ច្បាប់ និងប្រព័ន្ធតុលាការ

​ឃាតករ​សម្លាប់​លោក កែម ឡី ត្រូវ​ជាប់ពន្ធនាគារ​​មួយ​ជីវិត ខណៈ​ការ​ស៊ើបអង្កេត​កំពុង​បន្ត

អតីតទាហានម្នាក់ត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារមួយជីវិតកាលពីម្សិលមិញ ពីបទបាញ់សម្លាប់លោក កែម ឡី ខណៈអ្នករិះគន់រដ្ឋាភិបាលរូបនេះកំពុងអង្គុយអានកាសែតពេលព្រឹកនៅហាងកាហ្វេក្នុងស្តាម៉ាតដែលគាត់ចូលចិត្តទៅកាលពីខែកក្កដា។ ...

អ៊ួច សូនី និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/36948

តុលាការកំពូល​ច្រាន​ចោល​​​​​​​សំណើ​​​​​​សុំ​នៅ​ក្រៅឃុំ​​របស់​មន្ត្រី​​​​​​​​​​​​​​​​​​អាដហុក​

មន្ត្រីជាន់ខ្ពស់បួនរូបនៃសមាគមសិទ្ធិមនុស្សអាដហុកនឹងនៅតែជាប់ពន្ធនាគារដដែល  បន្ទាប់ពីតុលាការកំពូលកាលពីម្សិលមិញ បានតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ដែលសម្រេចបន្តឃុំខ្លួនពួកគាត់ ខណៈរង់ចាំសវនាការនៅឡើយ  ប៉ុន្តែមិនបានប្រាប់ហេតុផលនៃការសម្រេចនេះទេ។ ...

សេក ឧត្តម
http://www.cambodiadailykhmer.com/36826

មន្ត្រី​រាជការ និង​កម្មករ​ត្រូវ​​ចូល​រួម​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍

មន្ត្រី​នៃ​​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក បាន​ឲ្យ​ដឹង​​​ថា ​រាជរដ្ឋាភិបាល​នឹង​ត្រូវ​អនុវត្ត​វិធាន​ផ្ទៃ​ក្នុង​មួយ​ដែល​តម្រូវ​ឲ្យ​មន្ត្រី​រាជការ​និង​កម្មករ​រោងចក្រ​ទាំង​អស់​ត្រូវតែ​ពាក់​មួក​សុវត្ថិភាព​ក្នុង​អំឡុង​ពេល​បើកបរ​ទោចក្រ​យានយន្ត​ក្នុង​គោល​បំណង ...

មុំ គន្ធា
http://bit.ly/2mlIQwU

ព្រះរាជអាជ្ញា​ការពារ​ការ​បដិសេធ​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី​សិទ្ធិមនុស្ស

មន្ត្រីតុលាការកំពូលមួយរូបបានលើកឡើងកាលពីម្សិលមិញអំឡុងពេលបើកសវនាការលើបណ្តឹងសាទុក្ខថា សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញក្នុងការបន្តឃុំឃាំងមន្ត្រីបួននាក់មកពីសមាគមសិទ្ធិមនុស្សអាដហុក ខណៈតុលាការកំពុងស៊ើបអង្កេតលើសំណុំរឿងរបស់ពួកគាត់នោះ គឺជារឿងត្រឹមត្រូវ “ទៅតាមច្បាប់”។ ...

សេក ឧត្តម
http://www.cambodiadailykhmer.com/36759

តុលាការ​គ្រោង​ចុះ​ស៊ើប​ពី​ករណី​វៀតណាម ​ចូល​កាប់ និង​ដឹកឈើ

អ្នក​នាំពាក្យ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី​បាន​ប្រាប់​កាលពី​​ម្សិលមិញ​ថា​លោក យ៉ា ណារិន ប្រធាន​សាលា​ដំបូង​ខេត្ត និង​ជា​ចៅក្រម​ស៊ើបសួរ​ក្នុង​សំណុំ​រឿង​ជនជាតិ​វៀតណាម​ ៧ ​នាក់​ចូល​កាប់​ និង​ដឹក​ជញ្ជូន​ឈើ​ក្នុង​តំបន់​អភិរក្ស​សត្វ​ព្រៃ​កែវសីមា​គ្រោង​នឹង​​ចុះ​ទៅ​ពិនិត្យ​នៅ ...

