បរិស្ថាន និងធនធានធម្មជាតិ

ក្រសួង​ឱ្យ​ WCS ​ពន្លឿន​នីតិវិធី​លើ​ការអភិរក្ស​សត្វ​ខ្សឹប​ ដើម្បី​ជំរុញ​ដំណាំ​ស្រូវ

ក្រសួង​ធនធានទឹក​​ និង​ឧតុនិយម​បាន​ជំរុញ​អង្គការ​ WCS ​ឱ្យ​ពន្លឿន​ការបំពេញ​នីតិវិធី​ហិរញ្ញវត្ថុ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​ត្រូវផុត​​កំណត់​ត្រឹម​ថ្ងៃទី​ ១៥ ខែធ្នូ​ នេះ ​សម្រាប់​អនុវត្ត​គម្រោង​អភិរក្ស​សត្វ​ខ្សឹប និង​ជំរុញ​ផលិតកម្ម​ស្រូវ​​ក្នុង​តំបន់​ប្រព័ន្ធធារាសាស្ត្រ​ស្ទឹង​ជីនិត​ក្នុង​ខេត្តកំពង់ធំ បន្ទាប់ពី​​អង្គការ ...

នៅ ស៊ីវុត្ថា
https://bit.ly/2Wep1ee

នាយករដ្ឋមន្ត្រី​ថា កម្ពុជា​រួមចំណែក​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​សកល​តិចតួច ប៉ុន្តែ​នៅតែ​ប្តេជ្ញា​ចូលរួម​ដោះស្រាយ

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែងថា កម្ពុជា​រួមចំណែក​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​សកល​តិចតួច ប៉ុន្ដែ​កម្ពុជា​នៅតែ​ប្តេជ្ញាចិត្ត​ខ្ពស់​អាស្រ័យ​តាម​ធនធាន និង​សមត្ថភាព​ចូលរួម​ដោះស្រាយ​បញ្ហា​។ លោក​ក៏​អំពាវនាវ​ឱ្យ​ប្រទេស​ទាំងអស់​ត្រូវតែ​រួមដៃគ្នា អនុវត្ត​កាតព្វកិច្ច​របស់ខ្លួន​ដូចដែល​មានចែង​ក្នុង​ផែនការ​យុទ្ធសាស្ត្រ យន្តការ និង​កិច្ចព្រមព្រៀង​កន្លងមក​។ ...

សុទ្ធ គឹមសឿន
https://bit.ly/3gNDmb5

១១​ ខែ​ សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រៃឈើ​ ៣​ ៣១២​ ករណី​ និង​ឃាត់ខ្លួន​ជនល្មើស​ ២២៨​ នាក់​

គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​បង្ក្រាប​បទល្មើស​ព្រៃឈើ​សរុប​ចំនួន​ ៣​៣១២​ ករណី​ និង​ឃាត់ខ្លួន​ជនល្មើស​បាន​ចំនួន​ ២២៨​ នាក់​ក្នុង​រយៈពេល​ ១១​ ខែ​ ចាប់ពី​ខែធ្នូ​ ឆ្នាំ​ ២០១៩​ ដល់​ខែវិច្ឆិកា​ ឆ្នាំ​ ២០២០​ ខណៈ​លោក​ សៅ​ សុខា​ ប្រធាន ...

សុទ្ធ គឹមសឿន
https://bit.ly/2W3fzKH

​តុលាការ​គ្រោង​ប្រកាស​សាលក្រម​ ៣​ ក្នុង​ខែធ្នូ​លើ​សំណុំរឿង​រំលោភ​ដែនជម្រកសត្វព្រៃ​

សាលាដំបូង​ខេត្តព្រះវិហារ​គ្រោង​ប្រកាស​សាលក្រម​លើ​សំណុំរឿង​ចំនួន​ ៣​ ក្នុង​ចំណោម​ ៤​ ករណី​ផ្សេងៗ​គ្នា​ក្នុង​ខែធ្នូ​ពាក់ព័ន្ធ​ការ​រំលោភ​ទន្ទ្រាន​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព​ ភ្នំ​ត្នោត​-​ភ្នំ​ពក​ ស្ថិត​នៅ​ស្រុក​ត្បែងមានជ័យ​ ស្រុក​ជាំ​ក្សាន្ត​ ខេត្តព្រះវិហារ​កាលពី​អំឡុង​ឆ្នាំ​ ២០១៩​ ខណៈ​ជនសង្ស័យ​ចំនួន ...

