រដ្ឋាភិបាល

មេ​សហជីព​មិន​ខកចិត្ត​ចំពោះ​សង្គ្រោះ​ជាតិ​ទេ​

​មេដឹកនាំ​សហជីព​ កាលពី​ម្សិលមិញ​បាន​ថ្លែង​ថា​ បើ​ទោះបីជា​បាន​ធ្វើ​កូដកម្ម​អំពាវនាវ​ឲ្យ​មានការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ទ្វេ​ដង​ ដែល​គាំទ្រ​ និង​ជំរុញ​ដោយ​គណបក្សប្រឆាំង​ក៏​ដោយ​ក៏​ពួក​គេ​មិន​មាន​អារម្មណ៍​ថា​ គណបក្សប្រឆាំង​ បាន​ក្បត់​ពួក​គេ​ ដោយសារ​តែ​មិន ...

មុំ គន្ធា និង Kevin Ponniah
http://postkhmer.com/national/1-national-news/109684-2014-01-24-03-28-41

អ្នក​ភូមិ​ ​និង​អង្គការក្រៅរដ្ឋាភិបាល​៖​កម្លាំងយោធា​បន្តសកម្មភាព​កាប់​ព្រៃឈើ​ ​និង​បន្ថយ​ឥណទាន​កាបូន​

​អ្នក​ភូមិ​ ​និង​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​ ​ទាហាន​កម្ពុជា​កំពុង​តែ​បន្តសកម្មភាព​កាប់​ព្រៃ​សហគមន៍​ក្នុង​ខេត្តឧត្តរមានជ័យ​ ​ដែល​នេះ​មាន​ន័យ​ថា​ ​ជា​ការ​បង្ក​ផល​ប៉ះពាល់​អាក្រក់​ទៅ​លើ​គម្រោង​ជួញដូរ​ឥណទាន​កាបូន​អាស្រ័យ​ព្រៃឈើ​លើក ...

ផន បុប្ផា និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/9748

បុគ្គលិក​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ នឹងទទួល​បាន​ប្រាក់ខែ​ដែល​បាន​ទាន់​បាន​បើក​ មុន​ពេល​ចូល​ឆ្នាំ​ចិន​

​អគ្គលេខាធិការ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ លោក​ ញឹក​ ប៊ុ​ន​ឆៃ​ បាន​មាន​ប្រសាសន៍​កាលពី​ម្សិល​ម៉ិ​ញ​ថា​ គណបក្ស​រាជា​និយម​នេះ​ នឹង​បើក​ប្រាក់ខែ​ចំនួន​៧​ខែ​ ដែល​បាន​ជំពាក់​ ឲ្យ​បាន​មុន​ចូល​ឆ្នាំ​ចិន​។​ លោក​ ក៍បាន​បន្ថែម​ថា ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/detail/1?page=15&token=NmQ5YTI3NTA2Mzl

សកម្មជន​ដើរ​ដាក់​ញ​តិ្ត​តាម​ស្ថានទូត​នៅ​ព្រឹក​នេះ​ទៀត​

​បាតុករ​នឹង​ដើរ​ដង្ហែ​ទៅ​ស្ថានទូត​ចំនួន​ ៤​ នៅ​ព្រឹក​នេះ​ ដើម្បី​ប្រគល់​ញត្តិ​ដែល​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​ទាំងនោះ​ ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ចំនួន​ ២៣​ រូប​ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ នៅ​ក្នុងអំឡុងពេល​បង្ក្រាប​ដ៏​ហិង្សា​កាលពី ...

