ច្បាប់ និងប្រព័ន្ធតុលាការ

កម្មករ​​ដែល​​ថៅកែ​រត់​ចោល​សុំ​ឲ្យ​តុលាការ​ជួយ​ដោះស្រាយ

កម្មករ-​កម្មការិនី​ប្រមាណ ១០០​នាក់ មក​ពី​រោងចក្រ​ជុងហ្វៃ នីតវៀរ ដែល​ត្រូវ​បាន​ថៅកែ​រត់​ចោល​ដោយ​មិន​បាន​ផ្តល់​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ដល់​ពួក​គេ​តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០១៦​ មក បាន​មក​ប្រមូល​ផ្តុំ​គ្នា​ស្នើសុំ​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ អនុគ្រោះ​ពន្ធ​លើ​បណ្តឹង​អង្គ​សេចក្តី​របស់ ...

មុំ គន្ធា
http://bit.ly/2kBtmEZ

នគរបាល​ជាតិចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​ភ្នាក់ងារ​ NCA​ របស់​ចក្រភព​អង់គ្លេស​ 

​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​មួយ​ជាមួយនឹង​ទីភ្នាក់ងារជាតិ​ប្រឆាំង​ឧក្រិដ្ឋកម្ម​​របស់​ចក្រភព​អង់គ្លេស​ ដើម្បី​បង្ក្រាប​បទឧក្រិដ្ឋ​នានា​រួម​មានការ​ជួញដូរ​កុមារ​ និង​ផ្លូវភេទ​។​ ​ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/35082/police-sign-cooperation-deal-with-uk---s-nca/

សៀវភៅរាជកិច្ចនឹងចេញផ្សាយនៅលើបណ្តាញ

មន្ត្រី​ម្នាក់​បានឱ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​ នៅ​ក្នុងឆ្នាំនេះ​ រដ្ឋាភិបាល​នឹង​ឈប់​បោះ​ពុ​ម្ភ​សៀវភៅ​រាជកិច្ច​លក់​ដល់​សាធារណៈជន​ទៀត​ហើយ​ ចំណែក​ឯកសារ​បោះ​ពុ​ម្ភ​ថ្មី​នឹង​ចាប់ផ្តើម​ចេញផ្សាយ​តាម​អន​ឡាញ​វិញ​។​ ​ ...

ម៉ិច ដារ៉ា និង Shaun Turton
http://www.phnompenhpost.com/national/royal-gazette-move-online

​ចូលឆ្នាំ​ចិន​ពីរ​ថ្ងៃ ​មនុស្ស​ជាង ២០​នាក់​ស្លាប់ និង​៦០​នាក់​រង​របួស​

មនុស្ស​ជាង​២០​នាក់​បាន​ស្លាប់និង៦០​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់-​ស្រាល​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​សែន​ចូល​បុណ្យ​ចូល​ឆ្នាំ​ចិន​រយៈពេល​២​ថ្ងៃ​កន្លង​មក​នេះបើ​ទោះ​បី​ជា​មន្ត្រី​នគរបាល​ចរាចរណ៍ បាន​អំពាវនាវ​ឲ្យ​ប្រុងប្រយ័ត្ន​យ៉ាង​ណា​ក៏​ដោយ។យោង​តាម​របាយការណ៍ ...

មុំ គន្ធា
http://bit.ly/2k7wfNn

អ.ស.ប. ​​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​

អ្នក​ជំនាញ​ការ​របស់​អង្គការ​សហ​ប្រជាជាតិចំនួន​ពីរ​រូបបាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដោះលែង​ជា​បន្ទាន់​ដល់​មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី គ.ជ.ប. ដែល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី​ក្នុង​សំណុំរឿង​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ដោយ​ចាត់​ទុក​ថា ​ជា​រឿង​នយោបាយ។យោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ដែល​ចេញ​ពី ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2k7YrBX

អភិបាល​ក្រុង​ ​ទទួល​ស្គាល់​​ គោល​នយោបាយ ភូមិ-​សង្កាត់​មាន​សុវត្ថិភាព​ នៅ​មាន​កម្រិត​

អភិបាល​សាលា​រាជធានី​ភ្នំពេញ​ហាក់​មាន​ការ​ទទួល​ស្គាល់​ថាការ​អនុវត្ត​គោល​នយោបាយភូមិ-​សង្កាត់មាន​សុវត្ថិភាព​មិន​ទាន់​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​នៅ​ឡើយដែល​ទាមទារ​ឲ្យ​រដ្ឋបាល​សាលាក្រុង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​សន្តិសុខ សណ្ដាប់ធ្នាប់​នេះ​បន្ត​នៅ​ក្នុង​ឆ្នាំ​២០១៧ ​នេះ ខណៈ​ដែល​បទ ...