សុទ្ធ គឹមសឿន
https://bit.ly/3m6vSkz

មន្ត្រី៖ បច្ចុប្បន្ន​បទល្មើស​ព្រៃឈើ​ជា​ទ្រង់ទ្រាយ​ធំ​គ្មាន​កើតឡើង​ទៀត​ទេ

គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ អះអាង​ថា បទល្មើស​ព្រៃឈើ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ គ្មាន​កើតឡើង​ទៀត​ទេ​។ ប៉ុន្ដែ​សកម្មជន​ព្រៃឈើ​អះអាង​ផ្ទុយ​ពីនេះ​ថា សកម្មភាព​កាប់​ឈើ​នៅតែ​កំពុង​កើត​មាន​ឡើង ដោយសារ​ពលរដ្ឋ​គ្មាន​ការងារ​ធ្វើ​។ ...

នៅ ស៊ីវុត្ថា
https://bit.ly/2VZxEJD

​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ចូលរួម​ «​កិច្ចប្រជុំ​កំពូល​ស្តី​ពី​ការ​ប្តេជ្ញា​ចិត្ត​ពាក់ព័ន្ធ​នឹង​អាកាសធាតុ​»​ នៅ​ចុង​ស​ប្តា​ហ៍​នេះ​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នឹង​ចូលរួម​នៅ​ក្នុង​ «​កិច្ចប្រជុំ​កំពូល​ស្តី​ពី​ការ​ប្តេជ្ញា​ចិត្ត​ពាក់ព័ន្ធ​នឹង​អាកាសធាតុ​»​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០២០​ តាម​ការ​អញ្ជើញ​របស់​មេដឹកនាំ​ពិភពលោក​។​ ...

ហេង បញ្ញា
https://www.khmertimeskh.com/50791568/cambodian-pm-to-participate-in-the-leader-level-virtual-climate-ambition-summit-this-weekend/

មន្ត្រី​បារម្ភ​ពី​ការ​គំរាមកំហែង​ជីវិត​សត្វព្រៃ​ តាម​រយៈ​ការ​ដាក់​ថ្នាំ​បំពុល​

​មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​ និង​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​បាន​សម្តែង​ការ​ព្រួយបារម្ភ​ពី​ការ​គំរាមកំហែង​ដល់​អាយុជីវិត​សត្វព្រៃ​ តាម​រយៈ​ការ​ដាក់​ថ្នាំ​បំពុល​នៅ​តាម​វាលស្រែ​ បឹងបួ​ និង​ត្រពាំង​នានា​ ទី​ដែល​សត្វព្រៃ​ត្រូវ​ទៅ​រក​ចំណី​ ខណៈ​ដែល​ការ​ប្រើ​ថ្នាំ​បំពុល ...

សុទ្ធ គឹមសឿន
https://bit.ly/36SmYCM

​អាជ្ញាធរ​ស្រុក​ឯក​ភ្នំ​កំពុង​ស្ដារ​បឹង​បុរាណ​ ដើម្បី​បង្កើត​សេវា​ទេសចរណ៍​ដល់​ពលរដ្ឋ​

​អាជ្ញាធរ​ស្រុក​ឯក​ភ្នំ​បាន​ចាប់ផ្ដើម​អនុញ្ញាត​ឱ្យ​ស្តារ​ឡើង​វិញ​នូវ​បឹង​តា​គម​ ដែល​ជា​បឹង​បុរាណ​មួយ​មាន​ទំហំ​ប្រមាណ​ ១០​ ហិ​កតា​ស្ថិត​នៅ​ក្នុងភូមិ​តា​គម​ ឃុំ​ពាម​ឯក​ ស្រុក​ឯក​ភ្នំ​នៃ​ខេត្តបាត់ដំបង​ ដើម្បី​រៀបចំ​ជា​រមណីយដ្ឋាន​ និង ...