ឃុត សុភចរិយា
http://bit.ly/2lWvAyk

ប្រធាន​​​ព្រឹទ្ធ​​​សភានឹង​​​ចុះហត្ថលេខា​​​លើ​​​វិសោធកម្ម​​​ថ្មី​​​ ខណៈព្រះមហាក្សត្រ​​​យាង​​​ទៅក្រៅប្រទេស

ដោយព្រះមហាក្សត្រ នរោត្តម សីហមុនី យាងទៅក្រៅប្រទេស លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាមន្ត្រីស្មោះស្ម័គ្រនឹងគណបក្សប្រជាជនកម្ពុជាជាយូរមកហើយគ្រោងចុះហត្ថលេខាលើវិសោធនកម្មច្បាប់ដ៏ចម្រូងចម្រាសស្តីពីគណបក្សនយោបាយ ជាចំណាត់ការចុងក្រោយក្នុងអ្វីដែលមជ្ឈដ្ឋានមួយចំនួនចាត់ទុកថា ជាការវាយប្រហារចុងក្រោយដ៏ធ្ងន់ធ្ងរចំពោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ .. ...

វណ្ណ រើន និង បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/36741

ជួប ​សម្លាប់​ សារភាព​​សម្លាប់​បណ្ឌិត កែម ឡី តែ​បដិសេធ​ថា​ខ្លួន​ជា​កូន​កំព្រារ​គ្មាន​សាច់​ញាតិ​

ឈ្មោះ​ ជួប សម្លាប់ គឺជា​ឈ្មោះ​របស់​ក្មេង​កំព្រារ​ម្នាក់​ដែល​បាន​ប្រើ​ដោយពុំ​បាន​ដឹង​ថា​អ្នក​ណា​ជា​អ្នក​ដាក់​ឲ្យ​រហូត​ដល់​បច្ចុប្បន្ន​ ​ ខណៈ​​ដែល​ លោក អឿត អាង ហៅ ជួប សម្លាប់ បាន​សារភាព​ថា​ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម​ ឡី​​។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2mMRPa6

ផ្ទេរមុខតំណែង​មន្ត្រី​តុលាការ​ខេត្ត​-​រាជ​ធានី​ចំនួន​៨២​រូប

ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រមក្រោម​ព្រះ​រាជា​ធិប​តី​របស់​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថនរោត្តម​ សីហមុនី​ ព្រះម​ហា​ក្សត្រនៃកម្ពុជា ​បាន​សម្រេចសម្រេចបោះឆ្នោតយល់ព្រមស្នើតែងតាំង និងផ្ទេរមុខតំណែងតាម​វេន​មន្ត្រី​តុលាការ​៤​ឆ្នាំ​ ​ចំនួន​៨២​រូប​។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2liBuIZ

ពន្ធនាគារ​ព្រៃ​ស​ ដក​ហូត​វិទ្យុពី​អ្ន​កទោសគ្រប់​ប្រភេទ​មិន​ឲ្យ​ស្តាប់​ព័ត៌មាន​

ឆ្មាំ​ពន្ធនាគារ​នឹង​ចាត់​វិធានការ​ដក​ហូត​វិទ្យុ​ពី​អ្នក​ទោស​គ្រប់​ប្រភេទ មិន​ឲ្យ​ស្តាប់​ព័ត៌មាន ដោយ​ពុំ​បាន​បញ្ជាក់​អំពី​មូល​ហេតុ​ច្បាស់លាស់ ដែល​ត្រូវ​បាន​អ្នក​ជាប់​ទោស​បាន​ដាក់​ជា​សំណួរ​ថាជា​ហេតុផល​នយោបាយ​មិន​ឲ្យ​អ្នក​ទោស​បាន​ដឹង​ព័ត៌មាន​ពិត​នានា​ដែល ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2mqH3Gj

តុលាការ​សម្រេច​ផ្តន្ទា​ទោស​ ទេព វន្នី ដាក់​ពន្ធនាគារ​ រយៈពេល៣០ខែ

ប្រជា​សហគមន៍​ដីធ្លី​យ៉ាង​ហោច​ណាស់៤​នាក់បាន​រង​របួស​ក្នុង​ការ​ប៉ះទង្គិច​ជាមួយ​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​៧មករា នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ម្សិលមិញ ស្រប​ពេល​ដែល​ចៅក្រម​សាលាដំបូង បាន​សម្រេច​ផ្ដន្ទាទោស អ្នកស្រី​ ទេព វន្នី ដាក់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ​កន្លះ និង​ត្រូវ​ពិន័យ​ និង​សង​ជំងឺ​ចិត្ត​ដល់​ដើម​បណ្តឹង ១៤​លាន ...

