ព័ត៌មាន
ពន្ធដារប្រមូលចំណូលបានជាង $២ ពាន់លាន
អគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានចំណូលពន្ធអាករបានជាង ២ ពាន់លានដុល្លារនៅឆ្នាំ ២០១៨ កើនឡើង ១៣,៣៧ ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://bit.ly/2DMFmyy
រាជរដ្ឋាភិបាលបង្កើតក្រុង-ស្រុកថ្មី និងកែសម្រួលព្រំប្រទល់រដ្ឋបាល
រាជរដ្ឋាភិបាលបានសម្រេចកែសម្រួលព្រំប្រទល់រដ្ឋបាលខេត្ត និងបង្កើតស្រុក/ខណ្ឌ និងក្រុងមួយចំនួននៅក្នុងខេត្តកណ្ដាល កំពង់ធំ ពោធិ៍សាត់ ស្ទឹងត្រែងនិងភ្នំពេញ ដើម្បីងាយស្រួលគ្រប់គ្រងផ្នែករដ្ឋបាល និងដាក់ទីតាំង ...
សុទ្ធ គឹមសឿន
https://bit.ly/2HHJfso
កម្លាំងឧទ្យានុរក្សមន្ទីរបរិស្ថានម្នាក់ រងរបួស ក្រោយផ្ទុះអាវុធជាមួយក្រុមបាញ់សត្វព្រៃ
ក្រុមកម្លាំងឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងសមត្ថកិច្ចប្រដាប់អាវុធខេត្តមណ្ឌលគិរី កំពុងបន្តចុះប្រតិបត្តិការស្វែងរកចាប់ខ្លួន ជនប្រមាញ់សត្វព្រៃមួយក្រុម ដែលបានផ្ទុះអាវុ ...
ឃុត សុភចរិយា
https://bit.ly/2Si1oRK
មន្ត្រីកម្ពុជា មិនខ្វល់នឹងការដាក់ចំណាត់ថ្នាក់រឿងអំពើពុករលួយ
ទោះបីជាសន្ទស្សន៍សកលស្តីពីអំពើពុករលួយបានបង្ហាញថាប្រទេសកម្ពុជានៅតែរក្សាចំណាត់ថ្នាក់ទី ១៦១ ដូចឆ្នាំ ២០១៧ ក្នុងចំណោមប្រទេស ១៨០ ក៏ដោយ ប៉ុន្តែមន្ត្រីកម្ពុជាមិនបានខ្វាយខ្វល់នឹងចំណាត់ថ្នាក់នេះទេ ខណៈអ្នកតាមដានបានហៅការវាយតម្លៃនេះថា មានលក្ខណៈលម្អៀ ...
ម៉ិច ដារ៉ា
https://bit.ly/2SgsKrt
លោកប្រាក់ សុខុន អំពាវនាវកុំឲ្យ NGOs បរទេសជាប់ពាក់ព័ន្ធនឹងការលាងសម្អាតប្រាក់
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអំពាវនាវកាលពីម្សិលមិញឱ្យអង្គការមិនមែនរដ្ឋាភិបាលបរទេសចៀសវាងពាក់ព័ន្ធឬគាំទ្រដល់ការលាងសម្អាតប្រាក់ហិរញ្ញប្បទានភេរវកម្មនិងហិរញ្ញប្បទានអាវុធមហាប្រល័យដើម្បីកុំឲ្យជាប់ពាក់ព័ន្ធដល់កម្ពុជាផ្នែកប្រព័ន្ធហិរញ្ញវត្ថុ ...
សុទ្ធ គឹមសឿន
https://bit.ly/2HF1SNV
ក្រសួងមហាផ្ទៃ និងអង្គការសង្គមស៊ីវិលរួមគ្នាធ្វើជំរឿនលើអង្គការ និងសមាគម
អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ និងអង្គការសង្គមស៊ីវិល នឹងរួមគ្នាធ្វើជំរឿនទៅលើអង្គការសង្គមស៊ីវិលដែលកំពុងធ្វើសកម្មភាពជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជាដើម្បីរកចំនួនអ្នកដែលបានចុះបញ្ជីច្បាស់លាស់សម្រាប់ជួយពង្រឹងកិច្ចសហប្រតិបតិ្តការ និង ភាពជាដៃគូជាមួយរាជរដ្ឋាភិបាល ...
