ប្រជា​ពល​រដ្ឋ​ ៥៩ ​គ្រួសារ​ តវ៉ា​ទាម​ទារ​ឲ្យ​អាជ្ញា​ធរ​ ចេញ​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ឲ្យ​ពួកគាត់

ប្រជាពលរដ្ឋ​ចំនួន​ ៥៩​ គ្រួសារ​ នៅ​ភូមិ​ធ្លក​អណ្តូង​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ បាន​តវ៉ា​ជំរុញ​ឲ្យ​អាជ្ញាធរ​ ព​ន្លឿ​ន​ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ (​ប្លង់​រឹង​)​ ជូន​ពួក​គាត់​ ឲ្យ​បាន​ឆាប់​ បន្ទាប់​ពី​អាជ្ញាធរ​ បាន​សន្យា​អស់​រយៈពេល​ជាង​ ៣​ ឆ្នាំ​មក​ហើយ​។​ កាលពី​ថ្ងៃ​ទី​ ១២​ ខែកញ្ញា​ ប្រជាពលរដ្ឋ​ទាំង​ ៥៩​ គ្រួសារ​ បាន​ប្រមូលផ្តុំ​គ្នា​ ធ្វើការ​តវ៉ា​ ដើម្បី​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ ជួយ​អន្តរាគមន៍​ ចេញ​ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​ដីធ្លី​ ក្រោយ​ពេល​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ចេញ​សេចក្ដី​ប្រកាស​ ឲ្យ​អាជ្ញាធរ​ កាត់​ឆ្វៀល​ដី​នេះ​ ចេញពី​តំបន់​អាជ្ញាធរ​ជាតិ​អប្សរា​កាលពី​ឆ្នាំ​ ២០១៦​ កន្លង​ទៅ​។​ …

សុទ្ធ គឹមសឿន
https://bit.ly/2OjMLrY