រដ្ឋាភិបាល

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជានឹង​ទៅទស្សនៈកិច្ច​រុស្ស៊ី​

លោក​ប្រាក់​ សុ​ខុន​ បាន​ដឹកនាំ​ប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​រយៈពេល​២​ថ្ងៃ​នៅ​សហព័ន្ធ​រុ​ស្ស៊ី​ កាលពី​ម្សិលមិញ​ និង​មានការ​ជួប​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​សំខាន់ៗ​របស់​សហព័ន្ធ​រុ​ស្ស៊ី​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ជាតិ​ទាំង​ពីរ​ នេះ​បើ​ឱ្យ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/30309/foreign-minister-visits-russia/

នាយក​រដ្ឋ​មន្រ្តីជំរុញ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​ស្រប​ពេល​ថៃ​នឹង​ជួយ​​សម្រួល​​កម្មករ​​ខ្មែរ​

ស្រប​ពេល​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ មិន​ទាន់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​ បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​នោះ​ ក្រសួង​ការងារ​ ប្រទេស​ថៃ​ ក៏​បាន​ប្រកាស​ថា​ នឹង​អនុញ្ញាត​ឲ្យ​ពលករ​ខ្មែរ​ ដែល​កំពុងធ្វើការ​ស្របច្បាប់​នៅ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2dMJW4N

សម្រាប់​​អ្នក​​​ធ្វើ​​​ចំណាក​​​ស្រុក ​​​ការ​​​បោះ​​​ឆ្នោត​​​នៅទីប្រជុំជន និង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​មិនសូវ​​​ជា​​​​​​មាន​​​តម្លៃ​​​ទេ​​​

ពិធីបុណ្យភ្ជុំបិណ្ឌដែលទើបតែកន្លងផុតកាលពីចុងសប្តាហ៍គឺជាឱកាសដ៏កម្រសម្រាប់អ្នកធ្វើចំណាកស្រុកជាច្រើននៅក្នុងការវិលត្រឡប់មកស្រុកកំណើតវិញដើម្បីចុះឈ្មោះ អ្នកបោះឆ្នោតនៅតាមបណ្តាខេត្ត ជាកន្លែងដែលសន្លឹកឆ្នោតរបស់ពួកគេនឹងមានតម្លៃជាង ការបោះឆ្នោតនៅក្នុងរាជធានីភ្នំពេញ។ ...

Michael Dickison
http://www.cambodiadailykhmer.com/34613

គ.ជ.ប.៖  ទាហាន​ចុះឈ្មោះ​បោះឆ្នោត​នៅក្នុង​ឃុំ-សង្កាត់មិន​ត្រឹមត្រូវ​

អ្នកនាំពាក្យអាជ្ញាធររៀបចំការបោះឆ្នោតទូទាំងប្រទេសបានលើកឡើងថា ក្រុមមន្ត្រីនៅក្នុងខេត្តព្រះវិហារមានកំហុស ដោយបានចុះឈ្មោះទាហានមួយក្រុមដែលមិនបានរស់នៅ ឬធ្វើការជាប្រចាំនៅទីនោះឡើយ ប៉ុន្តែលោកបានបន្ថែមថា ពួកគេប្រហែលជាទទួលបានការអនុញ្ញាតដោយសារទាហានទាំងនោះអាចទៅឃ្លាំមើលនៅការិយាល័យបោះឆ្នោតទាំងនោះនៅឆ្នាំក្រោយ។ ...

ឃួន ណារិម និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/34624

​រាជរដ្ឋាភិបាល៖ ប្រាក់​ខែ​គ្រូបង្រៀន​នៅ​ខែ​មេសា ​ឆ្នាំ​២០១៧ នឹង​ឡើង​ដល់​ជាង ៩៥​ម៉ឺន​រៀល

ប្រមុខ​រាជរដ្ឋាភិបាល​ បាន​ប្រកាស​ថា​ ប្រាក់ខែ​គោល​អប្បបរមា​របស់​គ្រូបង្រៀន​នៅ​ខែមេសា​ ឆ្នាំ​២០១៧​ ខាង​មុខ​នេះ​ នឹង​ឡើង​ដល់​ជាង​ ៩៥​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​ ដោយ​មិន​ទាន់​បូក​នូវ​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ទៀត​នៅឡើយ​។​ ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត ...