ម៉ិច ដារ៉ា
https://bit.ly/2HFn4mS
មានការលើកឡើងឲ្យបន្ថែមថវិកាថ្នាក់ឃុំ ដើម្បីទប់ទល់បម្រែបម្រួលអាកាសធាតុ
តំណាងអង្គការក្រៅរដ្ឋាភិបាលសហគមន៍តាមមូលដ្ឋាន អង្គការសហប្រជាជាតិនិងមន្ត្រីរាជរដ្ឋាភិបាលប្រមាណជា ១០០ នាក់បានជួបប្រជុំគ្នានៅក្នុងសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញកាល ...
ឡុង គីមម៉ារីតា
https://bit.ly/2CP4tiy
ពលរដ្ឋប្រមាណ ៦០% នៃ ៣០២ គ្រួសារព្រមយកសំណងពីការរុះរើពីបឹងសំរោង
ពលរដ្ឋប្រមាណ ៦០ ភាគរយគ្រួសារ ក្នុងចំណោម ៣០២ គ្រួសារ ដែលអាស្រ័យផលដោយការចិញ្ចឹមត្រីក្នុងបឹងសំរោង ហើយត្រូវបានអាជ្ញាធរដាក់ឱសានវាទឲ្យរើចេញពីបឹងនោះ ព្រមទទួលយកសំណងទូទាត់តាមគោលនយោបាយ ខណៈអាជ្ញាធរចាប់ផ្តើមប្រតិបត្តិការបង្ហូរទឹកចេញដើម្បីស្តារបឹងនេះ ...
ឡុង គីមម៉ារីតា
https://bit.ly/2sW0hZz
រថយន្ត និងថវិកាត្រូវបានផ្ដល់ជូនសកម្មជនសត្វព្រៃ លោក បេន ដេវីស
កាកបាទក្រហមកម្ពុជាបានបរិច្ចាគរថយន្តមួយគ្រឿង ម៉ូតូពីរគ្រឿង និងសាច់ប្រាក់ដល់សកម្មជន លោក បេន ដេវីស (Ben Devis) និងសហគមន៍តាបស ដែលជាការលើកទឹកចិត្តមួយ សម្រាប់ចូលរួមការការពារ និងអភិរក្សធនធានធម្មជាតិ នៅដែនជម្រកសត្វព្រៃភ្នំត្នោត - ភ្នំពក ក្នុងខេត្តព្រះវិហារ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50573203/vehicles-money-given-to-wildlife-activist-ben-devis/
អង្គការមិនមែនរដ្ឋាភិបាលសម្ពោធគម្រោងអាហារូបត្ថម្ភ ដែលមានទឹកប្រាក់ចំនួន ១,៥ លានដុល្លារ
អង្គការភ្លែនអន្តរជាតិ កាលពីម្សិលមិញបានចាប់ផ្ដើមអនុវត្តគម្រោងអាហារូបត្ថម្ភ “១០០០ ថ្ងៃដំបូង” នៅខេត្តស្ទឹងត្រែង ដែលនឹងចំណាយប្រាក់អស់ ១,៥ លានដុល្លារអាមេរិក សម្រាប់រយៈពេលប្រាំឆ្នាំ ដើម្បីផ្តល់អាហារូបត្ថម្ភដល់កុមារ និងស្ត្រី។ ...
សែន ដាវីត
https://www.khmertimeskh.com/50573204/ngo-launches-1-5-million-nutrition-project/
កម្ពុជា មានឱនភាពជញ្ជីងពាណិជ្ជកម្មរហូតដល់ ៥,២ ពាន់លានដុល្លារ កាលពីឆ្នាំមុន
របាយការណ៍ស្ថានភាពជញ្ជីងទូទាត់របស់ NBC បានបង្ហាញថា កម្ពុជាបាននាំចូលទំនិញមានតម្លៃជាទឹកប្រាក់រហូតដល់ ១៨,៨ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៨ ខណៈបាននាំចេញទំនិញមានតម្លៃជាទឹកប្រាក់ត្រឹមតែ ១៣,៦ ...
ហ៊ គឹមសាយ
https://bit.ly/2CRZyxm
លោក គង់ គាំ អតីតឧត្តមទីប្រឹក្សា នៃអតីតបក្សប្រឆាំងទទួលតួនាទីជាប្រធានកិត្តិយសបក្សឆន្ទៈខ្មែរ
អ្នកនយោបាយចាស់វស្សា លោក គង់ គាំ ដែលជាអតីតប្រធានគណបក្ស សម រង្ស៊ី និងជាទីប្រឹក្សាជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានគណបក្សឆន្ទៈខ្មែរ ផ្តល់តួនាទីជូនលោកជាប្រធានកិត្តិយសនៃបក្សថ្មីនេះ ក្រោយពី លោកទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ ដែលគណបក្សរំពឹងថា ...
