ព័ត៌មាន​

​ក្រសួងកសិកម្ម​ ជំរុញ​កសិករ​ឱ្យ​ជ្រើសរើស​ពូជស្រូវ​សុទ្ធ​ល្អ​សម្រាប់​ដាំ​ដុះ​ ដើម្បី​បាន​ទិន្នផល​ខ្ពស់​ និង​ងាយស្រួល​លក់​

​លោក​ យ៉ង​ សាំង​កុមារ​ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​ណែនាំ​ឱ្យ​និស្សិត​ស្ម័គ្រចិត្ត​ផ្តល់​យោបល់​ និង​ជួយ​ដល់​កសិករ​ក្នុង​ការ​ជ្រើសរើស​កួរស្រូវ​សុទ្ធ​ល្អ​ សម្រាប់​ធ្វើ​ពូជ​ដាំ​ដុះ​ ដើម្បី​ទទួល​បាន​ទិន្នផល​ច្រើន​ និង​ងាយស្រួល​លក់​នៅ​លើ​ទីផ្សារ​។ ...

វណ្ណ សុជាតា
https://www.postkhmer.com/national/2023-11-07-1020-255822.html

​សមាគម​វា​រី​វប្បករ​កម្ពុជា​ ចាប់ផ្តើម​ចិញ្ចឹម​ត្រី​ឡើង​វិញ​ ក្រោយ​ពី​តម្លៃ​ត្រី​ឡើងថ្លៃ​

​សមាគម​វា​រី​វប្បករ​កម្ពុជា​ បានឱ្យ​ដឹង​ថា​ វា​រី​វប្បករ​ ដែល​បាន​ទុក​ស្រះ​ចិញ្ចឹម​ត្រី​ចោល​ ក្រោយ​ពី​ប្រមូល​ផលកាល​ពី​ខែមេសា​ កន្លង​ទៅ​ ដោយ​ត្រី​ចុះថោក​ខ្លាំង​នោះ​ កាលពី​ខែកក្កដា​បាន​ងាក​មក​ចិញ្ចឹម​ត្រី​ឡើង​វិញ​ហើយ​ បន្ទាប់​ពី​តម្លៃ ...

វណ្ណ សុជាតា
https://www.postkhmer.com/business/2023-11-08-0918-255832.html

«​មណ្ឌល​សុខភាព​គំរូ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្តាយ​»​ ត្រូវ​បាន​ពង្រីក​បន្ថែម​នៅ​ ៣៤​ មណ្ឌល​ទៀត​

​អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​ ប្រចាំ​នៅ​កម្ពុជា​ បាន​សហការ​ជាមួយនឹង​ក្រសួងសុខាភិបាល​,​ កម្មវិធី​ជាតិ​អាហារូបត្ថម្ភ​ និង​ មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​ និង​ទារក​ បាន​ពង្រីក​ការ​អនុវត្ត​គម្រោង​ «​មណ្ឌល​សុខភាព​គំរូ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្តាយ​»​ នៅ​មណ្ឌល​សុខភាព​ចំនួន​ ៣៤​ ទៀត​ ក្នុង ...

នាង សុគន្ធា
https://www.postkhmer.com/national/2023-11-08-0745-255831.html

​លោកនាយក​រដ្ឋមន្ដ្រី​ ជំរុញ​ឱ្យ​ខេត្ដ​ព្រះ​សីហ​នុ​ ពង្រឹង​សន្ដិសុខ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ​គ្រប់​ជាន់ថ្នាក់​ត្រូវ​ពង្រឹង​សន្តិសុខ​ និង​ស្ថិរភាព​នៅ​ក្នុង​ខេត្ត​ ជា​ពិសេស​តំបន់​គោលដៅ​ទេសចរណ៍​និង​តំបន់ឧស្សាហកម្ម​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទាំង​ក្នុងស្រុក​ និង​ក្រៅ​ស្រុក​ និង​អ្នក​វិនិយោគ​មក ...

