ព័ត៌មាន
GMAC៖ ខ្លួនតែងផ្សព្វផ្សាយពីវិធានការនានាក្នុងការប្រឆាំងកូវីដទៅដល់រោងចក្រ
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានអះអាងថា ខ្លួនតែងតែធ្វើការផ្សព្វផ្សាយនូវវិធានការនានារបស់ក្រសួងសុខាភិបាល និងក្រសួងការងារទៅដល់បណ្តារោងចក្រ សហគ្រាស និងកម្មក និយោជិត ក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ហើយ ...
មុំ គន្ធា
https://bit.ly/3oEU3s1
គម្រោងវិនិយោគថាមពលចំនួន ២ រួមមានរោងចក្រវារីអគ្គិសនី និងបណ្តាញបញ្ជូនថាមពលត្រូវបានចុះហត្ថលេខាជាផ្លូវការ
ក្រសួងរ៉ែ និងថាមពលបានឱ្យដឹងថា គម្រោងវិនិយោគថាមពលចំនួនពីរត្រូវបានចុះហត្ថលេខាជាផ្លូវការនៅទីនេះកាលពីម្សិលមិញ ដើម្បីពង្រីកការអាចប្រើប្រាស់អគ្គិសនីនៅក្នុងប្រទេសកម្ពុជា។ ...
រដ្ឋសភាជាតិអនុម័តច្បាប់ចំនួន ៣៦ នៅឆ្នាំនេះ
រដ្ឋសភាជាតិបានអនុម័តច្បាប់ចំនួន ៣៦ ក្នុងឆ្នាំនេះដែលបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជន។ លោក ឡេង ប៉េងឡុង អគ្គលេខាធិការបានមានប្រសាសន៍ថាកាលពីឆ្នាំមុនខ្លួនបានអនុម័តតែច្បាប់ចំនួន ៣២ ប៉ុណ្ណោះ។ ...
នៅ ស៊ីវុត្ថា
https://www.phnompenhpost.com/national/national-assembly-passes-36-laws-year
សង្គមស៊ីវិល បង្ខំចិត្តប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូ តាមប្រព័ន្ធអនឡាញ
ក្រុមសង្គមស៊ីវិល និងអង្គការសិទ្ធិមនុស្ស បានដឹងតាំងពីឆ្នាំ២០១៩មកថា វាជាពេលវេលាចុងក្រោយដែលថ្ងៃសិទ្ធិមនុស្សអន្តរជាតិមួយនេះត្រូវកំណត់ថាជាថ្ងៃឈប់សម្រាក បន្ទាប់ពីរដ្ឋាភិបាលបានកាត់ថ្ងៃឈប់សម្រាកបុណ្យផ្សេងៗចំនួនប្រាំ ...
ឃួន ណារីម
https://khmer.cambojanews.com/ivil-society-forced-to-take-human-rights-day-celebrations-online/
ចក្រភពអង់គ្លេសផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅដល់កម្ពុជាដោយនឹងមានប្រសិទ្ធភាពពីឆ្នាំ ២០២១
ការនាំចេញរបស់កម្ពុជាមើលឃើញពន្លឺថ្មីដោយទទួលបានការអនុគ្រោះពន្ធទូទៅនិងកូតាចូលទីផ្សារក្នុងចក្រភពអង់គ្លេសដែលនឹងចាប់ផ្តើមពីឆ្នាំ ២០២១។ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានចែករំលែកថាប្រទេសកម្ពុជានឹងពិភាក្សាជាមួយសមភាគីអង់គ្លេសស្តី ...
លឹម ណារី/AKP
https://www.khmertimeskh.com/50791084/uk-grants-gsp-status-to-cambodia-effective-2021/
រដ្ឋាភិបាលចោទប្រកាន់ពីការប្រព្រឹត្តខុសរបស់អ្នកកាសែតនិងលើកឡើងពីការចាត់វិធានការតាមផ្លូវច្បាប់
ក្រសួងព័ត៌មានបានព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកសារព័ត៌មាន ដែលក្រសួងបានអះអាងថា កំពុងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយឬពាក់ព័ន្ធនឹងអាកប្បកិរិយាគ្មានសីលធម៌ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ដែលនេះជាការព្រមានមួយកើតឡើងចំពេលមានការ ...