ម៉ិច ដារ៉ា
https://bit.ly/2BaCcTE
EU បញ្ចប់ការទទួលយកមតិពីរដ្ឋសមាជិកថ្ងៃនេះ ទាក់ទងនឹងរឿងព្យួរ ឬមិនព្យួរ EBA ពីកម្ពុជា
ប្រភពព័ត៌មានមិនបញ្ចេញឈ្មោះបញ្ជាក់ថា គណ:កម្មការអឺរ៉ុប នឹងបញ្ចប់ការទទួលយកមតិយោបល់ពីរដ្ឋសមាជិកនៅថ្ងៃទី២៩ ខែមករា នេះ ដើម្បីឈានទៅសម្រេចរឿងព្យួរ ឬមិនព្យួរ ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។ ទោះយ៉ាងណា អំណាចនៃការសម្រេចចិត្ត គឺ ...
នៀម ឆេង
https://bit.ly/2S7PDNR
ពលករបរទេសខ្លះនៅថៃរួមទាំងខ្មែរ ពុំទាន់ចុះឈ្មោះទទួលសេវាថែទាំសុខភាព
ពលករមួយចំនួន ក្នុងចំណោមពលករប្រមាណជិត ៥ លាននាក់ ដែលកំពុងធ្វើការទាំងស្របច្បាប់ និងមិនស្របច្បាប់នៅក្នុងប្រទេស ថៃ ក្នុងនោះក៏មានកូនៗរបស់ពួកគេប្រមាណ ២០ ម៉ឺននាក់ និងក៏មានពលករខ្មែរប្រមាណជិត ២ លាននាក់ផងដែរនោះនៅពុំទាន់ត្រូវបានចុះឈ្មោះដើម្បីទទួលបានសេវា ...
ខន សាវិ
https://bit.ly/2Tj7qPt
ក្រសួងអនុម័តលើកញ្ចប់ថវិកាសម្រាប់ការដាក់កុំព្យូទ័រតាមសាលារៀន
ក្រសួងហិរញ្ញវត្ថុបានអនុម័តកញ្ចប់ថវិកាសម្រាប់ក្រសួងអប់រំ យុវជន និងកីឡាដើម្បីចំណាយលើការដាក់កុំព្យូទ័រ និងម៉ាស៊ីនព្រីននៅតាមសាលារៀនសាធារណៈ។ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបាននិយាយនៅក្នុងលិខិតមួយកាលពីថ្ងៃសុក្រ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50572826/ministry-approves-computer-budget-for-schools/
ក្រុមអ្នកតវ៉ានៅក្នុងការប៉ះទង្គិចគ្នាត្រូវបានដោះលែង
នគរបាលខេត្តព្រះសីហនុបានដោះលែងមនុស្សចំនួន ៦ នាក់ ដែលជាប់ពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នាកាលពីថ្ងៃព្រហស្បតិ៍ ជាមួយប៉ូលីសក្នុងអំឡុងបាតុកម្មមួយ ដើម្បីបញ្ឈប់អាជ្ញាធរពីការវាស់វែងដីនៅក្នុងស្រុកព្រៃនប់។ បួន ...
ប៉ិច សុធារី
https://www.khmertimeskh.com/50572825/protesters-arrested-over-clash-freed/
អនុក្រឹត្យអនុម័តលើការបង្កើតខណ្ឌថ្មី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យពីរដែលបានធ្វើចំណាត់ថ្នាក់ឡើងវិញនូវសង្កាត់ចំនួនពីរ ក្លាយជាខណ្ឌ នៅក្នុងរាជធានីភ្នំពេញ ដែលជាសំណើរបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីសប្តាហ៍មុន។ នៅក្នុងអនុក្រឹត្យដោយឡែក ...
តាំង វីដា
https://www.khmertimeskh.com/50572812/sub-decrees-approve-creation-of-new-districts/
បុរសម្នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ក្នុងករណីផ្ទុះមីនតោនដោយសារគោយន្តដឹកឈើបើកកិន
យ៉ាងហោចណាស់មានបុរសម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងករណីផ្ទុះមីនតោនមួយនៅចំណុចភូមិស្រឡៅជ្រុំ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃសុក្រ ដោយសារតែគោយន្តដឹកឈើបើកបរកិន។ នេះបើតាមការអះអាងរបស់លោក សួស វរិទ្ធ នាយនគរបាលប៉ុស្តិ៍ឃុំទួលពង្រ កាល ...