ប៉ិច សុធារី
http://bit.ly/2lxjvlE

រដ្ឋាភិបាល​ថា ​កុំ​ឲ្យ​អាមេរិក​ជ្រៀតជ្រែក​ចូល​កិច្ចការ​នយោបាយ​ផ្ទៃក្នុង​កម្ពុជា

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​ចំហ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ទៅ​កាន់​ប្រទេស​មួយ​ដែល​ធ្លាប់​បាន​ទម្លាក់​គ្រាប់បែក​មកលើ​កម្ពុជា​កុំ​លូកដៃ​ជ្រៀតជ្រែក​កិច្ចការ​នយោបាយ​ផ្ទៃក្នុង​របស់​រាជរដ្ឋាភិបាល​ដែល​កំពុង​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ ...

ទូច សុខា
http://bit.ly/2m9ZN0M

ចំនួន​អ្នក​ទោស​ក្នុង​គុក​ កើន​ជាង ​២០%

ចំនួន​អ្នកទោស​ក្នុង​ពន្ធនាគារ​បាន​កើនឡើង​ជាង​​ ២០ ​ភាគរយ​កាលពី​ឆ្នាំ​មុន។ នេះ​បើ​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​​របស់​ក្រសួង​មហាផ្ទៃ​ដែល​​ទទួល​ស្គាល់​​ចំនួន​អ្នក​ទោស​​​ចូល​ថ្មី​ច្រើន​នេះ​បណ្តាល​ឲ្យ​មាន​ «​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​» ជាមួយ​នឹង ...

ម៉ិច ដារ៉ា
http://bit.ly/2lHVMiT

នគរបាល​នឹង​ចាត់​​វិធានការ​តឹងរ៉ឹង​ចំពោះ​អ្នក​​លក់​ស៊ីម​កាត​​មិន​យក​អត្តសញ្ញាណប័ណ្ណ

មន្ត្រី​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​មាន​វិធានការ​តឹងរ៉ឹង​ទៅ​ដល់​ជន​ណា​ដែល​លក់​ស៊ីម​កាត​ទូរស័ព្ទ​ទៅ​ដល់​អតិថិជន ដោយ​មិន​យក​អត្តសញ្ញាណប័ណ្ណ ពីព្រោះ​សកម្មភាព​នេះ​នឹង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ទៅដល់​សន្តិសុខ​សង្គម។​ ...

មុំ គន្ធា
http://bit.ly/2lJYO70

មេធាវី​ ជួប សំលាប់ គ្រោង​​ដាក់​ពាក្យ​ពន្យារ​ពេល​ចូល​សវនាការថ្ងៃ១មិនា

មេធាវី​ការពារ​ក្ដី​ឲ្យ​ឈ្មោះ អឿត អាង ហៅ ជួប សំលាប់ ដែល​គណៈមេធាវី​បាន​សម្រេច​ចាត់​តាំង​ឲ្យ​ការពារ​នោះ​គ្រោង​នឹង​ដាក់​ពាក្យ​ពន្យារ​ពេល​ចូលរួម​សវនាការ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១ខែ​មីនាដោយសារ​ថា ពុំ​ទាន់​មាន​សំណុំរឿង​នៅ​ក្នុង​ដៃ​ដើម្បី​ពិនិត្យ​នៅ​ឡើយ​ និង​ពុំ​ទាន់​បាន​ពិភាក្សា ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2lxDvoI

តុលាការ​សម្រេច​រឹបអូស​ទ្រព្យសម្បត្តិ​រោងចក្រ ខណៈ​ថៅកែ​គេច​ខ្លួន

រោងចក្រ​ Top World garment ត្រូវ​បាន​តុលាការ​ចេញ​ដីកា​រឹបអូស​ទ្រព្យសម្បត្តិ​ជា​បណ្តោះអាសន្ន​ក្រោយ​ពី​ថៅកែ​រត់​គេច​មិន​បាន​បើក​ប្រាក់​ឈ្នួល​ដល់​កម្មករ​សម្រាប់​ខែ​ធ្នូ​ឆ្នាំ​ ២០១៦ ​ដែល​រហូត​មក​ទល់​ពេល​នេះ​ពួកគេ​មិន​ទាន់​ទទួល​បាន​នោះ​ទេ​។ ...