រី​ សុខ​ចាន់​
https://www.postkhmer.com/national/2023-11-08-0738-255839.html

​កម្ពុជា​ ជប៉ុន​ ពិភាក្សា​លើ​ការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​ បាន​ធ្វើ​កិច្ច​ពិភាក្សា​គោលនយោបាយ​ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន​ ស្តី​ពី​ការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ប្រកបដោយ​ចីរភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​ ...

ញាន ចំរុង
https://www.khmertimeskh.com/501388721/cambodia-japan-discuss-execution-of-development-projects/

​រាជរដ្ឋាភិបាល​កំពុង​រៀបចំ​ផែនការមេ​ថ្មី​ ដើម្បី​អភិវឌ្ឍ​ខេត្ត​ជាប់មាត់​សមុទ្រ​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ មាន​ប្រសាសន៍​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​រៀបចំ​ផែនការមេ​ថ្មី​សម្រាប់​ការ​អភិវឌ្ឍន៍​ខេត្ត​ព្រះ​សីហ​នុ​ និង​ខេត្ត​ជាប់មាត់​សមុទ្រ​ចំនួន​៣​ផ្សេង​ទៀត​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501388396/royal-government-is-preparing-a-new-master-plan-to-develop-coastal-provinces/

​អ្នកជំនាញ​អប់រំ​ណែនាំ​សិស្ស​ឱ្យ​ជ្រើសរើស​វគ្គ​សិក្សា​ត្រឹមត្រូវ​

​អ្នកតស៊ូ​មតិ​ផ្នែក​អប់រំ​នៅ​កម្ពុជា​មើលឃើញ​ថា​ យុវជន​ភាគច្រើន​ដែល​ទើប​បញ្ចប់​ថ្នាក់​វិទ្យាល័យ​មិន​មាន​គោលដៅ​ច្បាស់លាស់​។​ ការ​លំបាក​ក្នុង​ការ​ជ្រើស​រើសមុខ​វិជ្ជា​ត្រឹមត្រូវ​នៅ​សាកលវិទ្យាល័យ​ធ្វើ​ឱ្យ​ពួក​គេ​មានការ​សង្ស័យ​អំពី​ជំនាញ​ល្អ​បំផុត​របស់​ពួក​គេ​។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501388793/education-experts-advise-students-to-pick-the-right-course/

​ចំណូល​ពី​សំបុត្រ​ចូល​ទស្សនា​អង្គរ​កើន​ជាង​ ៣១២​ ភាគរយ​ដល់​ ២៧,៨៨​ លាន​ដុល្លារ​

​កម្ពុជា​រក​ចំណូល​បាន​ ២៧,៨៨​ លាន​ដុល្លារ​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ឧទ្យាន​អង្គរ​ក្នុង​រយៈពេល​ ១០​ ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ កើនឡើង​ជាង​ ៣១២​ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​ ...

Manoj Mathew
https://www.khmertimeskh.com/501388697/angkor-ticket-revenue-surges-by-over-312-percent-to-27-88m/

១៦​ភាគរយ​នៃ​គ្រួសារ​នៅ​កម្ពុជា​មិន​មាន​លទ្ធភាព​ទិញ​របប​អាហារ​អោយ​បាន​គ្រប់គ្រាន់​

​របាយការណ៍​ថ្មី​មួយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ​បានឱ្យ​ដឹង​ថា​ ១៦​ ភាគរយ​នៃ​គ្រួសារ​នៅ​កម្ពុជា​មិន​មាន​លទ្ធភាព​ទិញ​របប​អាហារ​ដែល​មាន​ជីវជាតិ​គ្រប់គ្រាន់​ ដោយ​លើក​ឡើង​ពី​សារៈសំខាន់​នៃ​កម្មវិធី​គាំពា​សង្គម​ក្នុង​ការ​ជួយ​ដល់​ពួក​គេ​បន្ថែម​ទៀត ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/463pjGu

​នាយក​រដ្ឋមន្ត្រី​៖​ កម្ពុជា​ចង់​ឃើញ​ភ្ញៀវ​ទេសចរ​ចិន​ត្រឡប់​មក​វិញ​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត​