ប៉ិច សុធារី
http://bit.ly/2dr1roo

កម្ពុជា​មាន​បំណុល $៥,៧ ពាន់​លាន​ត្រឹម​ឆមាស​ទី ១

របាយការណ៍​ស្ដីពី​ថវិកា​ជាតិ​ដាក់​ជូន​សភាជាតិ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ម្សិលមិញ​បង្ហាញ​ថា​កម្ពុជា​មាន​បំណុល​ជាតិ​ជាង ៥,៧ ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ឆមាស​ទី ១ ឆ្នាំ ២០១៦ នេះ​ដែល​មាន​ចំនួន​សរុប​ប្រហែល ១ ភាគ ៣ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP)។​ ...

ស៊ន សារ៉ាត និង Cam McGrath
http://bit.ly/2dMRtR9

ការជម្រុញការនាំចេញអាហារសមុទ្រ

វិទ្យាស្ថានស្តង់ការកម្ពុជា (ISC) និងអង្គការ UNIDO នឹងរួមគ្នា ដើម្បីជម្រុញការនាំចេញផលិតផលអាហារសមុទ្រចំនួនបួន ដែលនឹងប្រកាន់ភ្ជាប់នូវស្តង់ដារអន្តរជាតិ។ ថ្លែងក្នុងសិក្ខាសាលានៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្មកាលពីម្សិលមិញ អគ្គនាយក ISC លោក ចាន់ បូរិន បានមានប្រសាសន៍ថា ISC និង UNIDO បានសហការគ្នាដើម្បីបង្កើនការនាំចេញអាហារសមុទ្រទៅកាន់ទីផ្សារក្រៅប្រទេស។   ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/30243/boost-for-seafood-exports/

រដ្ឋាភិបាលកម្ពុជាគ្រោងបង្កើតប្រព័ន្ធមូលប្បទានប័ត្រដំណើរកម្សាន្ត

រដ្ឋាភិបាល​កម្ពុជា​ គ្រោង​បង្កើត​ប្រព័ន្ធ​មូលប្បទានប័ត្រ​កម្សាន្ត​ (Cheque​ de​ Vacances)​ ដើម្បី​ជម្រុញ​អ្នកទេសចរ​ក្នុងស្រុក​ដូច​ជា​ និ​យោក​ជក​ បុគ្គលិក​ និស្សិត​ យុវជន​ មាន​ជីវភាព​មធ្យម​ធា​ច​ធ្វើ​ដំណើរ​កម្សាន្ត​បាន​ទូ​ទាំង​ប្រទេស​ក្នុង​កម្រិត​ថវិកា​មធ្យម​ហើយ​ប្រព័ន្ធ​មូលប្បទានប័ត្រ​រំពឹង​ថា​ នឹង​រួចរាល់ ...

សុខ​ ចាន់
http://www.khmertimeskh.com/news/30244/vouchers-to-enjoy-holidays/

ចិនចុះ MoU ដើម្បីជួយកំណែទម្រង់ប្រព័ន្ធតុលាការ

ចិន​បាន​ចុះ​ហ​ត្ថេ​លេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ជួយ​ដល់​កម្ពុជា​ ជាមួយ​ការ​កំណែទម្រង់​ប្រព័ន្ធ​តុលាការ​ និង​ការ​ចែករំលែក​ជំនាញ​លើ​ការ​ជួសជុល​ប្រព័ន្ធ​ ទោះបីជា​អ្នកជំនាញ​អន្តរជាតិ​បាន​ក្រើនរំលឹក​កាលពី​ម្សិលមិញ​ថា​ ចិន​មិន​គួរ​ត្រូវ​បាន​ជ្រើសរើស​ជា​គំរូ​សម្រាប់​ការ​ធ្វើ ...

Yesenia Amaro
http://www.phnompenhpost.com/national/china-mou-help-reform-judiciary

មន្ត្រីទទួលខុសត្រូវការចុះឈ្មោះបោះឆ្នោតត្រូវត្រៀមខ្លួនសម្រាប់ការចុះឈ្មោះក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដ៏ខ្លីខាងមុខ

មន្ត្រីឃុំ​ នៅ​ទូ​ទាំង​ប្រទេស​កំពុង​ត្រៀមលក្ខណៈ​សម្រាប់​ការ​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​យ៉ាង​កំ​ហុ​ក​ក្នុង​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​ ដែល​នឹង​អាច​នឹង​ជា​ឱកាស​ ឬ​ធ្វើ​ឱ្យ​បាត់​ឱកាស​ក្នុង​ការ​ចូលរួម​សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុខ​។​ បន្ទាប់​ពី ...

