ប្រជាពលរដ្ឋ​​​ចាប់​​​ផ្តើម​​​រើ​​​ចេញពី​​​អគារ​​​ប៊ូឌីញ​​​ជាបណ្តើរ​​​ៗ​​​ហើយ

ខណៈប្រជាពលរដ្ឋចាប់ផ្តើមរើចេញពីអគារប៊ូឌីញក្នុងរាជធានីភ្នំពេញកាលពីម្សិល មិញ ក្រុមមន្ត្រីរដ្ឋាភិបាលក៏មានវត្តមាននៅទីនេះដែរ ដោយចែកជូនឯកសារដល់អ្នកដែលបានរើចេញទាំងនោះ រីឯបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏បានមកផ្សព្វផ្សាយសេវាកម្មរបស់ខ្លួន។ខណៈដែលប្រជាពលរដ្ឋមួយចំនួនលើករបស់របររបស់ខ្លួនដាក់លើរថយន្ត ឬទុកចោលរបស់ដែលមិនត្រូវការបាំងផ្លូវដ៏តូចចង្អៀតនោះ ពលរដ្ឋផ្សេងទៀតបានសម្លឹងមើលតាមមាត់ទ្វារផ្ទះរបស់ពួកគាត់ ដោយនិយាយថា ពួកគាត់នឹងចាប់ផ្តើមរៀបចំអីវ៉ាន់ដែរក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ...

Brendan O’byrne
http://www.cambodiadailykhmer.com/37720

គំនរ​សំរាម​កើនឡើង​

​ក្រុមហ៊ុន​ប្រមូល​សំរាម​តែ​មួយ​គត់​ក្នុង​រាជធានី​ភ្នំពេញ​បាន​និយាយ​ថា​ វា​នឹង​ត្រូវការ​​ពេល​មួ​យស​ប្តា​ហ៍​ទៀត​ ដើម្បី​ប្រមូល​សំរាម​ស្អុយរលួយ​រាប់​ពាន់​តោន​ដែល​គរ​កាលពី​នៅ​ចុង​ស​ប្តា​ហ៍​ នៅ​ពេល​ដែល​កម្មករ​បាន​ចាក​ចេញពី ...

ប៊ុត គឹមសាយ
https://www.cambodiadaily.com/news/trash-piles-will-get-picked-up-eventually-131068/

សហគមន៍​​​រស់នៅ​​​តាម​​​ដង​​​ប្រឡាយ នឹ​​ងទទួលបាន​​​ដី​​​ថ្មី និង​​​ប័ណ្ណ​​​កម្មសិទ្ធិពី​​​រាជរដ្ឋាភិបាល

ក្រុមមន្ត្រីបាននិយាយថា ប្រជាពលរដ្ឋជាង៤០០គ្រួសារក្នុងរាជធានីភ្នំពេញដែលរស់នៅតាមដងប្រឡាយស្ថិតក្នុងខណ្ឌមានជ័យ នឹងត្រូវផ្តល់ប័ណ្ណកម្មសិទ្ធិជូន បន្ទាប់ពីការមានការអភិវឌ្ឍប្រព័ន្ធប្រឡាយបង្ហូរទឹកដែលគេលែងប្រើក្នុងតំបន់នេះ។ ...

ផាន់ ស៊ូមី និង ជេនណែល រ៉េតខា​
http://www.cambodiadailykhmer.com/37606

រដ្ឋបាល​ខេត្ត​សៀមរាប​ប្រជុំ​ដោយ​មន្ទីរ​សង់​លើ​ទីតាំង​ថ្មី

មណ្ឌល​រដ្ឋបាល​មន្ទីរ​ខេត្ត​សៀមរាប​ដែល​ប្រជុំ​ដោយ​មន្ទីរ​សរុប​ ២៦ ​និង​សាលា​ខេត្ត​ផង​នោះ​ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​អាទិត្យ​នៅ​ទីតាំង​ថ្មី​ដែល​មាន​ចម្ងាយ​ប្រហែល​ ២០ ​គីឡូម៉ែត្រ​ពី​សាលា​ខេត្ត​ចាស់ ខណៈ​ដែល​ទីតាំង​មុន​ត្រូវ​ប្រគល់​ទៅ​ឲ្យ​អាជ្ញាធរ ...

