ព័ត៌មាន
CDC អនុម័តគម្រោងវិនិយោគសណ្ឋាគារ តម្លៃ $៣៧៩ លាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីសប្តាហ៍មុនបានអនុម័តគម្រោងវិនិយោគសណ្ឋាគារចំនួន ២ ដែលមានតម្លៃ ៣៧៩ លានដុល្លារនៅខេត្តព្រះសីហនុដែលជាគម្រោងវិនិយោគរបស់ក្រុមហ៊ុនចិន។ នេះបើយោងតាមសេចក្តីប្រកាសរបស់ CDC នៅលើទំព័រហ្វេសប៊ុក។ ...
ហ៊ឹន ពិសី
https://bit.ly/2lzPcgE
មនុស្ស ៣ នាក់ស្លាប់ និងជិត ១ ៣០០ គ្រួសារ ជម្លៀសរកទីសុវត្ថិភាព ខណៈទឹកជំនន់ឡើងខ្ពស់
មន្ត្រីនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក កែវ វី ប្រាប់ភ្នំពេញប៉ុស្តិ៍ ម្សិលមិញថា ជំនន់ទឹកទន្លេមេគង្គ និងជំនន់ទឹកភ្លៀង គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានធ្វើឲ្យកុមារ ៣ នាក់ស្លាប់ ខណៈពលរដ្ឋជិត ១ ៣០០ គ្រួសារបានជម្លៀសចេញពីលំនៅឋានរបស់ពួកគេទៅរកទីទួលសុវត្ថិភាព ដើម្បីស្នាក់នៅជាបណ្ដោះអាសន្ន។ ...
ឃុត សុភចរិយា
https://bit.ly/2k2NlAq
ពលរដ្ឋ ៤៥ គ្រួសារ ព្រមរុះរើសំណង់លើចិញ្ចើមផ្លូវទៅនៅទីតាំងថ្មី
ពលរដ្ឋចំនួន ៤៥ គ្រួសារ កាលពីថ្ងៃម្សិលមិញបានស្ម័គ្រចិត្តរុះរើផ្ទះខ្ទមរបស់ពួកគេដែលបានសង់នៅលើចិញ្ចើមផ្លូវនៅចំណុចស្ពានឆេះក្នុងភូមិ ៦ សង្កាត់ ៤ ក្រុងព្រះសីហនុដើម្បីប្ដូរទៅនៅទីតាំងថ្មីជាតំបន់ដីឡូត៍នៅតាមផ្លូវចូលទៅតំបន់ក្បាលឆាយក្នុងភូមិ ១ សង្កាត់ ...
ខន សាវិ
https://bit.ly/2kuQLfx
សកម្មជនចោទក្រុមហ៊ុនស្របច្បាប់ថា កាប់បំផ្លាញព្រៃឈើ
ក្រុមសកម្មជនព្រៃឈើនៅតែអះអាងថា ក្រុមហ៊ុន ស៊ីងបាយអូថេក ខេមបូឌា ខូអិលធីដី (THINK BIOTECH CAMBODAI CO.LTD) បានជាប់ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅក្នុងតំបន់ព្រៃឡង់ ជាពិសេសគឺកាប់បំផ្លាញដើមជ័រច្បោះរបស់ប្រជាពលរដ្ឋអស់រាប់ពាន់ដើម ប៉ុន្តែអាជ្ញាធរថាក្រុមហ៊ុននេះស្របច្បាប់។ ...
ខន សាវិ
https://bit.ly/2lWP2jn
អក្ខរកម្មផ្សារភ្ជាប់នឹងជំនាញមុខរបរ
នៅជុំវិញពិភពលោក រៀងរាល់ថ្ងៃទី ៨ ខែ កញ្ញា គេតែងប្រារព្វទិវាអក្ខរកម្មអន្តរជាតិ ដើម្បីទទួលស្គាល់ពីសារៈសំខាន់របស់អក្ខរកម្ម ថាជាមូលដ្ឋានគ្រឹះសម្រាប់កាត់បន្ថយភាពក្រីក្រ ជំរុញលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ទឡ្ហីករណ៍អន្តរជាតិបានបង្ហាញថា អក្ខរកម្មរួមចំណែក ...