មុំ គន្ធា
http://postkhmer.com/national/1-national-news/109603-2014-01-23-03-08-31

ក្រុមហ៊ុន​អាកាស​ចរ​ហ្វី​លី​ពី​ន​ ពិនិត្យ​ស្ទង់​មើល​ម្តងទៀត​លើ​គម្រោង​កម្ពុជា​

​ក្រុមហ៊ុន​អាកាស​ចរ​ហ្វី​លី​ពី​ន​ កំពុង​តែ​ពិនិត្យ​មើល​សារ​ឡើង​វិញ​លើ​គម្រោង​វិនិយោគ​ទៅ​លើ​អាកាស​ចរ​កម្ពុជា​ បន្ទាប់​ពី​បាន​ពន្យារពេល​ចំនួន​ពីរ​ដង​ទៅ​លើ​ការ​បញ្ចប់​លើ​ការ​វិនិយោគ​រួម​ជាមួយ​ក្រុមហ៊ុន​ Inter​ Logistics​ (Cambodia)​។​ ...

Lailany P. Gomez
http://manilastandardtoday.com/2014/01/23/pal-reassesses-cambodia-plan/

តុលាការ​បដិសេធ​សំណើ​ CNRP​ ទៅ​ សួរសុខទុក្ខ​បាតុករ​ជាប់​ឃុំ​ ២៣​នាក់​

​សាលាដំបូង​រាជធានី​ភ្នំពេញ​ពី​ម្សិលមិញ​បាន​ច្រានចោល​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ស្នើ​សុំ​ចូល​សួរសុខទុក្ខ​ជនជាប់ចោទ​ ២៣​នាក់​ ដែល​ចាប់ខ្លួន​ពី​ក្នុង​ព្រឹត្តិការណ៍​ហិង្សា​ក្នុង​កូដកម្ម​និង​បាតុកម្ម​ កាលពី​ដើមខែ​នេះ​ ហើយ​ដែល​កំពុង​ត្រូវ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ ត្រពាំង​ផ្លុ​ង​ ក្នុង ...

ឃុត សុភចរិយា
http://postkhmer.com/national/1-national-news/109608--cnrp-

គណៈកម្មាធិការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ប្រជុំ​ដើមខែ​ កុម្ភៈ​

​មន្ត្រី​ក្រសួង​ ការងារ​ បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​ គណៈកម្មាធិការ​ស្រាវជ្រាវ​ពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ អប្បបរមា​ ដែល​ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី​ គាត​ ឈ​ន់​ នឹង​ជួប​ប្រជុំ​គ្នា​នៅ​ដើមខែ​ក្រោយ​នេះ​។​ ​លោក​ ហេង​ សួរ​ អ្នកនាំពាក្យ​ក្រសួង​ ការងារ​ បាន ...

មុំ គន្ធា
http://postkhmer.com/national/1-national-news/109607-2014-01-23-03-34-19

អង្គការ​មិនមែន​រដ្ឋាភិបាល​បន្ត​ដាក់​ញត្តិ​ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​តវ៉ា​២៣​នាក់​ដែល​កំពុង​ជាប់​ឃុំ​

បន្ទាប់​ពី​ការ​ចាប់ខ្លួន​សកម្មជន​១១​នាក់​កាលពី​ថ្ងៃ​អង្គារ​ ខណៈ​ដែល​ពួក​គេ​ព្យាយាម​យក​ញត្តិ​ទៅ​ដាក់​ជូន​ស្ថានទូត​អា​មេ​រិ​ក​ និង​ស្ថានទូត​បារាំង​ ​ស្វះស្វែង​ឲ្យ​មានការ​ដោះ​លែង​អ្នក​តវ៉ា​ទាំង​២៣​នាក់​ដែល​ត្រូវ​បាន​ឃុំខ្លួន​នោះ​  ...

