ជប៉ុន​ផ្ដល់​ជំនួយ​ $៣ ​លាន​ ដើម្បី​​ទប់ស្កាត់​សំណល់​ប្លាស្ទិក​សមុទ្រ

​រដ្ឋាភិបាល​ជប៉ុន​សម្រេច​ផ្តល់​ជំនួយ​ឥតសំណង​ក្នុង​ទឹកប្រាក់​ចំនួន​ ៣ ​លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​ទប់ស្កាត់​បញ្ហា​សំណល់​ប្លាស្ទិក​សមុទ្រ​​នៅ​កម្ពុជា​ដើម្បី​លើកកម្ពស់ និង​គាំទ្រ​ដល់​វដ្ដ​នៃ​ការផលិត គ្រប់គ្រង ប្រើប្រាស់ និង​បោះចោល​ប្លាស្ទិក​នៅ​កម្ពុជា​ប្រកប​ដោយ​ប្រសិទ្ធភាព​។ តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រោយ​ពិធី​ចុះហត្ថលេខា​រវាង​លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា និង​លោក នីក ប៊ែរេសហ្វត អ្នកតំណាង​និវេសនដ្ឋាន យូអិនឌីភី ​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​ ២៥ ​ខែ​វិច្ឆិកា ឱ្យ​ដឹងថា គម្រោង​នេះ​នឹងត្រូវ​អនុវត្ត​ដោយ​ក្រសួង​បរិស្ថាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ UNDP​។ ...

នៅ ស៊ីវុត្ថា
https://bit.ly/33n09VH