ដីធ្លី
ពលរដ្ឋ ៤០០ នាក់តវ៉ាឲ្យតុលាការដោះលែងអ្នកជាប់ឃុំ ៤ នាក់
ប្រជាពលរដ្ឋប្រមាណ ៤០០ នាក់បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងខេត្តព្រះសីហនុកាលពីថ្ងៃសុក្រចុងសប្ដាហ៍មុនតវ៉ាដោយទាមទារឲ្យសាលាដំបូងខេត្តទម្លាក់បទចោទ និងដោះលែងមនុស្ស ៤ នាក់ដែលបានជាប់ឃុំពាក់ព័ន្ធជម្លោះដីធ្លីជាមួយឧកញ៉ាម្នាក់កាលពីចុងឆ្នាំ ២០១៧ ព្រមទាំងទាមទារ ...
សុទ្ធ គឹមសឿន
https://bit.ly/2NfFOvA
ប្រជាពលរដ្ឋ ៥៩ គ្រួសារ តវ៉ាទាមទារឲ្យអាជ្ញាធរ ចេញប័ណ្ណកម្មសិទ្ធិដីធ្លីឲ្យពួកគាត់
ប្រជាពលរដ្ឋចំនួន ៥៩ គ្រួសារ នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប បានតវ៉ាជំរុញឲ្យអាជ្ញាធរ ពន្លឿនការចេញប័ណ្ណកម្មសិទ្ធិដីធ្លី (ប្លង់រឹង) ជូនពួកគាត់ ឲ្យបានឆាប់ បន្ទាប់ពីអាជ្ញាធរ បានសន្យាអស់រយៈពេលជាង ៣ ឆ្នាំ ...
សុទ្ធ គឹមសឿន
https://bit.ly/2OjMLrY
ក្រសួងបរិស្ថាន ហាមឃាត់ការឈូសឆាយ ទន្ទ្រានយកដីព្រៃធ្វើកម្មសិទ្ធិក្នុងតំបន់ព្រៃការពារធម្មជាតិ
ក្រសួងបរិស្ថាន បានដាក់បម្រាមមិនឲ្យមានការឈូសឆាយ កាប់ឆ្ការ ដុតទន្ទ្រានកាន់កាប់ដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិឡើយបន្ទាប់ពីមានករណីល្មើសច្បាប់ទាំងនេះកើតមាននៅតាមឧទ្យានជាតិមួយចំនួន ...
វ៉ន ដារ៉ា
https://bit.ly/2NLMu42
ពលរដ្ឋ ៣ គ្រួសារបានជំរុញឲ្យក្រុមហ៊ុនចិន UDG ពន្លឿនការដោះស្រាយផ្តល់សំណងដល់ពួកគាត់
ប្រជាពលរដ្ឋប្រមាណ ៣ គ្រួសារ នៅភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ កាលពីម្សិលមិញ បានជំរុញឲ្យក្រុមហ៊ុនចិន Union development Group (UDG) ពន្លឿនការដោះស្រាយផ្ដល់សំណងដីធ្លីឲ្យបានសមរម្យនិងឲ្យបានឆាប់ជូនពួកគាត់ ខណៈក្រុមហ៊ុនបានធ្វើរបងព័ទ្ធយកដីរបស់ ...
សុទ្ធ គឹមសឿន
https://bit.ly/2N6Uz3F
គ្រូបង្រៀនជាង ៥០ នាក់ប្ដឹងជំទាស់នឹងការកាត់ដីសាលាពង្រីកផ្លូវ
លោកគ្រូអ្នកគ្រូបង្រៀននៅអនុវិទ្យាល័យសម្តេចឪប្រមាណជាង ៥០ នាក់ នៅភូមិ ២ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ បានប្តឹងជំទាស់ទៅនឹងការសម្រេចកាត់ដីផ្នែកខាងក្រោយសាលារៀន មួយចំនួន ជូនទៅប្រជាសហគមន៍ដែលមាន ...
សុទ្ធ គឹមសឿន
https://bit.ly/2wPlMNj
អង្គការ IDIថា តុលាការថៃ ទទួលយកបណ្ដឹងពលរដ្ឋខែ្មររងគ្រោះ រឿងដីនៅឧត្តរមានជ័យ
អង្គការអភិវឌ្ឍន៍អន្តរជាតិរួម (IDI) បានឲ្យដឹងកាលពីថ្ងៃពុធថា តុលាការថៃបានទទួលយកពាក្យបណ្តឹងដែលប្តឹងដោយជនរងគ្រោះដីធ្លីខ្មែរ នៅខេត្តឧត្តរមានជ័យ ប្រឆាំងនឹងក្រុមហ៊ុនផលិតស្ករស Mitr Phol រួចហើយ ប៉ុន្តែ ...
