ព័ត៌មាន
លោកនាយករដ្ឋមន្ត្រីទាមទារតម្លាភាពក្នុងការចែកចាយជំនួយជាសាច់ប្រាក់
កាលពីម្សិលមិញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថានឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងអាជ្ញាធរណាដែលបានរកឃើញថាបានប្រព្រឹត្តិនូវភាពមិនប្រក្រតីណាមួយក្នុងការផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50739807/pm-demands-transparency-in-cash-aid-distribution/
ករណីជំងឺកញ្ជ្រិលកើនឡើងយ៉ាងខ្លាំង
ប្រទេសកម្ពុជាបានកត់ត្រាករណីកញ្ជ្រិលចំនួន ៣៤១ ករណីក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំនេះ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពី ៤៤ ករណីក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ពី ...
ខន សាវិ
https://www.phnompenhpost.com/national/measles-cases-rise-sharply
កម្មករចំនួន ៩០០០ នាក់ទទួលបានការបណ្តុះបណ្តាលជំនាញទន់
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំវគ្គបណ្តុះបណ្តាលជំនាញទន់ដល់កម្មករចំនួន ៨.៥៨៥ នាក់មកពីរោងចក្រផ្សេងៗគ្នា ដែលក្នុងនោះមាន ៤ រោងចក្រមកពីរាជធានីភ្នំពេញ និង ៣ ទៀតពីខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តពោធិ៍សាត់។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50739551/9000-workers-receive-soft-skills-training/
ការនាំចេញទំហំ ៦២៧ លានដុល្លារទៅកាន់ជប៉ុនក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ
ប្រទេសកម្ពុជាបាននាំចេញផលិតផលមានតម្លៃ ៦២៧ លានដុល្លារទៅជប៉ុនក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះគឺកើនឡើង ៤ ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បង្ហាញថា ...
ជា វណ្ណៈ/AKP
https://www.khmertimeskh.com/50739560/627-million-in-exports-to-japan-in-the-first-four-months-of-this-year/
សមត្ថកិច្ចប្រទះឃើញឈើ ៣០ ដុំ នៅក្នុងព្រៃក្បែរចម្ការរបស់ពលរដ្ឋនៅភូមិឡំ
ឈើ ៤ ជ្រុងទ្រវែងចម្រុះប្រភេទចំនួន ៣០ ដុំ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខេត្តរតនគិរីសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានស្រុកអូរយ៉ាដាវប្រទះឃើញនៅក្នុងព្រៃក្បែរចម្ការរបស់ប្រជាពលរដ្ឋនៅភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ដោយសង្ស័យថា ឈើទាំងនេះត្រូវបានក្រុមឈ្មួញលាក់ទុក ដើម្បីនាំចេញទៅលក់នៅ ...
ឃុត សុភចរិយា
https://bit.ly/2Brv74b
ការសិក្សាពីគម្រោងវិនិយោគវារីអគ្គិសនីនៅក្នុងខេត្តកោះកុង សម្រេចបាន ៨០%
ប្រទេសកម្ពុជា នឹងទទួលបានគម្រោងវិនិយោគទំនប់វារីអគ្គិសនីថ្មីមួយទៀតមានទំហំ ១៥០ មេហ្គាវ៉ាត់ ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការជំរុញការវិនិយោគលើវិស័យថាមពលអគ្គិសនី។ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការសិក្សាផលប៉ះពាល់បរិស្ថាន និងសង្គមលើគម្រោងទំនប់វារីអគ្គិសនីថ្មីនេះជិតរួចរាល់ហើយ ...
ធូ វិរៈ
https://bit.ly/2YOuDyh
ក្រុមហ៊ុនផ្គត់ផ្គត់ទឹករំពឹងថាប្រាក់ចំណូលនឹងកើនឡើងបន្ទាប់ពីការខាតបង់ឆ្នាំ ២០១៩
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) ដែលជាក្រុមហ៊ុនចុះបញ្ជីមូលបត្រកម្ពុជាដំបូងបង្អស់ មានបំណងប្រមូលប្រាក់ចំណូលបន្ថែមទៀតនៅឆ្នាំ ២០២០ បន្ទាប់ពីមានការធ្លាក់ចុះយ៉ាងខ្លាំងនូវប្រាក់ចំណូលសរុបកាលពីឆ្នាំមុន នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំ ...
