-
កងទ័ពថៃបើកការបាញ់ប្រហារនៅខេត្តពោធិ៍សាត់របស់កម្ពុជា បន្ទាប់ពីកិច្ចប្រជុំអង្គការសហប្រជាជាតិបញ្ចប់
នៅម៉ោង ៥:០២ ព្រឹក នាថ្ងៃទី២៦ ខែកក្កដា ប៉ុន្មានម៉ោងបន្ទាប់ពីកិច្ចប្រជុំបិទទ្វាររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបញ្ចប់ ថៃបានពង្រីកតំបន់ជម្លោះដោយការបាញ់ប្រហារកាំភ្លើងធំចំនួន ៥ គ្រាប់ទៅលើទីតាំងជាច្រើននៅស្រុកវាលវែង ខេត្តពោធិ៍សាត់របស់ប្រទេសកម្ពុជា។ នេះបើតាមលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។ ...
-
ថៃនៅតែបន្តបាញ់ប្រហារលើកម្ពុជា ទោះបីឯកភាពជាគោលការណ៍ជាមួយលោក ត្រាំ លើបទឈប់បាញ់
កងទ័ពថៃនៅតែបន្តវាយប្រយុទ្ធជាមួយកម្ពុជា ទោះបីភាគីទាំងពីរបានឯកភាពជាគោលការណ៍លើបទឈប់បាញ់ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ យ៉ាងណាក្តី។ ...
-
បុគ្គលិកអាជ្ញាធរជាតិព្រះវិហារ និងពលរដ្ឋសរុប ៤៥នាក់ដែលបានជាប់នៅប្រាសាទព្រះវិហារបានចាកចេញដោយសុវត្ថិភាព
បុគ្គលិកអាជ្ញាធរជាតិព្រះវិហារ ចំនួន ៤៥ រូប បានរួចផុតគ្រោះថ្នាក់ហើយ បន្ទាប់ពីជាប់គាំងនៅលើប្រាសាទព្រះវិហារជាង ២ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។ ...
-
ថៃប្រើយុទ្ធសាស្ត្រព័ត៌មានមួលបង្កាច់ ភូតកុហកពិភពលោក ជាលេសវាយប្រហារកម្ពុជា
ដើម្បីបង្កើតលេសឈ្លានពានប្រដាប់អាវុធលើបូរណភាពទឹកដីកម្ពុជា ថៃប្រើប្រាស់យុទ្ធសាស្ត្រព័ត៌មានមួលបង្កាច់ ភូតកុហកពិភពលោក និងស្រែកថាខ្លួនឯងគឺជាជនរងគ្រោះ។ ...
-
កម្ពុជាមិនមានភាពចាំបាច់ក្នុងការប្រើប្រាស់មីសីល PHL-03 ចម្ងាយឆ្ងាយនោះទេ
កម្ពុជាបានបដិសេធការចោទប្រកាន់របស់ថៃថាកម្ពុជាបានបាញ់មីស៊ីល PHL-03 ទៅកាន់ប្រទេសថៃ ខណៈប្រទេសថៃបានបង្កើនការវាយប្រហារលើកម្ពុជា ដោយបន្តប្រតិបត្តិការរបស់ពួកគេរហូតដល់សមុទ្រនៅថ្ងៃទីបីនៃជម្លោះ។ ...
-
ទាហានថៃនៅតែវាយប្រហារសន្ធាប់ ប្រើគ្រប់សព្វាវុធ ទោះទទួលពាក្យបទឈប់បាញ់ពី Donald Trump
ទោះទទួលពាក្យបទឈប់បាញ់ពីលោកប្រធានាធិបតី Donald Trump ទាហានថៃនៅតែបន្ដវាយប្រហារដោយគឃ្លើន និងសន្ធាប់មកកាន់ដែនអធិប្បតេយ្យភាពកម្ពុជា ដោយប្រើប្រាស់សព្វាវុធធុនធំ យន្ដហោះទម្លាក់គ្រាប់ និងគ្រាប់បែកចង្កោម កាន់តែច្រើនជាងមុន។ ...
-
ថៃបង្កើនការវាយសន្ធាប់យ៉ាងសាហាវ ឃោរឃៅចូលទឹកដីកម្ពុជា តែបង្កើតព័ត៌មានបំភ្លៃ
ចាប់ពីម៉ោង ២:០០ រំលងអធ្រាត្រថៃបើកការវាយប្រហារយ៉ាងកាំភ្លើងមកលើដែនអធិបតេយ្យរបស់កម្ពុជានៅតំបន់វាលឥន្ទ្រី។ ម៉ោង ២:៣០ នាទីថៃចាប់ផ្ដើមវាយប្រហារនៅតាថាវ ភ្នំ ៣៣៣ និងភ្នំខ្មោច និងបង្ហោះ drones នៅលើភូមិភូមិសាស្ត្រនោះតែម្ដង។ ...
-
ក្រសួងការងារកត់សម្គាល់ការរើសអើងលើពលករខ្មែរនៅស្រុកថៃ និងអំពាវនាវឲ្យពលករត្រឡប់មកវិញ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា បានកត់សម្គាល់ឃើញថា មានការ កើនឡើងនូវការរើសអើង ការប្រើហិង្សា និងការគំរាមកំហែងដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ។ ...
-
សេចក្តីថ្លែងការណ៍ស្តីពីថៃប្រើផ្សែងពុលប្រឆាំងនឹងកម្ពុជា៖ ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ស្តីពីថៃប្រើផ្សែងពុលប្រឆាំងនឹងកម្ពុជា៖ ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រើប្រាស់ដោយចេតនារបស់ប្រទេសថៃចំពោះផ្សែងពុល និងការបំពុលដោយយោធានៅក្នុងការឈ្លានពានយោធានាពេលថ្មីៗនេះប្រឆាំងនឹងទឹកដីកម្ពុជា។ ...
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
-
សេចក្តីថ្លែងការណ៍បន្ទាន់មួយ នៃការថ្កោលទោសការបន្តការឈ្លានពានប្រដាប់អាវុធប្រឆាំងនឹងប្រាសាទព្រះវិហារ ដោយកងកម្លាំងប្រដាប់អាវុធថៃ
កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយ នៃការថ្កោលទោសការបន្តការឈ្លានពានប្រដាប់អាវុធប្រឆាំងនឹងប្រាសាទព្រះវិហារ ដោយកងកម្លាំងប្រដាប់អាវុធថៃ។ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការបាញ់ផ្លោងលើប្រាសាទព្រះវិហារ ដោយកងកម្លាំងប្រដាប់អាវុធនៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។ ...
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
-
សេចក្តីជូនដំណឹងស្តីពីការប្តូរប្រាក់បាតថៃនៅគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការប្តូរប្រាក់បាតថៃនៅគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់។ដើម្បីសម្រួលដល់ការប្តូរប្រាក់បាតថៃ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកពីប្រទេសថៃ ធនាគារជាតិនៃកម្ពុជា បានផ្តល់ការណែនាំដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ ក្នុងការផ្តល់សេវាប្តូរប្រាក់បាតក្នុងអត្រាទីផ្សារ។ ...
ធនាគារជាតិនៃកម្ពុជា