ក្រសួង និងស្ថាប័នរដ្ឋ
ក្រសួងរ៉ែ និងថាមពល
ការផលិតថាមពលពីធ្យូងថ្មនៅកម្ពុជាកើនខ្លាំង
ខណៈតម្រូវការអគ្គិសនី និងការផលិតក្នុងស្រុកកើនឡើងទិន្នន័យថ្មីចេញផ្សាយដោយក្រសួងរ៉ែ និងថាមពលកាលពីម្សិលមិញបង្ហាញថាការផលិតថាមពលដោយធ្យូងថ្មកើនខ្ពស់ជាងវារីអគ្គិសនីជាលើកដំបូង ...
Kali Kotoski
http://bit.ly/2dHC3L7
ជនជាតិចារ៉ាយ ប្រឆាំងនឹងក្រុមហ៊ុនរុករក រ៉ែមាសរបស់ឥណ្ឌា
ការបះបោរដែលដឹកនាំដោយអ្នកភូមិជនជាតិភាគតិចចារ៉ាយប្រឆាំងនឹងពាណិជ្ជកម្មអណ្តូងរ៉ែមាសក្រោមដីលើកដំបូងរបស់កម្ពុជា ដែលប្រតិបត្តិដោយក្រុមហ៊ុនប្រទេសឥណ្ឌា Mesco Gold (Cambodia) មានការព្រួយបារម្ភលើធម្មជាតិ នៃភូមិប្លង ដែលដាច់ស្រយាល និងស្ងប់ស្ងាត់មានចម្ងាយពីរបីគីឡូម៉ែត្រ ...
ម៉ៃ គុណមករា និង Sonny Inbaraj Krishnan
http://bit.ly/2dlxiEB
រដ្ឋាភិបាលរកចំណូលបានពីវិស័យរ៉ែជាង ៧ លានដុល្លារ
រដ្ឋាភិបាលកម្ពុជាប្រមូលប្រាក់ចំណូលពីវិស័យធនធានរ៉ែបានជាង ៧ លានដុល្លារនៅក្នុងរយៈពេល ៨ ខែដំបូងឆ្នាំនេះដែលកើនលើសផែនការដែលបានកំណត់ក្នុងឆ្នាំ ២០១៦ ជាង ១ លានដុល្លារ។ នេះបើតាមរបាយការណ៍ ...
ចេង សុខហ័ង and Kali Kotoski
http://bit.ly/2e7SGBY
ទំនប់វារីអគ្គិសនីសេសានក្រោម រំពឹងដំណើរការតាមការគ្រោងទុក
ទំនប់វារីអគ្គិសនីសេសានក្រោម២ រំពឹងថា នឹងផលិតថាមពលតាមការគ្រោងទុកនៅចុងឆ្នាំ២០១៧ ដើម្បីផ្គត់ផ្គង់តម្រូវការថាមពលអគ្គិសនីនៅក្នុងប្រទេសស្របពេលដែលដំណើរការសាងសង់បណ្ដាញជាតិកំពុងភ្ជាប់ពីទំនប់ទៅកាន់បណ្តាខេត្តផ្សេងទៀតជិតរួចរាល់។ នេះបើ ...
ជា វណ្ណៈ
http://bit.ly/2dvvieX
ការផ្តល់អាជ្ញាប័ណ្ណរ៉ែបម្រើឲ្យវិស័យសំណង់កើនឡើង
រដ្ឋាភិបាលកម្ពុជាបានចេញអាជ្ញាប័ណ្ណរ៉ែថ្មីជាង ៤០ ក្នុងអំឡុងឆមាសទី ១ ឆ្នាំនេះដោយសារតម្រូវការសម្ភារសំណង់ហើយក្រុមហ៊ុនសាងសង់ និងអចលនទ្រព្យកើនឡើងខ្ពស់ខណៈដែលអាជ្ញាប័ណ្ណជាង ១០០ ត្រូវបានលុបចោលដោយសារក្តីបារម្ភពីបរិស្ថាន និងមិនមានសកម្មភាព ...
