពចូលទន្ទ្រានដីកម្មសិទ្ធិរបស់រដ្ឋនៅតំបន់ថ្មដា ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានចាប់ផ្តើមកម្រើកឡើងវិញហើយ ក្រោយពេលលោក ម៉ៅ ធនិន ត្រូវបានផ្លាស់ទៅកាន់ខេត្តកំពត។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3CMI03b

ពាណិជ្ជកម្ម​រវាង​ថៃ​កម្ពុជា​​កើនឡើង​ធៀប​នឹង​ឆ្នាំ​មុន​

ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ថៃ​មាន​ការ​កើន​ឡើង​ក្នុង​រយៈពេល ៩ ខែ​នៃ​ឆ្នាំ​នេះ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3BQW0rv

កម្ពុជា​រំពឹង​នឹង​ទទួល​បាន​ការចូលមក​វិនិយោគ​កាន់តែច្រើន​ពី​អាមេរិក

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន សូរស័ក្តិ បានបង្ហាញ​សុទិដ្ឋិនិយម​ថា​នឹងមាន​ក្រុមហ៊ុន​មកពី​អាមេរិក​កាន់តែច្រើន​ចូលមក​វិនិយោគ និង​ពង្រីក​អាជីវកម្ម​នៅ​កម្ពុជា ខណៈ​ដែល​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​អាមេរិក​រយៈពេល ៨ ​ខែ​ដើមឆ្នាំ​ ២០២១ មាន​ចំនួន​ជាង ៥,៥ ​ពាន់​លាន​ដុល្លារ​កើនឡើង​ ២៨, ៤៦ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល ដូចគ្នា​ឆ្នាំ​ ២០២០​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-11-04-1108-226212.html

ក្រសួង​អប់រំ​បណ្ដុះបណ្ដាល​គ្រូ​ជាង​ ៣ ​ពាន់​នាក់ ​ពី​ការបង្រៀន​តាម​អនឡាញ

ចាប់តាំងពី​ចុងខែ​កញ្ញា​មក ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បណ្ដុះបណ្ដាល​គ្រូបង្រៀន​មកពី​វិទ្យាល័យ​ធនធាន​ និង​វិទ្យាល័យ​បណ្តាញ​ចំនួន ៣ ២៩២ ​នាក់ ស្តីពី​ការបង្រៀន​ពី​ចម្ងាយ​ ដើម្បី​ឱ្យ​ដំណើរការ​ថ្នាក់រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​មាន​គុណភាព និង​ប្រសិទ្ធភាព​។ ...

បុគ្គលិក ភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2021-11-04-1050-226204.html

ក្រុមហ៊ុន​អាមេរិក​បញ្ជាក់​ពី​ការ​ពង្រីក​អាជីវកម្ម​នៅ​កម្ពុជា

ក្រុមហ៊ុន​អាមេរិក​នឹង​ពង្រីក​អាជីវកម្ម​របស់​ខ្លួន និង​ដាក់​បញ្ចូល​ការ​វិនិយោគ​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​រួម​ចំណែក​ដល់​ការ​ស្តារ​សេដ្ឋកិច្ច​កម្ពុជា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3bF1Em8

ស្ថានទូត​អាមេរិក​ស្នើ​អោយផ្តល់ជំនួយ​អភិរក្ស​វប្បធម៌

ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ និងការិយាល័យកិច្ចការអប់រំ និងវប្បធម៌នៃក្រសួងការបរទេសសហរដ្ឋអាមេរិកបានអំពាវនាវចំពោះសំណើសម្រាប់កម្មវិធីអភិរក្សវប្បធម៌និងមូលនិធិឯកអគ្គរដ្ឋទូត Ambassadors Fund for Cultural Preservation (AFCP) ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3q3Ctlq

ប្រាសាទអង្គរវត្ត​គ្រង​តំណែង​ជា​កន្លែង​ទេសចរណ៍​ល្អ​បំផុត​នៅ​អាស៊ីអាគ្នេយ៍

ប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប របស់ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខមួយ ក្នុងចំណោមកន្លែងទេសចរណ៏ចំនួន២៩ កន្លែងដែលល្អបំផុតសម្រាប់ទស្សនានៅអាស៊ីអាគ្នេយ៍ នេះបើយោងតាមការស្ទង់មតិរបស់ Touropia Travel Guides ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3CLMkQi