នៀម ឆេង
https://bit.ly/2NqYpny
បញ្ឈប់ការជួលដីនៅតាមព្រំដែន
អាជ្ញាធរកម្ពុជា និងវៀតណាមកាលពីម្សិលមិញបានយល់ព្រមរំលឹកដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែនមិនឱ្យជួលដីទៅឱ្យគ្នាទៅវិញទៅមក និងដើម្បីជួយការពារឧក្រិដ្ឋកម្មឆ្លងដែន។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/530484/border-residents-to-cease-land-leases/
តុលាការសម្រេចឃុំខ្លួន អ្នកមានឈ្មោះល្បី រឿងដោះមីននៅកម្ពុជា
ស្ថាបនិក និងបុគ្គលិកជាន់ខ្ពស់នៃអង្គការសារមន្ទីរគ្រាប់មីនកម្ពុជាត្រូវបានសាលាដំបូងខេត្តសៀមរាបសម្រេចឲ្យឃុំខ្លួនបណ្ដោះអាសន្នពាក់ព័ន្ធករណី «រក្សាទុកអាវុធខុសច្បាប់» បន្ទាប់ពីសមត្ថកិច្ចរកឃើញអាវុធជាតិផ្ទុះចាស់ៗក្នុងបន្ទប់ដាក់សម្ភារតូចមួយក្រោយពី ...
ឃុត សុភចរិយា
https://bit.ly/2Pq55zC
ជនជាតិដើមព្នងជិត ១០០ នាក់បដិសេធមិនឲ្យក្រុមហ៊ុនវិនិយោគចូលតំបន់ពួកគេ
ពលរដ្ឋជនជាតិដើមភាគតិចព្នងជិត ១០០ នាក់នៃសហគមន៍ភូមិឡាំមេះ ស្ថិតក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីបាននាំគ្នាផ្ដិតមេដៃបដិសេធលើសំណើរបស់ក្រុមហ៊ុន ធៀង ទ្រី ដែលបានស្នើសុំវិនិយោគដីក្នុងតំបន់អូរផ្លាយដែលមានទីតាំងជាប់ព្រំប្រទល់ឃុំចំនួន ៣ គឺ ឃុំ ប៊ូស្រា ឃុំដាក់ដាំ និង ឃុំស្រែអំពូម ដើម្បីអភិវឌ្ឍដាំដំណាំកាហ្វេ និង ...
ឃុត សុភចរិយា
https://bit.ly/2MILv57
ដាក់បញ្ចូលបឹងធម្មជាតិ ៤ ជាសម្បត្តិរដ្ឋ បន្ទាប់ពីជនខិលខូចលួចបោះបង្គោលកាន់កាប់ទុកជាកម្មសិទ្ធិ
បឹងធម្មជាតិចំនួន ៤ នៅលើផ្ទៃដីជិត ៣០០ ហិកតា នៅស្រុកស្អាង ខេត្តកណ្ដាល ត្រូវបានដាក់បញ្ជូលជាសម្បត្តិរបស់រដ្ឋនិងបឹងមួយចំនួនទៀតកំពុងរៀបចំដាក់បញ្ចូលបន្ថែមបន្ទាប់ពីមានជនខិលខូចមួយចំនួនលួចចុះបោះបង្គោលក្នុង ...
វ៉ន ដារ៉ា
https://bit.ly/2PlKlJz
ពលរដ្ឋសុំឱ្យលោក ជា សុផារ៉ា ជួយដកដីពីមន្ត្រីយោធាវិញ
ពលរដ្ឋ ៤៥ គ្រួសារក្នុងភូមិអូរគគីរ និងអាជ្ញាធរមូលដ្ឋានរបស់ពួកគេ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យកាលពីម្សិលមិញបានអំពាវនាវសុំឲ្យលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ជួយអន្តរាគមន៍ដកហូតយកដីទំហំប្រមាណ ២៤០០ ម៉ែត្រការ៉េពីមន្ត្រីយោធាដ៏មានឥទ្ធិពលម្នាក់ត្រឡប់មកដាក់ជា ...
ឃុត សុភចរិយា
https://bit.ly/2LDDvgh
ផ្ទៃដីព្រៃលិចទឹកប្រមាណ ១២ ហិកតាត្រូវបានកាប់ទន្ទ្រាន
មន្ទីរបរិស្ថានខេត្តកោះកុងបានឲ្យដឹងកាលពីម្សិលមិញថា ផ្ទៃដីព្រៃលិចទឹកប្រមាណជា ១២ ហិកតាសន្ធឹងនៅតាមតំបន់មាត់សមុទ្រពីមាត់ព្រែកអណ្ដូងទឹករហូតដល់ឃុំអណ្ដូងទឹក និងឃុំថ្មសនៃស្រុកបទុមសាគរកំពុងរងការគំរាមកំហែងដោយសារជនមិនស្គាល់មុខកាប់ទន្ទ្រាន ...