អូន ភាព និង ម៉ិច​ ដារ៉ា
http://www.cambodiadaily.com/news/after-arrests-ngos-continue-petitioning-to-free-the-23-50966/

ទំនិញ​កសិកម្ម​ ៤៦​ ប្រភេទ​ត្រូវ​បាន​នាំ​ចេញ​

កម្ពុជា​ បាន​នាំ​ចេញ​ផលិតផល​កសិកម្ម​ ៤៦​ ប្រភេទ​ដែល​ស្មើនឹង​ ២,៩​ លាន​តោន​ទៅ​កាន់​ទីផ្សារ​ពិភពលោក​កាលពី​ឆ្នាំ​មុន​។​ អ្នកជំនាញ​ក្នុង​វិស័យ​នេះ​បាន​អះអាង​ថា​កំណើន​នៃ​ការ​នាំ​ចេញ​នេះ​នៅ​មាន​កម្រិត​ទាប​នៅឡើយ​បើ​ធៀប​នឹង​សក្តានុពល​ដែល​មាន ...

ម៉ៃ គុណមករា
http://postkhmer.com/business/business/109620-2014-01-22-12-23-03

បណ្ដា​សហជីព​ដែល​គាំទ្រ​រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​មានការ​ចាត់វិធានការ​ប្រឆាំង​នឹង​កូដកម្ម​

បណ្ដា​សហជីព​ដែល​គាំទ្រ​រដ្ឋាភិបាល​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ម្សិលមិញ​ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ “​ចាត់វិធានការ​”​ ប្រឆាំង​មេដឹកនាំ​សហជីព​ ដែល​ពួក​គេ​ចោទ​ ប្រកាន់​ថា​ បាន​ញុះញង់​កម្មករ​ឲ្យ​ធ្វើ​កូដកម្ម​ និង​បាតុកម្មហិង្សា​។​ ​សហជីព​គាំទ្រ​គណបក្សកាន់អំណាច​ទាំងនេះ ...

អូន ភាព
http://www.cambodiadailykhmer.com/news/9768/

ប្រទេស​ចិន​វិភាគទាន​វិទ្យុទាក់ទង​ចំនួន​៦០០​គ្រឿង​ទៅ​កងទ័ព​កម្ពុជា​

​កាលពី​ថ្ងៃ​ពុធ​ រដ្ឋាភិបាល​ចិន​ បាន​ផ្តល់​វិភាគទាន​វិទ្យុទាក់ទង​ចំនួន​ ៦០០​ គ្រឿង​ ទៅ​កងទ័ព​យុទ្ធ​ពល​ខេមរភូមិន្ទ​កម្ពុជា​ ដើម្បី​បង្កើន​សមត្ថភាព​និង​ប្រសិទ្ធភាព​ក្នុង​ការ​ទំនាក់ទំនង​ព័ត៌មាន​ក្នុង​ចំណោម​កងកម្លាំងប្រដាប់អាវុធ​។​ ​ថ្លែង​ក្នុង​ពិធី​ប្រគល់​ជូន​ នៅ​ការិយាល័យ​កណ្ដាល​នៃ​ទ័ពថ្មើរជើង​ ដែល​ស្ថិត ...

បុគ្គលិកសារព័ត៌មាន Xinhuanet
http://news.xinhuanet.com/english/china/2014-01/22/c_133066316.htm

បក្សសង្គ្រោះ​ជាតិ​លុប​ចោល​កិច្ច​​​ប្រជុំ​របស់ខ្លួន​ ខណៈ​អ្នក​គាំទ្រ​​​​បក្ស​ប្រជា​ជន​ចេញ​មក​រារាំង​

ស្រុក​ស្អាង​, ​ខេត្តកណ្តាល​- ​អ្នកគាំទ្រ​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ស្លៀក​ឯកសណ្ឋាន​ស៊ី​វិល​រាប់រយ​នាក់​ ​ដែល​គាំទ្រ​ដោយ​កងរាជអាវុធហត្ថ​ ​និង​នគរបាល​ខេត្ត​ប្រដាប់​ដោយ​កាំភ្លើងយន្ត​ ​ដំបង​ឆក់​ ​និង​ឧបករណ៍​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​រាប់រយ​នាក់​ដែរ​នោះ​  ...