ម៉ិច ដារ៉ា
http://bit.ly/2qqmpeo

ប្អូន​លោក​ ហ៊ុន សែន ​ថា​លោក ប៉ា សុជាតិវង្ស ​ហែក​សន្លឹក​ឆ្នោត

លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រី​បង្កើត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើការ​រិះគន់​លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ​ថា​កំពុង​ហែក​សន្លឹក​ឆ្នោត​របស់​គណបក្ស​ប្រជាជន​ចោល បន្ទាប់ពី​អភិបាល​ក្រុង​រូប​នេះ​បាន​ថ្លែង​ពី​គម្រោង​ចង់​ផ្លាស់ប្តូរ​យានដ្ឋាន​ជួសជុល​យានយន្ត និង​ឃ្លាំង​ស្តុក​ទំនិញ​ធំៗ​ពី​កណ្តាល​ក្រុង​ឲ្យ​ចេញ​ទៅ​ក្រៅ​ក្រុង ...

គង់ មេត្ដា and សូ វិសាល
http://bit.ly/2pV8kFO

OCIC គ្រោង​ចំណាយ​​​ជាង​ ១ ​លាន​ដុល្លារ​​សង់​ផ្លូវ​ថ្មើរជើង​ថ្មី​ នៅ​ចំណុច​ប្រសព្វ​រង្វង់មូល​នាង​គង្ហីង

ក្រុមហ៊ុន OCIC គ្រោង​ចំណាយ​ទឹកប្រាក់​ជាង​ ១ ​លាន​ដុល្លារ​ដើម្បី​សាងសង់​ផ្លូវ​ថ្មើរជើង​ថ្មី​មួយ​ស្ថិត​នៅ​ចំណុច​ប្រសព្វ​អតីតៈ​រង្វង់មូល​នាងគង្ហីង​ជា​ទីតាំង​ស្ថិត​នៅ​ទល់មុខ​គម្រោង Olympia City ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​មួយ​នេះ​។ ...

ស៊ីវ ម៉េង
http://bit.ly/2oZSH0t

គម្រោង​ជំនួយ​ជប៉ុន​សម្រាប់​តំឡើង​ភ្លើងស្តុប​

​ប្រទេស​ជប៉ុន​ផ្តល់​ថវិកា​ ១៦​ លាន​ដុល្លារ​តាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA)​ កាលពី​ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៦​។​ យ៉ាងណាមិញ​ លោក​ ឈូ​ គឹ​មទ្រី​ អភិបាលរង​សាលាក្រុង​ ផ្នែក​មធ្យោបាយ​ដឹក​ជញ្ជូន​ បាន​ប្រាប់​ឱ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​ ភ្ល់ង​ស្តុ​ប​នឹង​មិន​ទាន់ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/37732/japanese-aid-scheme-stalls-at-the-lights/

គ្រួសារ​រស់នៅ​អាគារ​ប៊ូ​ឌី​ង​យល់ព្រម​ទម្លាក់​តម្លៃ​

​ប្រមាណ​ ៨៥​ ភាគរយ​នៃ​ប្រជាជន​ ៤៩៣​ គ្រួសារ​ ដែល​ត្រូវ​បាន​សាកសួរ​ពី​ការ​លក់​ផ្ទះ​របស់​ពួក​គេ​នៅ​ក្នុង​អាគារ​ប៊ូ​ឌី​ង​ បាន​ទម្លាក់​តម្លៃ​លក់​ដែល​ពួក​គេ​បាន​ស្នើ​សុំ​ មក​ត្រឹម​ ១,៨០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ហើយ​ ប៉ុន្តែ​ពួក ...

ប៉ិច សុធារី
http://www.khmertimeskh.com/news/37566/white-building-families-agree-to-price-drop/

ផ្លូវ​ថ្មី​អាច​នឹង​ជា​ផ្លូវ​យន្តហោះ​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ស្នើ​ឱ្យ​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ ទៀ​ បាញ់​ សិក្សា​ថា​តើ​មហាវិថី​ដ៏​ធំ​បំផុត​របស់​រាជធានី​ភ្នំពេញ​អាច​នឹង​ប្រើប្រាស់​សម្រាប់​យន្តហោះ​ចុះ​ចត​នៅ​ពេល​បន្ទាន់​បាន​ ឬ​យ៉ាងណា​។​ ​ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/37189/pm--new-road-could-be-a-runway/

សាលា​រាជធានី​និង​ ​វីង​សហការ​គ្នា​​ទូទាត់​លើ​សេវា​រថយន្ត​ក្រុង

ឆាប់ៗ​ខាង​មុខអ្នក​ដំណើរ​នឹង​មាន​ជម្រើស​ក្នុង​ការ​បង់ថ្លៃ​រថយន្ត​ក្រុង​តាមរយៈការ​ទូទាត់​តាម​អេឡិចត្រូនិក តាមរយៈ​ធនាគារ​វីងបន្ទាប់​ពី​សាលា​រាជធានី​ភ្នំពេញនិង​ក្រុមហ៊ុនWingបាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្ដីពី​ការ​បង្កើត​ប្រព័ន្ធ​ទូទាត់​តាម​អេឡិចត្រូនិក​រថយន្ត​ក្រុង​ដឹកជញ្ជូន។​ ...