ឃី សុវុទ្ធី
https://cambojanews.com/government-alleges-misconduct-among-journalists-greenlights-legal-action/
អង្គការសុខភាពពិភពលោក៖ កម្ពុជាប្រហែលបានវ៉ាក់សាំងកូវីដដំបូងនៅខែមីនា
រដ្ឋាភិបាលកម្ពុជាបានបង្ហើបជាលើកដំបូងនូវគម្រោងបញ្ជាទិញវ៉ាក់សាំងកូវីដ ដែលអង្គការសុខភាពពិភពលោក(World Health Organization)ថាទំនងមកដល់កម្ពុជាដំបូងនៅខែមីនា ឆ្នាំ២០២១ខាងមុខ។ ដំណឹងខាងលើនាំឲ្យបណ្ដាអ្នកជំនួញខ្នាតធំដែលស្និទ្ធនឹងបក្សកាន់អំណាច បានចាប់ផ្តើមចូលរួមថវិកា ...
អូន ឆេងប៉រ
https://khmer.voanews.com/a/cambodia-may-get-first-vaccines-in-march/5691494.html
ការប្រើប្រាស់សេវាកម្មធនាគារតាមវេទិកាឌីជីថល
សមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា (CAFT) បានចេញសេចក្តីថ្លែងការណ៍លើកទឹកចិត្តដល់អតិថិជនរបស់ខ្លួន ម្ចាស់អាជីវកម្ម និងពាណិជ្ជកម្មឱ្យទូទាត់គណនី និងទទួលការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកតាមរយៈវេទិកាឌី ...
សុខ ចាន់
https://www.khmertimeskh.com/50791065/digital-banking-championed/
ពលរដ្ឋខ្មែរជាង ២០០ នាក់ ត្រូវបានអាជ្ញាធរថៃបញ្ជូនត្រឡប់មកប្រទេសវិញ ដោយការឆ្លងដែនខុសច្បាប់
អាជ្ញាធរប្រទេសថៃ បានបញ្ជូនពលរដ្ឋខ្មែរចំនួន ២៣៤ នាក់ ឱ្យត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី ៥ និងទី ៦ ខែធ្នូ តាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ខណៈរយៈពេល ៩ ខែឆ្នាំនេះថៃបញ្ជូនពលរដ្ឋខ្មែរ ៥៥ ៦១១ នាក់ ...
សុទ្ធ គឹមសឿន
https://bit.ly/3oA62qJ
អាជ្ញាធរជាតិអប្សរា បង្កើតទស្សនាវដ្ដីផ្សព្វផ្សាយពីការស្រាវជ្រាវតំបន់អង្គរវត្ត
អាជ្ញាធរជាតិអប្សរាបានចេញផ្សាយនូវទស្សនាវដ្តី «ព្រះនគរ» ជាលើកដំបូង ដើម្បីផ្សព្វផ្សាយនូវព័ត៌មានសំខាន់ៗដែលកើតចេញពីការស្រាវស្រាវនៅក្នុងតំបន់ឧទ្យានអង្គរ ខណៈមន្ត្រីនៃស្ថាប័ននេះបានអះអាងថា ទស្សនាវដ្តីនេះនឹងក្លាយជាប្រភពនៃ ...
ឡុង គីមម៉ារីតា
https://bit.ly/3lY0dln
រដ្ឋាភិបាលឧបត្ថម្ភទឹកប្រាក់ ៨៧ ប៊ីលានរៀល ដល់ស្ត្រីសម្រាលកូនជាង ២១ ម៉ឺននាក់
រាជរដ្ឋាភិបាល តាមរយៈបេឡាជាតិសន្តិសុខសង្គម (បសស) បានផ្តល់កញ្ចប់ថវិកាជាង ៨៧ ប៊ីលានរៀល ដើម្បីឧបត្ថម្ភដល់ស្ត្រីសម្រាលកូនជាង ២១ ម៉ឺននាក់ នៅទូទាំងប្រទេសក្នុងរយៈពេលជិត ៣ ឆ្នាំកន្លងមកនេះ។ ...
នៅ ស៊ីវុត្ថា
https://bit.ly/3qFnU5u
អាជ្ញាធរបញ្ជូនវិវាទការងារក្នុងក្រុមហ៊ុនផ្សារស៊ិនជូរី ឱ្យក្រុងដោះស្រាយ
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យសម្រេចបញ្ចូនវិវាទរវាងក្រុមហ៊ុនផ្សារស៊ិនជូរី និងកម្មករទៅសាលារាជធានីភ្នំពេញ ដើម្បីដោះស្រាយបន្ត ក្រោយពីមានការសម្របសម្រួលរកដំណោះស្រាយមិនចុះសម្រុងគ្នាជាច្រើនលើក។ ...
