ព័ត៌មាន
បុរសអាយុ ២៤ឆ្នាំ ត្រូវបានចោទពីបទរំលោភសេពសន្ថវៈ និងចែកចាយសម្ភារៈពាក់ព័ន្ធនឹងការរំលោភបំពានកុមារ
បុរសជនជាតិខ្មែរអាយុ ២៤ឆ្នាំ ម្នាក់ ត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈយ៉ាងធ្ងន់ធ្ងរ និងការកាន់កាប់ និងចែកចាយសម្ភារៈពាក់ព័ន្ធការរំលោភបំពានផ្លូវភេទកុមារ (CSAM) ដែលមានកុមារអាយុចន្លោះពី ៥ ដល់ ១៦ឆ្នាំ ចំនួន ២១នាក់ យ៉ាងតិចនៅខេត្តសៀមរាប បានក្លាយជាជនរងគ្រោះ។ ការស៊ើបអង្កេតកំពុងបន្តធ្វើឡើងក្នុងគោលបំណងបិទបណ្ដាញមួយនៅក្នុងតំបន់ ដែលកំពុងត្រូវបានសង្ស័យថាពាក់ព័ន្ធនឹងករណីនេះ។ ...
ការនាំចេញរបស់កម្ពុជាកើនឡើង ១៧,២ ភាគរយ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៦
កម្ពុជាបាននាំចេញផលិតផលមានតម្លៃ ៥,២៣ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០២៦ ដែលកើនឡើង ១៧,២ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន តាមរបាយការណ៍របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែល ...
Xinhua
https://shorturl.fm/iF9W3
កម្ពុជាត្រៀមស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាមួយកម្មពិធីល្បែងប្រជាប្រិយ វប្បធម៌សម្បូរបែប
ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត និងកងកម្លាំងសន្តិសុខទូទាំងប្រទេស ត្រូវបានណែនាំឱ្យពង្រឹងការរៀបចំ និងត្រៀមលក្ខណៈនានា ដើម្បីធានាឱ្យពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (សង្ក្រាន្ត) ខាងមុខ ប្រព្រឹត្តទៅដោយបរិយាកាសសប្បាយរីករាយ សុវត្ថិភាព និងវប្បធម៌សម្បូរបែប ខណៈបន្តលើកស្ទួយប្រពៃណីជាតិ និងរក្សាសណ្តាប់ធ្នាប់សង្គម។ .. ...
ហុង រស្មី
https://www.postkhmer.com/national/2026-3-10-169-264943
ជ័យលាភីលេខ១ ស្នាដៃស្ថាបត្យកម្ម «ពោធិ៍ចិនតុងកើតឡើងវិញ ការបម្លែងអាកាសយានដ្ឋានចាស់ភ្នំពេញឱ្យក្លាយទៅជាទីក្រុងអេប៉ុង»
ជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងស្នាដៃស្ថាបត្យកម្ម «ពោធិ៍ចិនតុងកើតឡើងវិញ ការបម្លែងអាកាសយានដ្ឋានភ្នំពេញចាស់ឱ្យក្លាយទៅជាទីក្រុងអេប៉ុង» បានទៅលើក្រុម «ស្ថាបត្យកម្មបណ្ណាល័យហ្លួងម៉ែ» របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ក្រោយការវាយយ៉ាងសម្រិតសម្រាងដោយគណៈកម្មការវាយតម្លៃ។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-3-10-1834-264946
មិនចាំបាច់មានអត្តសញ្ញាណប័ណ្ណថតចម្លងបញ្ជាក់ដោយច្រកចេញចូលតែមួយក៏បានសម្រាប់ស្នើសុំសេវាក្នុងវិស័យសាធារណការ
ក្រសួងពីរសម្រួលដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ឯកសារអត្តសញ្ញាណបុគ្គលដើម្បីទទួលសេវានានាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដោយពលរដ្ឋមិនចាំបាច់ត្រូវតែមានឯកសារចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានការបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច ដូចមុនទៀតទេ។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-3-10-171-264945
កម្ពុជាត្រៀមខ្លួនសម្រាប់ការឡើងថ្លៃប្រេងឥន្ធនៈ ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ាប៉ះពាល់ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz
ជម្លោះកើនឡើងនៅមជ្ឈិមបូព៌ាកំពុងរំខានដល់ចរាចរណ៍នាវាតាមច្រកសមុទ្រ Hormuz ដែលជាចំណុចសំខាន់មួយសម្រាប់ការដឹកជញ្ជូនចែកចាយប្រេង និងឧស្ម័នរបស់ពិភពលោក។ ស្ថានការណ៍នេះកំពុងជំរុញឱ្យតម្លៃថាមពលសកលកើនឡើង និងបង្កការព្រួយបារម្ភដល់ប្រទេសជាច្រើន រួមទាំងកម្ពុជាផងដែរ។ ...
សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/cambodia-braces-for-fuel-price-rise-as-middle-east-war-disrupts-strait-of-hormuz/
ភ្លៀងខ្លាំងជន់លិចជំរំជនភៀសសឹកនៅបន្ទាយមានជ័យ បង្ខំឱ្យពលរដ្ឋរាប់ពាន់គ្រួសាររត់រកទីទួល
ជំរំសម្រាប់ជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ ដែលកំពុងផ្តល់ជម្រកដល់ពលរដ្ឋរាប់ពាន់គ្រួសារ ដែលមិនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញបានដោយសារផ្ទះរបស់ពួកគេស្ថិតនៅខាងក្រោយរបាំងដែលកងកម្លាំងថៃបានដាក់ព័ទ្ធយក ត្រូវបានទឹកជន់លិចបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងដែលបានបង្ខំឱ្យពលរដ្ឋទាំងនោះត្រូវរត់ចេញស្វែងរកទីទួលផ្សេង។ ...
Coby Hobbs និង ឃួន ណារីម
https://khmer.cambojanews.com/floods-hit-banteay-meanchey-displacement-camps-hundreds-forced-to-higher-ground/
ទីតាំងស្តុកសំណល់អេតចាយនៅទូទាំងប្រទេសនឹងត្រូវត្រួតពិនិត្យ ដើម្បីបង្ការការឆេះ បង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈ និងបរិស្ថាន
ក្រសួងបរិស្ថានបានបញ្ជាឱ្យមន្ទីរបរិស្ថានរាជធានី-ខេត្តទាំងអស់ធ្វើការចុះពិនិត្យ និងរាយការណ៍អំពីទីតាំងស្តុកសំណល់អេតចាយនៅទូទាំងប្រទេស ដើម្បីធានាឱ្យបានច្បាស់លាស់នូវការអនុវត្តតាមបទប្បញ្ញត្តិបរិស្ថាន បន្ទាប់ពីអាជ្ញាធររកឃើញទីតាំងស្តុកសំណល់ខុសច្បាប់មួយកន្លែងទំហំជាង១ហិកតាត្រូវភ្លើងឆេះ ដែលបង្កការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ។ ...
បុគ្កលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-3-7-1640-264922
អ្នកស្រាវជ្រាវស្នើផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងត្រឹមតែម៉ាកនិងឡូហ្គោ ដើម្បីកាត់បន្ថយការទាក់ទាញ
ក្រុមការងារស្រាវជ្រាននៃរាជបណ្ឌិតសភាកម្ពុជា ស្នើសុំក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងពិចារណាដាក់ចេញបន្ថែមនូវវិធានការកំហិតការផ្សាយពាណិជ្ជកម្ម ដែលងាយស្រួលក្នុងការពង្រឹងការអនុវត្ត និងមានប្រសិទ្ធភាពដើម្បីបង្ការកុមារនិងយុវជនពីការទាក់ទាញឲ្យសេពគ្រឿងស្រវឹង។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-3-9-1146-264928
កម្ពុជា និងចក្រភពអង់គ្លេស ចុះ MoU ពីការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
ប្រទេសកម្ពុជា និងចក្រភពអង់គ្លេស បានឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី “ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)” ដោយមានគោលបំណងពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងភាគីទាំង២ ក្នុងវិស័យ TVET និងជំនាញ ដោយផ្អែកលើគោលការណ៍នៃទំនាក់ទំនងទៅវិញទៅមក និរន្តរភាព និងផលប្រយោជន៍រួម។ ...