បុគ្គលិកខ្មែរថាមស៍
https://bit.ly/2m3xoe9
ក្រសួងបង្ហាញពីតួលេខនាំចេញអង្ករក្រៅផ្លូវការ
របាយការណ៍ចុងក្រោយរបស់ក្រសួងកសិកម្មបានបង្ហាញថា ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ ប្រទេសកម្ពុជាបាននាំចេញអង្ករ ១,៦ លានតោនទៅកាន់ប្រទេសជិតខាងដូចជា ប្រទេសវៀតណាមតាមរយៈបណ្តាញក្រៅផ្លូវការ។ យោងតាមក្រសួងបានឱ្យដឹងថា ...
ជា វណ្ណៈ
https://www.khmertimeskh.com/50640842/ministry-reveals-informal-rice-export-figures/
សាលាក្រុងកំពុងស្វែងរកកន្លែងចាក់សំរាមថ្មី
សាលារាជធានីភ្នំពេញកំពុងធ្វើការសិក្សាអំពីលទ្ធភាពនៃកន្លែងចាក់សំរាមមួយទៀត ដើម្បីកាត់បន្ថយបន្ទុកនៅកន្លែងចាក់សំរាមបច្ចុប្បន្នក្នុងខណ្ឌដង្កោ ដែលនឹងត្រូវបំពេញទាំងស្រុងក្នុងរយៈពេលពីរឆ្នាំ។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី កាលពីម្សិលមិញបាន ...
ឃួន ណារីម
https://www.khmertimeskh.com/50640937/city-hall-looking-for-new-dumpsite/
កម្ពុជា គ្រោងធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកជាថ្មីទៀត ខណៈចំនួនអ្នកស្លាប់បន្តកើនឡើងខ្ពស់
រដ្ឋាភិបាលនឹងធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញជាថ្មីទៀត ដើម្បីរឹតបន្តឹងបន្ថែម ខណៈដែលចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើនឡើងខ្ពស់ដោយក្នុងឆ្នាំ ២០១៨ មានអ្នកស្លាប់រហូតដល់ចំនួន ១៨០០ នាក់ហើយនៅក្នុងឆ្នាំ ២០១៩ នេះអាចនឹងមានអ្នកស្លាប់កើនឡើងរហូតដល់ជាង ២០០០ នាក់ដែលគិតជា ...
វ៉ន ដារ៉ា
រដ្ឋាភិបាលបើកមជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទាជនវិបល្លាសស្មារតី
មជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតីស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានបើកឲ្យប្រើប្រាស់ជាផ្លូវការកាលពីម្សិលមិញ សម្រាប់ទទួលសង្គ្រោះជនមានវិបល្លាសទូទាំងប្រទេស ខណៈរាជរដ្ឋាភិបាលគ្រោងសាងសង់មណ្ឌលស្ដារយុវនីតិសម្បទាដាច់ដោយឡែកបន្ថែមទៀតនៅទីនេះសម្រាប់អប់រំអនីតិជនជាប់ពន្ធនាគារ។ លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានថ្លែងក្នុងពិធីសម្ពោធ ...
វ៉ន ដារ៉ា
https://bit.ly/2jYcVqc
អាជ្ញាធររកឃើញឈើ ១២ កំណាត់ ទម្ងន់ជាង ៤០ ម៉ែត្រគុប ដែលគេលាក់ក្នុងព្រៃស្រុកឱរ៉ាល់
ឈើម្រេញ និងឈើគគីរចំនួន ១២ កំណាត់ដែលមានទម្ងន់ប្រហែលជាង ៤០ ម៉ែត្រគុបត្រូវបានអាជ្ញាធរខេត្តកំពង់ស្ពឺប្រទះឃើញលាក់ទុកនៅក្នុងព្រៃមួយកន្លែងក្នុងស្រុកឱរ៉ាល់ ដោយអាជ្ញាធរសង្ស័យថា ឈើទាំងនោះអាចដឹកចេញពីខេត្តក្រចេះ។ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា ក្នុងចំណោមឈើទាំង ១២ ...