សន សារ៉ាត់
https://www.khmertimeskh.com/50739594/water-company-expects-big-revenue-rise-after-2019-loss/
បញ្ហាសិទ្ធិមនុស្សត្រូវបានលើកឡើងក្នុងរបាយការណ៍វិស័យថាមពលកកើតឡើងវិញ
យោងតាមមជ្ឍមណ្ឌលធនធានធុរកិច្ច និងសិទ្ធិមនុស្ស (BHRRC) គោលការណ៍នៃការគោរពសិទ្ធិមនុស្សរបស់ក្រុមហ៊ុនថាមពលកកើតឡើងវិញ បានបង្ហាញពីភាពទន់ខ្សោយធ្ងន់ធ្ងរនៃកិច្ចខិតខំប្រឹងប្រែងដើម្បីការពារកម្មករ និងសហគមន៍ ដោយបានបង្កើតហានិភ័យនៅក្នុង ...
សន សារ៉ាត់
https://www.khmertimeskh.com/50739595/human-rights-issues-alleged-in-renewable-energy-sector-report/
ខេត្តព្រៃវែងជាខេត្តដែលផលិតស្រូវខ្ពស់ជាងគេនៅឆ្នាំ ២០២០
ខេត្តព្រៃវែងគឺជាខេត្តដែលផលិតស្រូវខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសរហូតមកដល់ពេលនេះ ដែលខេត្តបាត់ដំបងជាធម្មតាកាន់កាប់តំណែងនេះ។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ថា ឆ្នាំនេះស្រូវចំនួន ...
សំ កណ្ណិកា
https://www.khmertimeskh.com/50739349/prey-veng-highest-rice-producing-province-of-2020/
ក្រសួងកសិកម្ម ឲ្យពលរដ្ឋដាក់ឯកសារពាក់ព័ន្ធដីនៅស្ថានីយស្ដារព្រៃឈើ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រកាសឲ្យពលរដ្ឋដាក់ឯកសារពាក់ព័ន្ធនឹងការកាន់កាប់អចលនទ្រព្យក្នុងបរិវេណស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើអូរថ្មនៅខេត្តព្រះសីហនុ ដើម្បីពិនិត្យ និងស្រាវជ្រាវដែលនឹងត្រូវបិទបញ្ចប់ត្រឹមពាក់កណ្តាលខែកក្កដាខាងមុខ ប៉ុន្តែ ...
ឡុង គីមម៉ារីតា
https://bit.ly/2VxeJ9f
រដ្ឋាភិបាលពិនិត្យមើលការចុះបញ្ជីឈ្មោះគេហទំព័រ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបង្កើតក្រុមការងារដើម្បីសិក្សាអំពីគំនិតបង្កើតមជ្ឈមណ្ឌលបណ្តាញព័ត៌មានកម្ពុជា (KHNIC) ដើម្បីគ្រប់គ្រងការចុះឈ្មោះគេហទំព័រ និងលើកទឹកចិត្តឱ្យប្រជាជនប្រើប្រាស់គេហទំព័រជាតិ (.kh) ។ ...
ម៉ៃ គុណមករា
https://www.phnompenhpost.com/business/government-eyes-domain-name-registry
ផ្ទុះមីនតោន និងយុទ្ធភណ្ឌមិនទាន់ស្លាប់ពីរនាក់
លោកវរសេនីយ៍ឯក មួង តេង អធិការនគរបាលស្រុកពញាឮ ខេត្តកណ្តាល បានឲ្យដឹងកាលពីថ្ងៃចន្ទថា មានករណីផ្ទុះគ្រាប់កាំភ្លើងធំប្រភេទ ១០៥មីលីម៉ែត្រ កាលពីរសៀលថ្ងៃអាទិត្យ នៅចំណុចភូមិត្រពាំងព្រលិត ឃុំជ្រៃលាស់ បានបណ្តាលឲ្យបុរសម្នាក់ឈ្មោះ អ៉ី សារិន អាយុ ៥១ឆ្នាំ ជាម្ចាស់ស្តង់ទិញលក់អេតចាយ និងកែច្នៃឧបករណ៍គ្រឿងបន្លាស់ផ្សេងៗ បានស្លាប់នៅនឹងកន្លែងកើតហេតុ។ ...