ឈន ណន
https://www.postkhmer.com/national/2026-3-9-1619-264930
អាជ្ញាធររាជធានីភ្នំពេញមិនអនុញ្ញាតឱ្យមានការរៀបចំទិវាអន្តរជាតិនារី នៅសួនប្រជាធិបតេយ្យ
អាជ្ញាធររាជធានីភ្នំពេញបានបដិសេធសំណើសុំរៀបចំឱ្យមានការជួបជុំនៅសួនប្រជាធិបតេយ្យសម្រាប់ទិវានារីអន្តរជាតិ ដោយព្រមានថាបើសិនជាអ្នករៀបចំនៅតែបន្តធ្វើនឹងត្រូវរងនូវវិធានការផ្លូវច្បាប់។ ...
សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/phnom-penh-denies-freedom-park-gathering-for-international-womens-day/
ខ្សែទូរសព្ទផ្តល់ជំនួយកត់ត្រាការស្នើសុំដោះស្រាយនិងផ្តល់ជំនួយលើ ករណីកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអ៊ីនធឺណិតជាង១៥២០ករណី
ទំហំនៃការកេងប្រវ័ញ្ចតាមអ៊ីនធឺណិតនៅកម្ពុជាត្រូវបានគូសបញ្ជាក់ ដោយលោកស្រី ងន សុខលាភ នាយិកាប្រចាំប្រទេសនៃអង្គការសេរីភាពកម្ពុជាអូស្រ្តាលី បានបញ្ជាក់ថា ចាប់តាំងពីអង្គការដាក់ឱ្យដំណើរការបណ្តាញ (Helpline) របស់ខ្លួនក្នុងឆ្នាំ ២០២០ មក អង្គការបានទទួលការហៅទូរសព្ទ និងសារចំនួន ១៥២៧ករណី ដោយមានអន្តរាគមន៍សង្គ្រោះជីវិតជាង ២០០ករណី ដើម្បីការពារយុវជន។ ...
កម្ពុជាមានការកើនឡើងនៃការរំលោភបំពានលើស្ដ្រីតាមអ៊ីនធឺណិត ខណៈពេលដែលប្រជាជនកាន់តែច្រើនចំណាយពេលលើកម្មវិធីអនឡាញ (វីដេអូ)
ការរំលោភបំពានលើស្ដ្រី និងក្មេងស្រីតាមអ៊ីនធឺណិត កំពុងតែកើនឡើងនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែការរំលោភបំពានភាគច្រើនត្រូវបានលាក់បាំង និងមិនបានរាយការណ៍ បើយើងតាម UN Women។ ...
បុគ្គលិកខ្មែរថាមស៍
https://www.khmertimeskh.com/501854565/cambodia-sees-surge-in-cyber-abuse-against-women-as-more-people-spend-time-online/
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ លោកមិនបានដឹងថា ចេន ហ្ស៊ី ជា«មេខ្លោង»បណ្តាញឆបោកអនឡាញនោះទេ
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា លោកមិនបានដឹងថា អតីតទីប្រឹក្សារបស់លោក ឈ្មោះ ចេន ហ្ស៊ី បានដឹកនាំបណ្ដាញឆបោកតាមអនឡាញទូទាំងកម្ពុជានោះទេ ហើយលោកបានបដិសេធថា សកម្មភាពបែបនេះមិនបានផ្តល់ផលចំណេញណាមួយដល់រដ្ឋាភិបាលឡើយ។ លោកបានលើកឡើងបែបនេះក្នុងបទសម្ភាសន៍ដ៏កម្រមួយជាមួយសារព័ត៌មានអន្តរជាតិ កាលពីថ្ងៃពុធ។ ...