Kali Kotoski
http://bit.ly/2cxVUJP
សកម្មជនបរិស្ថាន ស្នើក្រសួងពីរផ្តល់ឯកសារពាក់ព័ន្ធនឹងគម្រោងសាងសង់វារីអគ្គីសនីសំបូរ
ក្រុមយុវជននិងសកម្មជនការពារបរិស្ថានស្នើក្រសួងរ៉ែនិងថាមពលនិងក្រសួងបរិស្ថានផ្តល់ឯកសារពាក់ព័ន្ធនឹងការសិក្សាចុងក្រោយនៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីសំបូរ នៅតំបន់កោះត្នោត ស្រុកសំបូរ ខេត្តក្រចេះ ខណៈដែលពួកគេ និងប្រជាពលរដ្ឋនៅតំបន់នោះ ...
ប៉ិច សុធារី
http://bit.ly/2cV5tp5
តម្រូវការថាមពលក្នុងអាស៊ានត្រូវបានពិភាក្សា
កម្ពុជាបានជម្រុញនាំក្រុមហ៊ុនប្រេងអាស៊ានទាំងអស់ដើម្បីសហការគ្នាក្នុងការធានាដល់ តម្រូវការ និងការផ្គត់ផ្គង់នៃថាមពលនៅក្នុងប្រជាជាតិទាំង ១០ នេះបើតាមប្រសាសន៍នៃមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/29822/asean-energy-demand-discussed/
ក្រសួងឲ្យសាលារាជធានីបញ្ឈប់ការអនុញ្ញាតឲ្យធ្វើអាជីវកម្មជីកដី
ជាការឆ្លើយតបនិងការជីកដីខុសច្បាប់នៅក្នុងរាជធានីភ្នំពេញ រដ្ឋមន្រ្តីក្រសួងធនធានរ៉ែនិងថាមពល លោក ស៊ុយ សែម បានអំពាវនាវឲ្យអភិបាលរាជធានី បញ្ឈប់ការចេញអាជ្ញាប័ណ្ណ ដែលអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនជីកដីនៅក្នុងភ្នំពេញ និងពង្រឹងការអនុវត្តច្បាប់ចំពោះបង្រាមរបស់រដ្ឋាភិបាលដែលមានជាយូរមកហើយនេះ។ ...
ម៉ិច ដារ៉ា
http://bit.ly/2cNKUKK
កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះប្រជុំប្រេងកាតអាស៊ាន នៅខែក្រោយ
មន្ត្រីជាន់ខ្ពស់របស់ក្រសួងរ៉ែ និងថាមពល បានប្រាប់កាសែត ខ្មែរថាមស៍ កាលពីថ្ងៃពុធ ឲ្យដឹងថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសមាជិកក្រុមប្រឹក្សាប្រេងកាតអាស៊ាន លើកទី ៤២ (ASCOPE) ស្របពេលដែលប្រទេសនេះស្ថិតនៅក្នុងដំណើរការអភិវឌ្ឍនៃឧស្សាហកម្មប្រេង និងតម្លៃប្រេងជាសកលត្រូវបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ។ បើយោងតាម លោក ម៉េង ស័ក្តិធារ៉ា រដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា កិច្ចប្រជុំនេះនឹងត្រូវធ្វើឡើងនៅក្នុងខេត្តសៀមរាប ក្នុងខែកញ្ញា ខាងមុខនេះ និងមានការចូលរួមពីសមាជិកទាំងអស់ចំនួនដប់របស់ក្រុមហ៊ុនប្រេងកាតរដ្ឋដើម្បីពិភាក្សាអំពីបញ្ហាការអភិវឌ្ឍនៅក្នុងឧស្សាហកម្មប្រេងឥន្ធនៈនេះ។ ...
