ព័ត៌មាន​

មនុស្ស​ ៤ ​នាក់ ​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ​រឿង​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ

មនុស្ស​ ៤ ​នាក់ ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី​ពី​ម្សិលមិញ បន្ទាប់ពី​មន្ត្រី​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​កាលពី​ថ្ងៃ​ ៦ ​មករា​ នៅ​ឃុំ​ស្រែក្ទម្ព ក្នុង​ស្រុក​កែវសីមា​ជាមួយ​នឹង​វត្ថុតាង​រថយន្ត​ ១ ​គ្រឿង ម៉ាស៊ីន​ត្រង់សឺន័រ​ ២ ​គ្រឿង និង​ម៉ាស៊ីន​ត្រើយឈើ​ ១ ​គ្រឿង។ លោក អ៊ុំ សុវណ្ណសុភៈ នាយខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី​បាន ...

ម៉ិច ដារ៉ា
https://bit.ly/305xTEl

ក្រុមមន្ត្រី​បារម្ភ​ ខណៈ​អត្រា​ងាប់​នៃ​សត្វ​ផ្សោត​កើនឡើង

អត្រា​ងាប់​នៃ​សត្វ​ផ្សោត​ទន្លេមេគង្គ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៩ ​ត្រូវ​បាន​គេ​កត់ត្រា​ថា មាន​ការកើនឡើង​ខ្ពស់ជាង​ឆ្នាំមុនៗ​ ប៉ុន្តែ​ក៏មាន​កូន​ផ្សោត​ដែល​ទើបនឹង​កើតមាន​ការកើនឡើង​ផងដែរ​។ ទោះយ៉ាងណា​ចំនួន​សត្វ​ផ្សោត​ងាប់ ដែល​មាន​ការកើនឡើង​បង្ក​ឲ្យ​មាន​ក្ដីបារម្ភ​ជាថ្មី​សម្រាប់​ក្រុម​អ្នក​អភិរក្ស​។ លោក អ៊ុក វិបុល ប្រធាន ...

ឃុត សុភចរិយា
https://bit.ly/305ZzbX

លោក ស៊ុន ចាន់ថុល ប្រកាស​ចាប់ផ្ដើម​លក់​ស្លាក​លេខ​ពិសេស​បំពាក់​លើ​រថយន្ត​ដោយ​ប្រើ​ឈ្មោះ​ម្ចាស់ ដែល​មាន​តម្លៃ​ពី​ ២ ​លាន​ទៅ​ ១ ​ពាន់​លាន​រៀល

លោក​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រកាស​ចាប់ផ្ដើម​លក់​ស្លាក​លេខ​ពិសេស​សម្រាប់​បំពាក់​លើ​យានយន្ត​មានតម្លៃ​ចន្លោះ​ពី ២ ​លាន​រៀល​ រហូត​ដល់ ១ ​ពាន់​លាន​រៀល (​គឺ​ស្មើ​ប្រមាណ​ជា ៥០០ ទៅ​ ២៥ ​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​)​។ លោក​រដ្ឋមន្ត្រី​ថ្លែងថា ស្លាកលេខ​ពិសេស​នេះ​ម្ចាស់​រថយន្ត​អាច​ដាក់​ឈ្មោះ ...

សុទ្ធ គឹមសឿន
https://bit.ly/39Seonb

បី​ថ្ងៃ​ទៀត​ស្រុក​មង្គលបុរី​នឹង​ខ្វះ​ទឹក​ប្រើប្រាស់​ ខណៈ​អាងស្តុកទឹក​រីងស្ងួត​

កាលពី​ម្សិលមិញ​ក្រសួងធនធានទឹក​បាន​ព្រមាន​ថា​ កម្ពស់​ទឹក​នៅ​អាងស្តុកទឹក​មង្គលបូរី​ ក្នុង​ខេត្ត​បន្ទាយមានជ័យ​ កំពុង​រីង​ដោយសារ​តែ​គ្រោះ​រាំងស្ងួត​។ នៅក្នុង​សេចក្តី​ថ្លែងការណ៍​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុ​ករបស់​ខ្លួន​ ក្រសួង​បាន​កត់សម្គាល់​ថា​អាងស្តុកទឹក​នេះ​មាន​ទឹក​គ្រប់​សម្រាប់​ផ្គត់ផ្គង់​ស្រុក​មង្គលបូរី​ រយៈពេល​តែ ...

