ការអភិវឌ្ឍសង្គម
អ្នកជំនាញថា ការធ្លាក់ចុះករណីជំងឺរបេងបណ្តាលមកពីវិបត្តិកូវីដ-១៩
តួលេខរបស់មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន បានឲ្យដឹងថា អ្នកទទួលការព្យាបាលជំងឺរបេងក្នុងឆ្នាំ២០២១ បានថយចុះចំនួន ២៦ភាគរយ បើធៀបទៅនឹងឆ្នាំកន្លងទៅ និងថាការថយចុះនេះមកពីបញ្ហាវិបត្តិកូវីដ-១៩។ ...
ឃី សុវុឌ្ឍី
https://khmer.cambojanews.com/experts-put-drop-in-recorded-tb-cases-down-to-pandemic/
ក្រសួងសុខាភិបាលបានបញ្ជូនវ៉ាក់សាំងកូវីដ ១៩ ទៅដល់មន្ទីរសុខាភិបាលទាំង ២៥ រាជធានី-ខេត្តចាក់ដូសជំរុញ
ក្រសួងសុខាភិបាល និងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសបានបញ្ជូនវ៉ាក់កូវីដ ១៩ រួចរាល់ ទៅដល់មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង ២៥ សម្រាប់ចាក់ដូសជំរុញជូនដល់ប្រជាពលរដ្ឋ ក្នុងចំណោមអត្រានៃអ្នកបានចាក់វ៉ាក់សាំងនៅទូទាំងប្រទេសបានចំនួន ៩២,៥៥% ធៀបនឹងចំនួន ...
មុំ គន្ធា
https://www.postkhmer.com/national/2022-03-28-0949-233949.html
លោក ប្រាក់ សុខុន កោតសរសើរចិនដែលឈានមុខផ្តល់វ៉ាក់សាំងកូវីដ ១៩ រាប់លានដូសដល់ប្រទេសមេគង្គបានទាន់ពេល
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស កោតសរសើរចិនដែលឈានមុខក្នុងការផ្តល់ឱសថ ការផ្គត់ផ្គង់សម្ភារវេជ្ជសាស្ត្រ និងវ៉ាក់សាំងកូវីដ ១៩ រាប់លានដូសមកកាន់បណ្តាប្រទេសមេគង្គបានទាន់ពេលវេលាក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩ និងវិបត្តិសុខាភិបាលសកល។ ...
រី សុចាន់
https://www.postkhmer.com/national/2022-03-26-1102-233910.html
ស្ថានទូតអាមេរិកប្រចាំកម្ពុជា ចាប់ផ្តើមកម្មវិធីសកម្មភាពអប់រំបឋមសិក្សាប្រកបដោយបរិយាប័ន្ន (IPEA) ដែលមានទឹកប្រាក់ ២៥លានដុល្លារ
កម្មវិធីអប់រំថ្មីដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលមានទឹកប្រាក់ចំនួន ២៥ លានដុល្លារអាមេរិក ដែលនឹងធ្វើឱ្យប្រសើរឡើងនូវបទពិសោធន៍នៃការអាន និងការសិក្សាសម្រាប់សិស្សបឋមសិក្សានៅកម្ពុជាត្រូវបានបើកដំណើរការនៅរាជធានីភ្នំពេញកាលពីម្សិលមិញនៅក្នុងព្រឹត្តិការណ៍រួមក្រោមអធិបតីភាពលោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy; និងលោកស្រី Nancy J. Eslick នាយកបេសកកម្មនៃ USAID នៅកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3Iyqv91
កម្ពុជា និង សាធារណរដ្ឋឆេក ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ TVET
កម្ពុជា និងសាធារណរដ្ឋឆេក បានពិភាក្សាគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមលើការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3LdVEjZ
ក្រសួងយុត្តិធម៌ អ្នករាយការណ៍អង្គការសហប្រជាជាតិ ពិភាក្សាអំពីច្បាប់
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌បានជួបប្រជុំជាមួយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក Vitit Muntarbhorn នៅថ្ងៃទី២១ ខែមីនា ដើម្បីពិភាក្សាអំពីស្ថានភាពផ្លូវច្បាប់ទាក់ទងនឹងសិទ្ធិមនុស្ស និងការធ្វើទំនើបកម្មនៃច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។ ...
