វិស័យឧស្សាហកម្ម

ចិនវិនិយោគលើវិស័យសំណងច្រើនជាងគេ

ប្រទេសចិនបានសន្យារថានឹងផ្តល់មូលនិធិដល់កម្ពុជាសម្រាប់គម្រោងជាច្រើននៅអំឡុងពេលនៃកិច្ចប្រជុំរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីចិន លោក Li Kequiang នៃការប្រជុំកំពូលអាស៊ាននៅក្នុងទីក្រុងវៀងចន្ទ៍សប្តាហ៍នេះ នេះបើតាមលោករដ្ឋមន្ត្រីម្នាក់បានប្រាប់ទៅកាន់អ្នកសារព័ត៌មានកាលពីយប់ថ្ងៃព្រហស្បត្តិ៍។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/29552/china-dominates-construction/

ក្រុមហ៊ុន Unilever កម្ពុជា រក​ក្រុមហ៊ុន​ស្ករត្នោត​ក្នុង​ស្រុក​ ​ផ្គត់ផ្គង់​ទៅ​ឥណ្ឌូណេស៊ី​

ក្រុមហ៊ុនUnileverកម្ពុជាកំពុងស្វែងរកក្រុមហ៊ុនស្ករត្នោតក្នុងស្រុកដើម្បីផ្គត់ផ្គង់ស្ករត្នោតធម្មជាតិទៅក្រុមហ៊ុន Unilever ឥណ្ឌូណេស៊ីក្នុងការផលិតផលិតផលសម្រេច។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុន Unilever។ អ្នកស្រី សយ ម៉ូនីកា អ្នកគ្រប់គ្រងកិច្ចការជាន់ខ្ពស់ក្រុមហ៊ុន Unilever បានប្រាប់កាសែតខ្មែរថាមស៍ កាលពីម្សិលមិញថា ក្រុមហ៊ុន Unilever ត្រូវការស្ករត្នោតធម្មជាតិប្រមាណ ២០០០ តោនក្នុងមួយឆ្នាំៗពីប្រទេសកម្ពុជា ដើម្បីផលិតផលិតផលសម្រេចរបស់ក្រុមហ៊ុន Unilever។ ទោះជាយ៉ាងណា អ្នកស្រីបានថ្លែងថា វាជាការលំបាកក្នុងការស្វែងរកក្រុមហ៊ុនក្នុងស្រុកមួយដែលសមរម្យមានបទពិសោធន៍ខាងផលិតស្ករត្នោតក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយ និងដើម្បីផ្គត់ផ្គង់ស្ករត្នោតធម្មជាតិដល់ក្រុមហ៊ុន Unilever។ ...

សុខ ចាន់
http://bit.ly/2c8BbNn

ក្រសួង​ការងារ រៀបចំ​ឲ្យ​មាន​បទប្បញ្ញត្តិ​ពេល​ថៅកែ​បិទ​ទ្វារ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងតែពិភាក្សាក្នុងការរៀបចំឲ្យមាននូវបទប្បញ្ញត្តិទាក់ទិននឹងការធានារ៉ាប់រងទៅលើអត្ថប្រយោជន៍និងប្រាក់បៀវត្សរបស់កម្មករនិយោជិតនៅពេលដែលថៅកែរបស់ពួកគេបានបិទទ្វាររោងចក្រ រត់ចោលដោយមិនគ្មានការទទួលខុសត្រូវ។ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានប្រាប់កាសែតខ្មែរថាមស៍ថាការបិទទ្វាររោងចក្រ មិនមែនថៅកែរោងចក្រទាំងអស់រត់ចោលកម្មករដោយគ្មានទទួលខុសត្រូវនោះទេគឺមានតិចតួចប៉ុណ្ណោះដែលមិនដោះស្រាយជូនកម្មករនិយោជិករបស់ខ្លួន។ ...

