កម្ពុជា​សុំ​ឲ្យ UN កុំ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​បាន​ស្នើ​ឲ្យ​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​គោរព​អធិបតេយ្យភាព​របស់​កម្ពុជា និង​ចៀសវាង​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ឲ្យ​ស្រប​តាម​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ ខណៈ​ដែល​ក្រសួង​ធ្លាប់​ព្រមាន​បិទ​ការិយាល័យ​នេះ​ម្តង​រួច​មក​ហើយ​កាលពី​ចុង​ឆ្នាំ ២០១៦។ ...

ជា​ការ​ឆ្លើយតប​តំណាង​ការិយាល័យ​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា លោក ស្រី Wan-Hea Lee បាន​បញ្ជាក់​ថា​លោកស្រី​អនុវត្ត​ការងារ​យ៉ាង​ត្រឹមត្រូវ​ក្នុង​ក្របខ័ណ្ឌ​សិទ្ធិ​មនុស្ស​តែ​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ជុំ សុន្ទរី។...

ទូច សុខា
http://bit.ly/2lJfcVx