វ៉ន ដារ៉ា
https://www.phnompenhpost.com/national/justice-ministry-un-rapporteur-discuss-laws
ក្រសួងសុខាភិបាលបើកយុទ្ធនាការជាតិជំរុញការយល់ដឹងអំពីមេរោគកូវីដបំប្លែងថ្មីអូមីក្រុងដើម្បីបញ្ឈប់ការរីករាលដាល
ក្រសួងសុខាភិបាលកាលពីម្សិលមិញបានចាប់ផ្តើមយុទ្ធនាការថ្នាក់ជាតិនៃមេរោគកូវីដ-១៩ ក្រោមប្រធានបទ “អូមីក្រុង រីករាលដាលលឿនជាងវ៉ារ្យ៉ង់មុន និងបង្កឱ្យមានហានិភ័យខ្ពស់ដល់អ្នក និងគ្រួសាររបស់អ្នក” រួមជាមួយអង្គការសុខភាពពិភពលោក (WHO) និងមូលនិធិអង្គការសហប្រជាជាតិកុមារកម្ពុជា (UNICEF) ។ ...
យីម ស្រីលីន
https://www.khmertimeskh.com/501045908/moh-launches-national-omicron-awareness-drive-to-stop-virus-spread/
ធនាគារពិភពលោកពិភាក្សាអំពីការងើបឡើងវិញនៃសេដ្ឋកិច្ច និងការវិនិយោគក្នុងវិស័យអប់រំ
អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោកស្រី Manuela V. Ferro បានកោតសរសើរចំពោះការឆ្លើយតបដ៏មានប្រសិទ្ធភាពរបស់កម្ពុជាចំពោះជំងឺកូវីដ-១៩ ហើយបានលើកទឹកចិត្តប្រទេសកម្ពុជាលើកស្ទួយការវិនិយោគលើវិស័យអប់រំ ខណៈពេលដែលកំពុងចាប់ផ្តើមការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងអំឡុងពេលទស្សនកិច្ចមកប្រទេសកម្ពុជារបស់លោកស្រី ពីថ្ងៃទី១៣ ដល់ ១៧ ខែមីនា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3uhUqNH
មជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនសម្ពោធថ្ងៃទី ២២ មីនា
រាជរដ្ឋាភិបាលនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅខេត្តព្រះសីហនុនាថ្ងៃទី ២២ ខែមីនា ដោយមជ្ឈមណ្ឌលនេះ ផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់អ្នកញៀនគ្រឿងញៀន ដើម្បីឱ្យពួកគេមានមុខរបរ និងជំនាញចិញ្ចឹមជីវិតច្បាស់លាស់ពេលត្រឡប់ទៅកាន់សហគមន៍ ឬគ្រួសារវិញ។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-22-1056-233644.html
នគរបាលជាតិចេញសេចក្តីណែនាំស្តីពីភូមិឃុំមានសុវត្ថិភាព
អគ្គស្នងការនគរបាលជាតិ បានចេញសេចក្តីណែនាំ ស្តីពីការពង្រឹងការអនុវត្តគោលនយោបាយ “ភូមិឃុំមានសុវត្ថិភាព” សំដៅលើកកំពស់សណ្តាប់ធ្នាប់សាធារណៈនៅមូលដ្ឋាន។ ...
ទិត្យ គង្សនូវ
https://bit.ly/36iSCfp
ចិនសន្យាផ្ដល់វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដចំនួន២០លានដូស
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២០ លានវ៉ាក់សាំងទៀតដល់ប្រទេសកម្ពុជា ដែលចំនួន ៥ លានត្រូវបានរំពឹងថានឹងមកដល់ចុងខែនេះ។ ...