មុំ គន្ធា
http://bit.ly/2kuWAEa

លោក ឱម យិុនទៀង​​​ និយាយ​​​ពីភាព​​​ប្រទាក់​​​ក្រឡា​​​នៃ​​​អំពើ​​​ពុក​​​រលួយ

លោក ឱម យិុនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងកាលពីម្សិលមិញក្នុងពិធីស្បថចូលកាន់តំណែងរបស់ប្រធានគណៈមេធាវីថ្មីថា ប្រព័ន្ធតុលាការនៅកម្ពុជាមានបញ្ហាដោយសារកើតមានអំពើពុករលួួយច្រំដែល ដោយអង្គចៅក្រមទាំងពីរភាគីបានចោទប្រកាន់គ្នាថា បានប្រព្រឹត្តអំពើស៊ីសំណូកសូកប៉ាន់។ ...

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/36259

ការរំលោភ​​​ដែល​​​រាយការណ៍​​​មាន​​​តែ​​​២៣ករណី​​​ ខណៈ​​​បទ​​​ល្មើស​​​កើនឡើង​​​ក្នុង​​​រាជធានី​​​

នគរបាលបានបូកសរុបថាមានករណីរំលោភតែ២៣ករណីប៉ុណ្ណោះនៅក្នុងរាជធានីភ្នំពេញកាលពីឆ្នាំមុន បើទោះជាមានការកើនឡើងជារួម២០ភាគរយនៅក្នុងករណីបទល្មើសក៏ដោយ បណ្តាលឱ្យអ្នកជំនាញព្រមានថា ទិន្នន័យដែលបានបង្ហោះនៅក្នុងគេហទំព័រនគរបាលជាតិផ្តល់ទិដ្ឋភាពតែមួយផ្នែកប៉ុណ្ណោះក្នុងចំណោមបទល្មើសដែលកើតឡើងក្នុងរាជធានី។ ...

ប៊ុត គឹមសាយ និង Ben Paviour
http://www.cambodiadailykhmer.com/36247

សេចក្តី​ព្រាងច្បាប់​ការពារ​អ្នក​ប្រើប្រាស់ គ្រោង​ឆ្លង​គណៈរដ្ឋមន្ត្រី​ពេល​ខាង​មុខ​

ក្រសួង​ពាណិជ្ជកម្ម​ បាន​បញ្ចប់​ការងារ​តាក់​តែង​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ការ​ការពារ​អ្នក​ប្រើប្រាស់ និង​គ្រោង​ដាក់​ឆ្លង​នៅ​​គណៈរដ្ឋមន្ត្រី​នាពេល​ខាង​មុខ។ សេចក្តី​ព្រាងច្បាប់​នេះ រំពឹង​ថា ​​នឹង​ត្រូវ​អនុម័ត​ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​ឆ្នាំ​២០១៧​ នេះ។​ ...

ជា វណ្ណៈ
http://bit.ly/2jpwC5o

អ្នក​បើកបរ​ក្នុង​ពេល​​ស្រវឹង​ជិត ​៦០០​នាក់​បញ្ជូន​ខ្លួន​ទៅ​តុលាការ

ក្នុង​រយៈពេល​មួយ​ឆ្នាំ​នៃ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មីគិត​ចាប់​តាំង​ពី​ខែ​មករាអ្នក​បើកបរ​យានយន្ត​ប្រមាណ​ ​៦០០​នាក់ ត្រូវ​បាន​ប៉ូលិស​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការពាក់ព័ន្ធ​នឹង​បទ​ល្មើស​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង លើស​ពី​ការ​កំណត់​របស់​ច្បាប់ ខណៈ​អ្នក​ជាប់​បទ ...