ក្រសួង​សុខាភិបាល​អនុញ្ញាត​ឱ្យប្រើ​ឱសថ​គ្រាប់​ប្រភេទ​ Molnupiravir ​ប្រឆាំងនឹង​មេរោគ​កូវីដ​ ១៩ ​ក្នុង​លក្ខខណ្ឌ​បន្ទាន់

ក្រសួងសុខាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឱ្យប្រើប្រាស់​ក្នុង​លក្ខខណ្ឌ​បន្ទាន់​នូវ​ឱសថ​ប្រភេទ​ Molnupiravir របស់​អាមេរិក ដែលជា​ប្រភេទ​ឱសថ​គ្រាប់​ប្រើ​តាម​មាត់​ប្រឆាំងនឹង​មេរោគ​កូវីដ​ ១៩ (Antiviral) ដែលមាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់​ សម្រាប់​ព្យាបាល​ជំងឺ​កូវីដ​ ១៩​។ ...

មុំ គន្ធា
https://www.postkhmer.com/national/2021-11-04-1009-226198.html

មធ្យោបាយសម្រាប់ប្រទេសកម្ពុជា ដើម្បីឆ្លើយតបបញ្ហាប្រឈមនៃការផ្តល់ហិរញ្ញប្បទានប្រព័ន្ធសុខាភិបាល និងជំងឺរាតត្បាត

ប្រទេសកម្ពុជាបានបោះជំហានទៅមុខយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងផ្នែកនៃកំណើនសេដ្ឋកិច្ច និងសូចនាករសុខភាពសំខាន់ៗ ដូចជាអាយុរំពឹងទុករស់ និងទារក អត្រាមរណភាពកុមារ និងមាតា។ ប្រទេសនេះបានឈានដល់ស្ថានភាពចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥ ហើយកំពុងឈានទៅមុខជាលំដាប់ឆ្ពោះទៅរកការធានារ៉ាប់រងសុខភាពជាសកល Universal Health Coverage (UHC) ជាមួយនឹងភាពប្រសើរឡើងគួរឱ្យកត់សម្គាល់នៃសេវាសុខភាពរបស់ខ្លួន។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3GSuiP4

រដ្ឋមន្ត្រី​អប់រំ​ ស្នើ​ឱ្យត្រួតពិនិត្យ​បណ្ណ​ចាក់​វ៉ាក់សាំងរបស់​សិស្សតែ​ម្តងគត់ គឺ​នៅ​ថ្ងៃ​ចូលរៀន​ដំបូង

លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា នៅ​ថ្ងៃទី ៣ វិច្ឆិកា បានស្នើ​ដល់​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិ​ស្សា​ទាំងអស់ ​ត្រួតពិនិត្យ​បណ្ណ​ចាក់​វ៉ាក់សាំង របស់​សិស្សានុសិស្ស​តែ​ម្តងគត់ គឺ​នៅ​ថ្ងៃ​ចូលរៀន​ដំបូង​ បន្ទាប់ពី​គ្រឹះស្ថានសិក្សា​បើក​ដំណើរការ​ឡើងវិញ។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-11-03-1925-226182.html

អាជ្ញាធរ​រាជធានី រំឭក​អ្នកជំងឺ​កូវីដ​កម្រិត​ស្រាល​កំពុង​ព្យាបាល​នៅផ្ទះ​ត្រូវ​ទុក​សំរាម​ឱ្យ​ត្រឹមត្រូវ

រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្រើនរំឭក​ដល់​អ្នកជំងឺ​កូវីដ​ ១៩ ​កម្រិត​ស្រាល ដែល​កំពុង​សម្រាក​ព្យាបាល​នៅតាម​ផ្ទះ ត្រូវ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ មុននឹង​បញ្ចេញ​ទៅខាង​ក្រៅ ខណៈ​អ្នកជំងឺ​កូវីដ​ភាគច្រើន បាននិង​កំពុង​សម្រាក​ព្យាបាល ថែទាំ​នៅតាម​ផ្ទះ​។ ...

មុំ គន្ធា
https://www.postkhmer.com/national/2021-11-04-0902-226183.html

ព្រះរាជាណាចក្រ​ដើម្បី​ទាក់ទាញ​ជនជាតិ​រុ​ស្ស៊ី​កាន់តែ​ច្រើន​

ឯកអគ្គរដ្ឋទូត​រុ​ស្សី​ Anatoly​ Borovik​ កាលពី​ថ្ងៃ​អង្គារ​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ខុន​ នៅ​ស្ថានទូត​រុ​ស្សី​ដើម្បី​ពិភាក្សា​អំពី​វិធានការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដែល​ចាក់​វ៉ាក់សាំង​កាន់តែ​ច្រើន​ពី​ប្រទេស​រុ​ស្ស៊ី​មក​កាន់​ព្រះរាជាណាចក្រ​។​ ...