មុំ គន្ធា
https://www.phnompenhpost.com/national/china-pledges-20m-covid-jabs
លោក ហ៊ុន សែន បញ្ជាក់ថានឹងទទួលយកវ៉ាក់សាំងគ្រប់ប្រទេស ដោយមិនរើសអើង
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាលមិនរើសអើងវត្តមានវ៉ាក់សាំងនោះឡើយ ហើយនឹងទទួលយកនូវការផ្តល់វ៉ាក់សាំងពីគ្រប់ប្រទេសទាំងអស់ ដោយហេតុវ៉ាក់សាំងទាំងនោះបានធ្វើឱ្យរាជរដ្ឋាភិបាល បាននិងកំពុងតែដើរដល់កម្រិតមួយដែលប្រទេសក្នុងតំបន់ និងក្នុងពិភពលោកអាចចាត់ទុកថា កម្ពុជាបានដើរលឿននៅលើការគ្រប់គ្រងកូវីដនេះទាន់សភាពការណ៍។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-03-22-0922-233633.html
លោក ហ៊ុន សែន ស្នើក្រសួងសុខាភិបាលសិក្សាពីលទ្ធភាពក្នុងការវះកាត់ ប្តូរក្រលៀនក្នុងប្រទេស ព្រោះកម្ពុជាមានសមត្ថភាព
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យក្រសួងសុខាភិបាល សិក្សា និងពិចារណាពីលទ្ធភាពក្នុងការវះកាត់ដើម្បីប្តូរក្រលៀនក្នុងប្រទេស ខណៈកម្ពុជាមានសមត្ថភាព និងបានធ្វើការវះកាត់ក្រលៀនតាំងពីឆ្នាំ ២០១០ ហើយលោកនៅតែប្រកាសឱ្យគ្រូពេទ្យប្រកាន់ខ្ជាប់នូវគុណធម៌ វិជ្ជាជីវៈ និងសីលធម៌ដែលត្រូវតែធ្វើឱ្យបានល្អបំផុតសម្រាប់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-03-22-0936-233635.html
អគារមន្ទីពេទ្យដែលជាជំនួយរបស់ប្រទេសចិននឹងជួយលើកកម្ពស់គុណភាពថែទាំសុខភាពនៅកម្ពុជា
ស្ថិតនៅក្នុងរាជធានីនៃប្រទេសកម្ពុជា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ដែលទើបនឹងបង្កើតថ្មីនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាថែទាំសុខភាពនៅកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3isbxGV
កម្ពុជា និងអារ៉ាប៊ី សាអ៊ូឌីត ប្តេជ្ញាពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី
កម្ពុជា និងអារ៉ាប៊ី សាអ៊ូឌីត ប្តេជ្ញាចិត្តពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ពីព្រោះប្រទេសទាំង ២ នៅមិនទាន់បានប្រើប្រាស់សក្តានុពលទាំងអស់ នៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់នៅឡើយ ខណៈកម្ពុជាស្នើឱ្យអារ៉ាប៊ី សាអ៊ូឌីត ផ្តល់អាហារូបករណ៍លើជំនាញវិស្វកម្មប្រេង និងឧស្ម័ន ដល់កម្ពុជា ...
រី សុចាន់ and មុំ គន្ធា
https://www.postkhmer.com/national/2022-03-21-1421-233620.html
កម្ពុជានឹងទទួលបានជំនួយ ៤២៨លានដុល្លារ និងវ៉ាក់សាំងកូវីដ-១៩ ១.៣ លានដូសពីប្រទេសជប៉ុន
ក្នុងសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយដោយកម្ពុជាកាលពីយប់មិញ ប្រទេសជប៉ុនបានសន្យាផ្តល់ជំនួយចំនួន ៤២៨ លានដុល្លារ និងវ៉ាក់សាំងការពារជំងឺកូវីដ-១៩ បន្ថែមទៀតដល់កម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501044767/cambodia-gets-428-million-in-aid-and-1-3-million-doses-of-covid-19-vaccines-pledge-from-japan/
ក្រសួង និងមូលនិធិអាស៊ី ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យអប់រំ
ក្រសួងអប់រំ យុវជន និងកីឡា និងមូលនិធិអាស៊ីបានឈានដល់ការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការដើម្បីជំរុញការអប់រំនៅកម្ពុជា។ ...
