ព័ត៌មាន
មន្ត្រីរដ្ឋាភិបាលឆ្លើយតបលោកស្រី រ៉ូណា ស្ម៊ីត ដែលបានលើកឡើងពីក្ដីកង្វល់អំពីការចាប់ខ្លួនសកម្មជនបរិស្ថាន និងបុគ្គលមួយចំនួនទៀត
ស្ថានបេសកម្មអចិន្រៃ្តយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន កាលពីម្សិលមិញបានឆ្លើយតបទៅនឹងការលើកឡើងរបស់លោកស្រី រ៉ូណា ស្ម៊ីត ដែលបានលើកឡើងពីក្ដីកង្វល់របស់លោកស្រីអំពីការចាប់ខ្លួនសកម្មជនបរិស្ថាន និងបុគ្គលមួយចំនួនទៀតពាក់ព័ន្ធនឹងបទ «ញុះញង់»។ ...
នៀម ឆេង
https://bit.ly/3bJ7lyj
ប្រាក់ឈ្នួលត្រូវដំឡើងជូនកម្មករ និយោជិតសម្រាប់ឆ្នាំ ២០២១ នឹងត្រូវប្រកាសនៅថ្ងៃនេះ
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានឹងសម្រេចនៅក្នុងកិច្ចប្រជុំចុងក្រោយនៅថ្ងៃព្រហស្បតិ៍នេះអំពីចំនួនប្រាក់ឈ្នួលដែលត្រូវដំឡើងជូនកម្មករ និយោជិត ផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងសម្ភារសម្រាប់ធ្វើដំណើរនៅក្នុងឆ្នាំ ២០២១ បន្ទាប់ពីកិច្ចប្រជុំត្រីភាគីកាលពីម្សិលមិញ មិនទាន់ទទួលបានលទ្ធផល។ ...
មុំ គន្ធា
https://bit.ly/3m6dRUP
ការបង្កើតបណ្តុំសហគ្រាសអាជីវកម្មក្នុងការជំរុញល្បឿនសេដ្ឋកិច្ច
យោងតាមនាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុន Worldbridge Industrial Development ដែលជាក្រុមហ៊ុននៅពីក្រោយហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម ៤.០ បានឲ្យដឹងថា បណ្តុំសហគ្រាសអាជីវកម្ម (សហគ្រាសខ្នាតតូច និងមធ្យម) ដែលមានទឹកប្រាក់ ៣០ លានដុល្លារអាមេរិកនឹងត្រូវចាប់ផ្តើមដំណើរការនៅខែក្រោយនេះ។ ...
សុខ ចាន់
https://www.khmertimeskh.com/50762433/business-cluster-to-boost-economy/
ការសិក្សារកឃើញពាក់ព័ន្ធនឹងប្រាក់បៀវត្សរ៍កំឡុងពេលជំងឺកូវីដ-១៩
ការសិក្សាអំពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនៃជំងឺកូវីដ-១៩គ្របដណ្តប់នៅទូទាំងប្រទេសបានរកឃើញថាប្រាក់បៀវត្សរ៍ជាទូទៅនៅទូទាំងប្រទេសកម្ពុជាបានថយចុះប្រហែល ៣០ ភាគរយក្នុងរយៈពេល ៤ ខែ (រវាងខែមករា និងមេសា ...
Harrison White
https://www.khmertimeskh.com/50762432/grim-findings-on-wages-after-covid-19-struck/
ដំណឹងល្អសម្រាប់ចរាចរណ៍ប្រើប្រាស់ថាមពលស្អាត
ក្រុមហ៊ុន TADA ដែលជាកម្មវិធីកក់សម្រាប់ដឹកអ្នកដំណើរនៅកម្ពុជា គ្រោងនឹងវិនិយោគទឹកប្រាក់ចំនួន ២០ លានដុល្លារដើម្បីផលិតរ៉ឺម៉កអគ្គិសនីក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឍថាមពលស្អាត។ ...
Jason Boken
https://www.khmertimeskh.com/50762627/good-news-for-clean-energy-traffic/
ក្រសួងប្រកាសដាក់តំបន់ចំនួន ២ សម្រាប់ឲ្យក្រុមហ៊ុនស្នើសុំអាជ្ញាប័ណ្ណរុករករ៉ែ
ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែថ្មីបន្ថែមទៀត ដើម្បីឲ្យក្រុមហ៊ុនដាក់ពាក្យសុំអាជ្ញាប័ណ្ណរុករករ៉ែលោហៈ និងរ៉ែមាសដែលមានទំហំសរុបជាង ២០០ គីឡូម៉ែត្រក្រឡា ស្ថិតក្នុងខេត្តត្បូងឃ្មុំ និងខេត្តរតនគិរី។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ក្រសួងរ៉ែ និងថាមពលបានប្រកាសឲ្យ ...