សែន ដាវីត
https://bit.ly/2t2yRVD

រដ្ឋាភិបាល ​អនុម័ត​ផែនការ​ភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​​ពហុមធ្យោបាយ

រដ្ឋាភិបាល​កម្ពុជា​កាល​ពីថ្ងៃ​ចន្ទ​បាន​សម្រេច​អនុម័ត​លើ​សេចក្តី​ព្រាង​ផែនការ​មេ​អន្តរកាល​ស្តីពី​ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុមធ្យោបាយ និង​ភ័ស្តុភារកម្ម​ដែល​ជា​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ការអភិវឌ្ឍ និង​ជួយ​កាត់បន្ថយ​តម្លៃ​សេវា​ក្នុង​វិស័យ​ដឹកជញ្ជូន និង​ឡូជីស្ទីក​។ សេចក្តី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹងថា ក្នុងអំឡុង​កិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និង​ជា​ប្រធាន​ក្រុម ...

ធូ វិរៈ
https://bit.ly/37SJ31X

សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល ធានា​គុណភាព សុវត្ថិភាព​កន្លែង​ការងារ​កម្មករសំណង់

ក្រុម​សង្គម​ស៊ីវិល​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​មាន​វិធានការ​ម៉ឺងម៉ាត់ ដើម្បី​ធានា​គុណភាព និង​សុវត្ថិភាព​នៅ​កន្លែង​ធ្វើការងារ សម្រាប់​កម្មករ​សំណង់ ក្រោយពី​ហេតុការណ៍​បាក់​រលំ​អគារ​ចំនួន ៣ ​ដង​កាលពី​ឆ្នាំមុន និង​ដើម​ឆ្នាំ​នេះ​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជិត​ ៧០ ​នាក់ ​ដោយ​ពួកគេ​គ្រោង​រួម​គ្នា​ជាង​ ១០០ ...

វ៉ន ដារ៉ា
https://bit.ly/2QzxTt8

ពលរដ្ឋ​ជាង​ ១០០ ​គ្រួសារ ​រង់ចាំ​សំណង​​ពី​គម្រោង​ធ្វើ​ទំនប់​រក្សា​ទឹក​នៅ​ព្រះវិហារ

ពលរដ្ឋ​ប្រមាណ​ជាង​ ១០០ ​គ្រួសារ​ កំពុង​ធ្វើការ​ទាមទារ​សំណង​ពី​អាជ្ញាធរ ក្រោយពី​ការសាងសង់​ទំនប់​រក្សា​ដែលជា​គម្រោង​របស់​រាជរដ្ឋាភិបាល​ធ្វើ​សម្រាប់​ទប់ទឹក​ដែល​មាន​ទំហំ​ ៣ ៤០០ ​ម៉ែត្រ​ស្ថិត​នៅ​ក្នុងស្រុក​ជ័យសែន​ដែល​បាន​ធ្វើឲ្យ​ប៉ះពាល់​លើដី​ស្រែ​ និង​ដី​លំនៅឋាន​របស់​ពួកគេ​។ លោក រ៉េត សារុំ ពលរដ្ឋ​ម្នាក់​ដែល​រង ...

ឡុង គីមម៉ារីតា
https://bit.ly/2NbVwWC

ពលរដ្ឋ​មកពី​ខេត្ត​ ២ ​ដាក់​ញត្តិ​នៅតាម​​ស្ថាប័ន​ចំនួន​ ៣ ឲ្យ​ជួយ​ពី​រឿង​វិវាទ​ដីធ្លី

ពលរដ្ឋ​មាន​ជម្លោះ​ដី្ល​ធី​ជាង​ ៥០ ​នាក់​ មក​​ពី​ខេត្ត​ចំនួន​ ២ ​គឺ​ខេត្ត​ត្បូងឃ្មុំ​ និង​​ខេត្តស្វាយរៀង​កាលពី​ម្សិលមិញ​បាននាំគ្នា​មក​ដាក់​ញត្តិ​នៅ​​ក្រសួងយុត្តិធម៌ ក្រសួងកសិកម្ម​​ និង​ក្រសួងមហាផ្ទៃ​ដើម្បី​ស្នើ​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួកគេ​ដែល​បន្ត​អូសបន្លាយ​ជា​យូរ ...