សែន ដាវីត
http://bit.ly/2lZ0Ro6

សមាជិក​​​សភា​​​អាមេរិក​​​​​​​​​ឱ្យ​​​ CPP បោះ​​​បង់​​​ចោល​ការ​​ធ្វើ​វិសោធកម្ម​​​

កាលពីថ្ងៃពុធ សមាជិកសភាអាមេរិកមួយរូបបានអំពាវនាវឱ្យគណបក្សប្រជាជនកម្ពុជាបោះបង់ចោលការបោះឆ្នោតធ្វើវិសោធនកម្មច្បាប់ដែលនឹងផ្ដល់អំណាចថ្មីៗមួយចំនួនទៀតដល់រដ្ឋាភិបាលកម្ពុជា ដើម្បីកម្ចាត់គូប្រជែងរបស់ខ្លួន គឺថ្ងៃតែមួយដែលឯកអគ្គរដ្ឋទូតអាមេរិកបានជួបជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដើម្បីពិភាក្សាអំពីច្បាប់នេះ។ ...

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/36564

រដ្ឋមន្ត្រី​ក្រសួង​ការងារ​នឹង​ធ្វើ​វិសោធនកម្ម​មាត្រា​​ច្បាប់​ការងារ​មួយ​ចំនួន​ដើម្បី​ប្រយោជន៍​កម្មករ

រដ្ឋមន្ត្រី​ក្រសួង​ការងារនិង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈកំពុង​តែ​​ពិចារណា​ទៅ​លើ​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​ទៅ​លើ​ច្បាប់​ការងារដោយ​កំណត់​ប្រាក់​ឈ្នួល​កម្មករ​ត្រូវ​បើក​​ក្នុង​រយៈពេល​២​សបា្តហ៍​ម្តងដើម្បី​ជា​ប្រយោជន៍​របស់​កម្មករ-​និយោជិក និង​រក្សា​នូវ​អត្ថប្រយោជន៍​ដល់​ពួក​គាត់ ក្នុង​ករណី​ដែល ...

មុំ គន្ធា
http://bit.ly/2kUKV4k

វិសោធនកម្ម​ច្បាប់​គណ​បក្ស​នយោបាយនឹង​ប្រជុំ​សប្តាហ៍​ក្រោយ

គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភាបាន​សម្រេច​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ​វិសាមញ្ញ ដើម្បី​ពិនិត្យ​លើ​សេចក្តី​ស្នើ​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ នៅ​សបា្តហ៍​ក្រោយ​នេះ បើ​ទោះ​បី​ជា សមាជិក​គណបក្ស​ប្រឆាំង ស្នើ​ជា​ថ្មី​ឲ្យ​ពន្យារ​ពេល​ធ្វើ​វិសោធនកម្ម និង​កែ​សម្រួល​លក្ខខ័ណ្ឌ​ពេល​វេលា សម្រាប់​គណបក្ស​នយោបាយ​នីមួយៗ ជ្រើសរើស​ប្រធាន ...

តាំង វីដា
http://bit.ly/2kMcAlN

សាលា​ឧទ្ធរណ៍​​​តម្កល់​សាលក្រម​ផ្ដន្ទាទោស​​​​សកម្មជន​​មាតាធម្មជាតិ

កាលពីម្សិលមិញ  សាលាឧទ្ធរណ៍បានប្រកាសសាលដីកាតម្កល់សាលក្រមដែលបង្គាប់ឱ្យបង់ប្រាក់ពិន័យចំនួន២៥.០០០ដុល្លារសម្រាប់សកម្មជនបរិស្ថានបីរូបដែលបានភៀសខ្លួនពីប្រទេសកម្ពុជា បន្ទាប់ពីត្រូវសាលាដំបូងផ្ដន្ទាទោសក្រោមបទចោទ “គំរាមកំហែងថានឹងធ្វើឱ្យខូចខាត” សាឡង់បូមខ្សាច់មួយនៅខេត្តកោះកុងកាលពីឆ្នាំ២០១៥។ ទោះជាយ៉ាងណា ពួកគាត់កំពុងពិភាក្សាគ្នាចង់ត្រឡប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីតុលាការបានច្រានចោលបណ្ដឹងសាទុក្ខរបស់ព្រះរាជអាជ្ញាដែលស្នើឱ្យតុលាការផ្តន្ទាទោសដាក់ពន្ធនាគារពួកគេបន្ថែម។ ...