មុំ គន្ធា
http://bit.ly/2bWRYFe

ក្រសួង​គាំទ្រ​អេកូ​ទេសចរណ៍​ និង​សហគមន៍​ទេសចរណ៍

ក្រសួងទេសចរណ៍បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃចន្ទក្នុងការគាំទ្រទីផ្សារទេសចរណ៍សម្រាប់សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍នៃកិច្ចសហការរវាងសមាគមទីភ្នាក់ងារទេសចរណ៍ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក សហព័ន្ធទេសចរណ៍កម្ពុជា និងក្រសួងបរិស្ថាន។ លោក ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ បានថ្លែងក្នុងពិធីបូកសរុបការងារ អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ឆ្នាំ២០១៥ និងឆមាសទី១ ឆ្នាំ២០១៦ ថា អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ គឺជាផ្អែកមួយនៃវិស័យទេសចរណ៍ ដែលកំពុងរីកលូតលាស់ឡើងទាំងក្នុងតំបន់ និងពិភពលោក។ លោករដ្ឋមន្ត្រីថា វិស័យអេកូទេសចរណ៍ គឺជាទីផ្សារកំពុងតែងើបឡើង។ ក្នុងនោះវិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍បានកើនឡើងប្រមាណ ២០ភាគរយរៀងរាល់ឆ្នាំ។ ...

សុខ ចាន់
http://bit.ly/2cEUKBN

ក្រសួង​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ អេកូ​ទេសចរណ៍

ក្រសួងទេសចរណ៍កម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីអេកូទេសចរណ៍ដើម្បីពង្រឹងប្រសិទ្ធភាពគ្រប់គ្រង និងអនុវត្តក្នុងវិស័យនេះក្នុងគោលដៅបង្កើនភាពប្រកួតប្រជែង និងផ្តល់អត្ថប្រយោជន៍ទទួលបានពីវិស័យទេសចរដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសរបស់ក្រសួងទេសចរណ៍កាលពីម្សិលមិញ។ ...

ហ៊ គឹមសាយ
http://bit.ly/2c8zuSE

តំបន់​ទេសចរណ៍​កោះក្របី ​នឹង​បើក​ជា​សាធារណៈ​​ពាក់​កណ្តាល​ឆ្នាំ​២០១៧

គម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍កោះក្របី ដែលត្រូវបានវិនិយោគនូវទឹកប្រាក់ប្រមាណ ២០លានដុល្លារនៅខេត្តព្រះសីហនុ គ្រោងនឹងបើកជាសាធារណៈនៅពាក់កណ្តាលឆ្នាំ២០១៧ បន្ទាប់ពីសម្រេចបានប្រមាណ ៧០ភាគរយ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់របស់ក្រសួងទេសចរណ៍។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានប្រាប់ខ្មែរថាមស៍ កាលពីម្សិលមិញថា គម្រោងអភិវឌ្ឍន៍កោះក្របី នាពេលនេះជិតបញ្ចប់ការសាងសង់ហើយ ដែលសំណង់ដែលកំពុងសាងសង់សម្រេចបាន ៧០ភាគរយ។ លោកថា ចក្ខុវិស័យនៃការអភិវឌ្ឍកោះគឺជាគោលដៅទេសចរណ៍ដែលភាគច្រើនអ្នកទេសចរចូលចិត្តទៅកម្សាន្ត និងលំហែនៅតាមកោះ។ លោករដ្ឋមន្ត្រីថា រាល់ការអភិវឌ្ឍកោះទាំងអស់ត្រូវតែផ្តល់អាទិភាព និងសិក្សាលើផលប៉ះពាល់បរិស្ថានមុននឹងចាប់ផ្តើមអភិវឌ្ឍន៍គម្រោង។ ...

សុខ ចាន់
http://bit.ly/2bTwEAC

ប្រាក់​ចំណេញ​ក្រុមហ៊ុន Jimei ធ្លាក់​ចុះ​ជិត ៥០ ភាគរយ​នៅ​ឆមាស​ទី ១

Jimei International Entertainment Group ដែលជាវិនិយោគិនដំណើរកម្សាន្តសម្រាប់អ្នកលេងល្បែងមានប្រាក់ច្រើនចុះបញ្ជីនៅទីក្រុងហុងកុងដែលបានផ្សព្វផ្សាយពីការលេងល្បែងយ៉ាងហោចណាស់ ៧ តុនៅក្នុងកាស៊ីណូ NagaWorld នៅទីក្រុងភ្នំពេញរាយការណ៍ការធ្លាក់ចុះប្រាក់ចំណូលខ្លាំងនៅឆមាសទី ១ ឆ្នាំ ២០១៦។ ...