វ៉ែន រដ្ឋាវង្ស
http://bit.ly/2hIDNIr

រដ្ឋសភា នឹង​បើក​កិច្ច​ប្រជុំ​​ពេញ​អង្គ​ពិភាក្សា​អនុម័ត​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​

រដ្ឋសភានឹង​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី​៧នៅ​ដើម​សបា្តហ៍​ក្រោយ ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​សេចក្តី​ព្រាងច្បាប់ស្ដីពី​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោកតាម​ការ​ស្នើ​របស់​រាជ​រដ្ឋាភិបាលដើម្បី​ជំរុញ​ឲ្យ​ការ​អនុវត្ត​ច្បាប់​នេះកាន់​តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា។​​អ្នកនាំពាក្យ ...

ប៉ិច សុធារី
http://bit.ly/2i0M61v

អ្នក​បើកបរ​រថយន្ត​ដឹក​កម្មករ​​មិន​មាន​ប័ណ្ណ​បើកបរ​នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​បើកបរ​ចាប់​ពី​ឆ្នាំ​២០១៧

អ្នក​បើកបរ​រថយន្ត​ដឹក​កម្មករ​ដែល​មិន​មាន​ប័ណ្ណ​បើកបរ​នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​បន្ត​ការងារ​នេះ​ទៀត​ទេ ចាប់​ពី​ឆ្នាំ​២០១៧ ​នេះ​តទៅ​ដើម្បី​ចៀសវាង និង​កាត់​បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ដល់​កម្មករ​និយោជិក​ពេល​ធ្វើ​ដំណើរ​ទៅ និង​ត្រលប់​ពី​ធ្វើការ ដែល​វិធាន​ការ​នេះ ...

មុំ គន្ធា
http://bit.ly/2j37p3E

មន្ត្រី​៖ ច្បាប់​​សហជីព​​មិន​មែន​ដើម្បី​កៀប​សង្កត់​​កម្មករ ​ឬ​ក្រុម​ណា​មួយ​ឡើយ

មន្ត្រី​រដ្ឋាភិបាលបាន​លើក​ឡើង​ជា​ថ្មី​ម្តង​ទៀត​ថាច្បាប់​ស្ដីពី​សហជីព​ដែល​ត្រូវ​បាន​អនុម័ត​កាល​ពី​ខែ​ឧសភា ​កន្លង​មក​នេះគឺ​មិន​មែន​ដើម្បី​កៀបសង្កត់​ទៅ​លើ​ក្រុមឬ​ជន​ណា​ឡើយប៉ុន្តែ​វា​បង្កើត​ឡើង​ដើម្បី​ធ្វើ​ឲ្យ​ស្ថាប័ន​នៃ​អង្គការ​វិជ្ជាជីវៈមាន​សុខដុមនីយកម្ម​ជាមួយ​គ្នា។ ...

មុំ គន្ធា
http://bit.ly/2gVVH5m

រដ្ឋាភិបាល​សម្រេច​រៀបចំ​ច្បាប់​ស្តីពីការ​ពពោះ ជំនួស​ បន្ទាប់ពីមាន​បទល្មើស​កើត​ឡើង​

លោកខៀវកាញារីទ្ធ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មន្ត្រី​ព័ត៌មាន កាល​ពី​ម្សិលមិញ បាន​ឲ្យ​ដឹង​តាមរយៈ​ Facebook ថា រាជរដ្ឋាភិបាល បាន​ឯកភាព​ឲ្យ​ក្រសួង​កិច្ចការ​នារី ព្រាង​ច្បាប់​ស្ដីពី ការ​ពពោះ​ជំនួស។ ចំពោះ​រឿង​នេះ លោកស្រី ខេង សំវ៉ាដា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​កិច្ចការ​នារី បាន​បញ្ជាក់​ប្រាប់​ខ្មែរ​ថាមស៍ ពី​ម្សិលមិញ​ថា ក្រសួង​កិច្ចការ​នារី នឹង​សហការ​ជាមួយ​ក្រសួង​យុត្តិធម៌និង​ក្រសួង​មហាផ្ទៃដើម្បី​ពិនិត្យ​តាក់តែង ...