​ឯកឧត្តម​បណ្ឌិត​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អង្គា​រថា​ ប្រទេស​កម្ពុជា​ ចង់​ឃើញ​ការ​វិល​ត្រឡប់​មក​វិញ​នៃ​ភ្ញៀវ​ទេសចរ​ចិន​កាន់តែ​ច្រើន​ ដោយ​បាន​គូសបញ្ជាក់​ថា​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​គោលដៅ​ទេសចរណ៍​ដែល​មាន​សុវត្ថិភាព​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3MuGxWn

​រថយន្ត​តាក់ស៊ី​អេ​ឡិច​ត្រូ​និក​របស់​វៀតណាម​នឹង​មក​ដល់​ប្រទេស​កម្ពុជា​

​តាក់ស៊ី​អគ្គិសនី​ VinFast​ របស់​វៀតណាម​កំពុង​រៀបចំ​ឡើងគោក​ក្នុង​ប្រទេស​កម្ពុជា​ និង​ឡាវ​ បន្ទាប់​ពី​ទទួល​បានការ​គ្រប់គ្រង​ក្នុង​ប្រទេស​របស់​ខ្លួន​ ដែល​បង្ក​ឱ្យ​មានការ​សម្រេចចិត្ត​ពង្រីក​ទៅ​កាន់​ប្រទេស​ដែល​ផ្តល់​អាទិភាព​ដល់​វិស័យ​ទេសចរណ៍​ នេះ​បើ​យោង​តាម​កាសែត​ The​ Business ...

យ៉ាត ម៉ាឡៃ
https://kiripost.com/stories/vietnamese-e-taxis-headed-for-cambodia

​ពង្រឹង​ភាព​ធន់​គី​ជា​គន្លឹះ​ដើម្បី​ទប់ទល់​នឹង​វិបត្តិ​

​ការ​សិក្សា​ស៊ីជម្រៅ​លើ​ផល​ប៉ះពាល់​នៃ​ជ​ម្ងី​កូ​វី​ដ​-១៩​ លើ​អាជីវកម្ម​ដែល​ទាក់ទង​នឹង​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​ បាន​បង្ហាញ​ថា​ ខណៈ​ដែល​បណ្តាញ​រឹង​មាំ​បាន​ជួយ​ពង្រឹង​ភាព​ធន់​ បំណុល​ដែល​មាន​ស្រាប់​ និង​រចនាសម្ព័ន្ធ​នៃ​ប្រព័ន្ធ​ការងារ​រារាំង ...

យ៉ាត ម៉ាឡៃ
https://kiripost.com/stories/strengthening-resilience-key-to-coping-with-crises

ការ​ធ្វើ​វិមជ្ឈការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​សកម្មភាព​ខុសច្បាប់​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​អះអាង​ថា​ វិមជ្ឈការ​អំណាច​ គឺជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ល្បែងស៊ីសង​ខុសច្បាប់​ គ្រឿងញៀន​ និង​ក្រុម​ក្មេង​ទំនើង​។​ ...

មាស ម៉ូលីកា
https://kiripost.com/stories/decentralization-in-fight-against-illegal-activities

រដ្ឋមន្ដ្រី​មិនឱ្យ​ចេញ​អាជ្ញាប័ណ្ណ​វាយ​ថ្ម​ទៀត​ទេ លុះត្រា​មានការ​ពិនិត្យឡើងវិញ​

នៅក្នុង​កិច្ចប្រជុំ​ក្រុម​ការងារ​ផ្នែក​ថាមពល និង​ធន​ធាន​រ៉ែ ​(​ក្រុម​“​ញ​”)​ នៃ​វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន កាលពី​សប្តាហ៍​មុន លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថា​ម​​ពល បានដាក់​បទបញ្ជា​ថា ពី​ពេលនេះ​ទៅ មិន​ឱ្យមាន​ការចេញ​អាជ្ញាប័ណ្ណ​វាយ​ថ្ម​ទៀត​ទេ លុះត្រាតែ​មានការ​ពិនិត្យ​ឡើងវិញ​ជាមុនសិន​។ ...