ធូ វិរៈ
https://bit.ly/3bH3nGD
ក្រសួងមហាផ្ទៃ ប្រាប់ឲ្យអាជ្ញាធរចាត់វិធានការលើក្រុមយុវជនដែលបង្កចលាចល
ក្រសួងមហាផ្ទៃស្នើឱ្យអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិដែលបាននិងកំពុងធ្វើសកម្មភាពមានចរិតបំផុស ញុះញង់ធ្វើឱ្យប៉ះពាល់ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្កភាពចលាចល វឹកវរក្នុងសង្គម។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃចេញថ្ងៃទី ៧ កញ្ញា។ ...
មុំ គន្ធា
https://bit.ly/3hehqEA
ក្រសួងរៀបចំដែនដី តែងតាំងមន្ត្រី ៣៦២ នាក់ ដើម្បីចុះត្រួតពិនិត្យសំណង់នៅទូទាំងប្រទេស
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានតែងតាំងមន្ត្រីអធិការកិច្ចចំនួន ៣៦២ នាក់ ដើម្បីចុះតាមដានអង្កេត ស្រាវជ្រាវ ត្រួតពិនិត្យ ប្រមូលភ័ស្តុតាង និងជំរុញការអនុវត្តច្បាប់ស្តីពីសំណង់នៅទូទាំងប្រទេស។ សង្គមស៊ីវិលគាំទ្រចំណាត់ការនេះប៉ុន្ដែស្នើអនុវត្តច្បាប់ឲ្យមានតម្លាភាព និងយុត្តិធម៌ ដោយចៀសវាងប្រព្រឹត្តអំពើពុករលួយ។ ...
សុទ្ធ គឹមសឿន
https://bit.ly/3bHjpQB
ទីផ្សារអង្ករក្រអូបកម្ពុជាមានតម្លៃល្អ
យោងតាមក្រុមហ៊ុននាំចេញអង្ករបានឲ្យដឹងថា តម្លៃទីផ្សារនាំចេញអង្ករក្រអូបល្អបំផុតរបស់កម្ពុជាកំពុងតែមានការកើនឡើងបើធៀបនឹងប្រទេសថៃ និងប្រទេសវៀតណាម។ ...
សុខ ចាន់
https://www.khmertimeskh.com/50761985/fragrant-rice-market-promising/
សេចក្តីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបសម្រាប់ឆ្នាំ ២០២០-២០៣៥ នឹងត្រូវបញ្ចប់នៅខែក្រោយ
សេចក្តីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបសម្រាប់ឆ្នាំ ២០២០-២០៣៥ នឹងត្រូវបញ្ចប់នៅខែតុលាឆ្នាំនេះ ហើយបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីធ្វើការអនុម័ត។ ...
ជា វណ្ណៈ/AKP
https://www.khmertimeskh.com/50762205/draft-of-siem-reap-tourism-development-master-plan-to-be-finalised-next-month/
សៀវភៅស្តីពីប្រវត្តិឧស្សាហកម្មមីក្រូហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាត្រូវបានបោះពុម្ពផ្សាយ
កាលពីម្សិលមិញធនាគារជាតិនៃកម្ពុជាបានចេញនូវសៀវភៅមួយក្បាលដែលមានចំណងជើងថា “ការកសាងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា”។ សៀវភៅនេះផ្តោតលើការអភិវឌ្ឍមីក្រូហិរញ្ញវត្ថុនៅកម្ពុជាពីប្រភពដើមនៃកម្មវិធីអភិវឌ្ឍន៍ជនបទនៅដើមទសវត្ស ...
សុខ ចាន់
https://www.khmertimeskh.com/50762147/book-published-on-history-of-kingdoms-microfinance-industry/
ផ្សារចុងសប្តាហ៍នឹងត្រូវបានពង្រីកទៅដល់ខេត្តគោលដៅផ្សេងទៀត
ផ្សារចុងសប្តាហ៍ដែលជាសកម្មភាពសំខាន់មួយនៃគម្រោងជំរុញទីផ្សារសម្រាប់កសិករខ្នាតតូច (AIMS) នឹងត្រូវបានពង្រីកទៅដល់ខេត្តគោលដៅផ្សេងទៀត និងរាជធានីភ្នំពេញនាពេលអនាគតដើម្បីផ្សព្វផ្សាយផលិតផលកសិកម្ម និងកសិឧស្សាហកម្មក្នុងស្រុក។ ...
នីកា/AKP
https://www.khmertimeskh.com/50761683/weekend-market-to-be-extended-to-other-targeted-provinces/
រដ្ឋាភិបាលរឹតត្បិតការនាំចូលស្រាបារី
អគ្គនាយកដ្ឋានគយនិងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគ្រោងនឹងដាក់កម្រិតលើការនាំចូលស្រា និងបារីជាបណ្តោះអាសន្ននៅតាមច្រកព្រំដែនមួយចំនួនដើម្បីការពារការគេចពន្ ធនិងកែលម្អការប្រមូលពន្ធ។ ...