នៅ ស៊ីវុត្ថា
https://bit.ly/3ol6JUP

​សកម្មជន​ការពារ​ព្រៃ​ឡង់​ព្រួយបារម្ភ​អំពី​ការ​កាប់​ឈើ​ខុសច្បាប់​ចំ​ពេល​មាន​ជំងឺ​កូ​វី​ដ​-១៩

​សកម្មជន​ការពារ​ព្រៃឈើ​នៅ​ខេត្តកំពង់ធំ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​កើនឡើង​នៃ​ការ​កាប់​ឈើ​ខុសច្បាប់​នៅ​ក្នុង​ព្រៃ​ឡង់​ ខណៈ​ដែល​អាជ្ញាធរ​កំពុង​យកចិត្តទុកដាក់​ជា​មុន​ចំពោះ​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩​ ថ្មីៗ​នេះ​។​ ...

ទិត្យ គង់នូវ
https://www.khmertimeskh.com/50789283/prey-lang-forest-activists-concern-over-illegal-logging-amid-c-19/

ជប៉ុន​ផ្ដល់​ជំនួយ​ $៣ ​លាន​ ដើម្បី​​ទប់ស្កាត់​សំណល់​ប្លាស្ទិក​សមុទ្រ

​រដ្ឋាភិបាល​ជប៉ុន​សម្រេច​ផ្តល់​ជំនួយ​ឥតសំណង​ក្នុង​ទឹកប្រាក់​ចំនួន​ ៣ ​លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​ទប់ស្កាត់​បញ្ហា​សំណល់​ប្លាស្ទិក​សមុទ្រ​​នៅ​កម្ពុជា​ដើម្បី​លើកកម្ពស់ និង​គាំទ្រ​ដល់​វដ្ដ​នៃ​ការផលិត គ្រប់គ្រង ប្រើប្រាស់ និង​បោះចោល​ប្លាស្ទិក​នៅ​កម្ពុជា​ប្រកប​ដោយ​ប្រសិទ្ធភាព​។ តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រោយ​ពិធី​ចុះហត្ថលេខា​រវាង ...

នៅ ស៊ីវុត្ថា
https://bit.ly/33n09VH

ផ្សោត​ទន្លេមេគង្គ​ជា​រតនៈសម្បត្តិ​ជាតិ​របស់​កម្ពុជា​

​ផ្សោត​ក្បាលត្រឡោក​ ឬ​ ផ្សោត​មេគង្គ​ឬ​ផ្សោត​អ៊ី​រ៉ា​វ៉ា​ឌី​ គឺជា​រតនៈសម្បត្តិ​ជាតិ​របស់​ប្រទេស​កម្ពុជា​ដែល​ទាមទារ​ឱ្យ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​អភិរក្ស​។​ ...

បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50784927/mekong-dolphin-a-national-treasure-of-cambodia/

ថ្នាក់​ខេត្ត​ប្រាប់​ឱ្យ​ឃុំ​ចំនួន​ ៥ នៃ​ស្រុក​វាលវែង​ចេញ​លិខិត​មោឃភាព​លើ​លិខិត​កាន់កាប់​ដីធ្លី ក្នុង​តំបន់​ការពារ​ធម្មជាតិ

រដ្ឋបាលខេត្ត​ពោធិ៍សាត់​ប្រាប់​ឱ្យ​ឃុំ​ចំនួន​ ៥ នៃ​ស្រុក​វាលវែង ចេញ​លិខិត​បដិសេធ និង​មោឃភាព​លើ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដីធ្លី លិខិត​ស្នើសុំ​កាន់កាប់​អចលនទ្រព្យ​មិនទាន់​ចុះបញ្ជី​ និង​លិខិត​បញ្ជាក់​កម្មសិទ្ធិ​ដី​ផ្សេងៗ​ទាំងអស់​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុស​ដែល​ធ្លាប់​បាន​ចុះហត្ថលេខា​នាពេល​កន្លង​មក​នេះ ...