ខន សាវិ
https://bit.ly/2m0vVFj
លោក ជិន ម៉ាលីន ច្រានចោលរបាយការណ៍ថា កម្ពុជាមានវិបត្តិសិទ្ធិមនុស្ស
លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជាកាលពីម្សិលមិញ ច្រានចោលការលើកឡើងថា កម្ពុជាមានវិបត្តិសិទ្ធិមនុស្សដូចដែលអង្គការសិទ្ធិមនុស្សបានរាយការណ៍ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ លោកក៏រំពឹងដែរថា សេចក្ដីសម្រេចមួយអំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជានឹងត្រូវធ្វើឡើងដោយមានតុល្យភាព។ លោក ម៉ាលីន ថ្លែងដោយឆ្លើយតបទៅនឹង ...
នៀម ឆេង
https://bit.ly/2lEZ5JJ
រដ្ឋាភិបាលបានបញ្ជាឱ្យអង្គការដករបាយការណ៍ស្តីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
កាលពីម្សិលមិញ រដ្ឋាភិបាលបានបញ្ជាឱ្យអង្គការមិនមែនរដ្ឋាភិបាលចំនួន ២ ដករបាយការណ៍រិះគន់ស្តីពី ផលប៉ះពាល់អវិជ្ជមាននៃមីក្រូហិរញ្ញវត្ថុ បន្ទាប់ពីបានកោះហៅតំណាងអង្គការឱ្យចូលរួមប្រជុំ ដើម្បីការពារការស្រាវជ្រាវរបស់ពួកគេ។ របាយការណ៍ដែលបានចុះផ្សាយកាលពីខែ ...
ឃួន ណារីម
http://Khuon Narim
មន្ត្រីណែនាំឲ្យពលរដ្ឋត្រៀមឯកសារផ្លូវច្បាប់ ដើម្បីតតាំងក្តីរឿងវិវាទដីធ្លី
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានណែនាំឲ្យភាគីប្រជាពលរដ្ឋចំនួន ២៣ នាក់ត្រៀមឯកសារផ្លូវច្បាប់ សម្រាប់ជាភ័ស្តុតាងដាក់ជូនតុលាការខេត្តព្រះសីហនុ ដើម្បីតតាំងក្តីជាមួយអ្នកស្រី ហុង សួន ភរិយាលោកឧកញ៉ា ស៊ី គង់ទ្រីវ និងលោកឧកញ៉ា លី យ៉ុងផាត់ ជុំវិញរឿងជម្លោះដីធ្លីដែលពាក់ព័ន្ធនឹងពលរដ្ឋជាង ១០០ គ្រួសារនៅឃុំបិតត្រាំង បន្ទាប់ពីតុលាការបានចេញដីកាកោះហៅឲ្យ ...
ឡុង គីមម៉ារីតា
https://bit.ly/2lD3Kfe
លោក ហ៊ុន សែន ណែនាំឲ្យអាជ្ញាធរត្រៀមបង្ការ និងជួយសង្គ្រោះ ខណៈទឹកជំនន់បានជន់លិចស្រុក ៥ នៃខេត្តស្ទឹងត្រែង
ខណៈដែលជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គបានជន់លិចក្រុង-ស្រុកចំនួន ៥ ក្នុងចំណោមក្រុងស្រុកទាំងអស់ចំនួន ៦ នៃខេត្តស្ទឹងត្រែង និងស្រុកមួយចំនួនទៀតនៃខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ៣-៤ ថ្ងៃជាប់ៗគ្នាកាលពីម្សិលមិញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឲ្យអាជ្ញាធរ ...