ផាន់ អាណា និង អូន ភាព
http://www.cambodiadailykhmer.com/latest/9676/

គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់​មនុស្ស​១៩០០​នាក់​នៅ​ឆ្នាំ​២០១៣

ច្រើន​ជាង​១៩០០​ នាក់​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​ ៤៣០០​ ករណី​ នៅ​ក្នុង​ឆ្នាំ​ ២០១៣​ ដែល​បាន​បង្ហាញ​ពី​តួលេខ​ខ្ពស់​ជាង​ឆ្នាំ​ ២០១២​។​ តួលេខ​នេះ​ តម្រូវ​ឱ្យ​មានការ​យកចិត្តទុកដាក់​ជា​ចាំបាច់​ ពី​អ្នក​ធ្វើ​ដំណើរ​ និង​មន្ត្រី​ទទួល​បន្ទុក​។ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/detail/1?page=15&token=OWQxYjhlMWU2MGZ

ការ​ចុះបញ្ជី​ពាណិជ្ជកម្ម​ថ្មីៗ​របស់​ប្រទេស​កម្ពុជា​ធ្លាក់​ចុះ​១២​ភាគរយ​ក្នុង​ឆ្នាំ​២០១៣

​ប្រទេស​កម្ពុជា​ បាន​ចេញ​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​ដល់​ក្រុមហ៊ុន​ថ្មី​ចំនួន​ ២៩៨៨​ កាលពី​ឆ្នាំ​មុន​។​ យោង​តាម​ក្រសួងពាណិជ្ជកម្ម​ កាលពី​ថ្ងៃ​ពុធ​ ចំនួន​នេះ​ បាន​ធ្លាក់​ចុះ​១២​ភាគរយ​ គឺ​ពី​៣៣៨៦​ក្រុមហ៊ុន​ ក្នុង​មួយ​ឆ្នាំ​មុន​នេះ​។​ ការ​ចុះបញ្ជី​ពាណិជ្ជកម្ម​ថ្មី​នៅ​ឆ្នាំ ...

បុគ្គលិកសារព័ត៌មាន Xinhuanet
http://news.xinhuanet.com/english/business/2014-01/22/c_133065203.htm

ឃាត់ខ្លួន​សកម្មជន​១១​នាក់​ដោយសារ​ធ្វើ​ឲ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​

​សកម្មជន​នយោបាយ​១១​នាក់​ត្រូវ​បាន​សន្តិសុខ​ខណ្ឌ​ដែល​ពាក់មួក​ការពារ​សុវត្ថិភាព​ចាប់​ទាញ​ចេញពី​ផ្លូវ​ ​ពេល​ពួក​គេ​ហែ​ក្បួន​អហិង្សា​ទៅ​កាន់​ស្ថានទូត​បរទេស​នានា​ ​ដើម្បី​ដាក់​ញត្តិ​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ឈប់​ប្រើ​អំពើ​ហិង្សា​ ​និង​ដោះ​លែង ...

ផន បុប្ផា និង Colin Meyn
http://www.cambodiadailykhmer.com/latest/9679/

ទំនាក់ទំនង​ដ៏​ល្អ​ ជំរុញ​ការ​វិនិយោគ​របស់​ចិន​ក្នុង​ប្រទេស​កម្ពុជា​

កាលពី​ថ្ងៃ​ពុធ​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន​ សែន​ បានឱ្យ​ដឹង​ថា​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​ល្អជា​មួយ​ប្រទេស​ចិន​ បាន​លើកទឹកចិត្ត​វិនិយោគិន​ចិន​កាន់តែ​ច្រើន​ឡើង​ដល់​ប្រទេស​កម្ពុជា​។​ លោកនាយក​រដ្ឋមន្ត្រី​ បាន​ធ្វើការ​កត់សម្គាល់​នេះ​ក្នុងអំឡុងពេល​កិច្ចប្រជុំ​មួយ​ នៅ​វិមាន​សន្តិភាព​ក្នុង​រាជធានី ...