វ៉ន ដារ៉ា
https://bit.ly/2wqcUyl
បុគ្គលិកដោះមីននឹងទទួលបានវគ្គបណ្ដុះបណ្ដាលនៅប្រទេសចិន
អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន នឹងបញ្ជូនបុគ្គលិកដោះមីនចំនួន ៤០ នាក់ទៅប្រទេសចិន ដើម្បីទទួលការបណ្តុះបណ្តាលនៅខែក្រោយ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការគាំទ្រដល់ការបោសសម្អាតមីន។ ...
ប៉ាវ ស៊ុយ
https://www.khmertimeskh.com/50527762/deminers-to-get-training-in-china/
ការកាប់ឆ្ការតាមឆ្នេរកោះកុងបង្កការព្រួយបារម្ភ
ការព្រួយបារម្ភត្រូវបានលើកឡើងលើការឈូសឆាយព្រៃកោងកាង នៅតាមបណ្តោយឆ្នេរបាក់ខ្លង ស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ខណៈតម្លៃដីនៅក្នុងតំបន់នោះបានកើនឡើង។ លោក អ៊ីវ កុសល មេឃុំបាក់ខ្លង បានប្រាប់ភ្នំពេញប៉ុស្តិ៍ ...
វ៉ន ដារ៉ា
https://www.phnompenhpost.com/national/clearing-along-koh-kong-beach-raises-eyebrows
ក្មេងឃ្វាលគោម្នាក់ស្លាប់ ឯ ៣ នាក់របួសធ្ងន់ដោយសារផ្ទុះគ្រាប់
ក្មេងឃ្វាលគោម្នាក់បានស្លាប់ និង ៣ នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ដោយសារការផ្ទុះគ្រាប់ប្រភេទ M79 មួយគ្រាប់ បន្ទាប់ពីពួកគេរើសបានហើយយកមកដំលេងកាលពីថ្ងៃទី ២៦ ខែសីហានៅភូមិក្អែកពង ឃុំតាំងស្យា ស្រុកភ្នំស្រួច។ នេះបើតាមលោក សួន ចាន់ អធិការរងនគរបាលស្រុកភ្នំស្រួច កាលពីម្សិលមិញ ...
សុទ្ធ គឹមសឿន
https://bit.ly/2wtZCQD
ពលរដ្ឋ ១០០ នាក់តវ៉ាការវាស់ដីលើផ្ទៃទឹកនៅស្រុកស្អាង
ប្រជាពលរដ្ឋប្រមាណជាង ១០០ នាក់កាលពីម្សិលមិញបានតវ៉ាទៅអាជ្ញាធរស្រុកស្អាងឲ្យផ្អាកសកម្មភាពវាស់ដីលើផ្ទៃទឹកដោយពួកគេអះអាងថា អាជ្ញាធរកំពុងវាស់ប៉ះពាល់ដីធ្លីរបស់ពួកគេ។ នេះបើតាមលោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង។ ...
សុទ្ធ គឹមសឿន
https://bit.ly/2MzK9tg
អ្នកក្រចេះជាង ៣០០ នាក់មកភ្នំពេញតវ៉ាឱ្យពន្លឿនដំណោះស្រាយដី
អ្នកភូមិមានជម្លោះដីធ្លីជាង ៣០០ នាក់មកពីស្រុកស្នួល ខេត្តក្រចេះ តំណាងឱ្យជាង ១៦០០ គ្រួសារបាននាំគ្នាឡើងមករាជធានីភ្នំពេញកាលពីម្សិលមិញដើម្បីជំរុញឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងស្ថាប័នពាក់ព័ន្ធជួយពន្លឿនការដោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុនមេមត់ ប៉ុន្ដែមន្ត្រីប្រាប់ឲ្យ ...
សុទ្ធ គឹមសឿន
https://bit.ly/2o7nYfm
តំណាងអ្នកមានជម្លោះដីជាមួយក្រុមហ៊ុនលោក លី យ៉ុងផាត់ ជាប់ទោស ១ ឆ្នាំកន្លះ
សាលាដំបូងខេត្តកោះកុងកាលពីម្សិលមិញបានសម្រេចឃុំខ្លួនបុរសម្នាក់ឈ្មោះ ហេង សុខ តំណាងពលរដ្ឋ ៥០ គ្រួសារឱ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ ៦ ខែ និងពិន័យជាប្រាក់ ២ លានរៀលពាក់ព័ន្ធនឹងករណីទំនាស់ដីធ្លីជាមួយក្រុមហ៊ុន LYP GROUP របស់ឧកញ៉ា លី យ៉ុងផាត់ ជាការសម្រេចដែលមន្ត្រីសិទ្ធិមនុស្ស ...