ម៉ៃ គុណមករា
http://bit.ly/2c98zIu
បណ្ដាញអគ្គិសនីភ្ជាប់បាន៧១ភាគរយ នៃភូមិទូទាំងប្រទេស
ការភ្ជាប់បណ្ដាញអគ្គិសនីតាមភូមិនៅទូទាំងប្រទេសសម្រេចបាន៧១ភាគរយនៅក្នុងរយៈពេល៧ខែដើមឆ្នាំកើនឡើង៦,៧ភាគរយធៀបនឹងតួលេខត្រឹមចុងឆ្នាំ២០១៥ស្របពេលរដ្ឋាភិបាលកំណត់ភ្ជាប់បណ្ដាញអគ្គិសនីឲ្យបាន១០០ភាគរយ នៃភូមិទូទាំងប្រទេសនៅត្រឹមឆ្នាំ២០២០ ខាងមុខ។ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក អិុត ប្រាំង មានប្រសាសន៍កាលពីម្សិលមិញថា គិតត្រឹមខែសីហា នេះ ការភ្ជាប់បណ្ដាញអគ្គិសនីនឹងខ្នងផ្ទះប្រជាពលរដ្ឋ សម្រេចបាន ៥៧ភាគរយ ហើយរំពឹងថា ប្រមាណ ៧០ភាគរយខ្នងផ្ទះទូទាំងប្រទេស នឹងអាចភ្ជាប់បណ្ដាញអគ្គិសនីប្រើប្រាស់នៅត្រឹមឆ្នាំ២០៣០។ ...
ជា វណ្ណៈ
http://bit.ly/2aLpR8m
សំណង់ក្នុងខេត្តមណ្ឌលគិរីបានគម្រាមកំហែងដល់តំបន់សក្ការៈរបស់ជនជាតិដើមភាគតិច
អ្នកភូមិក្នុងខេត្តមណ្ឌលគិរីកំពុងធ្វើបាតុកម្មប្រឆាំងនឹងការសាងសង់មជ្ឈមណ្ឌលផ្តល់វគ្គបណ្តុះបណ្តាលមួយរបស់ក្រសួងរ៉ែនិងថាមពលនៅលើទឹកដីមួយកន្លែងដែលពួកគេអះអាងថាជាទីកន្លែងសក្ការៈបូជានិងមានគុណតម្លៃវប្បធម៌សម្រាប់ប្រជាជននៅទូទាំងខេត្តមណ្ឌលគិរីទាំងមូល។ ...
ផាក់ សាងលី និង Ananth Baliga
http://www.phnompenhpost.com/national/sacred-site-threatened-construction-mondulkiri
ក្រុមហ៊ុនរុករករ៉ែត្រូវបានព្រមានឱ្យអនុវត្តតាមសេចក្តីណែនាំ
រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីតុលាការខេត្តកោះកុងរកឃើញថាសកម្មជនបរិស្ថាន ៣នាក់ជាប់ទោសសម្រាប់ការតវ៉ាប្រឆាំងក្រុមហ៊ុនបូមខ្សាច់ ក្រសួងថាមពល និងរ៉ែបានអំពាវនាវឱ្យមានការចូលរួមឱ្យបានច្រើនពីសំណាកសាធារណៈជននៅក្នុងការថែរក្សាធនជានធម្មជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់គ្នា។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/26950/mining-companies-told-to-comply/
សវនាការលើសកម្មជនបរិស្ថានធ្វើឡើងដោយរឹតបន្តឹង
សាលាដំបូងខេត្តកោះកុងកាលពីម្សិលមិញបានបើកសវនាការជំនុំជម្រះសំណុំរឿងសកម្មជនបរិស្ថានបីរូបដែលត្រូវបានចាប់ឃុំខ្លួនដោយសារតែបានចូលរួមធ្វើការតវ៉ាប្រឆាំងនឹងការបូមខ្សាច់កាលពីឆ្នាំ ២០១៥។ ...
ផាក់ ស៊ាងលី និង Shaun Turton
http://bit.ly/293ZCww
អគ្គិសនី និងអូសចូលបណ្តាភូមិទាំងអស់ទូទាំងប្រទេសនៅឆ្នាំ ២០២០
បណ្ដាញអគ្គិសនីជាតិបានគ្រប់ដណ្តប់ប្រមាណជាង៦៨ភាគរយហើយនៅទូទាំងប្រទេសដែលអូសឆ្លងកាត់ភូមិប្រមាណ៩,៦០៦ភូមិក្នុងចំណោមភូមិសរុប ១៤,០៧៣នៅទូទាំងប្រទេសនៅខែមិថុនា ឆ្នាំនេះ ហើយរំពឹងថា ការតបណ្ដាញអគ្គិសនីថ្នាក់ជាតិដែលអូសចូលចូលដល់បណ្តាភូមិទាំងអស់ នឹងត្រូវបានបញ្ចប់នៅឆ្នាំ២០២០។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរអគ្គិសនីកម្ពុជា ថ្លែងឲ្យដឹងកាលពីម្សិលមិញ។ ...