Cam McGrath
http://bit.ly/2bYclzd

ទីផ្សារ​អចលនទ្រព្យ​ពុំ​ទាន់​មាន​សង្ឃឹម​ ក្រោយ​ការ​ផ្អាក​គម្រោង The Bay

ការផ្អាកគម្រោងនានាចាប់ផ្តើមកើតមានឡើងនៅក្នុងទីផ្សារអចលនទ្រព្យក្នុងក្រុងភ្នំពេញ បើយោងតាមព័ត៌មានក្នុងសប្តាហ៍នេះដែលថា ក្រុមហ៊ុនសំណង់ TEHO International បានផ្អាកគម្រោងដែលតម្លៃដល់ទៅ ៥០០ លានដុល្លារ។ ដោយលើកឡើងអំពី «ស្ថាន-ភាពម៉ាក្រូសេដ្ឋកិច្ចមិនអំណោយផល» ក្នុងវិស័យ ខុនដូ នៅក្រុង ភ្នំពេញ ក្រុមហ៊ុនសិង្ហបុរី បានសម្តែងការខកចិត្តចំពោះការសម្រេចចិត្តយឺតយ៉ាវក្នុងការផ្អាកគម្រោង The Bay ខណៈទីផ្សារមិនអំណោយផល។ ...

Lauren Barrett
http://bit.ly/2bK0AMK

គម្រោង The Bay ត្រូវ​បាន​ផ្អាក​ទាំង​ស្រុង

ក្រុមហ៊ុនអភិវឌ្ឍន៍របស់ប្រទេសសិង្ហបុរីដែលនៅពីក្រោយគម្រោងអភិវឌ្ឍន៍ចម្រុះ The Bay មានទឹកប្រាក់ ៥០០ លានដុល្លារនៅតំបន់ជ្រោយចង្វារបានប្រកាសថាខ្លួននឹងផ្អាកដំណាក់កាលលំនៅឋានរបស់គម្រោងនេះដោយសារលក្ខខណ្ឌទីផ្សារមិនអនុគ្រោះ ខណៈក្រុមអ្នកវិភាគអចលនទ្រព្យបានឲ្យដឹងកាលពីម្សិលមិញថានឹងអាចជាគ្រោះថ្នាក់ធំលើកដំបូងដោយសារការកើនឡើងអចលនទ្រព្យដែលគេកំពុងតែបារម្ភនេះ។ ...

Cam McGrath and ហ៊ គឹមសាយ
http://bit.ly/2bvAGeY

ការ​ចាប់​ពលករ​ខុស​ច្បាប់ ​មិន​ប៉ះពាល់​ដល់​ការ​សាងសង់​នោះ​ទេ

ចាប់តាំងពីដើមឆ្នាំនេះមកម្ល៉េះនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេស្តន៍នៃក្រសួងមហាផ្ទៃ បានចាប់ពលករដែលមកធ្វើការនៅកម្ពុជាខុសច្បាប់បានជាង១ម៉ឺននាក់ហើយដែលពួកគេភាគច្រើនធ្វើការក្នុងវិស័យសំណង់ ប៉ុន្តែអ្នកវិនិយោគក្នុងវិស័យនេះបានថ្លែងថា ការចាប់ពលករទាំងនោះមិនប៉ះពាល់ដល់ការវិវត្តនៅក្នុងវិស័យនេះទេ។ ...

ស៊ីវ ម៉េង
http://bit.ly/2bnDLTo

ផ្សារ AEON លែង​ជា​កន្លែង​សម្រាប់​ផ្សព្វផ្សាយ​កម្មវិធី​អចលនទ្រព្យ​ទៀត​ហើយ

បន្ទាប់ពីមានការកើនឡើងនូវកម្មវិធីផ្សព្វផ្សាយដែលទាក់ទងនឹងអចលនទ្រព្យរបស់ក្រុមហ៊ុនផ្សេងៗនៅ Daylight Plaza នៅក្នុងផ្សារ AEON កាន់តែច្រើនមក ថ្នាក់គ្រប់គ្រងរបស់ផ្សារទំនើបនេះបានសម្រេចចិត្តផ្អាកទទួលយកការស្នើ សុំពីក្រុមហ៊ុនអចលនទ្រព្យនានា។ ...

Catherine Harry
http://bit.ly/2bl6ERh

អ្នក​វិនិយោគ​បុរី​នានា​ដាក់​ចេញ​យុទ្ធ​សាស្រ្ត​ថ្មី ខណៈ​ការ​លក់​លំនៅ​ឋាន​ធ្លាក់​ចុះ