បុគ្គលិកសារព័ត៌មាន Xinhuanet
http://news.xinhuanet.com/english/china/2014-01/22/c_133065798.htm

​សហជីព​និង​សមាគម​ ៩​ ជូនដំណឹង​ពី​ការ​ធ្វើ​មហា​បាតុកម្ម​

សហព័ន្ធ​ សហជីព​ និង​សមាគម​ដែល​កំពុងធ្វើការ​ជាមួយ​កម្មករ​ក្នុង​វិស័យ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ កម្ពុជា​ ប្រកាស​ធ្វើ​មហា​បាតុកម្ម​ទាមទារ​ឲ្យ​មានការ​ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស​ កម្មករ​ និង​បន្ត​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​យ៉ាងតិច​ ១៦០​ ដុល្លារ​ក្នុងឆ្នាំនេះ​។​ ​យោង ...

មុំ គន្ធា
http://postkhmer.com/national/1-national-news/109540-2014-01-22-03-15-14

ក្រុម​គ្រួសារ​ មិត្តភក្តិ​ ​និង​ក្រុម​អ្នកគាំទ្រ​ ហែ​ក្បួន​ដាក់​កម្រងផ្កា​រំឭក​វិញ្ញាណក្ខន្ធ​របស់​លោក​ជា​វិជ្ជា​

​កាលពី​១០​ឆ្នាំ​មុន​គឺ​នៅ​ថ្ងៃ​ទី​២២​ខែមករា​ ​ឆ្នាំ​២០០៤ ​លោក​ ​ជា​ ​វិជ្ជា​ ​ប្រធាន​សហជីព​សេរី​កម្មករ​ ​បាន​ដើរទៅ​អាន​កាសែត​នៅ​តូប​លក់​កាសែត​មួយ​នៅ​ជិត​វត្ត​លង្កា​  ​ហើយ​កាសែត​ដែល​គាត់​អាន​នៅ ...

ឃី សុវុទ្ធី និង Denise Hruby
http://www.cambodiadailykhmer.com/latest/9738/

គណបក្ស​ប្រជាជន​កម្ពុជា​បោះ​ជំហាន​ឆ្ពោះទៅ​រក​ការ​កែទម្រង់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​

កាលពី​ចុងឆ្នាំ​មុន​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​មួយ​ស្ដី​ពី​ការ​ពង្រីក​វិសាលភាព​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ហៅ​កាត់​ថា​ គ​.​ស​.​ម​.​ក​.​តាម​រយៈ​ការ​បង្កើត​នាយកដ្ឋាន​ថ្មីៗ​និង​ការ​ដាក់​មន្ត្រី​ឃ្លាំមើល​សិទ្ធិ ...

ឃី សុវុទ្ធី
http://www.cambodiadailykhmer.com/news/9683/

ក្រសួង​នានា​ពិភាក្សា​គ្នា​អំពី​សាលាឧទ្ធរណ៍​ថ្មី​ ​និង​កម្មវិធី​កែទម្រង់​ប្រព័ន្ធ​តុលាការ​នៅ​ទូ​ទាំង​ប្រទេស​

ក្រសួងយុត្តិធម៌​កំពុង​ដំណើរការ​រៀបចំ​ផែនការ​ពង្រីក​ប្រព័ន្ធ​សាលាឧទ្ធរណ៍​ ​នៅ​ទូ​ទាំង​ប្រទេស​ ​ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ពិភាក្សា​អន្តរក្រសួង​ដែល​បាន​ចាប់ផ្តើម​ ​កាលពី​ថ្ងៃ​ច័ន្ទ​ ​ដោយ​ផ្តោត​សំខាន់​ទៅ​លើ​កម្មវិធី​កែទម្រង់​ប្រព័ន្ធ​តុលាការ​។​ ​កិច្ច​ពិភាក្សា​ដែល ...