សូ ជាតា
https://bit.ly/3CYQtS7
កម្ពុជាទទួលបានវ៉ាក់សាំង Pfizer ជិត ១៤០,០០០ ដូស ក្រោមមូលនិធិឆ្លើយតបជំងឺកូវីដ-១៩ អាស៊ាន
កម្ពុជាទទួលបានវ៉ាក់សាំង Pfizer ចំនួន ១៣៩,២០០ ដូស ក្រោមមូលនិធិឆ្លើយតបនឹងជំងឺកូវីដ-១៩ អាស៊ាន។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3KXplpd
ជនជាតិដើម ៥០ នាក់ ឃាត់គ្រឿងចក្រក្រុមហ៊ុនមួយមិនឱ្យឈូសឆាយដីព្រៃ
ពលរដ្ឋជាជនជាតិដើមក្នុងសហគមន៍សុខដុមចំនួន ៥០ នាក់បានឃាត់មិនឱ្យមានការឈូសឆាយដីព្រៃស្ថិតនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ កាលពីថ្ងៃទី ១៥ ខែមីនា ដោយសំអាងថា ទីតាំងនោះពួកគាត់រក្សាទុក ដើម្បីចុះបញ្ជីជាដីសមូហភាពជនជាតិដើមភាគតិចព្នងហើយការឈូសឆាយនោះនឹងបណ្តាលឱ្យ ...
អោម ប៊ុនធឿ
https://www.postkhmer.com/national/2022-03-18-1420-233504.html
ទិដ្ឋភាពវប្បធម៌របស់ជនជាតិដើមភាគតិចព្នងត្រូវបានដាក់បញ្ចូលឈ្មោះទៅក្នុងកម្មវិធី WORLD MONUMENTS WATCH ឆ្នាំ ២០២២
ទិដ្ឋភាពវប្បធម៌របស់ជនជាតិដើមភាគតិចព្នង ត្រូវបានដាក់បញ្ចូលឈ្មោះទៅក្នុងកម្មវិធី WORLD MONUMENTS WATCH ឆ្នាំ ២០២២ ដែលជាការជ្រើសរើសតំបន់បេតិកភណ្ឌសំខាន់ៗនៅលើពិភពលោកចំនួន ២០ ទីតាំង ដែលជាទីតាំងចាំបាច់ត្រូវមានការអភិរក្សជាបន្ទាន់ និងមានសារៈសំខាន់យ៉ាងខ្លាំងចំពោះសហគមន៍នៅជុំវិញនោះ។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-03-18-1331-233531.html
សុខុមាលភាពកុមារ ជាវិស័យអាទិភាពរបស់កម្ពុជា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពកុមារ ដោយចាត់ទុកវាជាវិស័យអាទិភាពសំខាន់។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3JoI1Od
អ្នកសារព័ត៌មាន ១៤ រូប ត្រូវបានជ្រើសរើសផ្តល់នូវ «ពានរង្វាន់ដឹងគុណ»
អ្នកសារព័ត៌មានចំនួន ១៤ រូប នៅ ៥ សម័យកាលផ្សេងគ្នាត្រូវបានជ្រើសរើសក្នុងការផ្តល់នូវ «ពានរង្វាន់ដឹងគុណ» សម្រាប់ការចូលរួមលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា ដែលការផ្តល់ពានរង្វាន់នេះនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-03-17-1143-233452.html
តុលាការដោះលែងមេដឹកនាំ និងសមាជិកសហជីពណាហ្គាវើលដ៍ ៨ នាក់ឱ្យនៅក្រៅឃុំ
មន្ត្រីពន្ធនាគារបានដោះលែងមេដឹកនាំ និងសមាជិកសហជីពនៅកាស៊ីណូណាហ្គាវើលដ៍ចំនួន ៨ នាក់ក្នុងចំណោម ១១ នាក់ ឱ្យនៅក្រៅឃុំបណ្ដោះអាសន្នតាមការបង្គាប់របស់សាលាដំបូងរាជធានី-ភ្នំពេញ កាលពីយប់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២២។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-03-16-0947-233377.html
ធនាគារពិភពលោក ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជា
លោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក (EAP) ដែលមកបំពេញទស្សនកិច្ចបានមានប្រសាសន៍ថា ធនាគារពិភពលោកប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងជិតស្និទ្ធរបស់ខ្លួនជាមួយរាជរដ្ឋាភិបាលកម្ពុជា ខណៈចូលជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីម្សិលមិញ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3Igtgf1