នៅ ស៊ីវត្ថា
https://bit.ly/3nECVlJ

អង្គការ​ Birdlife ​ប្រវាស់​ពូជ​ក្របី​ ដើម្បី​បញ្ឈប់​ការបរបាញ់​សត្វ

អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ (Birdlife) ​ប្រចាំ​កម្ពុជា​បាន​សាកល្បង​គម្រោង​ប្រវាស់​ពូជ​ក្របី​ញី​ឱ្យ​កសិករ​ចិញ្ចឹម ដើម្បី​បញ្ឈប់​មុខរបរ​បរបាញ់​សត្វ​ក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ ក្នុង​ស្រុក​កោះអណ្ដែត និង​ស្រុក​បុរីជលសារ ខេត្ត​តាកែវ ជាមួយ​នឹង​ការអំពាវនាវ​ឱ្យមាន​ការចូលរួម​ថែរក្សា​សត្វ​ស្លាប​ក្នុង​តំបន់​នេះ​ឱ្យ​សម្បូរបែប ...

សុទ្ធ គឹមសឿន
https://bit.ly/3nGbHLr

រុក្ខវិទូ​ជប៉ុន និង​កម្ពុជា ​រកឃើញ​រុក្ខជាតិ​ថ្មី​កម្រ​នៅ​ដែនជម្រក​សត្វព្រៃ​កែវសីមា

រុក្ខជាតិ​ប្រភេទ​ថ្មី​ដែល​មាន​ដោយ​កម្រ និង​ជិត​ផុតពូជ​ ២ ​ប្រភេទ ត្រូវបាន​ក្រុម​រុក្ខវិទូ​ជប៉ុន និង​កម្ពុជា​ចុះ​ស្រាវជ្រាវ​រកឃើញ​នៅក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​កែវសីមា ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។ នេះ​បើ​យោងតាម​ការផ្សព្វផ្សាយ​របស់​អង្គការ WCS កាលពី​ថ្ងៃទី​ ១៧ ខែ​វិច្ឆិកា​។ ...

ឃុត សុភចរិយា
https://bit.ly/36QfQpm

អាជ្ញាធរ​ខេត្តកោះកុង ​ស្រាវជ្រាវ​ករណី​លួច​ដាំ​ដើមឈើ​ហូបផ្លែ​ក្នុង​ឧទ្យាន​ជាតិ

អាជ្ញាធរ​ខេត្ត​កោះកុង​កំពុង​ចុះ​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា អ្នក​ដែល​លួច​ចូលទៅ​ដាំ​ដើមឈើ​ហូប​ផ្លែ​ជាច្រើន​ដើម​ដោយ​ខុសច្បាប់​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​បទុមសាគរ​ស្ថិត​នៅក្នុង​ភូមិ​ជីត្រិះ ឃុំ​អណ្តូងទឹក ស្រុក​បទុមសាគរ ខណៈ​ដែល​អង្គការ​សង្គម​ស៊ីវិល​អះអាង​ថា អាជ្ញាធរ​ពាក់ព័ន្ធ និង​មន្ត្រី​ឧទ្យានុរក្ស​អាច​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ ...

នៅ ស៉ីវុត្ថា
https://bit.ly/38W7iA7

គម្រោង​កំពង់​ផែ​សមុទ្រ​ដែល​ត្រូវ​អភិវឌ្ឍ​នៅ​កោះទន្សាយ​

​គម្រោង​កំពង់​ផែ​ទេសចរណ៍​សមុទ្រ​មួយ​ត្រូវ​បាន​បង្ហាញ​ថា​នឹង​ត្រូវ​បាន​សាងសង់​នៅ​កោះទន្សាយ​ ខេត្ត​កែប​ នៅ​ពេល​ដែល​ការ​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ (ESIA)​ បាន​ចាប់ផ្តើម​។​ លោកស្រី​ អុល​ ភិ​រុណ​ អភិបាលរង​ខេត្ត​កែប​មាន​ប្រសាសន៍​ថា​ កំពង់​ផែ ...