តាំង វីដា
http://bit.ly/2gJs4qZ

ក្រុម​សហជីពស្នើដល់​ក្រសួងការងារ​កែប្រែខ្លឹមសារខ្លះ​នៃ​សេចក្តី​ព្រាងច្បាប់

ក្រុម​សហជីព​មក​ពី​គ្រប់​និន្នាការ​ប្រមាណ​ជាង​៤០ស្នើ​ដល់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កែប្រែ​ខ្លឹមសារ​ប្រមាណ ១០​ចំណុច នៅ​ក្នុង​មាត្រា​មួយ​ចំនួន​នៃ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា ខណៈ​ដែល​ពួក​គេ​អះអាង​ថា វិសាលភាព​សេចក្តី​ព្រាងច្បាប់​នេះ មិន​បាន​គ្របដណ្ដប់​ទៅ​លើ​គ្រប់​វិស័យ និង​មាន ...

ប៉ិច សុធារី
http://bit.ly/2gFDKLo

លោក​ ហ៊ុន សែន ​បញ្ជាក់​អំពី​ការ​ផ្ទេរ​ខ្នាត​ផែនទី​មិន​ផ្ទុយ​រដ្ឋធម្មនុញ្ញ

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​បញ្ជាក់​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​អ្នក​នយោបាយ​អំពី​ការ​ផ្ទេរ​ផែនទី​ ឬ​ចម្លង​ផែនទី​ពង្រីក​ផែនទី​ពី​ខ្នាត ១/១០០០០០ មក​ផែនទី​ខ្នាត ១/៥០០០០ ដែល​ជា​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​វៀតណាម​គឺ​មិន​ប៉ះពាល់​ដល់​រដ្ឋធម្មនុញ្ញ​ទេ។ ...

វង្ស សុខេង
http://bit.ly/2gOp8rI

សាលាឧទ្ធរណ៍ សម្រេច​បន្ត​ឃុំ​ខ្លួន​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ ទេព វន្នី​

កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​នេះ​សាលា​ឧទ្ធរណ៍បាន​សម្រេច​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​របស់​សកម្ម​ជន​ដីធ្លី​សហគមន៍​បឹងកក់ គឺ​អ្នកស្រី ទេព វន្នី ក្នុង​បណ្តឹង​ចោទ​ប្រកាន់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប៉ះទង្គិច​ដោយ​ហិង្សា នៅ​ក្បែរ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កើត​ឡើង​កាល​ពី​ឆ្នាំ ...

តាំង វីដា
http://bit.ly/2eMWRnq

អង្គការសហប្រជាជាតិ​គាំទ្រ​ ការិយាល័យ​ឧត្តមស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ នៅ​ក្នុង​ជម្លោះ​

អង្គការសហប្រជាជាតិ​ កំពុង​តែ​គាំទ្រ​លោកស្រី​ Wan-Hea​ Lee​ តំណាង​ប្រចាំ​ប្រទេស​ នៃ​ការិយាល័យ​ឧត្តមស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ បន្ទាប់​ពី​មាន​​លិខិត​មួយ​ចុះហត្ថលេខា​ដោយ​ លោក​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ ដែល​ចោទប្រកាន់​លោកស្រី​ ពី​ការ​មិន​គោរព​អធិបតេយ្យ​ប្រទេស​កម្ពុជា​។​​ ...

ជែក ដេវី
http://www.phnompenhpost.com/national/un-backs-local-ohchr-office-dispute

តុលាការ​ផ្តន្ទាទោស​លោក ហុង ​​​សុខ​​​ហួរ ​​​ឱ្យ​ជាប់ពន្ធនាគារ​​​​៧​​​ឆ្នាំ​​​ ពី​​​បទ​​បង្ហោះ​សារ​តាម​ទំព័រ​ហ្វេស​​​ប៊ុក

លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំកាលពីម្សិលមិញ ពីបទក្លែងឯកសារ និងញុះញង់បន្ទាប់ពីបង្ហាញសន្ធិសញ្ញាព្រំដែនតាមទំព័រហ្វេសប៊ុក ដែលគណបក្សសង្គ្រោះជាតិលើកឡើងថា មានលក្ខណៈខុសឆ្គងដែលអាចបណ្តាលមកពីការបកប្រែ។ ...