ឡុង គីមម៉ារីតា
https://bit.ly/3mZR6BY
អាជ្ញាធរអេដស៍សហការជាមួយក្រសួង បញ្ចូលអ្នកផ្ទុកមេរោគអេដស៍ក្នុងប្រព័ន្ធគាំពារសង្គម
លោក ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ពីម្សិលមិញថា រាជរដ្ឋាភិបាលតាមរយៈលិខិតលេខ ២១៣ សជណ.សស ចុះថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រីលើវិធានការទី ២ បាន ...
វ៉ន ដារ៉ា
https://bit.ly/36VUNTu
អាជ្ញាធរខេត្តមណ្ឌលគិរីបានកំណត់ពេលវេលាសម្រាប់ការរុះរើសំណង់លើដីរដ្ឋ
រដ្ឋបាលខេត្តមណ្ឌលគីរីបានចេញឱសានវាទដល់អ្នកដែលបានទន្ទ្រានកាន់កាប់ដីយករដ្ឋនៅលើភ្នំដោះក្រមុំ ក្នុងក្រុងសែនមនោរម្យ ដើម្បីធ្វើការរុះរើសំណង់របស់ពួកគេត្រឹមថ្ងៃទី ១៣ ខែធ្នូ ឆ្នាំនេះ។ ...
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រៀមថវិកាសម្រាប់ការទិញវ៉ាក់សាំងដោយពិគ្រោះយោបល់ជាមួយអង្គការសុខភាពពិភពលោក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈការបង្ហោះតាមហ្វេសប៊ុកនៅល្ងាចនេះបានលើកឡើងថា លោកបានណែនាំដល់ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ចឱ្យត្រៀមថវិកាដើម្បីទិញវ៉ាក់សាំការពារជំងឺកូវីដ-១៩ ដើម្បីផ្តល់ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50790435/cambodias-covid-19-situational-analysis-hun-sen-orders-budget-for-purchase-of-vaccines-in-consultation-with-who/
បទល្មើសនេសាទនៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ មានការធ្លាក់ចុះនៅក្នុងឆ្នាំនេះ
បទល្មើសនេសាទខុសច្បាប់នៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំនេះ ដោយមន្ត្រីជំនាញបានពន្យល់ថា គឺដោយសារពលរដ្ឋមានការយល់ដឹង និងមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយពីមន្ត្រីតាមមូលដ្ឋានពាក់ព័ន្ធនឹងច្បាប់។ ...
នៅ ស៊ីវុត្ថា
https://bit.ly/2VUBqUs
មន្ត្រីបារម្ភពីការគំរាមកំហែងជីវិតសត្វព្រៃ តាមរយៈការដាក់ថ្នាំបំពុល
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន និងមន្ត្រីអង្គការសង្គមស៊ីវិលបានសម្តែងការព្រួយបារម្ភពីការគំរាមកំហែងដល់អាយុជីវិតសត្វព្រៃ តាមរយៈការដាក់ថ្នាំបំពុលនៅតាមវាលស្រែ បឹងបួ និងត្រពាំងនានា ទីដែលសត្វព្រៃត្រូវទៅរកចំណី ខណៈដែលការប្រើថ្នាំបំពុល ...
សុទ្ធ គឹមសឿន
https://bit.ly/36SmYCM
កម្ពុជា និងដៃគូអភិវឌ្ឍន៍ បង្កើតគម្រោងជំរុញកិច្ចសន្ទនាដោយបរិយាប័ន្ន
រាជរដ្ឋាភិបាលជប៉ុន អង្គការយូអិនឌីភី ក្រសួងមហាផ្ទៃ និងអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជាចាប់ផ្ដើមអនុវត្តគម្រោងមួយឈ្មោះថា «ការកសាងសមត្ថភាពសម្រាប់ការចូលរួមរបស់ពលរដ្ឋ ការកសាងសន្តិភាព និងកិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន៖ ដំណើរឆ្ពោះទៅកាន់ ...