ឃួន ណារីម
https://khmer.cambojanews.com/hun-manet-says-he-did-not-know-chen-zhi-was-a-kingpin/
ក្រសួងការងារ៖ ចំនួនអ្នកមានការងារធ្វើក្នុងប្រទេសកើនឡើងដល់ប្រមាណ ១០,៧ លាននាក់ ក្នុងឆ្នាំ២០២៥
ចំនួនអ្នកមានការងារធ្វើក្នុងប្រទេសបានកើនឡើងដល់ប្រមាណ ១០,៧ លាននាក់ ក្នុងឆ្នាំ២០២៥ ឬកើនឡើងប្រមាណ ៨០ម៉ឺននាក់ ធៀបឆ្នាំ២០២៤ ដែលក្នុងនោះ វិស័យកសិកម្មមានកម្លាំងពលកម្មប្រមាណ ២,៨លាននាក់ វិស័យឧស្សាហកម្មប្រមាណ ៣លាននាក់ និងសេវាកម្មប្រមាណ ៤,៩ លាននាក់។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-2-26-1436-264838
សមាគមកែលម្អជីវភាពកសិករ (FLIA) សរសរស្ដម្ភកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិករខ្នាតតូចតំបន់ទន្លេសាប
ក្រោមកម្ដៅថ្ងៃនៃខែកុម្ភៈដែលកំពុងកើនឡើងនៅក្នុងភូមិសំរោង អ្នកស្រី អ៊ុន អាត អាយុ ៥៦ ឆ្នាំ កំពុងមើលថែសួនដំណាំតូចមួយដែលជួលពីអ្នកភូមិដោយបេះបោចស្មៅពីរងជី និងស្ពៃរបស់អ្នកស្រី។ ...
សមត្ថកិច្ចបំបែកសំបុកក្រុម online scam ឃាត់ខ្លួនជនសង្ស័យ ២១ ក្នុងសង្កាត់អូរបែកក្អម
កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យចំនួន២១នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសឆបោកតាមអនឡាញ នៅទីតាំងអគារទី២ អគារស្តាស៊ីធី បន្ទប់លេខ៩១២ ជាន់ទី៩ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-2-26-817-264831
មេបក្សប្រឆាំងលោក ស៊ុន ចន្ធី បានទទួលការលើកលែងទោសពីព្រះមហាក្សត្រ
មេបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ ក្រោយបានទទួលព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ។ លោកត្រូវបានតុលាការចោទប្រកាន់ពីពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមកាលពីចុងឆ្នាំ២០២៤។ ...
ឃួន ណារីម
https://khmer.cambojanews.com/opposition-leader-sun-chanthy-freed-by-royal-pardon/
រោងចក្រធុនធំបើកដំណើរការក្នុងឆ្នាំ២០២៥ មានចំនួនជាង ៦០០
រោងចក្រធុនធំកំពុងដំណើរការនៅកម្ពុជា គិតត្រឹមចុងឆ្នាំ២០២៥ មានប្រមាណជាង ៣ ពាន់រោងចក្រ ដោយកើនឡើងជិត ៣០% បើធៀបនឹងឆ្នាំ២០២៤ ខណៈរោងចក្រធុនធំដែលបានបិទទ្វារក្នុងឆ្នាំ២០២៥មានចំនួនជាង ៤០រោងចក្រ។ នេះបើយោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2026-2-25-1517-264826
ពីសំណល់ទៅជាទ្រព្យ៖ ស្ថានីយគំរូកំពង់ឆ្នាំងពង្រឹងថាមពលកំណើនបៃតង និងចីរភាព
ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់តម្លៃ ១៩លានដុល្លារ នៅខេត្តកំពង់ឆ្នាំង កំពុងក្លាយជាគំរូមួយបង្ហាញថា កម្ពុជាអាចបម្លែងវិស័យអនាម័យទីក្រុងឱ្យក្លាយជាមូលដ្ឋានការពារបរិស្ថាន បង្កើនផលិតភាពកសិកម្ម និងពង្រឹងភាពធន់នឹងអាកាសធាតុបានក្នុងរយៈពេលវែង។ ...