ប៉ែន សុខហ៊ាន
https://www.cambodiadaily.com/news/election-officials-brace-pchum-ben-rush-118530/

ប្រទេស​កម្ពុជា​ត្រៀម​ខ្លួន​ធ្វើ​ប្រធាន LDC

កម្ពុជា​ត្រៀម​ធ្វើ​ជា​ប្រធាន​ក្រុម​សម្របសម្រួល​ប្រទេស​អភិវឌ្ឍន៍​តិចតួច ​(LDC​)។ ​នេះ​បើ​តាម​លោក ប៉ាន សូរស័ក្តិ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ដែល​បាន​លើក​​ឡើង​​ក្នុង​ជំនួប​​​ថ្មីៗ​ជាមួយ​លោក ​Joakim Reiter ​អគ្គលេខាធិការរង​នៃ​អង្គការ ​UNCTAD​។ ...

ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2cK6ocb

ទឹកជំនន់ត្រូវបានរំពឹងថានឹងកើតឡើងនៅភាគនិរតី

ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ប្រកាស​អាសន្ន​ដល់​ប្រជាជន​នៅ​ក្នុង​ខេត្ត​ចំនួន​ ៦​ នៅ​ភាគ​និរតី​ ដើម្បី​ត្រៀមខ្លួន​សម្រាប់​គ្រោះ​ទឹកជំនន់​ដែល​អាច​កើតឡើង​ក្នុង​អំឡុង​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​មួយ​ដែល​បាន​ផ្សាយ​នៅ ...

មុំ គន្ធា
http://www.khmertimeskh.com/news/30258/floods-expected-in-southwest/

NEC បដិសេធសំណើរសម្រាប់ការឈប់សម្រាករបស់កម្មករ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​បដិសេធ​ចោល​សំណើរ​របស់​សហព័ន្ធ​ពលករ​កម្ពុជា​ (CLC)​ ដែល​បាន​សុំ​ការ​អនុញ្ញាត​ឱ្យ​កម្មករ​កាត់ដេរ​សំលៀក​បំពាក់​បាន​ឈប់​សម្រាក​ដើម្បី​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ស្រុក​កំណើត​របស់​ពួក​គេ​ដោយ​មិន​កាត់​ប្រាក់ខែ​ នេះ ...

ប៊ុន សុខហ៊ាង
http://www.phnompenhpost.com/national/nec-denies-request-time-workers

ជប៉ុនផ្តល់ថវិកា ៣០ លានដុល្លារសម្រាប់សេវាដឹកជញ្ជូនឡានក្រុងសាធារណៈ និងការបោសសម្អាតមីន

រ​ដ្ខា​ភិ​បាល​ជប៉ុន​ នឹង​ផ្តល់​ជំនួយ​ឥត​សំណង​ប្រមាណ​ ៣០​ លាន​ដុល្លារ​អា​មេ​រិ​ក​ មក​កម្ពុជា​ ដើម្បី​ជម្រុញ​ប្រព័ន្ធ​សេវា​រថយន្តក្រុង​សាធារណៈ​នៅ​រាជធានី​ភ្នំពេញ​ និង​ដើម្បី​ពង្រឹង​បន្តសកម្មភាព​បោសសម្អាត​មីន​។​ នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​នៅ​ទីស្តីការ​ក្រសួងការបរទេស​កាលពី​ម្សិលមិញ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/30249/japan-gives--30-for-busses--demining/

កម្ពុជា វៀតណាម នឹងពង្រឹងកិច្ចសហប្រតិបត្តិការ

កម្ពុជា​ និង​វៀតណាម​ កាលពី​ម្សិលមិញ​បាន​សន្យា​ថា​នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ និង​ជម្រុញ​ការ​បញ្ចប់​បញ្ហា​ព្រំដែន​ ដើម្បី​កសាង​សន្តិភាព​ និង​ការ​អភិវឌ្ឍ​។​ កិច្ច​ពិភាក្សារ​ត្រូវ​បាន​ប្រារព្ធ​ឡើង​កាលពី​ម្សិលមិញ​ អំឡុង​ពេល​ដែល​ការ​ជួប​ប្រជុំ​រវាង​ប្រធានរដ្ឋសភា​ សម្តេច​អគ្គ​មហា​ពញា ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/30250/cambodia--vietnam-to-enhance-cooperation/