ឡុង គីមម៉ារីតា
https://bit.ly/2R3rANg

CDC អនុម័ត​គម្រោង​ចំនួន ៤ តម្លៃ​ជាង​ $១៧ ​លាន

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ​កាលពី​ថ្ងៃ​ចន្ទ​សម្រេច​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​ ៤ ដែលមាន​តម្លៃ​សរុប ១៧,២ ​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ១ ៤៩០ ​នាក់​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ CDC​។ សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា CDC បានអនុម័ត​ឲ្យ​ក្រុមហ៊ុន​ចំនួន​ ៤ រួមមាន ក្រុមហ៊ុន Sun Awesome Garment Co., Ltd. លើ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​បោកគក់​ស្ថិត ...

ហ៊ឹន ពិសី
https://bit.ly/2T8d6ym

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​ផ្អាក​សំណង់​អគារ​រោងចក្រ​របស់​ចិន​ដោយសារ​សង់​មិន​ស្របតាម​បច្ចេកទេស

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​ ​បានសម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​សំណង់​អគារ​រោងចក្រ​ផលិត​បាត​ស្បែកជើង​មួយ​កន្លែង​ ​ដែល​ស្ថិតនៅ​ភូមិ​ត្រាវ​ ​ឃុំ​វាល​ ​ស្រុក​គងពិសី​ ​ក្រោយពី​បាន​រក​ឃើញថា​ ​សំណង់​នេះ​បាន​សាងសង់​មិន​ស្របតាម​បទដ្ឋាន​បច្ចេកទេស​។​ អភិបាលខេត្ត​កំពង់ស្ពឺ ...

ប៉ិច សុធារី
https://bit.ly/2QyY03u

សន្តិភាព​ ជា​មូលដ្ឋាន​កំណើន​សេដ្ឋកិច្ច​កម្ពុជា

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ថ្ងៃ​អង្គារ​បាន​ឲ្យ​ដឹងថា សន្ដិភាព និង​ស្ថិរភាព​នយោបាយ​បាន​ធ្វើជា​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃ​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​សម្រេចបាន​កំណើន​ខ្ពស់​ប្រមាណ​​ ៧,១ ​ភាគរយ​ក្នុង​បរិការណ៍​អតិផរណា​ទាប អត្រា​ប្តូរប្រាក់​មាន​ស្ថិរភាព និង​ទុនបម្រុង​អន្តរជាតិ​បន្ត​កើនឡើង​។ នៅក្នុង​ពិធី​រំឭក​ខួប​លើក​ទី​ ៤១ នៃ​ថ្ងៃ​រំដោះ ...

ម៉ៃ គុណមករា
https://bit.ly/2T5oZoD

ចំណូល​របស់​ក្រសួង​ពាណិជ្ជកម្ម​ឆ្នាំ​ ២០១៩ ​ធ្លាក់​ចុះ​ជាង​ ៥០ ​ភាគរយ

ការកាត់បន្ថយ​ការិយាធិបតេយ្យ​នៅ​ក្រសួង​ពាណិជ្ជកម្ម​បាន​ធ្វើ​ចំណូល​ប្រចាំ​ឆ្នាំ​ ២០១៩ របស់​ស្ថាប័ន​មួយ​ធ្លាក់ចុះ​ជាង​ ៥០ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។ នេះ​បើតាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ពាណិជ្ជកម្ម​។ របាយការណ៍​បាន​បង្ហាញថា បន្ទាប់ពី​រាជរដ្ឋាភិបាល​សម្រេច​លុប​ចោល​បែបបទ​នាំចេញ​មួយចំនួន ដើម្បី​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម​ចំណូល​របស់ ...

ធូ វិរៈ
https://bit.ly/2QzmRnN

ការនាំចេញ​ពោត​ធ្លាក់ចុះ​ជាង​ ៤០ ​ភាគរយ

ការនាំចេញ​ពោតក្រហម​សរុប​ក្នុង​ឆ្នាំ​ ២០១៩ បាន​ធ្លាក់ចុះ​ប្រមាណ​ជាង ៤០ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ខណៈ​អ្នក​នៅក្នុង​វិស័យនេះ​អះអាង​ថា បណ្តាលមកពី​ភាពរាំងស្ងួត និង​ការបំផ្លាញ​ពី​សត្វល្អិត​។ ទិន្នន័យ​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បង្ហាញ​ថា​ក្នុង​ឆ្នាំ​ ២០១៩ កម្ពុជា​នាំចេញ​ពោត​សរុប​ជាង​ ១១៩ ៩៩៣ តោន​ធ្លាក់ចុះ ៤១,២៣ ​ភាគរយ​ពី​ចំនួន​ជាង ២០៤ ១៨៤ តោន​កាលពី​ឆ្នាំ​ ២០១៨ ...