នៀម ឆេង
https://bit.ly/39RcCFp
ស្ថានីយ៍ថាមពលពន្លឺព្រះអាទិត្យចំនួន ៣ គ្រោងនឹងផលិតថាមពលនៅដើមឆ្នាំក្រោយ
ស្ថានីយ៍ថាមពលពន្លឺព្រះអាទិត្យចំនួន ៣ នឹងចាប់ផ្តើមបង្កើតថាមពល និងភ្ជាប់បណ្តាញអគ្គិសនីនៅដើមឆ្នាំក្រោយព្រោះ បច្ចុប្បន្នគម្រោងនេះបានបញ្ចប់ ៩០ ភាគរយហើយ។ គម្រោងសាងសង់ស្ថានីយ៍ថាមពលពន្លឺព្រះអាទិត្យចំនួន ៣ នេះត្រូវបានអនុម័តកាលពីឆ្នាំមុន។ ...
ជា វណ្ណៈ/AKP
https://www.khmertimeskh.com/50790719/three-solar-stations-set-to-generate-power-earlier-next-year/
ក្រុមហ៊ុនកសិពាណិជ្ជកម្មជាមួយអង្គការក្រៅរដ្ឋាភិបាលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីសុវត្ថិភាពចំណីអាហារនៅក្នុងខេត្តពោធិ៍សាត់
សេចក្តីប្រកាសព័ត៌មានរួមមួយបានបង្ហាញថាក្រុមហ៊ុនកសិពាណិជ្ជកម្មក្នុងស្រុក Davane Plc និងទីភ្នាក់ងារជំនួយអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអទិដ្ឋានកម្ពុជា (ADRA) នឹងធ្វើការរួមគ្នាដើម្បីជំរុញសង្វាក់តម្លៃកសិផលក្នុងស្រុក និងទីផ្សារចំណីអាហារដែលមានសុវត្ថិភាព។ ...
ធូ វិរៈ
https://www.phnompenhpost.com/business/agro-firm-ngo-pen-mou-safe-food-pursat
ផ្លូវតម្លៃជិត $៤០ លាន លើកោះរ៉ុងដ៏ល្បីល្បាញ ស្ថាបនាសម្រេចបាន ៣០% មកដល់ពេលនេះ
លោក គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានឱ្យដឹងថា ការអភិវឌ្ឍផ្លូវបេតុងប្រវែង ៧០ គីឡូម៉ែត្រនៅលើកោះរ៉ុងដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា រហូតមកដល់ពេលនេះសម្រេចបាន ៣០ ភាគរយហើយ បន្ទាប់ពីក្រុមហ៊ុននេះ ...
ម៉ៃ គុណមករា
https://bit.ly/3lXkY0t
រោងចក្រស្រាបៀរតម្លៃ ៧៨ លានដុល្លារ កំពុងសាងសង់នៅខេត្តកណ្តាល
ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈថ្មីមួយទៀតរបស់ក្រុមហ៊ុន អ៊ិនធើ ម៉ាទ្រីត បេវើរីច (ខេមបូឌា) ឯ.ក [Inter-Mattrid Beverage (Cambodia) Co., Ltd] ដែលមានទុនវិនិយោគ ៧៨ លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ...
ធូ វិរៈ
https://bit.ly/2LdGyRD
ទីផ្សារលក់ទំនិញជជុះទទួលបានការចាប់អារម្មណ៍នាពេលបច្ចុប្បន្ន
ហាងលក់ទំនិញដែលប្រើប្រាស់ហើយឡើងវិញនាពេលបច្ចុប្បន្នត្រូវបានមើលឃើញថាមានការកើនឡើងបើធ្វើការប្រៀបធៀបទៅនឹងកាលពីពេលកន្លងទៅ។ ទោះយ៉ាងណានៅពេលដែលតម្រូវការរបស់អតិថិជននៅតែបន្តផ្លាស់ប្តូរ កត្តារួមបញ្ចូលគ្នាបានធ្វើឱ្យ ...
Tom Starkey
https://bit.ly/3oyyVDE
ធនាគារអភិវឌ្ឍន៍អាស៊ីយល់ព្រមផ្តល់ប្រាក់កម្ចីដែលមានតម្លៃ ៧០ លានដុល្លារសម្រាប់វិស័យកសិកម្មនៅកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានយល់ព្រមផ្តល់ប្រាក់កម្ចីចំនួន ៧០ លានដុល្លារអាមេរិកដើម្បីពង្រឹងសមត្ថភាពកសិ - ពាណិជ្ជកម្មនៅខេត្តចំនួន ៦ នៅទូទាំងប្រទេសកម្ពុជា ដើម្បីកែច្នៃផលិតផលកសិកម្មសំខាន់ៗ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50789891/adb-approves-loans-worth-70-million-for-cambodias-agricultur/