ទី​ន​ សុខ​ថា​វុ​ធ​
https://www.khmertimeskh.com/50964642/kingdom-to-attract-more-russians/

ក្រសួង​សាធារណការ​ចុះបញ្ជី​ប្រព័ន្ធ​ផ្លូវ​ទូ​ទាំង​ប្រទេស​

​ក្រសួង​សាធារណការ​បាន​ចាប់ផ្តើម​ចុះបញ្ជី​ប្រព័ន្ធ​ផ្លូវ​ទូ​ទាំង​ប្រទេស​ដើម្បី​ធានា​ការ​គ្រប់គ្រង​ការងារ​ជួសជុល​ និង​ថែទាំ​ប្រកបដោយ​ប្រសិទ្ធភាព​។​ ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/50964643/ministry-of-public-works-registers-road-systems-nationwide/

កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ថ្នាក់ដឹកនាំ​កិច្ចប្រជុំ​ឧត្តមមន្ត្រី​ដឹក​ជញ្ជូន​អាស៊ាន​លើក​ទី​ ៥២

​ប្រទេស​កម្ពុជា​កំពុង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ថ្នាក់ដឹកនាំ​កិច្ចប្រជុំ​ឧត្តមមន្ត្រី​ដឹក​ជញ្ជូន​អាស៊ាន​លើក​ទី​ ៥២​ និង​កិច្ចប្រជុំ​ដៃគូ​សន្ទនា​ពាក់ព័ន្ធ​នៅ​ថ្ងៃ​ទី​ ២-៣​ ខែវិច្ឆិកា​តាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/50964545/cambodia-hosts-52nd-asean-stom/

ក្រសួង​អប់រំ​ពន្យារ​ការ​ប្រឡង​ថ្នាក់​ទី​១២​ទៅ​ដើម​ឆ្នាំ​ក្រោយ

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា កាលពីយប់មិញបានមានប្រសាសន៍ថា ការប្រឡងថ្នាក់ទី១២ ត្រូវបានពន្យារពេលពីដើមខែធ្នូ ដល់ដើមឆ្នាំក្រោយ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3nUyKnE

ព្រឹទ្ធសភា​អនុម័ត​ទាំងស្រុង​សេចក្តីព្រាង​វិសោធនកម្ម​ច្បាប់​ធម្មនុញ្ញ ដែល​កំណត់​សញ្ជាតិ​ខ្មែរ​តែ​ ១ សម្រាប់​ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូល​របស់​ជាតិ

​កិច្ចប្រជុំ​វិសាមញ្ញ​នីតិកាល​ទី​៤ របស់​ព្រឹទ្ធសភា នៅ​ថ្ងៃទី​ ២ វិច្ឆិកា បានសម្រេច​អនុម័ត​ទាំងស្រុង​លើ​សេចក្ដី​ព្រាង​ច្បាប់​ចំនួន​ ៣ ដោយ​សំឡេងគាំទ្រ ៥៧ លើ ៦២ សំឡេង នៃ​សមាជិក​ព្រឹទ្ធសភា​ទាំងមូល ចំពោះ​វិសោធនកម្ម​នៃ​ច្បាប់​ធម្មនុញ្ញ ដែល​កំណត់​សញ្ជាតិ​ខ្មែរ​តែ​ ១ សម្រាប់​ថ្នាក់ដឹកនាំ​កំពូល​របស់​ជាតិ ច្បាប់​ទាក់ទង​សាលាក្តី​ខ្មែរក្រហម និង​ច្បាប់​ស្តីពី​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-11-03-0937-226140.html

លោក លី ធុជ ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​បន្ត​ផ្សព្វផ្សាយ​​ការយល់ដឹង​ពី​មីន

លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ ​អាជ្ញាធរ​មីន​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បន្ត​ផ្សព្វផ្សាយ​ការអប់រំ​យល់ដឹង​អំពី​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ឱ្យបាន​ទូលាយ​នៅ​គ្រប់​ពិធី​សំណេះសំណាល និង​គ្រប់​វេទិកា​ជាមួយ​ប្រជាពលរដ្ឋ​។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-11-03-0948-226144.html