ជា វណ្ណៈ
http://bit.ly/2nxjEoE

តំណាង​ពលរដ្ឋ​៦​សហគមន៍​សុំ​ការ​បញ្ជាក់​ពី​​សាលារាជធានី​​រឿង​អភិវឌ្ឍន៍​​ផ្លូវ​ដែក

ប្រជា​ពលរដ្ឋ និង​កុមារ​ជាង ១០០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​ចំនួន ៦​សហគមន៍ ដែល​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​ដែក បាន​ប្រមូល​ផ្តុំ​ជា​ថ្មី​នៅ​សាលា​រាជធានី​ភ្នំពេញកាល​ពី​ថ្ងៃ​ម្សិលមិញដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ការ​ផ្តល់​ព័ត៌មាន​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​ក្នុង​រាជធានី​ភ្នំពេញខណៈ​ដែល​ពួក​គាត់​មាន​ការ ...

ប៉ិច សុធារី
http://bit.ly/2nhw1nv

ពលរដ្ឋ​​ឱ្យ​សាលា​ក្រុង ផ្តល់​ព័ត៌មាន​ពី​គម្រោង​អភិវឌ្ឍន៍​

ប្រជាពលរដ្ឋ​ប្រមាណ៧០​នាក់​មក​ពី​សហគមន៍​ចំនួន​ ៦ នៅ​ខណ្ឌ​ទួលគោក និង​ខណ្ឌ​ដូនពេញ បាន​ស្នើ​ជា​ថ្មី​ដល់​សាលា​រាជធានី​ភ្នំពេញផ្តល់​ព័ត៌មាន​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​ក្នុង​រាជធានី​ភ្នំពេញខណៈ​ដែល​ពួក​គាត់​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​លំនៅឋានក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ពី​អាជ្ញាធរ​ថារាជរដ្ឋាភិបាល ...

ប៉ិច សុធារី
http://bit.ly/2mL3CH2

ពលរដ្ឋ​ស្នើ​សាលា​ក្រុង​កុំ​ពង្រីក​ផ្លូវ​ដល់​ ៣០ ម៉ែត្រ

ប្រជាពលរដ្ឋ​ចំនួន ៥៨ គ្រួសារ​រស់នៅ​តាម​ផ្លូវ​ទៅ​ទំនប់​កប់ស្រូវ​ជាប់​គល់ស្ពាន​ព្រែកព្នៅ​ស្នើសុំ​ឲ្យ​សាលា​រាជធានី​កុំ​ពង្រីក​​ផ្លូវ​ដល់​ ៣០ ​ម៉ែត្រ​ដោយ​ស្នើសុំ​ឲ្យ​ពង្រីក​ត្រឹម​ ២៥ ​ម៉ែត្រ​បាន​ហើយ​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ផ្ទះ​របស់​ពួកគាត់​។ ...

សែន ដាវីត
http://bit.ly/2lVJaGr

ភ្លើង​ខៀវ​៖​ សញ្ញាណ​ថ្មី​រំពឹង​ជម្រុញ​ដល់​ការ​ធ្វើ​ចរាចរណ៍​នៅ​ក្នុង​ទីក្រុង​

​សាលាក្រុង​ភ្នំពេញ​បាន​បើក​ដំណើរការ​ភ្លើង​ចរាចរណ៍​ថ្មី​ចំនួន​ ៣​ ហើយ​ភ្លើង​ចរាចរណ៍​ ២​ កន្លែង​ទៀត​នឹង​បើក​ឱ្យ​ដំណើរការ​នៅ​ថ្ងៃនេះ​ នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ដែល​បន្ត​ផ្តល់​មូលនិធិ​ដោយ​ប្រទេស​ជប៉ុន​ដើម្បី​កាត់​បន្ថយ​បញ្ហា​កកស្ទះ​តាម​ផ្លូវ​នៅ​ក្នុង ...