ឡុង គីមម៉ារីតា
https://www.phnompenhpost.com/national/govt-restricts-imports-wine-cigarettes
អនុរក្សព្រៃមណ្ឌលគីរីស្ទាក់ចាប់អ្នកប្រមាញ់សត្វព្រៃ ឃាត់ខ្លួនមួយដើម្បីសាកសួរ
មន្ត្រីអនុរក្សមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានចាប់ខ្លួនបុរសម្នាក់នៅស្រុកកោះញែក ឃុំរញរកាលពីថ្ងៃសៅរ៍សប្តាហ៍មុនពីបទសង្ស័យបរបាញ់សត្វព្រៃខុសច្បាប់។ ...
គឹម សារុំ
https://www.phnompenhpost.com/national/mkiri-rangers-bust-wildlife-hunters-hold-one-questioning
ការស្នើសុំសិទ្ធិរុករករ៉ែចាប់បើកទទួលពាក្យ
ក្រសួងរ៉ែ និងថាមពលបានបើកការស្នើសុំឱ្យក្រុមហ៊ុនជាតិ និងអន្តរជាតិដាក់ពាក្យសុំសិទ្ធិធ្វើអាជ្ញាប័ណ្ណក្នុងតំបន់សម្បទានរ៉ែចំនួនពីរ។ ...
ឌីណា ហួន
https://www.khmertimeskh.com/50762061/applications-for-mining-rights-open/
គណៈកម្មាធិការរដ្ឋាភិបាលដើម្បីជួយអ្នកសារព័ត៌មានបានរៀបចំការប្រជុំលើកដំបូង
កាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកខៀវកាញារីទ្ធបានបើកកិច្ចប្រជុំលើកដំបូងជាមួយមេធាវីរដ្ឋាភិបាលដើម្បីពិនិត្យមើលបញ្ហានានាដែលអ្នកសារព័ត៌មានជួបប្រទះនៅកម្ពុជាបន្ទាប់ពីមានសេចក្តីប្រកាសកាលពីខែកុម្ភៈអំពីការប្តេជ្ញាជួយអ្នកសារព័ត៌មានដែល ...
ស្ថានទូតសឹង្ហបុរីប្រារព្ធខួប ៥៥ ឆ្នាំនៃទំនាក់ទំនងការទូតជាមួយកម្ពុជា
ឯកអគ្គរដ្ឋទូតសឹង្ហបូរី Michael Tan និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ប្រាក់សុខុនកាលពីម្សិលមិញបានអបអរសាទរខួប ៥៥ ឆ្នាំនៃទំនាក់ទំនងការទូតសិង្ហបុរី - កម្ពុជាជាមួយនឹងការដាក់បង្ហាញផ្ទាំងរូបភាពទ្វេភាគីពិសេសមួយនៅឯស្ថានទូតសិង្ហបុរី ...
កម្មករស្វែងរកជំនួយខណៈក្រសួងនិយាយថាម្ចាស់រោងចក្រមិនបានដាក់លិខិតជូនដំណឹង
ស្របពេលដែលកម្មកររាប់រយនាក់មកពីរោងចក្រ Violet Apparel ដែលបានបិទទ្វារ បានដាក់ញត្តិដើម្បីស្វែងរកជំនួយនៅប្រតិភូសហភាពអឺរ៉ុបប្រចាំនៅប្រទេសកម្ពុជា ដើម្បីអោយខាងរោងចក្រចូលមកដោះស្រាយផលប្រយោជន៍ជូនកម្មករ មន្ត្រីក្រសួងការងារបានអោយដឹងនិយាយ ...
ឃី សុវុទ្ធី
https://cambojanews.com/factory-workers-seek-help-as-ministry-says-owner-did-not-file-notice/
“អ្នកកាសែតអាជីព” ទទួលបានពានរង្វាន់ការរាយការណ៍អំពីកូវីដ១៩
កាលពីថ្ងៃច័ន្ទ ក្លឹបអ្នកកាសែតកម្ពុជាបានប្រគល់រង្វាន់ដល់អ្នកកាសែត ៥ នាក់សម្រាប់ការរាយការណ៍របស់ពួកគេអំពីកូវីដ១៩។ កញ្ញា សៅ សុខអេង អ្នកសារព័ត៌មានមកពីគេហទំព័រថ្មីៗ បានទទួលរង្វាន់លេខ ១។ លោក ម៉ៅ ...