ឃុត សុភចរិយា
https://bit.ly/2m1t8M7
អាជ្ញាធរជាតិអប្សរា នឹងជីកប្រឡាយធ្វើជារបងការពារព្រៃឈើ
អាជ្ញាធរជាតិអប្សរា ចាប់ពីដើមខែកញ្ញានេះ នឹងធ្វើការជីកប្រឡាយតាមព្រំផ្ទៃដីព្រៃឈើក្នុងឧទ្យានអង្គរ ខេត្តសៀមរាប ដើម្បីធ្វើជារបងការពារព្រៃឈើពីការកាប់រានទន្ទ្រានដីព្រៃយកធ្វើកម្មសិទ្ធិ ពីសំណាក់ជនខិលខូចមួយចំនួន។ អគ្គនាយកស្តីទីអាជ្ញាធរ ...
ប៉ិច សុធារី
https://bit.ly/2kgl4ql
GMAC ជំរុញឱ្យរដ្ឋាភិបាលកែប្រែការសម្រេចដំឡើងប្រាក់ ៥ដុល្លារ ដល់កម្មករមកវិញ
ខណៈពេលការចរចារប្រាក់ឈ្នួលអប្បបរមានៅតែបន្ត GMAC បានស្នើសុំឱ្យរដ្ឋាភិបាលបដិសេធការដំឡើងប្រាក់ឈ្នួលសម្រាប់កម្មករកាត់ដេរ ដែលបានព្រមព្រៀងគ្នាតម្លើងចំនួន ៥ ដុល្លារ។ ស្នើសុំដូច្នេះ ព្រោះវាអាចកាត់បន្ថយភាពប្រកួតប្រជែងរបស់ ...
មៃ គុណមករា និង មុំ គន្ធា
https://bit.ly/2kt7mAg
ក្រសួង៖ ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាកំពុងកើនឡើង
ក្រសួងកសិកម្មបានឱ្យដឹងថា ចំនួននៃការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាកំពុងកើនឡើងគួរឱ្យកត់សម្គាល់ដែលជួយបង្កើនផលិតភាព និងលទ្ធភាពទីផ្សារសម្រាប់កសិករ។ ក្រសួងបានប្រកាសក្នុងអំឡុងកិច្ចប្រជុំមួយថា ចាប់ពីខែមករាដល់ខែសីហា ការអនុវត្តផលិតកម្មកសិកម្មតាម ...
ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50639917/contract-farming-schemes-rising-ministry/
លោក ស៊ុន ចាន់ថុល នឹងបង្កើតក្រុមឆ្មក់ត្រួតពិនិត្យស្តង់ដាផ្លូវកំពុងសាងសង់
លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងបង្កើតក្រុមត្រួតពិនិត្យផ្លូវពិសេសមួយដែលលោកអះអាងថា ដឹកនាំដោយផ្ទាល់ក្នុងការចុះឆ្មក់ត្រួតពិនិត្យផ្លូវកំពុងសាងសង់ក្នុងគោលបំណងពង្រឹងគុណភាពផ្លូវឲ្យមានស្តង់ដាខ្ពស់។ ...
វ៉ន ដារ៉ា
https://bit.ly/2lxeFax
នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី លោក មហាធា មហាម៉ាត់ ថ្លែងអំពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី លោក មហាធា មហាម៉ាត់ កាលពីម្សិលមិញបានជំរុញឱ្យនិស្សិតកម្ពុជាមានមោទនភាពចំពោះវប្បធម៌របស់ខ្លួន ខណៈដែលព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យ។ គួរបញ្ជាក់ឲ្យដឹងថា លោក មហា ...
បែន សុខហ៊ាន
https://bit.ly/2lQBaqS
អង្គការមួយបង្ហាញរបាយការណ៍ ពីកុមារត្រូវបានលួងលោមឲ្យប្រើគ្រឿងញៀន
អង្គការ Good Neighbors Cambodia កាលពីម្សិលមិញបានបង្ហាញរបាយការណ៍នៃការស្ទង់មតិទៅលើកុមារមួយចំនួនក្រោមអាយុ ១៨ ឆ្នាំ បានឲ្យដឹងថា កុមារ ៤,៩% ត្រូវបានគេលួងលោម និងបង្ខំឱ្យប្រើប្រាស់គ្រឿងញៀនពីមិត្តភក្ដិ និងអ្នកជិតខាង និងកុមារ ៣,៤% ធ្លាប់ប្រើប្រាស់គ្រឿងញៀន។ ...