សុខ ចាន់
http://bit.ly/28RUoUD
ក្រសួងរ៉ែ បន្តព្យួរអាជ្ញាប័ណ្ណរុករករ៉ែមាសក្រុមហ៊ុនរបស់វៀតណាម
ក្រុមហ៊ុនរុករករ៉ែមាសវៀតណាមមួយនៅស្រុកភ្នំព្រឹកខេត្តបាត់ដំបងបរាជ័យម្តងទៀតក្នុងការស្នើសុំអាជ្ញាប័ណ្ណរុករករ៉ែមាសពីក្រសួងរ៉ែនិងថាមពលបន្ទាប់ពីក្រុមហ៊ុនត្រូវបានគេរកឃើញថាមិនបានបំពេញតាមលក្ខខ័ណ្ឌតម្រូវរបស់ក្រសួង។ ...
ជា វណ្ណៈ
http://bit.ly/28NLjhp
ថាមពលកកើតឡើងវិញទទួលបានការជម្រុញតាមរយៈមូលនិធិ ៣០លានដុល្លារ
ក្រសួងធនធានរ៉ែ និងថាមពលបានទទួលមូលនិធិ ៣០លានដុល្លារពីកម្មវិធីបង្កើនថាមពលកកើតឡើងវិញនៅក្នុងបណ្តាប្រទេសប្រាក់ចំណូលទាប (SREP)-ដែលជាគោលបំណងនៃការផ្តួចផ្តើមបរិយាកាសវិនិយោគមូលនិធិសកល-សម្រាប់កម្មវិធីអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យដែលរួមបញ្ជូលទាំងប្រព័ន្ធតាមគេហដ្ឋាន បណ្តាញខ្នាតតូច និងកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យសម្រាប់ការប្រើប្រាស់ នេះបើតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីម្សិលមិញ។ ...
កាលី កូតូស្គី
http://www.phnompenhpost.com/business/renewables-receive-30m-funding-boost
រោងចក្រថាមពលធ្យូងថ្មនឹងបញ្ចប់ចុងឆ្នាំ
ជិតពាក់កណ្តាលនៃរោងចក្រថាមពលដើរដោយធ្យូងថ្ម ៧០០ មេហ្គាវ៉ាត់នៅខេត្តព្រះសីហនុរបស់វិនិយោគិនមកពីគណបក្សប្រជាជនកម្ពុជាគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ។ នេះបើតាមអនុរដ្ឋលេខាធិការទទួលបន្ទុកអាជ្ញាធរអគ្គិសនីកម្ពុជា (EAC)។ ...
Kali Kotoski and ចេង សុខហ័ង
http://bit.ly/1Q3r4vm
ក្រសួងបានចេញអាជ្ញាប័ណ្ណបូមខ្សាច់សរុបចំនួន ៨៤
បើទោះជារដ្ឋាភិបាលប្តេជ្ញាថានឹងធ្វើឲ្យកាន់តែមានតម្លាភាពទាក់ទងនឹងបទប្បញ្ញត្តិ និងការចេញអាជ្ញាប័ណ្ណបូមខ្សាច់ក្តីក៏ក្រសួងរ៉ែ និងថាមពល (MME) បានបន្តផ្តល់អាជ្ញាប័ណ្ណថ្មីដោយគ្មានរៀបចំការដេញថ្លៃជាសាធារណៈ ឬមិនទាមទារឲ្យក្រុមហ៊ុនបង្ហាញលទ្ធផលវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) ទៅកាន់សាធារណជន។ ...
Ayanna Runcie
http://bit.ly/1TyHjg4
ក្រសួងពិនិត្យក្រុមហ៊ុន ១ ជីករ៉ែខុសច្បាប់
ក្រុមស៊ើបអង្កេតពីក្រសួងរ៉ែ និងថាមពលបានសន្និដ្ឋានថាភ័ស្តុតាងនៅឯតំបន់ប្រតិបត្តិការរបស់ក្រុមហ៊ុន Chhay Ching Heang Group នៅខេត្តរតនគិរីបានចង្អុលបង្ហាញពីការជីករ៉ែមាសខុសច្បាប់ទោះបីជាគេកំពុងរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍ពីរ៉ែដែលជីកដោយក្រុមហ៊ុនក៏ដោយ។ នេះបើយោងតាមមន្ត្រីក្រសួងមួយរូបបានឲ្យដឹង។ ...