សុទ្ធ គឹមសឿន
https://bit.ly/2w27468
ពលរដ្ឋជាង ៣០០គ្រួសារព្រួយបារម្ភពីការដកហូតប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ដីធ្លីក្នុងតំបន់អភិរក្សពាមក្រសោប
ប្រជាពលរដ្ឋចំនួនជាង៣០០គ្រួសារដែលបានមកតាំងទីលំនៅនៅក្នុងតំបន់ជម្រកសត្វព្រៃពាមក្រសោបនៅក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានបង្ហាញពីការព្រួយបារម្ភខ្លាំង ...
សុទ្ធ គឹមសឿន
https://bit.ly/2w4L7n0
ក្រសួង៖ ការលក់ដីគ្មានប័ណ្ណសម្គាល់កម្មសិទ្ធិបង្កវិវាទដីធ្លី
ក្នុងការបេ្តជ្ញា ដើម្បីទប់ស្កាត់ជម្លោះដីធ្លីនៅទូទាំងប្រទេស ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានស្នើសុំអាជ្ញាធររាជធានី និងអាជ្ញាធរខេត្ត ធ្វើការបញ្ឈប់ការអនុវត្តន៍ចុះបញ្ជីដីធ្លីដោយគ្មានការអនុញ្ញាត។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50524688/ministry-selling-untitled-lands-creates-conflict/
អ្នកស្រី ទេព វន្នី ត្រូវបានដោះលែងពីពន្ធនាគារព្រៃសហើយ
សកម្មជនដីធ្លីល្បីឈ្មោះនៅសហគមន៍បឹងកក់គឺ អ្នកស្រី ទេព វន្នី ត្រូវបានដោះលែងចេញពីពន្ធនាគារព្រៃសវិញហើយកាលពីយប់មិញដែលការដោះលែងនេះត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យលើកលែងទោសដល់អ្នកស្រី វន្នី និងសកម្មជនដីធ្លីនៅតំបន់បឹងកក់ចំនួន ៣ រូបផ្សេងទៀត ...
វ៉ន ដារ៉ា
https://bit.ly/2LaDv7h
ជម្លោះដីធ្លីបានបញ្ចប់ នៅខេត្តព្រះសីហនុ
ប្រជាពលរដ្ឋចំនួន ៤២ គ្រួសារ ដែលរស់នៅក្នុងសង្កាត់មួយ ខេត្តព្រះសីហនុ ដែលអះអាងថា មានជម្លោះដីធ្លីជាមួយមន្ត្រីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឈ្មោះចាន់ កាំង ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុប្រគល់កម្មសិទ្ធិដីធ្លី។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50524366/land-deal-ends-preah-sihanouk-province-dispute/
អាជ្ញាធរចុះពិនិត្យដីជម្លោះរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុននៅក្នុងស្រុកឱរ៉ាល់
អាជ្ញាធរស្រុកឱរ៉ាល់ នៅថ្ងៃទី១៦ ខែសីហា បានចុះពិនិត្យទីតាំងដីទំនាស់មួយកន្លែង ដែលមានទំហំ ៤៥ ហិកតា ស្ថិតនៅក្នុងភូមិតាំងរបង ឃុំ ហោងសំណំ បន្ទាប់ពីអ្នកភូមិ ១៧ គ្រួសារ ព្រមទាំងតំណាងក្រុមហ៊ុនយិនវូ និងក្រុមហ៊ុនឌ្រីមខហ្វី ដែលជាម្ចាស់វិវាទក្នុងសំណុំរឿងដីធ្លីនេះ មិនបានឯកភាពគ្នា នៅ ...
ឃុត សុភចរិយា
https://bit.ly/2My1sKq
មន្ត្រីបានបដិសេធនឹងការទាមទារសំណូក
ក្រុមការងារអន្តរក្រសួង និងអាជ្ញាធរខេត្តកោះកុង កាលពីថ្ងៃអង្គារបានបដិសេធការអះអាងថា មន្ត្រីបានទាមទារប្រាក់ពីអ្នកដែលចង់ក្លាយជាម្ចាស់ដីពិតប្រាកដ នៅក្នុងជម្លោះរវាងអ្នកភូមិ និងក្រុមហ៊ុន Union Development Group នៅក្នុងស្រុកបុទុមសាគរ និងគីរីសាគរ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50523121/officials-dispute-money-for-survey-claims/