ឃួន ណារិម
http://www.cambodiadailykhmer.com/36545

កម្ពុជា​សុំ​ឲ្យ UN កុំ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​បាន​ស្នើ​ឲ្យ​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​គោរព​អធិបតេយ្យភាព​របស់​កម្ពុជា និង​ចៀសវាង​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ឲ្យ​ស្រប​តាម​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ ខណៈ​ដែល​ក្រសួង​ធ្លាប់​ព្រមាន​បិទ​ការិយាល័យ​នេះ​ម្តង​រួច​មក​ហើយ​កាលពី​ចុង ...

ទូច សុខា
http://bit.ly/2lJfcVx

លោក​​​ គឹម សុខ ប្រាប់​​​រដ្ឋាភិបាល​​​ឲ្យ​​​បញ្ចេញ​​​វីដេអូ​​​ស្តី​​​ពីការ​​​ធ្វើ​​​ឃាត​​​លោកបណ្ឌិត​​​ កែម ឡី

ដោយ​មិន​ខ្វល់​នឹង​បណ្តឹងទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០០.០០០​ដុល្លារ​ដែល​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ដាក់​ប្តឹង​នោះ​លោក​ គឹ​ម​ សុខ​ អ្នក​ធ្វើ​អត្ថាធិប្បាយ​នយោបាយ​បាន​វិល​ត្រឡប់​មក​ផ្តល់​បទ​សម្ភាសន៍​តាម​វិទ្យុ​វិញ​កាលពី​ម្សិលមិញ​ ដើម្បី​លើក​ឡើង​ថា​ រដ្ឋាភិបាល ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/36536

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្ដឹង​អ្នក​វិភាគ​​​​​​​នយោបាយ​​​ទារ​សំណង​ជំងឺ​ចិត្ត​កន្លះ​លាន​ដុល្លារ​

មិនយូរ​ទេ​ ​ទ្រព្យសម្បត្តិ​របស់​លោក​ គឹ​ម​ សុខ​ ​អ្នក​អត្ថាធិប្បាយ​នយោបាយ​ដែល​មាន​ដូច​ជា​ ទូរស័ព្ទ​ iPhone​ ពីរ​គ្រឿង​ iPad​ មួយ​គ្រឿង​ និង​លុយ​សន្សំ​ក្នុង​គណនី​ធនាគារ​ចំនួន​២០០​ដុល្លារ​ ​អាច​នឹង​ក្លាយជា​ទ្រព្យសម្បត្តិ​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បន្ទាប់​ពី ...

គុច ណារ៉េន និង ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/36505

មន្ត្រី​សិទ្ធិ​មនុស្ស​ស្នើ​ឱ្យ​រក​អ្នក​ប្រើ​ហិង្សា​មក​ផ្តន្ទាទោស

លោក អំ សំអាតប្រធាន​ផ្នែក​ឃ្លាំ​មើល​ និង​ការពារ​សិទ្ធិមនុស្ស នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ និង លោក ច័ន្ទ ពុទ្ធិស័ក្ដ តំណាង​សហគមន៍​បឹងកក់ ស្នើ​ឲ្យ​តុលាការ​ស្វែង​រក​ជន​ល្មើស​ដែល​បាន​វាយ​ពួក​គាត់​ឲ្យ​រង​របួស​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ដោយ​មិន​ទាមទារ​សំណង់​ជា​លុយ។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2lsXX7N

មន្ត្រី​នគរបាល​ដែល​ដាក់​ប៉ុស្តិ៍​អាណាធិបតេយ្យ​នឹង​ត្រូវ​ចាប់​ខ្លួន

អគ្គស្នងការ​នគរបាល​ជាតិបាន​ប្រកាស​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់ក្នុង​ការ​ចាប់​បញ្ជូន​មន្ត្រី​នគរបាល​ទៅ​តុលាការ​ផ្ដន្ទាទោស ចំពោះ​ការ​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​អាណាធិបតេយ្យ (ឬ​ហៅ​ថា ​កុងត្រូល​ជជុះ) ឬ​ឆ្លៀត​យក​តួនាទី​របស់​ខ្លួន ទាមទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់។ ...

តាំង វីដា
http://bit.ly/2kUZhCp

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

5EgW5
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!