ឃួន ណារីម
http://www.cambodiadailykhmer.com/news/9674/

ធនាគារកណ្តាល​៖ សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បាន​កំណើន​៧​ភាគរយ​នៅ​ឆ្នាំ​មុន​ ទោះបីជា​មាន​ជម្លោះ​នយោបាយ

​កាលពី​ថ្ងៃ​អង្គារ​ ធនាគារជាតិ​កម្ពុជា​ ​បាន​និយាយ​ថា​ សេដ្ឋកិច្ច​កម្ពុជា​បាន​កើនឡើង​ ៧​ភាគរយ​ នៅ​ឆ្នាំ​២០១៣​ ទោះបីជា​ជម្លោះ​នយោបាយ​តាំងពី​ការ​បោះ​ឆ្នោត​ខែកក្កដា​ មិន​ទាន់​ចប់​នៅឡើយ​។​ ...

បុគ្គលិកសារព័ត៌មាន Xinhuanet
http://news.xinhuanet.com/english/business/2014-01/21/c_133062259.htm

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ដកខ្លួន​ចេញពី​សេចក្តីសម្រេច​អំពាវ​ឲ្យ​មានការ​ស៊ើបអង្កេត​

កាលពី​ម្សិលមិញ​ ​លោក​ ​ហ្ស​ង់​ ​ហ្វ្រ​ង់​ស្វ័​រ​ ​កូ​តេន​(Jean-Francois Cautain) ​បាន​ដកខ្លួន​ចេញពី​សេចក្តីសម្រេច​របស់​សហភាព​អឺរ៉ុប​ ​ដែល​អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​ឯករាជ្យ​   ​មួយ​លើ​ការ​បោះ​ឆ្នោតជាតិ​ដ៏​ចម្រូងចម្រាស​កាលពី​ខែកក្កដា​ ​និង​ការ​បាញ់​សម្លាប់ ...

Alex Willemyns
http://www.cambodiadaily.com/news/eu-ambassador-distances-local-delegation-from-resolution-50914/

រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​៖ ការ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​កម្ពុជា​នឹង​កើន​ដល់​១​លាន​តោន​ក្នុង​ឆ្នាំ​២០១៥​

កាលពី​ថ្ងៃ​អង្គារ​ ឯកឧត្តម​ ស៊ុន​ ចាន់​ថុ​ល​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា​ បានឱ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​បាន​រំពឹង​ថា​នឹង​សម្រេច​បាន​នូវ​គោលដៅ​របស់​ខ្លួន​ ក្នុង​ការ​នាំ​ចេញ​អង្ករ​០១​លាន​តោន​នៅ​ឆ្នាំ​២០១៥​។​ “​កម្ពុជា​ បាន​នាំ​ចេញ ...

បុគ្គលិកសារព័ត៌មាន Xinhuanet
http://news.xinhuanet.com/english/business/2014-01/21/c_133062965.htm

សាលា​រាជធានី​ភ្នំពេញ​ក្រើនរំឭក​អំពី​ការ​ស្ទះ​ចរាចរ​ណ៌​ ​នៅ​ពេល​គម្រោង​ស្តារ​ប្រព័ន្ធ​លូ​បង្ហូរទឹក​ចាប់ផ្តើម​

​យោង​តាម​សេចក្តី​ប្រកាស​របស់​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ ​សាលា​រាជធានី​បាន​ក្រើនរំឭក​សាធារណជន​ថា​ ​នឹង​មានការ​ស្ទះចរាចរណ៍​រយៈពេល​វែង​នៅ​ម្តុំ​ផ្សារ​អូរ​ឫស្សី​ ​ក្នុង​ខណ្ឌ​៧​មក​រា​ ​បន្ទាប់​ពី​សកម្មភាព​សាងសង់​ចាប់ផ្តើម​នៅ​ក្នុង ...

ឃួន ណារីម
http://www.cambodiadailykhmer.com/news/9633/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

yvyM2
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!