ប៉ិច សុធារី
https://bit.ly/2NIrcCS
អ្នកជាសះស្បើយពីជំងឺកូវីដ ១៩ នៅកម្ពុជាកើនឡើងដល់ ១៣០ នាក់ ខណៈមិនមានករណីថ្មី
ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃម្សិលមិញថា មានអ្នកជំងឺកូវីដ ១៩ ម្នាក់ទៀត ហើយត្រូវបានព្យាបាលជាសះស្បើយ និងបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។ លទ្ធផលនេះបានធ្វើឱ្យចំនួនអ្នកជំងឺដែលត្រូវបានព្យាបាលជាសះស្បើយកើនដល់ ១៣០ នាក់ ឬស្មើ ៩២% ក្នុងចំណោមអ្នកឆ្លងជំងឺនេះ ...
ខន សាវិ
https://bit.ly/3ihxcjI
PPAP ប្តេជ្ញាពង្រឹងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន
កំពង់ផែស្វយ័តភ្នំពេញ (PPAP) ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) បានប្ដេជ្ញានឹងលើកកម្ពស់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្នុងអំឡុងពេលវេលាដ៏ពិបាកដែលបណ្តាលពីវិបត្តិសុខភាពសកល តាមរយៈការកាត់បន្ថយការចំណាយ និងការពន្យារពេលការវិនិយោគណាដែលមិនមានភាពបន្ទាន់។ ...
ម៉ៃ គុណមករា
https://bit.ly/3eH71Rq
តុលាការសម្រេចឃុំខ្លួនលោក សេង សុវណ្ណារ៉ា និងបក្ខពួក ៣ នាក់ទៀតករណីរំលោភយកដីរដ្ឋ
លោក សេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងបក្ខពួក ៣ នាក់ទៀតត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញចេញដីកាឃុំខ្លួនជាបណ្តោះអាសន្ន ដោយចោទប្រកាន់ចំនួន ៤ បទល្មើស ពាក់ព័ន្ធនឹងករណីរំលោភយកដីរដ្ឋប្រមាណ ១ ០០០ ហិកតានៅខេត្តមណ្ឌលគិរី។ ...
ឃុត សុភចរិយា
https://bit.ly/3eLDNRE
ACU នាំខ្លួនឧកញ៉ា សង ថន ទៅសាកសួរពាក់ព័ន្ធករណីពុករលួយរឿងដីធ្លី
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីល្ងាចថ្ងៃទី ២៧ ខែមិថុនា បាននាំខ្លួនឧកញ៉ា សង ថន ដែលកាន់កាប់ដីប្រមាណ ៥ ពាន់ហិកតា ឬស្មើ ១ ភាគ ៤ នៃផ្ទៃដីក្នុងស្រុកគាស់ក្រឡទាំងមូលទៅសាកសួរពាក់ព័ន្ធនឹងករណីពុករលួយរឿងដីធ្លីនៅស្រុកនេះ។ ...
ឡុង គីមម៉ារីតា
https://bit.ly/3dEQSKZ
តម្លាភាពនៃជំនួយអភិវឌ្ឍន៍ជារួមមានភាពប្រសើរជាងមុន
សន្ទស្សន៍តម្លាភាពនៃជំនួយអន្តរជាតិដែលមានចំណងជើងថា “បោះពុម្ពផ្សាយនូវអ្វីដែលអ្នកបានមូលនិធិ” ត្រូវបានចេញផ្សាយកាលពីថ្ងៃពុធ ដោយចាត់ចំណាត់ថ្នាក់ម្ចាស់ជំនួយអភិវឌ្ឍន៍ដ៏លេចធ្លោមួយចំនួនរបស់ប្រទេសកម្ពុជា និងបញ្ជាក់ថាតម្លាភាព ...
Harrison White
https://www.khmertimeskh.com/50738183/overall-development-assistance-transparency-improving/
ធនាគារពិភពលោកអនុម័តទឹកប្រាក់ ៩៣ លានដុល្លាសម្រាប់បង្កើនសុវត្ថិភាពសិទ្ធិកាន់កាប់ដីធ្លីរបស់ជនជាតិដើមភាគតិច
ធនាគារពិភពលោកបានអនុម័តឥណទានចំនួន ៩៣ លានដុល្លារពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចទី ៣ នៅកម្ពុជា(LASED III) ។ គម្រោងនេះនឹងជួយបង្កើនសុវត្ថិភាពសិទ្ធិកាន់កាប់ដីធ្លី និងការទទួលបានហេដ្ឋារចនាសម្ព័ន្ធ និង ...