មិនត្រឹមតែខុនដូទេ សំណង់លំនៅឋាននៅតាមបុរីនានា ក៏បានធ្លាក់ចុះនូវកម្រិតនៃការលក់ចេញរបស់ពួកគេផងដែរ ដែលធ្វើឲ្យម្ចាស់បុរីស្ទើរតែទាំងអស់បានដាក់ចេញនូវយុទ្ធសាស្ត្រថ្មី ដើម្បីទាក់ទាញអ្នកត្រូវការលំនៅឋានថ្មីៗ។ លោក ង៉ែត ពិសិដ្ឋ ជំនួយការអគ្គនាយកបុរីពិភពថ្មី បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ការលក់លំនៅឋានក្នុងគម្រោងរបស់លោក ពិតជាបានធ្លាក់ចុះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលធ្វើឲ្យក្រុមហ៊ុនបានបញ្ចេញនូវយុទ្ធសាស្ត្រថ្មី ដើម្បីទាក់ទាញអ្នកត្រូវការលំនៅឋានថ្មីៗ តាមរយៈការបង់ប្រាក់ប្រចាំខែជំនួសការកក់ប្រាក់ដែលក្រុមហ៊ុនតម្រូវឲ្យអតិថិជនបង់ឲ្យទៅក្រុមហ៊ុនជាមុននោះ។ ...

ស៊ីវ ម៉េង
http://bit.ly/2bFyYgm

ក្រុមហ៊ុន Shukaku និង Don Bosco ចុះ​ហត្ថលេខា​លើ MoU សហការ​គ្នា

ក្រុមហ៊ុនវិនិយោគ Shukaku បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោគយល់គ្នា (MoU) ជាមួយនឹងអង្កការដែលផ្តោតសំខាន់ទៅលើការអប់រំ និងការហ្វឹកហាត់ Don Bosco Foundation ដែលកិច្ចព្រមព្រៀងនេះមានតម្លៃ៦៩០០០ដុល្លារ។ ភាគីទាំងសងខាងបានចាត់ទុកការចុះហត្ថលេខានេះថា ជាការចាប់ផ្តើមនៃទំនាក់ទំនងរុងរឿងរយៈពេលយូរអង្វែង។ ក្រោមកិច្ចព្រមព្រៀងនេះ Shukaku នឹងឧបត្ថម្ភអាហារូបករណ៍រយៈពេល២ឆ្នាំ ចំនួន២០អាហារូបករណ៍ សម្រាប់សិស្សរបស់ Don Bosco ក៏ដូចជាសាងសង់បន្ទប់កុំព្យូទ័រថ្មីមួយ។ ...

Post Staff
http://bit.ly/2btNWmv

ក្រសួង​ ជំរុញ​មន្ទីរ​ទេសចរណ៍​សហការ​អង្គភាព​ពាក់ព័ន្ធ​រៀបចំ​សន្តិសុខ តាម​ឆ្នេរ

ក្រសួងទេសចរណ៍ណែនាំដល់មន្ទីរទេសចរណ៍គ្រប់ខេត្តនៃតំបន់ឆ្នេរសមុទ្រត្រូវបន្តជំរុញកិច្ចសហការឲ្យបានសកម្មជាងមុនជាមួយអង្គភាពជំនាញពាក់ព័ន្ធដើម្បីធានាឲ្យបាននូវសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ និងអនាម័យនៅតាមឆ្នេរខ្សាច់កម្សាន្ត ស្របពេលមានភ្ញៀវទេសចរបានលង់ទឹកសមុទ្រជាបន្តបន្ទាប់ ដោយសារបញ្ហាអាកាសធាតុ។ សេចក្តីណែនាំរបស់របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ឃុន ស្ដីពីការពង្រឹងការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្តក្នុងខេត្តតំបន់ឆ្នេរសមុទ្រ ចុះថ្ងៃទី២៣ ខែសីហា បានលើកឡើងថា កន្លងមក រាជរដ្ឋាភិបាល គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងក្រសួងទេសចរណ៍ ធ្លាប់បានដាក់ចេញនូវបទដ្ឋានគតិយុត្តិជាច្រើនពាក់ព័ន្ធនឹងការគ្រប់គ្រងតំបន់ឆ្នេរ ប៉ុន្តែការអនុវត្តនៅពុំទាន់មានប្រសិទ្ធភាពនៅឡើយ។ ...

ប៉ិច សុធារី
http://bit.ly/2bCZ8AA

៨​ខែ​ដើម​ឆ្នាំ​រោងចក្រ​កាត់ដេរ​៧០​បិទ​ទ្វា​រដោយសារ​ស្ថានភាព​នយោបាយ

រោងចក្រកាត់ដេរប្រមាណ៧០ដែលជាសមាជិករបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានបិទសង្វាក់ផលិតកម្មក្នុង ៨ខែឆ្នាំនេះ ដោយសារតែភាពមិនប្រាកដប្រជានៃស្ថានភាពនយោបាយក្នុងស្រុក ភាពតានតឹងនៃការប្រកួតប្រជែងពីបណ្តាប្រទេសជិតខាង និងបាតុកម្មខុសច្បាស់មួយចំនួន។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា។ ...