ឃុត សុភចរិយា
https://bit.ly/2RWWSsN
រដ្ឋាភិបាលឲ្យ Channel News Asia កែតម្រូវអត្ថបទនាំឲ្យភាន់ច្រឡំ
រាជរដ្ឋាភិបាលកម្ពុជា បានទាមទារឲ្យសារព័ត៌មាន ChannelNews Asia កែតម្រូវខ្លឹមសារជាបន្ទាន់ បន្ទាប់ពីសារព័ត៌មានមួយនេះបានផ្សាយថា លោកនាយករដ្ឋមន្ត្រីកម្ពុជាប្រកាសឲ្យកងទ័ពកម្ទេចគូប្រកួតប្រជែង។នេះបើតាមលិខិតរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី និងបានចម្លងជូនឲ្យឯកអគ្គ ...
ម៉ិច ដារ៉ា និង វ៉ន ដារ៉ា
https://bit.ly/2RR1Rv1
មន្ត្រីកងរាជអាវុធហត្ថរឹបអូស ឈើប្រភេទរាជកុល ១៥០ កំណាត់
លោក សូ សុវណ្ណឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងលាក់ឈើមួយកន្លែង ហើយរឹបអូសបានឈើប្រភេទ រាជកុល ១៥០ កំណាត់ និងបានដឹកយកទៅរក្សាទុកនៅអង្គការ ស៊ី.អាយ (CI) ដើម្បីបន្តការស៊ើបអង្កេតរកម្ចាស់ក្នុងការឈានទៅកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ...
ខន សាវិ
https://bit.ly/2HDgblY
ប្រតិភូកម្ពុជា នឹងទៅចូលរួមសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស UN
លោក កែវ រ៉េមី ប្រធាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) នឹងដឹកនាំគណៈប្រតិភូ ១ ក្រុមទៅចូលរួមសម័យប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិស្តីពីយន្តការ ពិនិត្យជាសកល តាមកាលកំណត់ (UPR) ជុំទី ៣ សម្រាប់កម្ពុជា នៅទីក្រុងហ្សឺណែវ ...
នៀម ឆេង
https://bit.ly/2MAJJ2v
ក្រសួងអំពាវនាវឲ្យបង្ការជំងឺផ្តាសាយបក្សី ពេលបុណ្យចូលឆ្នាំចិន
ក្រសួងសុខាភិបាល បានចេញសេចក្ដីណែនាំមួយ ដោយអំពាវនាវដល់សាធារណជនទាំងអស់ បង្កើនការយកចិត្តទុកដាក់អំពីការបង្ការ ករណីពុលស្រា និងចំណីអាហារ រួមទាំងការបង្ការការឆ្លងជំងឺគ្រុនផ្ដាសាយបក្សី ខណៈមាន់ទារាប់ម៉ឺនក្បាលកំពុងត្រូវបានគេនាំចូលពីបណ្ដាខេត្ត និងប្រទេសជិតខាងមួយ ...
ឃុត សុភចរិយា
https://bit.ly/2G4kWm4
លោក កាញារីទ្ធ ថា VOA និងRFA អាចបើកបាន តែត្រូវបង់ពន្ធ
លោក កាញារីទ្ធ កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ បានធ្វើលិខិតមួយឆ្លើយតបទៅនឹងសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ...
ម៉ិច ដារ៉ា
https://bit.ly/2G2jcKi
ចំនួនក្រុមប្រឹក្សាកើន ៨១៩ រូបខណៈការបោះឆ្នោតធ្វើនៅខែឧសភា
សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានកើនចំនួន ៨១៩ រូបបន្ថែមទៀតសម្រាប់អាណត្តិទី ៣ ខណៈការបោះឆ្នោត នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី ២៦ ខែឧសភាឆ្នាំ ២០១៩។ នេះបើតាមអនុក្រឹត្យកាលពីថ្ងៃទី២៥ ខែមករា ដែលភ្នំពេញប៉ុស្ដិ៍ទើបទទួលបានកាលពីម្សិលមិញ។ ...
ម៉ិច ដារ៉ា
https://bit.ly/2DDWLJS