Yesenia Amaro
http://bit.ly/1qIwWhF
ផែនការសាងសង់រោងចក្រនុយក្លេអ៊ែរត្រូវបានគ្រោងទុក
រដ្ឋាភិបាលកម្ពុជា និងរុស្ស៊ីបានចុះហត្ថលេខាលើអនុស្សរណយោគយល់គ្នាមួយចំនួន ដើម្បីជួយដល់ការសាងសង់រោងចក្រផលិតថាមពលនុយក្លេអ៊ែរនៅព្រះរាជាណាចក្រកម្ពុជា បើទោះបីជាសេចក្តីថ្លែងការណ៍ពីមុននិយាយផ្ទុយពីនេះ ហើយមិនមានបញ្ជាក់ពីកាលកំណត់ច្បាស់លាស់ពីពេលវេលានៃការសាងសង់ក៏ដោយ នេះបើឱ្យដឹងពីក្រសួងរ៉ែ និងថាមពល។ ...
ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/25333/nuclear-power-plant-planned/
ច្បាប់រវាយតម្លៃផលប៉ះពាល់បរិស្ថានថ្មីនឹងកើតមានសម្រាប់វិស័យរុករក
ក្រសួងរ៉ែនិងថាមពលបានចុះហត្ថលេខាលើប្រកាសរួមមួយជាមួួយក្រសួងបរិស្ថានដើម្បីកាត់បន្ថយលក្ខខណ្ឌទាមទារសម្រាប់រវាយតម្លៃ ផលប៉ះពាល់បរិស្ថានក្នុងការអនុវត្តលើវិស័យរុករករ៉ែរូបវន្ថនិងវិស័យរុករកធនតូច។ ...
Kali Kotoski
http://www.phnompenhpost.com/business/new-eia-rules-mining
មានការបង្ក្រាបរថយន្តដឹកជញ្ជូនប្រមាណ ៧៨គ្រឿង
កាលពីថ្ងៃអង្គារ នៅផ្លូវជាតិលេខ ៣ មានរថយន្តដែលដឹកគ្រួស ខ្សាច់ និងដី យ៉ាងហោចណាស់ ៧៨គ្រឿងត្រូវបានឃាត់ដោយមន្ត្រីប៉ូលីសចរាចរណ៍សហការជាមួយនឹងមន្ត្រីមកពីក្រសួងធនធានរ៉ែ។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/24614/crackdown-brings-a-halt-to-78-trucks/
ដាច់ភ្លើងអស់រយៈពេល២៤ម៉ោងនៅស្ទឹងត្រែង
អគ្គីសនីបំភ្លឺត្រូវបានដាច់អស់រយៈពេលពេញមួយថ្ងៃនៅខេត្តស្ទឹងត្រែងចាប់ផ្តើមតាំងពីល្ងាចថ្ងៃចន្ទដោយសារខ្យល់ព្យុះនៅប្រទេសឡាវ ដែលបញ្ហានេះកាន់តែបង្កផលលំបាកដល់ប្រជាជនកំពុងប្រឈមនឹងបញ្ហាអាកាសធាតុស្រាប់។ ...
ឃួន ណារិម
https://www.cambodiadaily.com/news/power-out-for-24-hours-in-stung-treng-112128/
រដ្ឋាភិបាលលុបអាជ្ញាប័ណ្ណរុករកប្រេងរបស់ CPHL
រដ្ឋាភិបាលកម្ពុជាបានលុបចោលអាជ្ញាប័ណ្ណរុករកប្រេងក្នុងសមុទ្រ របស់ក្រុមហ៊ុន CPHL (Cambodia) Co. Ltd បន្ទាប់ពីគម្រោងនេះបានបរាជ័យក្នុងការបំពេញតាមលក្ខខណ្ឌកិច្ច ព្រមព្រៀងប្រេងឥន្ធនៈរបស់ខ្លួន។ នេះបើយោងតាមមន្ដ្រីរដ្ឋាភិបាល។ ...
Cam McGrath
http://bit.ly/1ZaPSBd