ហ៊ឹន ពិសី
https://bit.ly/2tzTJDH

សហរដ្ឋអាមេរិក​ប្តេជ្ញា​ជួយ​កម្ពុជា​ ក្នុង​ការដោះស្រាយ​បញ្ហា​​ប្រឈម​នឹង​ការខ្វះ​ទឹក និង​ជួយ​ទាក់ទាញ​វិនិយោគ​ពី​បរទេស

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា សហរដ្ឋអាមេរិក ប្តេជ្ញាចិត្ត​ជួយ​ប្រទេស​កម្ពុជា​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​នឹង​ការខ្វះ​ទឹក​ និង​អាកាសធាតុ និង​ជួយ​ប្រទេស​កម្ពុជា​ ដើម្បី​ទាក់ទាញ​ការវិនិយោគ​ពី​បរទេស​ប្រកប​ដោយ​គុណភាព​ខ្ពស់​ថែមទៀត​។ ការថ្លែង​របស់លោក W. Patrick Murphy ធ្វើឡើង​ខណៈ​ដែល​លោក​ជួប​ជាមួយ​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ និង ...

រី សុចាន់
https://bit.ly/39QGoaQ

សកម្មជន ស្នើ​មន្ត្រី​ចុះ​ពិនិត្យ​ការរំលោភ​យក​ដី​ដែនជម្រក​សត្វព្រៃ​ជិត​ ១០០ ​ហិកតា​នៅ​ភ្នំ​ឱរ៉ាល់

សកម្មជន​ការពារ​ព្រៃឈើ​នៅ​ខេត្ត​កំពង់ស្ពឺ​គ្រោង​នឹងដាក់​លិខិត​ទៅកាន់​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ​នៅ​ថ្ងៃទី​ ៨ មករា ដើម្បី​ស្នើ​សុំឱ្យ​មន្ត្រី​ចុះ​ពិនិត្យ​ការរំលោភ​យក​ដី​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ដោយ​សកម្មជន​បាន​អះអាងថា​ផ្ទៃដី​ជិត​ ១០០ ​ហិកតា​ស្ថិតក្នុង​ដែនជម្រក​សត្វព្រៃ​នេះ​កំពុង​រង​ការឈូសឆាយ​យក ...

ខន សាវិ
https://bit.ly/39NP55J

សត្វក្រៀល​ជិត​ផុត​ពូជ​ត្រូវបាន​រកឃើញ​ ១៧៥ ​ក្បាល​ក្នុង​តំបន់​នៃ​ខេត្ត​ ២

ក្រុម​ជំនាញ​ផ្នែក​បរិស្ថាន និង​អ្នក​អភិរក្ស​សត្វស្លាប សម្ដែង​ក្ដីកង្វល់​ជុំវិញ​បញ្ហា​កង្វះ​ទឹក​សម្រាប់​ការ​ទ្រទ្រង់​ជីវចម្រុះ​ និង​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​តំបន់​ដីសើម​ដែល​ជា​ប្រភព​អាហារ​សម្រាប់​សត្វ​គ្រប់​ប្រភេទ ដែល​ក្ដីបារម្ភ​នេះ​កើតឡើង​ក្រោយពី​ការធ្វើ​ជំរឿន​សត្វ​ក្រៀល​ដ៏កម្រ​ និង​ជិត​ផុត​ពូជ​ត្រូវ​បាន ...