ខន សាវិ
https://bit.ly/2ksMoBz
ពលរដ្ឋជាង ២០ នាក់ ត្រូវបានតុលាការហៅសួររឿងជម្លោះដីធ្លីជាមួយឧកញ៉ា
ប្រជាពលរដ្ឋចំនួន ២៣ នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានសាលាដំបូងខេត្តចេញដីកាកោះហៅសួរចម្លើយពាក់ព័ន្ធទំនាស់ដីធ្លីតាមបណ្តឹងរបស់លោកស្រី ហុង សួន ភរិយាឧកញ៉ា ស៊ី គង់ទ្រីវ និងបណ្តឹងរបស់ឧកញ៉ា លី យ៉ុងផាត់ ដែលចោទពួកគេថា បានធ្វើឲ្យខូចខាតដោយចេតនា ប៉ុន្ដែពលរដ្ឋអះអាងថា ការចោទប្រកាន់នេះជារឿងអយុត្តិធម៌។ ...
សុទ្ធ គឹមសឿន
https://bit.ly/2kt4pQa
សាច់សត្វព្រៃជាង ៧០ គីឡូ ត្រូវបានរឹបអូស ខណៈឈ្មួញរត់គេច
សមត្ថកិច្ច និងប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងពីម្សិលមិញថា កម្លាំងកងរាជអាវុធហត្ថ និងមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើបានលុងកាលពីថ្ងៃអាទិត្យ បានឆ្មក់ចូលបង្ក្រាបចាប់រឹបអូសសាច់សត្វព្រៃបានជាង ៧០ គីឡូក្រាមពីក្នុងផ្សារបានលុង ប៉ុន្តែមិនមានឈ្មួញជួញដូរសាច់សត្វព្រៃណាម្នាក់ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួន ...
ឃុត សុភចរិយា
https://bit.ly/2lzjjoa
ក្រុមហ៊ុនជប៉ុន ចាប់ផ្តើមសិក្សាគម្រោងរុករករ៉ែទង់ដែង នៅស្ទឹងត្រែង
ក្រុមហ៊ុនជប៉ុន Nittetsu Mining Cambodia., Ltd ដែលទទួលបានអាជ្ញាប័ណ្ណរុករករ៉ែទង់ដែងនៅខេត្តស្ទឹងត្រែងនឹងចាប់ផ្តើមការរុករកនៅដើមឆ្នាំ ២០២០ ខណៈបច្ចុប្បន្នក្រុមហ៊ុននេះកំពុងសិក្សាផលប៉ះពាល់បរិស្ថាន។ នេះបើយោងតាមមន្ត្រីក្រសួង រ៉ែ និងថាមពល។ ...
ធូ វិរៈ
https://bit.ly/2koyvo3
លោក ហ៊ុន សែនប្រកាសបន្ថែមរថយន្ដក្រុង និងធ្វើដំណើរដោយឥតគិតថ្លៃសម្រាប់ភ្ជំបិណ្ឌ ៥ថ្ងៃ
លោក ហ៊ុន សែន បានប្រកាសពីការពង្រីកការផ្តល់សេវារថយន្តក្រុងដោយឥតគិតថ្លៃ សម្រាប់រយៈពេល ២ ឆ្នាំទៀត ដល់ព្រះសង្ឃ ជនចាស់ជរា ជនពិការ កម្មករ សិស្សនិស្សិត និងកុមារក្រោមកម្ពស់ ១ ម៉ែត្រ។ កាលពីចុងឆ្នាំមុន រដ្ឋាភិបាលបានប្រកាសផ្តល់សេវារថយន្តក្រុងសាធារណៈ ដោយឥតគិតថ្លៃ ដើម្បីជួយសម្រាលចំណាយលើការធ្វើដំណើររបស់ កម្មករ កម្មការនី សិស្សនិស្សិត ព្រះសង្ឃ ជនចាស់ជរា និងជនពិការ។ ...
ប៊ិន សុខហ៊ាន
https://bit.ly/2lYtSS8