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/35226

ក្រសួង​ការបរទេស ថា ​មន្ត្រី UN កំពុង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា​

លោក ប្រាក់ សុខុនរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ថ្លែង​ថា ​ការ​អធិប្បាយ​របស់​តំណាង​ការិយាល័យ UN ប្រចាំ​កម្ពុជា លោកស្រី Wan-Hea Lee ពាក់ព័ន្ធ​នឹង​ចំណាត់​ការ​របស់​រដ្ឋាភិបាល ហាម​ឃាត់​លោក សម រង្សុី មេដឹកនាំ​បក្ស​ប្រឆាំង​មិន​ឲ្យ​វិល​ចូល​ប្រទេស​វិញ​នោះ គឺ​បាន​រំលោភ​អធិបតេយ្យភាព និង​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។​ ...

តាំង វីដា
http://bit.ly/2fWxW0P

ឃុំ​ខ្លួន​ប្រធាន​មន្ទីរ​រ៉ែ និង​កូនចៅ​ពី​រឿង​លួច​លក់​ដី​របស់​រដ្ឋ

​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ព្រះវិហារ​រួម​នឹង​កូនចៅ​ម្នាក់​ជា​ប្រធាន​ការិយាល័យ​គណនេយ្យ​កាលពី​ម្សិលមិញ​ត្រូវ​បាន​សាលា​ដំបូង​​រាជធានី​ភ្នំពេញ​​សម្រេច​ឃុំ​ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​លួចលក់​ដី​មន្ទីរ​តម្លៃ​ប្រមាណ​ជា ៧ ម៉ឺន​ដុល្លារ​បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បញ្ជូន​ទៅ ...

ម៉ិច ដារ៉ា និង ផាក់ ស៊ាងលី
http://bit.ly/2fnf4ns

ការពពោះ​ជំនួស​ផ្អាក​បណ្តោះអាសន្ន​ ខណៈរដ្ឋាភិបាល​ព្រាង​ច្បាប់

មន្ត្រីម្នាក់បាននិយាយកាលពីម្សិលមិញថា បម្រាមលើការមានផ្ទៃពោះដោយការពពោះជំនួសដែលត្រូវបានប្រកាសដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលកាលពីថ្ងៃច័ន្ទ នឹងនៅតែអនុវត្តដដែល រហូតដល់រដ្ឋាភិបាលធ្វើសេចក្តីព្រាងច្បាប់ការពារស្ត្រីខ្មែរដែលផ្តល់កំណើតដល់កូនរបស់ឪពុកម្តាយផ្សេងរួច។ ...

សេក ឧត្តម
http://www.cambodiadailykhmer.com/35175

អត្រា​អ្នក​ជាប់​​ឃុំ​ក្នុង​​ពន្ធនាគារ​បាន​កើនឡើង​ទ្វេដង

អត្រា​ដាក់​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​បាន​កើនឡើង​ទ្វេ​ដង​នៅក្នុង​រយៈកាល​​ ១០ ​ឆ្នាំ​ចុង​ក្រោយ​​នេះ​។ ​នេះ​បើ​តាម​ស្ថិតិ​ដែល​​ចេញ​ដោយ​​​អគ្គនាយកដ្ឋាន​​ពន្ធនាគារ​។ លោក នុត សាវនា អ្នក​នាំ​ពាក្យ​​នៃ​នាយកដ្ឋាន​ពន្ធនាគារ​បាន​ថ្លែង​ ...

Jack Davies
http://bit.ly/2e7pyet

ICRC នឹងធ្វើការត្រួតពិនិត្យការរំលោភបំពានពលករចំណាកស្រុក

គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ​ (ICRC)​ បាន​ស្នើ​ទៅ​សុំ​ធ្វើការ​ស៊ើបអង្កេត​ករណី​នៃ​ការ​មិន​យកចិត្តទុកដាក់​លើ​កម្មករ​ចំណាកស្រុក​កម្ពុជា​ ដែល​ត្រូវ​បាន​ជាប់​ឃុំឃាំង​នៅ​ក្នុង​ពន្ធនាគារ​បរទេស​ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រសួងការបរទេស​ក្នុង​ស​ប្តា​ហ៍​នេះ​។​ ​  ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/31625/icrc-to-check-migrant-abuse/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

28Um9
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!