សុខ ចាន់
https://bit.ly/3dGm1Ob
ការបង្រៀនអក្ខរកម្មឌីជីថលដល់ស្ត្រីវ័យក្មេង
សុី អុីនវេសមិន (SHE Investments) ជាសហគ្រាសសង្គមដើម្បីគាំទ្រដល់សហគ្រិនខ្នាតតូចរបស់ស្ត្រី (MSMEs) កំពុងចូលរួមជាដៃគូក្នុងនាមជាធុរកិច្ចយុវជនអន្តរជាតិកម្ពុជាសម្រាប់កម្មវិធីស្តារ និងឆ្លើយតបរហ័ស ដែលឧបត្ថម្ភថវិកាដោយ Google.org ដើម្បីគាំទ្រដល់សហគ្រិនស្ត្រីក្នុងការបង្កើតជំនាញអក្ខរកម្ម ...
សុខ ចាន់
https://www.khmertimeskh.com/50739209/teaching-young-women-digital-literacy/
បន្ទាប់ពីមានការរីកចម្រើនយ៉ាងខ្លាំង តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនឹងប្រឈមនឹងឧបសគ្គមួយចំនួន
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) នឹងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ នៅឆ្នាំនេះ បន្ទាប់ពីបានរាយការណ៍ពីលទ្ធផលល្អកាលពីឆ្នាំ ២០១៩ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុន។ ...
សន សារ៉ាត់
https://www.khmertimeskh.com/50739183/after-massive-growth-special-economic-zone-will-face-hurdles/
ដីកោះរ៉ុងជាកម្មសិទ្ធិរបស់ក្រុមហ៊ុន
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា ដីទំហំ ៣៥ ហិកតាដែលត្រូវបានឈូសឆាយដោយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបខូអិលធីឌីនៅកោះរ៉ុងជាកម្មសិទ្ធិ ...
សហរដ្ឋអាមេរិកផ្ដល់ថវិកាចំនួន ៥៦ លានដុល្លារដើម្បីគាំទ្រដល់ព្រះរាជាណាចក្រកម្ពុជា
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ថវិកាសរុបចំនួន ៥៦ លានដុល្លារដើម្បីគាំទ្រដល់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០២០ រួមទាំង ១៨ លានដុល្លារដើម្បីលើកកម្ពស់វិស័យកសិកម្មរបស់ព្រះរាជាណាចក្រកម្ពុជា។ ...
សន សារ៉ាត់
https://www.khmertimeskh.com/50738964/us-gives-56-mln-to-support-kingdom/
គ្រោះថ្នាក់ដោយសារគ្រាប់មីន / យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជាធ្លាក់ចុះ ៤២ ភាគរយនៅពាក់កណ្តាលឆ្នាំដំបូង
របាយការណ៍ផ្លូវការមួយកាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថាប្រទេសកម្ពុជាត្រូវបានរាយការណ៍ថាចំនួនអ្នកស្លាប់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៣៦ នាក់ នៅពាក់កណ្តាលឆ្នាំដំបូងនៃឆ្នាំ ២០២០ បានធ្លាក់ចុះ ៤២ ភាគរយបើប្រៀបធៀបនឹង ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50738375/casualties-from-landmine-uxo-in-cambodia-down-42-pct-in-first-half-of-the-year/
គម្រោងថាមពលវារីអគ្គិសនីទំហំ ១៥០ មេហ្គាវ៉ាត់មួយទៀតត្រូវបានស្នើឡើងនៅទន្លេតាតៃ
គម្រោងថាមពលវារីអគ្គិសនីទំហំ ១៥០ មេហ្គាវ៉ាត់ត្រូវបានគេស្នើសុំឱ្យអភិវឌ្ឍនៅផ្នែកដើមទឹកនៃដងទន្លេតាតៃដែលមានទីតាំងនៅស្រុកថ្មបាំង ខេត្តកោះកុង ព្រោះអ្នកវិនិយោគកំពុងដំណើរការលើទិដ្ឋភាពបរិស្ថាន និង ...
ជា វណ្ណៈ/AKP
https://www.khmertimeskh.com/50738749/another-150-megawatt-hydro-power-project-proposed-upstream-of-tatay-river/