ផាន សូនី
https://www.cambodiadaily.com/news/green-light-new-signals-to-speed-up-citys-traffic-prospects-126306/

អាជ្ញាធរ​ទុក​ពេល​១​ខែ​ឲ្យ​អ្នក​​​បុរីកីឡា ​យក​គោល​នយោបាយ​បញ្ចប់​ជម្លោះ

សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ម្សិលមិញ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​សហគមន៍​បុរី​កីឡា​ ដែល​នៅ​សេសសល់ ១៥​គ្រួសារ ទៅ​ទទួល​យក​គោល​នយោបាយ​ដើម្បី​បញ្ចប់​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​តំបន់​នេះ ដោយ​ទុក​រយៈពេល​ឲ្យ​ ១​ខែ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ។ ...

ប៉ិច សុធារី
http://bit.ly/2m1d8Ed

អ្នក​ជ្រោយចង្វារ​ ដាក់​ញត្តិ​តវ៉ា​មក​សាលា​ក្រុង

ពលរដ្ឋ​ដែល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយចង្វារ​ប្រមាណ​​ ៧០ ​នាក់​​កាលពី​ម្សិលមិញ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​សាលា​រាជធានី​ដើម្បី​​ដាក់​ញត្តិ​​ជំទាស់​នឹង​ការ​សម្រេច​របស់​សាលា​រាជធានី​កាលពី​ចុង​ខែ​មុន​ដែល​​ផ្តល់​ដី​ ...

ទូច សុខា
http://bit.ly/2mQ8cH2

អ្នក​អភិវឌ្ឍ​អចលនទ្រព្យ សម្លឹង​ឃើញ​សក្ដានុពល​តំបន់​មាត់​សមុទ្រ

ក្រុម​អ្នក​អភិវឌ្ឍ​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​ជំរុញ​ឲ្យ​វិនិយោគលើ​ការ​សាងសង់​លំនៅឋានសណ្ឋាគារនិង​កន្លែង​កម្សាន្តនៅ​តំបន់​មាត់​សមុទ្រភាគ​ខាង​ត្បូង​ប្រទេស​កម្ពុជា ជាពិសេស​ក្រុង​ព្រះសីហនុ ដោយសារ​តំបន់​នេះ មាន​សក្ដានុពល​ខ្លាំង​ផ្នែក​ទេសចរណ៍ ធៀប​នឹង​ក្រុង​ភ្នំពេញ និង​ខេត្ត​សៀមរាប។​ ...

ជា វណ្ណៈ
http://bit.ly/2n46Qob

សាលាក្រុង​ឱ្យ​អ្នក​ជ្រោយចង្វារ​ មក​ទទួល​ដី​គោលនយោបាយ​ជាថ្មី

​សាលា​រាជធានី​ភ្នំពេញ​ជា​ថ្មី​ម្តង​ទៀត​បាន​ចេញ​លិខិត​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ដែល​មាន​ដី​ក្នុង​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ​ឲ្យ​មក​ទទួល​យក​ដី​គោលនយោបាយ​ចំនួន​ ១០ ​ភាគរយ​នៃ​ផ្ទៃ​ដី​របស់​​ខ្លួន​ដោយ​បាន​ទុក​ពេល​ត្រឹម​​ ១ ខែ​ប៉ុណ្ណោះ ...

ទូច សុខា
http://bit.ly/2mgKRNO

សាលាក្រុង គ្រោង​ដាក់​ក​ប៉ាល់​​​លឿន​២០​គ្រឿងដឹក​អ្នក​ដំណើរ

សាលា​រាជធានី​ភ្នំពេញ គ្រោង​នឹង​រៀបចំ​សេវា​កប៉ាល់​ល្បឿន​លឿន​ចំនួន ២០​គ្រឿង សម្រាប់​ដឹកជញ្ជូន​អ្នក​ដំណើរ​តាម​ដង​ទន្លេ​ចម្ងាយ​ជិត២៥​គីឡូម៉ែត្រពី​ចំណុច​ស្ពាន​ព្រែក​ព្នៅរហូត​ទៅ​ដល់​ក្រុង​តាខ្មៅដើម្បី​ជួយ​រំដោះ​បញ្ហា​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ។​ ...

ប៉ិច សុធារី
http://bit.ly/2k4ZcwG

JICA បន្ត​សិក្សា​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ធុន​ស្រាល​នៅ​ភ្នំពេញ

ទីភ្នាក់ងារ​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​ចៃកា (JICA) នឹង​ចាប់​ផ្តើម​សិក្សា​លើ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ធុន​ស្រាល​មួយ​បន្ថែម​ទៀត​នៅ​រាជធានី​ភ្នំពេញ ដើម្បី​កសាង​ផែនការ​មេ​នៃ​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​រាជធានី​ភ្នំពេញ ដែល​នឹង​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង។​ ...