បុគ្គលិកខ្មែរថាមស៍
https://www.khmertimeskh.com/50784372/tourism-seaport-project-to-be-developed-in-koh-tonsay-the-rabbit-island/

អាជ្ញាធរ​ក្នុង​ខេត្តកោះកុង​កំពុង​ស្រាវជ្រាវ​ករណី​លួច​ដើមឈើ​ហូប​ផ្លែ​ខុសច្បាប់​

​អាជ្ញាធរ​ក្នុង​ខេត្តកោះកុង​កំពុង​តាមដាន​ស្រាវជ្រាវ​ជន​ដែល​បាន​ដាំ​ដើមឈើ​ហូប​ផ្លែ​ខុសច្បាប់​នៅ​ឧទ្យាន​ជាតិ​បុ​ទុម​សាគរ​ក្នុងស្រុក​បទុម​សាគរ​។​ អភិបាលខេត្ត​ លោកស្រី​ មិថុនា​ ភូ​ថង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​ ១៧​ ខែវិច្ឆិកា​ថា​លោកស្រី​បាន​បញ្ជា​ឱ្យ​មានការ ...

នៅ ស៊ីវុត្ថា
https://www.phnompenhpost.com/national/koh-kong-hunt-tree-planters

​ក្រសួង​ប្រាប់​ពលរដ្ឋ​ឱ្យ​ប្រយ័ត្ន​ពី​ជំងឺ​ផ្លូវដង្ហើម​ ពេល​អាកាសធាតុ​ត្រជាក់​

​ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ និង​ការពារ​សុខភាព​ក្នុងអំឡុងពេល​អាកាសធាតុ​ចុះ​ត្រជាក់​ដើម្បី​ការពារ​ជំងឺ​ផ្លូវដង្ហើម​ ដែល​មិន​ត្រូវ​នឹង​អាកាសធាតុ​ត្រជាក់​ ឬ​ជា​ប្រភេទ​អាល្លែកហ្ស៊ី​ និង​ជំងឺ​ផ្លូវដង្ហើម​បណ្តាល​មក​ពី​វីរុស​ និង​មេរោគ​ស្ត្រិ​បតូ​កូក​ដែល​បង្ក​ឲ្យ​មាន ...

សុទ្ធ គឹមសឿន
https://bit.ly/32QYJ5Q

​អ្នក​កាប់​ឈើ​ខុសច្បាប់​កាប់​រាន​ព្រៃ​ ៣០​ ហិ​កតា​នៅ​ក្នុង​ខេត្ត​មណ្ឌល​គី​រី​

​ក្រុម​អ្នក​កាប់​ឈើ​ខុសច្បាប់​បាន​ឈូស​ឆាយដី​ព្រៃ​សហគមន៍​ចំនួន​ ៣០​ ហិ​កតា​ ជិត​ទីតាំង​សសរថ្ម​ធម្មជាតិ​រាប់​ពាន់​ក្នុង​ខេត្ត​មណ្ឌល​គី​រី​ ដោយ​បាន​កាប់​ដើមឈើ​រាប់រយ​ដើម​ និង​ទុក​តំបន់​នោះ​ចោល​។​   ...

ទិត្យ គង់នូវ
https://www.khmertimeskh.com/50781262/illegal-loggers-clear-30-hectares-of-forest-in-mondulkiri-province/

តុលាការ​ឱ្យ​ប្រជា​សហគមន៍​ព្រៃ​ព្រះ​រកា​ ១១​ នាក់​ ចូល​បំភ្លឺ​ករណី​ញុះញង់​

​អយ្យការ​សាលាដំបូង​ខេត្តព្រះវិហារ​បាន​កោះហៅ​ប្រជា​សហគមន៍​ព្រៃ​ព្រះ​រកា​ចំនួន​ ១១​ នាក់​ ឱ្យ​ចូល​បំភ្លឺ​ជា​បន្តបន្ទាប់​ក្នុង​សំណុំរឿង​ឆបោក​ និង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម​ពាក់ព័ន្ធ​នឹង​គម្រោង​ចូលរួម​តវ៉ា​ឱ្យ​ដោះ​លែង​លោក​ រ៉ុ​ង​ ឈុ​ន ...