ហុង រស្មី
https://www.postkhmer.com/national/2026-2-25-944-264820
ឆ្នាំ២០២៥ កម្ពុជាបង្ក្រាបគ្រឿងញៀនបានជិត៦តោន និងសារធាតុផ្សំជាង៤២តោន
កម្ពុជាដាក់ចេញយុទ្ធនាការបង្ក្រាបគ្រឿងញៀនលើកទី១១ ខណៈដែលអំពើជួញដូរគ្រឿងញៀនសាកលនៅតែកើនឡើង។ នៅឆ្នាំ២០២៥ កម្ពុជារឹបអូសគ្រឿងញៀនបាន ៥ ៨៩៧ គីឡូក្រាម និងសារធាតុគីមីផ្សំប្រមាណ ៤២ ៨១៤ គីឡូក្រាម។ នេះបើយោងតាមឯកសារយុទ្ធនាការបង្ក្រាបគ្រឿងញៀនឆ្នាំ២០២៦ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-2-25-171-264830
កូរ៉េនឹងពង្រីកការបណ្ដុះបណ្ដាលជំនាញនៅកម្ពុជា ខណៈកូតាសម្រាប់ពលករកម្ពុជាអាចធ្លាក់ចុះដោយសារវិបត្តិសកល
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ បានឲ្យដឹងថា កូរ៉េនឹងបន្ថែមជំនួយសម្រាប់ការអភិវឌ្ឍជំនាញដល់កម្លាំងការងារនៅកម្ពុជា ដើម្បីត្រៀមខ្លួនទៅធ្វើការនៅកូរ៉េនាពេលអនាគត ខណៈដែលកូតាសម្រាប់ពលករពីកម្ពុជាឆ្នាំ២០២៦នឹងធ្លាក់ចុះបន្តិចដោយសារតែស្ថានភាពសកល។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-2-25-1557-264829
ធនាគារជាតិដកអាជ្ញាបណ្ណធនាគារផេនដា ហើយបញ្ជាឱ្យមានការជម្រះបញ្ជី
ធនាគារជាតិនៃកម្ពុជា បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានដកអាជ្ញាបណ្ណរបស់ ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក។ ស្ថាប័នឥណទាននេះ ត្រូវបានរាយការណ៍ថាមានទំនាក់ទំនងជាមួយក្រុមហ៊ុនមួយដែលស្ថិតក្រោមទណ្ឌកម្ម និងត្រូវបានចោទប្រកាន់ថា បានលាងលុយរាប់ពាន់លានដុល្លារឱ្យបណ្ដាញឆបោក។ ...
ស៊ើង និមល់
https://khmer.cambojanews.com/national-bank-revokes-panda-bank-license-orders-liquidation/
កម្ពុជា-ជប៉ុន ជួបប្រជុំគ្នាដើម្បីបង្កើនបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ និងជំរុញពាណិជ្ជកម្មទ្វេភាគី
អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) លោក ជា វុទ្ធី បានលើកឡើងថា រដ្ឋាភិបាល និងប្រជាជនជប៉ុនជានិច្ចកាលតែងតែគាំទ្រ និងនៅជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាគ្រប់ដំណាក់កាលនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ខណៈរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ ជប៉ុនបានវិវត្តន៍ពីប្រទេសផ្តល់ជំនួយដ៏ធំរហូតក្លាយជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2026-2-24-125-264810