ជា វណ្ណៈ
http://bit.ly/2liCIIJ

អាជីវកម្ម​លក់​គ្រឿង​តុបតែង​សែន​ចូលឆ្នាំ​ចិន កាក់កប​ខ្លាំង ជាង​ឱកាស​បុណ្យ​ផ្សេង​ទៀត

ប្រជា​ពលរដ្ឋ​ខ្មែរ​កាត់​ចិន​កំពុង​មមាញឹក​ក្នុង​ការ​ដើរ​ទិញ​រណ្ដាប់​សែននិង​គ្រឿង​លម្អ​តុបតែង​ផ្ទះ​ដើម្បី​អបអរ ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជនជាតិ​ចិន ឆ្នាំ​រកា ដែល​នឹង​ចូល​មក​ថ្ងៃ​សុក្រ​ នេះ។ អាជីវករ​រលក់​គ្រឿង​រណ្ដាប់​ប្រដាប់ប្រដា​សែនព្រេន និង​គ្រឿង​តុបតែង​ផ្ទះ ផ្កា​ភ្ញី ម្ហូប​អាហារ រីករាយ​ក្នុង​ការ​លក់​របស់​ខ្លួន ខណៈ ...

ជា វណ្ណៈ
http://bit.ly/2kqJ1pQ

ទីក្រុង​មិត្តភាព​កម្ពុជា-​ចិន ​គ្រោង​នឹង​​សាងសង់​នៅ​រាជធានី​ភ្នំពេញ

ទីក្រុង​មិត្តភាពកម្ពុជា-​ចិន ដែល​មាន​ចំណាយ​ទុន​សាងសង់​ចំនួន​ ១,៥​ពាន់​លាន​ដុល្លារ​អាមេរិក គ្រោង​សាងសង់​នៅ​ក្នុង​ទីក្រុង​រណបលីយ៉ុងផាត់នៅ​ភាគ​ខាង​ជើង​ជាយ​ភ្នំពេញ ដែល​ជា​កិច្ច​សហ​ប្រតិបត្តិការ​រួម​គ្នា រវាង​ក្រុមហ៊ុន​ក្នុង​ស្រុក លី យ៉ុងផាត់ គ្រុប និង​ក្រុមហ៊ុន​ចិន CIMG (Zhong Ming Tou)។ នេះ​បើ​យោង​តាម​ទូរទស្សន៍ PNN របស់​លោក លី យ៉ុងផាត់ កាល​ពី​ពេល​ថ្មី​នេះ។​ ...

ជា វណ្ណៈ
http://bit.ly/2fUZ283

ភ្នំពេញ​នឹង​ប្រឈម​​​គ្រោះថ្នាក់ ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ

អង្គការ​សង្គម​ស៊ីវិលនិង​សហគមន៍​អន្តរជាតិបាន​ព្រមាន​ពី​ការ​កើន​ឡើង​នៅ​មុខ​សញ្ញា​គ្រោះថ្នាក់និង​គ្រោះ​មហន្តរាយ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ទីក្រុង​ភ្នំពេញនា​ពេល​ខាង​មុខ ដោយសារ​កំណើន​ប្រជាជន​ចំណាក​ស្រុក​មក​ទីក្រុង​កាន់​តែ​ច្រើន​ឡើងបញ្ហា​ប្រែប្រួល​អាកាសធាតុការ​ទប់​ទឹក​ដើម្បី​បម្រើ​វិស័យ​អគ្គិសនីនិង​កង្វះខាត ...

ប៉ិច សុធារី
http://bit.ly/2gDJA11

លោក ជា សុផារ៉ា៖ លោកស្រី​ ស៊ុយ សាផាន ជា​អ្នក​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់​ជំនឿលើ​រដ្ឋាភិបាល​

)រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដីនគរូបនីយកម្មនិង​សំណង់គ្រោង​នឹង​សើរើ​ដោះស្រាយ​ករណី​វិវាទ​ដីធ្លី​ជាង​១០០​រឿង ដែល​លោកស្រី ស៊ុយ សាផាន ម្ចាស់​ក្រុមហ៊ុន​ផានអុីម៉ិច កំពុង​មាន​វិវាទ​ជាមួយ​ប្រជាពលរដ្ឋ ដោយ​ថា​ ម្ចាស់​ក្រុមហ៊ុន​រូប​នេះ មិន​បាន​គោរព​ទៅ​តាម​ការ​សន្យា​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​នៅ​តំបន់​បុរី​កីឡា និង​ទីតាំង​មួយ​ចំនួន​ទៀត ធ្វើ ...

ប៉ិច សុធារី
http://bit.ly/2fg7Sg2

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

2FC9A
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!