សហគមន៍​នេសាទ ​បារម្ភ​ពី​ការបាត់បង់​ព្រៃកោងកាង​តាម​តំបន់ឆ្នេរ

សហគមន៍​នេសាទ និង​អង្គការ​សង្គម​ស៊ីវិល សម្តែង​ការព្រួយបារម្ភ​ជាខ្លាំង ចំពោះ​ការបន្ត​បាត់បង់​ព្រៃកោងកាង​នៅតាម​តំបន់ឆ្នេរ​ដែល​កំពុង​ទទួល​រង​ការកាប់បំផ្លាញ​ទន្ទ្រាន​កាន់កាប់​ពី​សំណាក់​ជនខិលខូច​មួយចំនួន និង​កំពុង​រង​ផលប៉ះពាល់​ ដោយសារ​តែ​គម្រោង​អភិវឌ្ឍន៍​នៅតាម​ឆ្នេរសមុទ្រ​ដែល​ទាមទារ​ឱ្យមាន​ការជួយ​អន្តរាគមន៍​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-11-03-1027-226151.html

នាយករដ្ឋមន្ត្រី ស្នើ​ក្រសួង​អប់រំ​ និង​រាជធានី-ខេត្ត​ឱ្យ​សិស្ស​ប្រើ​កាត​ចាក់​វ៉ាក់សាំង​កូវីដ​ថតចម្លង​ជំនួស​កាត​ដើម ចៀសវាង​ការខូច ឬ​បាត់​កាត​ដើម

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ស្នើឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា អភិបាល​រាជធានី-ខេត្ត ព្រមទាំង​មន្ត្រី​អប់រំ អនុញ្ញាត​ឱ្យ​សិស្សានុសិស្ស និង​កុមារ​ប្រើប្រាស់​កាត ឬ​បណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ប្រភេទ​ថតចម្លង ដោយ​ជំនួស​នូវ​ការប្រើប្រាស់​កាត​ដើម សម្រាប់​ការបង្ហាញ​នៅ​តាម​សាលារៀន គ្រឹះស្ថានសិក្សា​នានា ដើម្បី​ចៀសវាង​នូវ​ការខូច ឬ​បាត់​បណ្ណ​ចាក់​វ៉ាក់សាំង​ដើម​។ ...

មុំ គន្ធា
https://www.postkhmer.com/national/2021-11-03-1007-226148.html

ក្រសួង​អប់រំ ផ្តោត​សំខាន់​លើ​គោលនយោបាយ​ពង្រឹងសមត្ថភាព​យុវជន

ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចាត់ទុក​យុវជន​គឺជា​ធនធាន​គន្លឹះ និង​មាន​តម្លៃ​បំផុត​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និង​ការរក្សា​សន្តិភាព​ទាំង​បច្ចុប្បន្ន រួមទាំង​អនាគត​។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2021-11-03-1119-226158.html

ការបន្ត​កើនឡើង​នៃ​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​ កំពុង​រំខាន​ដល់​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែខ្លាំង

តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ដែល​កើនឡើង​ជា​បន្តបន្ទាប់​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ កំពុង​បង្ក​ឱ្យ​អ្នកប្រើប្រាស់ ជាពិសេស​អ្នកមាន​ប្រាក់ចំណូល​ទាប​សម្តែង​ការត្អូញត្អែរ​យ៉ាងខ្លាំង ខណៈ​ពួកគេ​កំពុង​ប្រឈម​ការលំបាក​ក្នុងការ​រកប្រាក់​ប្រចាំថ្ងៃ​ដែល​បណ្តាល​ពី​ឥទ្ធិពល​នៃ​ជំងឺ​កូវីដ​ ១៩​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2021-11-03-1104-226157.html

ការបើកប្រទេសឡើងវិញ 'មិនទាន់អំណោយផល' សម្រាប់វិនិយោគិនក្នុងការត្រឡប់មកវិញ

សហគមន៍ធុរកិច្ចបានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបន្ធូរបន្ថយការរឹតបន្តឹងសម្រាប់អ្នកវិនិយោគក្នុងស្រុក និងបរទេសដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសការលើកលែងការដាក់ឱ្យនៅដាច់ពីគេក្នុងសណ្ឋាគារ និងជម្រើសក្នុងការនៅដាច់ដោយឡែកនៅផ្ទះ។ ...

ម៉ៃ គុណមករា
https://www.phnompenhpost.com/business/opening-not-ideal-investors-return

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

CySRZ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!