ក្រុមហ៊ុនចិនទទួលបានការការពារពីកងទ័ពកម្ពុជា

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​ម្សិលមិញ​ កងកម្លាំងប្រដាប់អាវុធ​កម្ពុជា​បាន​សន្យា​ថា​ ខ្លួន​នឹង​ការពារ​ដល់​អា​ជីរ​កម្ម​ និង​វិនិយោគិន​ចិន​នានា​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ស្វែងរក​ការ​ធានា​ដល់​ក្រុមហ៊ុន​ចិន​មិន​ឱ្យ​មាន​បាតុភាព​អ្វី​កើតឡើង​នោះ​ទេ​។ ...

បាន សុខរិទ្ធ
http://www.khmertimeskh.com/news/30208/chinese-companies-cozy-up-to-army/

រដ្ឋាភិបាលនឹង​សិក្សា​ពី​លទ្ធភាព​ដាំ​កូន​ឈើ​ប្រភេទ​ថ្មី

ក្រសួងបរិស្ថាន​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​កាលពី​ម្សិលមិញ​ជាមួយនឹង​ក្រុមហ៊ុន​ចិន​ចំនួន​ ពីរ​ ដែល​នឹង​សិក្សា​ពី​លទ្ធភាព​ដាំ​កូន​ឈើ​ប្រភេទ​ “​ប៉ូ​ឡូ​ញ៉ា​-​គូ​តុង​”​ ដែល​ជា​ប្រភេទ​ឈើ​រីក​លូតលាស់​លឿន​ សម្រាប់​ប្រើប្រាស់​ដើម្បី​ធ្វើ​គ្រឿង​សង្ហា​រឹម​ និង ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/30205/gov---t-studies-new-tree-species/

ការ​ផ្តល់​អាជ្ញាប័ណ្ណ​រ៉ែ​បម្រើ​ឲ្យ​វិស័យ​សំណង់​កើនឡើង

រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អាជ្ញាប័ណ្ណ​រ៉ែ​ថ្មី​ជាង​ ៤០​ ក្នុង​អំឡុង​ឆមាស​ទី​ ១​ ឆ្នាំ​នេះ​ដោយសារ​តម្រូវការ​សម្ភារ​សំណង់​ហើយ​ក្រុមហ៊ុន​សាងសង់​ និង​អចលនទ្រព្យ​កើនឡើង​ខ្ពស់​ខណៈ​ដែល​អាជ្ញាប័ណ្ណ​ជាង​ ១០០​ ត្រូវ​បាន​លុប​ចោល​ដោយសារ​ក្តី​បារម្ភ​ពី​បរិស្ថាន​ និង​មិន​មាន​សកម្មភាព ...

Kali Kotoski
http://bit.ly/2cxVUJP

ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ និង​បញ្ជូន​ទៅ​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​ពុធ

កិច្ចប្រជុំ​ត្រីភាគី​លើ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​និ​យោ​ជិ​ក​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​ និង​ផលិត​ស្បែកជើង​ឆ្នាំ​២០១៧​ បាន​សម្រេច​យក​ថ្ងៃ​ពុធ​ ស្អែក​នេះ​ធ្វើការ​បោះ​ឆ្នោត​រក​តួលេខ​មួយ​សម្រាប់​ដាក់​ទៅ​គណៈកម្មការ​ប្រឹក្សា​ការងារ​ធ្វើការ​សម្រេច​ចុង ...

មុំ គន្ធា
http://bit.ly/2dv8Im5

គណបក្សយុវជនកម្ពុជានឹង​​ធ្វើ​បាតុកម្ម ប្រឆាំង​វៀតណាម​នៅថ្ងៃទី​១០ ខែតុលា

គណបក្ស​យុវជន​កម្ពុជា​ អំពាវនាវ​ឲ្យ​មនុស្ស​គ្រប់​ស្រទាប់​ចូលរួម​ធ្វើ​មហា​បាតុកម្ម​ ប្រឆាំង​ការ​ឈ្លានពាន​ទឹកដី​កម្ពុជា​ពី​ភាគី​វៀតណាម​ នៅ​ថ្ងៃ​ទី​១០​ ខែតុលា​ នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ដោយសារ​តែ​ភាគី​វៀតណាម​ បាន​រំលោភ​ទឹកដី​ភាគ​ខាងកើត​នៃ​ប្រទេស ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/2d5mPyZ