មុំ គន្ធា
https://www.phnompenhpost.com/national/professional-journalists-get-covid-reporting-award
ខេត្តព្រះសីហនុនឹងមានមន្ទីរពិសោធន៍សំណាករកជំងឺកូវីដ ១៩
ខេត្តព្រះសីហនុនឹងក្លាយជាខេត្តទី ២ បន្ទាប់ពីខេត្តសៀមរាប ដែលមានមន្ទីរពិសោធន៍សម្រាប់ធ្វើតេស្ដសំណាករកជំងឺកូវីដ ១៩ ដោយមិនចាំបាច់បញ្ជូនសំណាកមកធ្វើតេស្ដនៅរាជធានីភ្នំពេញដូចមុនទៀតទេ ខណៈគម្រោងសាងសង់ត្រូវចាប់ផ្ដើមនៅពេលដែលមានការឯកភាពលើប្លង់គោលរួចរាល់។ ...
ខន សាវិ
https://bit.ly/32amhme
អង្គការ YRDP និងយុវជនស្នើបញ្ចូលនិស្សិត និងព្រះសង្ឃក្នុងបញ្ជី (បសស)
អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) និងយុវជនមួយចំនួនបានស្នើឲ្យរដ្ឋាភិបាលដាក់បញ្ចូល សិស្ស និស្សិត និងព្រះសង្ឃក្នុងបញ្ជីបេឡាជាតិ របបសន្ដិសុខសង្គម (ប ស ស) ដើម្បីបានសេវាពិនិត្យ និងព្យាបាលសុខភាពដោយឥតគិតថ្លៃ។ ការស្នើឡើងនេះគឺបានធ្វើឡើងនៅក្នុងវេទិកាយុវជនស្តីពីកាលានុវត្តភាពទីផ្សារការងាររបស់យុវជន ...
ឡុង គីមម៉ារីតា
https://bit.ly/2R6AJFu
កាត់ផ្ទៃបឹងតាមោកជាង ៣៨ ហិកតាទៀតធ្វើការអភិវឌ្ឍ ខណៈសង្គមស៊ីវិលបារម្ភពីហានិភ័យគ្រោះទឹកជំនន់លិចក្រុង
រដ្ឋាភិបាលសម្រេចកាត់ផ្ទៃបឹងតាមោកទំហំជាង ៣៨ ហិកតាបន្ថែមទៀត ប្រគល់ឲ្យក្រសួង និងស្ថាប័នរដ្ឋ ព្រមទាំងឯកជន ដើម្បីធ្វើការអភិវឌ្ឍ នេះបើតាមអនុក្រឹត្យចំនួន ២ ចុះថ្ងៃទី ១ កញ្ញា ដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីថ្ងៃអាទិត្យ។ សង្គមស៊ីវិលសម្តែងការបារម្ភ ចំពោះការបង្រួមបឹងនៅក្នុងក្រុងឲ្យរួមតូចនេះ ដោយសារវាប្រឈមនឹងហានិភ័យ ...
អោម ប៊ុនធឿន
https://bit.ly/2GwOCKS
កម្ពុជាធ្វើពិពិធកម្មឧស្សាហកម្ម ដើម្បីចាប់យកវិនិយោគិនថ្មី
កាលពីថ្ងៃទី ១៤ ខែសីហា គណៈរដ្ឋមន្ត្រីបានឲ្យដឹងថា ដើម្បីរួមចំណែកដល់ការរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព និងបរិយាប័ន្ន រដ្ឋាភិបាលបានដាក់ចេញ និងកំពុងអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥។ សេចក្តីប្រកាសនោះបានបន្តថា គោលនយោបាយនេះគឺជាយុទ្ធសាស្ត្រជំរុញកំណើនសេដ្ឋកិច្ចថ្មីរបស់កម្ពុជាក្នុងការផ្តោតលើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងភាពប្រកួតប្រជែង និងការលើកកម្ពស់ ...
ធូ វិរៈ
https://bit.ly/3iauKLw
អាជ្ញាធរទុកពេល ១ សប្ដាហ៍ឲ្យពលរដ្ឋរុះរើលំនៅឋានពីដែនជម្រកសត្វ
អាជ្ញាធរខេត្តពោធិ៍សាត់បានទុកពេល ៧ ថ្ងៃ ដល់ពលរដ្ឋចំនួន ២១ គ្រួសារ ដែលអាជ្ញាធរអះអាងថា បានតាំងលំនៅមិនស្របច្បាប់ក្នុងតំបន់ការពារធម្មជាតិដែនជម្រកសត្វព្រៃភ្នំសំកុសឲ្យប្រញាប់រុះរើផ្ទះ និងខ្ទមចំនួន ៤៣ ខ្នង របស់ខ្លួនចេញពីតំបន់នោះជាបន្ទាន់ និងបានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ក្រោយពេល ...
សុទ្ធ គឹមសឿន
https://bit.ly/336IbpB