វណ្ណ សុជាតា
https://www.postkhmer.com/national/2023-11-07-0950-255815.html

​កម្ពុជា​ និង​សាធារណរដ្ឋ​ឆែក​ បាន​ឯកភាព​គ្នា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម​ និង​វិនិយោគ​

​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​ឆេ​ក​ បាន​ឯកភាព​គ្នា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ ក៏​ដូច​ជា​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​បន្ថែម​ទៀត​រវាង​ប្រទេស​ទាំង​ពីរ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/5b7exk4y

​កម្ពុជា​ដាក់​ចេញ​ផែនការ​យុទ្ធសាស្ត្រ​ដើម្បី​ទប់ទល់​នឹង​វិបត្តិ​អាកាសធាតុ​

​កម្ពុជា​កំពុង​ដោះស្រាយ​យ៉ាង​សកម្ម​នូវ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​តាម​រយៈ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​និង​សកម្មភាព​ដែល​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/yn3pkwxp

Vietjet នឹង​ចាប់ផ្តើម​ជើងហោះហើរ​ថ្មី​រវាង​ទីក្រុង​ហាណូយ និង​ខេត្តសៀមរាប​

Vietjet ដែលជា​ក្រុម​ហ៊ុន​អាកាសចរណ៍​មានតម្លៃ​ទាប​របស់​វៀតណាម​នឹង​ចាប់​ផ្តើម​ជើងហោះហើរ​ថ្មី​រវាង​ទីក្រុង​ហាណូយ ​(​វៀតណាម​)​ ទៅកាន់​ខេត្តសៀមរាប ដោយ​គ្រោង​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ១៥ ខែធ្នូ ជា​ផែនការ​មួយ​ដើម្បី​ឆ្លើយតប​នឹង​កំណើន​នៃ​លំហូរ​ភ្ញៀវទេសចរ​បរទេស​ចូលមក​ប្រទេស​កម្ពុជា​ ឡើងវិញ​។​ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-11-07-0913-255813.html

សមាជិកព្រឹទ្ធ​សភា​ និង​រដ្ឋ​បាល​ខេត្ត​ ដាំកូន​ត្នោត​ចំនួន​ ១០០០ ​ដើម នៅតាម​បណ្តោយ​ផ្លូវ​ល្បឿន​លឿន​ក្នុង​ខេត្ត​ព្រះ​សីហនុ​

សមាជិកព្រឹទ្ធ​សភា​ និង​មន្ត្រី​រដ្ឋ​បាល​ខេត្ត​ព្រះ​សីហ​នុ បា​នរួម​គ្នា​ដាំ​ដើម​ត្នោត​ចំនួន ​១០០០ ​ដើម​ នៅ​តាម​បណ្តោយ​ផ្លូវ​ល្បឿន​លឿន​ក្នុង​ស្រុក​ស្ទឹង​ហាវ​ និង​ស្រុក​ព្រៃនប់​ ខេត្ត​ព្រះ​សីហនុ ​កាល​ពី​ថ្ងៃទី​ ៣ ​ខែវិច្ឆិកា ដើម្បី​បង្កើន​សោ​ភណ​ភាព​បរិស្ថាន​បន្ថែម ...

គឹម យុត្ថារ៉ូ
https://www.postkhmer.com/national/2023-11-05-1743-255765.html

លោក លី ធុជ​៖ តាម​រយៈ​ការងារ​បោស​សម្អាត​មីន ​ពលរដ្ឋកម្ពុជា មាន​តែ​ស្នាម​ញ​ញឺ​មនិង​សុភមង្គល

​លោក​ទេសរដ្ឋ​មន្ត្រី​ លី ធុជ​ អនុ​ប្រធាន​ទី​១ អាជ្ញាធ​រ​មីន បាន​លើក​ឡើង​ថា ​តាម​រយៈ​ការងារ​បោស​សម្អាត​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ មាន​តែ​ស្នាម​ញញឹ​ម និង​សុភ​មង្គល​របស់​ប្រជា​ជន​កម្ពុជា​ប៉ុណ្ណោះ ​ព្រោះ​លទ្ធផល​កើត​ចេញពី​ការ​ងារ​នេះ ...