សកម្មជន​បរិស្ថាន ស្នើ​ក្រសួងពីរ​ផ្តល់​ឯកសារ​ពាក់ព័ន្ធ​នឹង​​គម្រោង​សាងសង់​វារី​អគ្គីសនី​សំបូរ

ក្រុម​យុវជន​និង​សកម្មជន​ការពារ​បរិស្ថាន​ស្នើ​ក្រសួង​រ៉ែ​និង​ថាមពល​និង​ក្រសួងបរិស្ថាន​ផ្តល់​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​សិក្សា​ចុង​ក្រោយ​នៃ​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​សំបូរ​ នៅ​តំបន់​កោះ​ត្នោត​ ស្រុក​សំបូរ​ ខេត្តក្រចេះ​ ខណៈ​ដែល​ពួក​គេ​ និង​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ...

ប៉ិច សុធារី
http://bit.ly/2cV5tp5

ចាប់​ពី​ឆ្នាំ​នេះ​ទៅ​ ​ក្រសួង​អប់រំ​នឹង​ប្រគល់​ការ​គ្រប់គ្រង​សាលា​បឋមសិក្សា​ទៅ​ថ្នាក់​ស្រុក

ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ​នេះ​ក្រសួង​អប់រំ​នឹង​ប្រគល់​ការ​គ្រប់គ្រង​សាលា​បឋម​សិក្សា​ចំនួន​ ៦២៥​ គ្រូ​ ៤​ ៨៧៤​ នាក់​ និង​សិស្ស​ ១៧០​ ០០០​ នាក់​ទៅ​ស្រុក​ចំនួន​ ១៤​ ក្នុង​ខេត្តបាត់ដំបង​ជា​ផ្នែក​នៃ​គំនិត​ផ្តួចផ្តើម​ថ្មី​មួយ​ក្នុង​ការ​ធ្វើ​វិមជ្ឈការ​ និង​កែ​លម្អ ...

គង់ មេត្ដា
http://bit.ly/2dj0PUy

លោក ​ហ៊ុន សែន ថា អនុក្រឹត្យ​មួយ​ចំនួន​មិន​ចាំបាច់​ឆ្លង​គណៈ​រដ្ឋមន្ត្រី

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​បាន​ធ្វើការ​កែសម្រួល​ចំពោះ​អនុក្រឹត្យ​មួយ​ចំនួន​ចាប់ពី​ពេល​នេះ​តទៅ​មិន​ចាំបាច់​ឆ្លងកាត់​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នោះ​ទេ​ ប៉ុន្តែ​តម្រូវ​ឲ្យ​មាន​រដ្ឋមន្ត្រី​ដែល​ពាក់ព័ន្ធ​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​នោះ​និង​មានការ​អនុម័ត​ដោយ​នាយក​រដ្ឋមន្ត្រី​។​ ​លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2cV8Dct

រដ្ឋមន្ត្រី​​ប្រាប់​ UN ​ថា ​​ការ​ឲ្យ​ប្រកាន់​​តាម​ ’លទ្ធិ​ប្រជា​ធិបតេយ្យល្អ​ឥតខ្ចោះ​​’ មិន​សម​ហេតុ​សម​ផល

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបាននិយាយការពាររដ្ឋាភិបាលចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃសៅរ៍ ដោយលើកឡើងថា គណបក្សកាន់អំណាចត្រូវបានគេតម្រូវឲ្យប្រកាន់តាម “លទ្ធិប្រជាធិបតេយ្យល្អឥតខ្ចោះ” ដោយមិនសមហេតុសមផល ខណៈគណបក្សប្រឆាំង “កំពុងប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ”។ ពេលថ្លែងសុន្ទរកថាដ៏សំខាន់លើកដំបូងទៅកាន់អង្គការសហប្រជាជាតិ រដ្ឋមន្ត្រីក្រសួងការបរទេសថ្មីរូបនេះគឺជាមន្ត្រីរដ្ឋាភិបាលចុងក្រោយបំផុតដែលវាយបកលើការអះអាងដែលថា គណបក្សប្រជាជនកម្ពុជាកំពុងព្យាយាមបំបាក់គណបក្សប្រឆាំង និងអ្នករិះគន់ផ្សេងៗទៀតមុនការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំក្រោយ  និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨។ ...

ខូលីន ម៉ីយន៍​
http://www.cambodiadailykhmer.com/34483

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

PwMNP
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!