ឃុត សុភចរិយា
https://bit.ly/306aJ0v

ក្រសួង​បើក​ធ្វើ​ស្លាក​លេខ​ពិសេស ​អាចដាក់​ឈ្មោះ​ម្ចាស់​យានយន្ត​បាន

ក្រសួង​សារធារណការ ​និង​ដឹកជញ្ជូន​បានប្រកាស​បើក​ដំណើរការ​ចុះបញ្ជី​លេខ​ពិសេស​ផ្ទាល់ខ្លួន សម្រាប់​រថយន្ត ឬ​ធ្វើ​ស្លាក​លេខ​រថយន្ត​ពិសេស​ដែល​អាចដាក់​ជា​ឈ្មោះ​ម្ចាស់​យានយន្ត​បាន​ចាប់ពី​ថ្ងៃទី​ ៧ ខែមករា ឆ្នាំ​ ២០២០ ​នេះ​ទៅ​ដើម្បី​ធ្វើ​ទំនើបកម្ម​ឲ្យ​មាន​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង​និង​ជាការ​ចូលរួម​កៀរគរ​ថវិកាជាតិ​។ លោក​ ប៉ាល់ ចន្ទតារា ...

សុទ្ធ គឹមសឿន
https://bit.ly/36CSUZq

ក្រុម​ល្បាត​ព្រៃឡង់​ចាប់​រណារយន្ត​ ៦ ​គ្រឿង ​និង​ដោះលែង​ជនល្មើស​ក្រោយ​អង្វរករ

សហគមន៍ និង​មន្ត្រី​ឧទ្យានុរក្ស​នៅក្នុង​ខេត្ត​ព្រះវិហារ រឹបអូស​រណារយន្ត​ចំនួន​ ៦ ​គ្រឿង​ ដែល​ត្រូវគេ​ប្រើប្រាស់​ធ្វើ​សកម្មភាព​អារឈើ​ខុសច្បាប់​ដែល​ការ​រឹបអូស​នេះ​ធ្វើឡើង​នៅក្នុង​ការចុះ​ល្បាត​មួយ​នៅក្នុង​តំបន់​ព្រៃឡង់​កាលពី​ថ្ងៃទី​ ៥ ​មករា ​ស្ថិតក្នុង​ឃុំ​ច្រាច់​ និង​ឃុំ​ធ្មា ស្រុក​ជ័យសែន​។ សហគមន៍​បាន​និយាយ​ថា មិនមាន​ជនល្មើស ...

ខន សាវិ
https://bit.ly/300NJzX

ក្រសួង​មហាផ្ទៃ​យល់ព្រម​ឲ្យ​មន្ត្រី​អតីត​បក្ស​សង្គ្រោះជាតិ​ បង្កើត​បក្ស​ថ្មី​មួយទៀត

ក្រសួងមហាផ្ទៃ​បាន​យល់ព្រម​ជាគោលការណ៍​ឲ្យ​អតីតមន្ត្រី និង​សកម្មជន​មួយចំនួន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទទួលបាន​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ​ឲ្យ​បង្កើត​គណបក្ស​ថ្មី​មួយ​ឈ្មោះ «​ខ្មែរ​ស្រឡាញ់​ជាតិ​» ដោយ​តម្រូវ​ឲ្យ​តំណាង​ក្រុម​នេះ រៀបចំ​ឯកសារ​ស្រប​តាម​ច្បាប់ ដើម្បី​ចុះបញ្ជី​ជា​ផ្លូវការ​។ លិខិត​ឆ្លើយតប​របស់​ក្រសួង ...

សុទ្ធ គឹមសឿន
https://bit.ly/39HANDw

មន្ត្រី​កំពុង​រៀបចំ​នីតិវិធី​បញ្ជូន​ជនសង្ស័យ​ ៣ ​នាក់​ទៅ​តុលាការ រឿង​បង្ក​របួស​ដល់​សមត្ថកិច្ច

យ៉ាងហោចណាស់​ជនសង្ស័យ​ ៣ ​នាក់​ក្នុងចំណោម​ពលរដ្ឋ​ជាច្រើន​ដែល​បាន​តវ៉ា​ប្រឆាំង​ជាមួយ​អាជ្ញាធរ​ធ្វើការ​រុះរើ​ខ្ទម​នៅក្នុង​តំបន់​ការពារធម្មជាតិ​ឧទ្យាន​ជាតិ​ព្រះសីហនុរាម ហើយ​បាន​បង្ក​ឲ្យ​មានការ​រងរបួស​ដល់​សមត្ថកិច្ច អាច​នឹង​ប្រឈម​ក្នុងការ​បញ្ជូនទៅ​តុលាការ​។ លោក ឃាង ភារម្យ អ្នក​នាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ...