គឹម យុត្ថារ៉ូ
https://www.postkhmer.com/national/2023-11-05-1750-255767.html

កម្ពុជា​ប្តេជ្ញា​ជាថ្មី​ក្នុងការ​ប្រឆាំង​ការប្រែប្រួល​អាកាសធាតុ​តាមរយៈ​យុទ្ធសាស្ត្រ​ច​ក្រា​បរិស្ថាន​ និង​កាត់បន្ថយ​ការ​បំ​ភាយ​ឧ​ស្ម័យ​ផ្ទះ​កញ្ចក់​

កម្ពុជា​បានបង្ហាញ​ការប្តេជ្ញាចិត្ត​ជាថ្មី​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​វិបត្តិ​បម្រែបម្រួល​អា​​កាស​ធាតុ តាមរយៈ​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ច​ក្រា​បរិស្ថាន​ថ្មី​ឆ្នាំ ​២០២៣-២០២៨​ និង​គោល​ដៅ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ខណៈ​វិបត្តិ​នេះ​កំពុង​យាយី​កម្ពុជា​ និង​សកលលោក​។​ ...

សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2023-11-06-0915-255777.html

​កម្ពុជា​ រួម​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី​កំណត់​វិស័យ​អាទិភាព​សម្រាប់​ភាព​ជា​ដៃគូ​ក្នុង​វិស័យ​ថាមពល​

​កម្ពុជា​និង​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ នា​ពេល​ថ្មីៗ​នេះ​បាន​បើក​កិច្ចប្រជុំ​ដើម្បី​ពិភាក្សា​អំពី​ការ​បន្ត​ចូលរួម​និង​អាទិភាព​ជា​យុទ្ធសាស្ត្រ​សម្រាប់​អនាគត​ដោយ​ផ្តោត​ជា​ពិសេស​លើ​វិស័យ​ថាមពល​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/4t2jmzfv

អគារ​ទីស្ដីការ​ថ្មី​ក្រសួងមហាផ្ទៃ​ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

អគារ​ថ្មី​នៃ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​ដែល​បាន​ចំ​ណាយ​ថវិកា​សាងសង់​ប្រមាណ​ ៦០​ លាន​ដុល្លារ​អាមេរិក និង​បាន​សាងសង់​អស់​រយៈពេល​ជិត​ ២ ​ឆ្នាំ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ៦ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ក្រោម​អធិបតីភាព​លោក​នា​យក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​។​ ...

នាង សុគន្ធា
https://www.postkhmer.com/national/2023-11-07-0838-255820.html

អាជ្ញាធរ​អប្សរា​ ប្តឹង​អ្នក​ភូមិ​អង្គរវត្ត​ ពី​បទ​រារាំង​ការ​រុះរើ​សំណង់​ខុសច្បាប់​

​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​ប្តឹង​អ្នក​ភូមិ​ចំនួន​ប្រាំពីរ​រូប​ រួម​ទាំង​មេ​ប៉ុស្តិ៍​នគរបាល​ឃុំ​មួយ​រូប​ ដែល​រស់នៅ​ជុំវិញ​ប្រាសាទអង្គរវត្ត​ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្កូ​ ពី​បទ​ញុះញង់​ និង​រារាំង​ការងារ​សាធារណៈ​កាលពី​ខែសីហា​។​ ​ ...

ឃួន ណារីម
https://cambojanews.com/apsara-brings-lawsuit-against-angkor-wat-villagers-for-obstructing-illegal-structure-demolition/

​កម្ពុជា​-​សិង្ហ​បុរី​ ឯកភាព​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ពន្ធ​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ​

​ថ្មីៗ​នេះ​កម្ពុជា​និង​សិង្ហ​បុរី​បាន​ចុះហត្ថលេខា​លើ​ពិធីសារ​ទី​ពីរ​នៃ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ពន្ធ​ទ្វេភាគី​ស្តី​ពី​ការ​ចៀសវាង​ការ​យកពន្ធ​ត្រួត​គ្នា​ (DTA)​ ដើម្បី​ឱ្យ​កិច្ចព្រមព្រៀង​នេះ​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ​ចុង​ក្រោយបង្អស់​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/ysudx2wd

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

TyySa
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!