សុខ ចាន់
http://bit.ly/2bL3O4v

តម្រូវការ​គ្រឿង​ម៉ាស៊ីន​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​កើន

ខណៈឧស្សាហកម្មកាត់ដេរកម្ពុជាកំពុងបង្វែរទៅរកផលិតកម្មតម្លៃបន្ថែមការវិនិយោគលើគ្រឿងម៉ាស៊ីនទំនើបនៅក្នុងឧស្សាហកម្មនេះកំពុងកើនឡើងខណៈវាក៏ជាផ្នែកមួយនៃការកាត់បន្ថយថ្លៃឈ្នួលពលកម្មផងដែរ។ នេះបើយោងតាមការអះអាងពីអ្នកជំនាញក្នុងឧស្សាហកម្មនេះ។ ...

ហ៊ គឹមសាយ
http://bit.ly/2bLLIiF

កូដកម្ម​​​នៅ​​​រោង​​​ចក្រ​​​ស្រាបៀរអង្គរ​​​​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់ខ្លាំង​​​​ដល់​​​សង្វាក់​​​ផលិត​​​កម្ម​​​​​​របស់​​​ក្រុមហ៊ុន​​​​​​នេះ​​​

អ្នកតវ៉ាបានលើកឡើងថា កូដកម្មរបស់កម្មករមានសភាពរឹតខ្លាំងឡើងកាលពីម្សិលមិញ នៅរោងចក្រផលិតស្រាបៀរអង្គររបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រូ៊រក្នុងក្រុងព្រះសីហនុ ដោយក្រុមហ៊ុននេះបានទទួលស្គាល់ថា ការឈប់ធ្វើការបង្កឲ្យមានការអាក់ខានជាខ្លាំង។ លោក ឆេង សុភ័ក្ត្រ ប្រធានគ្រប់គ្រងផ្នែកធនធានមនុស្សនៅក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រូ៊រនេះបានលើកឡើងថា “ការតវ៉ានេះមានផលប៉ះពាល់ខ្លាំងលើសង្វាក់ ផលិតផលរបស់ក្រុមហ៊ុន”។តែទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ពីទំហំខូចខាតចំពោះប្រតិបត្តិការរបស់រោងចក្រឡើយ។ ...

ឆន ភារុណ
http://www.cambodiadailykhmer.com/33804

អាជ្ញាធរ​អប្សរា​ឲ្យ​អ្នក​លេង Pokémon Go មាន​ការ​ប្រុង​ប្រយ័ត្ន

អាជ្ញាធរជាតិអប្សរាបានអំពាវនាវឲ្យទាំងភ្ញៀវជាតិនិងអន្តរជាតិទាំងអស់ដែលលេងល្បែងកំពុងពេញនិយមឈ្មោះPokémonGoឲ្យមានការប្រុងប្រយ័ត្នក្នុងការលេងល្បែងនេះនៅក្នុងតំបន់អង្គរដោយគោរពនូវស្លាកសញ្ញានានានៅក្នុងប្រាសាទផងដែរ។ ដោយបារម្ភពីគ្រោះថ្នាក់ជាយថាហេតុណាមួយកើតមានឡើងចំពោះអ្នកលេងល្បែង Pokémon Go នេះ អគ្គនាយកអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃសុក្រ បានចេញសេចក្តីជូនដំណឹងមួយទៅដល់ភ្ញៀវទេសចរទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នពេលដែលលេងល្បែងនេះក្នុងបរិវេណអង្គរ និងមិនអនុញ្ញាតឲ្យចូលក្នុងតំបន់ហាមឃាត់ទេ។ ...

មុំ គន្ធា
http://bit.ly/2buHNqN

សូត្រកម្ពុជា ប៉ះពាល់ដោយសារខ្វះពលកម្ម និងការនាំចូលពីបរទេស

ឧស្សាហកម្មសូត្រកម្ពុជាបានធ្លាក់ចុះក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតែកង្វះខាតកម្លាំងពលកម្មនិងការហូរចូលសរសៃអំបោះសូត្រនិងផលិតផលសូត្រជាច្រើនទៀតមកពីប្រទេសជិតខាងខណៈក្រសួងពាណិជ្ជកម្ម កំពុងតែដុតដៃដុតជើងក្នុងការផ្សព្វផ្សាយ និងជំរុញដល់អ្នកផលិតសរសៃអំបោះសូត្រ និងសូត្រដើម្បីផ្គត់ផ្គង់ទីផ្សារ និងស្វែងរកទីផ្សារជូនអ្នកផលិតសូត្រផងដែរ។ ...