ឡុង គីមម៉ារីតា
https://bit.ly/2R8Qw6n

អាជ្ញាធរ​ខេត្តកោះកុង​៖ ដី​ដែល​ចាក់​ចូល​សមុទ្រ ​ត្រូវ​កាយ​ចេញ​អស់ហើយ

អាជ្ញាធរខេត្ត​កោះកុង​បាន​អះអាងថា ដី​ដែល​ចាក់​ចូល​សមុទ្រ​នៅ​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ពី​សំណាក់​មន្ត្រី​យោធា​ផ្កាយ​ ២ ត្រូវបាន​កាយ​ចេញ​ឲ្យ​មាន​សភាព​ដូចដើម​វិញ​ហើយ​ខណៈ​ដែល​តុលាការ​កំពុង​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់ ចំពោះ​បុគ្គល​ល្មើស​រូបនេះ​។ លោក សុខ សុទ្ធី អ្នកនាំពាក្យ​សាលាខេត្ត​កោះកុង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី ...

ឡុង គីមម៉ារីតា
https://bit.ly/2FrTBbS

សម្រេច​ជ្រើស​យក​ រាជធានី-ខេត្ត​ ៤ ​សិក្សា​នីតិវិធី​ផ្តល់​សេវា​ដីធ្លី​ថ្នាក់ក្រោម​ជាតិ​ឲ្យ​កាន់តែ​ងាយ

ក្រសួងមហាផ្ទៃ​កាលពី​សប្តាហ៍​មុន​បានសម្រេច​ជ្រើសរើស​យក​រាជធានី-ខេត្ត​ចំនួន ៤ ដើម្បី​សិក្សា​ពី​នីតិវិធី​នៃ​ការផ្តល់សេវា​ដីធ្លី​នៅ​ថ្នាក់ក្រោម​ជាតិ​តាម​ការិយាល័យ​ច្រកចេញ- ចូល​តែមួយ​ដើម្បី​ធានា​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ងាយស្រួល និង​ជួយ​បង្កើន​ថវិកាជាតិ​ដែល​សេចក្តីសម្រេច​នេះ​ត្រូវ​បាន​គាំទ្រ​ពី​សង្គម​ស៊ីវិល​។ លោក​ ប្រាក់ សំអឿន អគ្គនាយក​នៃ ...

សុទ្ធ គឹមសឿន
https://bit.ly/2QqUc3T

បំផ្លាញ​ម៉ូតូ​ដឹកឈើ​ ៧ គ្រឿង និង​រឹបអូស​ឈើ​ ១៧៨ ​ដុំ ឯ​ជន​ពាក់ព័ន្ធ​កំពុង​ត្រូវបាន​សាកសួរ

សមត្ថកិច្ច​បាន​កាត់​បំផ្លាញ​ម៉ូតូ​ចំនួន​ ៧ ​គ្រឿង​ដែលជា​មធ្យោបាយ​សម្រាប់​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ និង​រឹបអូស​ឈើ​ចំនួន​ ១៧៨ ​ដុំ នៅ​ភូមិ​ពូឆប ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ខណៈ​បុរស​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ពាក់ព័ន្ធ​នឹង​ករណី​ដឹកឈើ​ខុសច្បាប់​នោះ​កំពុង​ត្រូវបាន​សមត្ថកិច្ច​សាកសួរ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​។ លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង ...

សុទ្ធ គឹមសឿន
https://bit.ly/39G2ixj

កម្ពុជា​នាំចេញ​ចេកអំបូង​លឿង​ ​បាន​ជាង​ ១៥ ​ម៉ឺន​តោន​ក្នុង​ឆ្នាំ​ ២០១៩

ការនាំ​ចេកអំបូង​លឿង​ស្រស់​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆ្នាំ​ ២០១៩ កន្លងមក​សម្រេចបាន​ជិត​ ១៦ ​ម៉ឺន​តោន​ដែល​ភាគច្រើន​ត្រូវបាន​នាំចេញ​ទៅកាន់​ប្រទេស​ចិន​។ នេះ​បើ​យោងតាម​របាយការណ៍​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​ ២០១៩ ការនាំចេញ​ផ្លែ​ចេកអំបូង​លឿង​ស្រស់​ដែល ...

ហ៊ឹន ពិសី
https://bit.ly/39LG0dM

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

agTAj
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!