នៅ ស៉ីវុត្ថា
https://bit.ly/2UeFnCW

ក្រសួង​លើក​ឡើង​ថា​សត្វ​ដំរី​អាស៊ី​ប្រឈម​នឹង​ការ​គំរាមកំហែង​

​លោក​ នេត្រ​ ភក្ត្រា​ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​មាន​ប្រសាសន៍​ថា​សត្វ​ដំរី​អាស៊ី​កំពុង​រង​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ពិភពលោក​។​ នៅ​ប្រទេស​កម្ពុជា​ថ្មីៗ​នេះ​ដំរី​ ៨​ ក្បាល​បាន​ស្លាប់​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​។​ ​ ...

សុទ្ធ គឹមសឿន
https://www.phnompenhpost.com/national/ministry-says-asian-elephants-face-threat

​ក្រសួង​និយាយ​ថា​ការ​ទន្ទ្រានព្រៃ​ខុសច្បាប់​នៅ​តែ​បន្ត​កើនឡើង​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​

​ក្រសួងបរិស្ថាន​បាន​លើក​ឡើង​ថា​ការ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ការពារ​នៅ​តែ​បន្ត​កើនឡើង​ ទោះ​យ៉ាងណា​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ទ្រង់ទ្រាយ​ធំ​ត្រូវ​បាន​រារាំង​។​ ​ ...

ទិត្យ គង់នូវ
https://www.khmertimeskh.com/50779766/ministry-says-illegal-forest-encroachment-continues-to-increase-across-kingdom/

ភាពយន្ត​ឯកសារ​បណ្តាញ​សហគមន៍​ព្រៃឡង់​ បានឈ្នះ​ពានរង្វាន់​ចំនួន ​២

ខ្សែភាពយន្ត​ឯកសារ​របស់​បណ្តាញ​សហគមន៍​ព្រៃឡង់​មួយ ដែលមាន​ចំណងជើង​ថា «Cambodia Burning» បាន​ឈ្នះ​ពានរង្វាន់​ចំនួន​ ២ គឺ «Earth Photo 2020» និង «Drone Photo 2020» ពី​មជ្ឈមណ្ឌល​ឯកសារ​ភាពយន្ត Pulitzer Center នៃ​សហរដ្ឋ​អាមេរិក​សម្រាប់​ឆ្នាំ ២០២០​។ នេះ​បើតាម​ការចុះផ្សាយ​របស់​បណ្ដាញ​សហគមន៍​ព្រៃឡង់​។ខ្សែភាពយន្ត​នេះ​ត្រូវ​បាន​ផលិតករ​ខ្សែភាពយន្ត​ឯកសារ​ជនជាតិ​អង់គ្លេស​ម្នាក់ គឺ​លោក Sean Gallagher បាន​ចុះ​ថត និង​ផលិតឡើង​កាលពី​ដើម​ឆ្នាំ​ ២០២០ ក្នុង ...

ឃុត សុភចរិយា
https://bit.ly/34VMOFe

ក្រសួង​រាយការណ៍​ពី​វឌ្ឍនភាព​​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​

​កាលពី​ម្សិលមិញ​ ក្រសួងបរិស្ថាន​បាន​ព្រមាន​ថា​ ការ​ប្រែប្រួល​អាកាសធាតុ​កំពុង​ជះ​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​ការ​រស់នៅ​របស់​ប្រជាជន​កម្ពុជា​តាម​រយៈ​ការ​កើនឡើង​នូវ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដូច​ជា​ទឹកជំនន់​ដែល​បាន​ផ្តល់​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សង្គម​និង​សន្តិសុខ​។​ ​ ...

ទិត្យ គង់នូវ
https://www.khmertimeskh.com/50779262/ministry-reports-progress-in-climate-change-fight/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

se8UX
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!