សុខ ចាន់
http://bit.ly/2boumcM

អាកាសចរណ៍ ​VietJet នឹង​ចាប់ផ្តើម​សេវា​ឡើង​វិញ

ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប VietJet របស់វៀតណាមនឹងចាប់ផ្ដើមការហោះហើរជាថ្មីមកកាន់ទីផ្សារកម្ពុជានៅចុងខែតុលាបន្ទាប់ពីការផ្អាកដំណើរការអស់រយៈពេល ៦ ខែមក។ នេះបើតាមលោក វណ្ណ ចន្ធី ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវអាកាសនៅលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា (SSCA) បានឲ្យដឹងកាលពីម្សិលមិញ។ ...

ចេង សុខហ័ង
http://bit.ly/2bi7Thu

ផ្សារ​ក្រោមដី​របស់​កាស៊ីណូ​ ណាហ្គា​ បាន​បើក​ដំណើរការ

ផ្លូវក្រោមដីរបស់ណាហ្គា (NagaCity Walk) ដែលវិនិយោគ ៩៤ លានដុល្លារលើមជ្ឈមណ្ឌលហាងក្រោមដីសម្រាប់ផ្ដល់ជូនអតិថិជនកាស៊ីណូមានប្រាក់ច្រើនបានបើកសាកល្បងកាលពីម្សិលមិញដែលមានទំនិញរួចពន្ធប្រណីតៗរាប់ចាប់ពីស្រានាំចូលរហូតដល់នាឡិកាដៃ Calvin Klein និងគ្រឿងអលង្ការ Swarovski ជាដើម។ ...

Kali Kotoski
http://bit.ly/2bzhzST

កម្ពុជា កំណត់​គោល​ដៅ​ចំនួន​ភ្ញៀវ​ទេសចរ​ជប៉ុន ឲ្យ​បាន​៣០​ម៉ឺន​នាក់​ត្រឹម​ឆ្នាំ ​២០២០

កម្ពុជាបានកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរជប៉ុន មកទស្សនាក្នុងប្រទេសឲ្យបាន ៣០ម៉ឺននាក់ ត្រឹមឆ្នាំ២០២០ ខាងមុខ ខណៈពេលដែលការតភ្ជាប់ហោះហើរត្រង់រវាងកម្ពុជា និងជប៉ុន គ្រោងធ្វើឡើងចាប់ពីដើមខែកញ្ញា តទៅ ប៉ុន្តែអ្នកជំនាញនៅក្នុងវិស័យទេសចរណ៍ ស្នើឲ្យអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងពង្រឹងសេវាកម្មទេសចរណ៍បន្ថែម។ ...

ជា វណ្ណៈ
http://bit.ly/2b0KwLE

នំស្រួយនឹងនាំចេញទៅប្រទេសចិន

សហគ្រាសនំស្រួយធ្វើពីម្ស៉ៅអង្ករ លី លី ខូអិលធីឌី បានកំពុងចាប់ផ្តើមនាំចេញផលិតផលរបស់ខ្លួនទៅកាន់ប្រទេសចិន ដែលនេះជាផ្នែកមួយនៃការជម្រុញការពង្រីកទីផ្សារអាស៊ាន។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/28557/rice-crackers-bound-for-china/

ភ្ញៀវទេសចរ​ក្នុង​ស្រុក​ដើរ​កម្សាន្ត​ក្រៅ​ប្រទេស​កើន​ឡើងក្នុង​ឆមាស​ទី​១

កំណើនភ្ញៀវទេសចរក្នុងស្រុកចេញទៅដើរកម្សាន្តនៅក្រៅប្រទេសជិត៧០ ម៉ឺននាក់ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ កើនឡើង ២៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើនភ្ញៀវជាតិសម្រុកទៅក្រៅប្រទេសដើរកម្សាន្តនេះ ត្រូវបានអ្នកជំនាញក្នុងវិស័យនេះ លើកឡើងថា គឺមកពីកត្តាសេដ្ឋកិច្ចរីកចម្រើន។ ...

ជា វណ្ណៈ
http://bit.ly/2bwcuir

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

FNUUT
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!