ព័ត៌មាន​

វៀតណាមថ្កោលទោសការវាយប្រហារតាមហ្វេសប៊ុកលើលោកនាយករដ្ឋមន្ត្រី

រដ្ឋាភិបាលវៀតណាមមិនបានជាប់ទាក់ទងនឹងការបង្ហោះបង្ហាញកំហឹង ដែលពលរដ្ឋរបស់ខ្លួនបានធ្វើអត្ថាធិប្បាយលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយនិយាយថាទង្វើនេះមិនគួរត្រូវប្រើប្រាស់ដើម្បីបញ្ឆេះភាពតានតឹងរវាង “ប្រទេសជិតខាងល្អ”ទេ។ ទោះជាយ៉ាងនេះក្តី លិខិតពីក្រសួងការបរទេសវៀតណាមមិនបានធ្វើតាមការទាមទារដោយសមភាគីកម្ពុជារបស់ខ្លួនឲ្យ “ថ្កោលទោស” អ្នកប្រើប្រាស់ហ្វេសប៊ុកវៀតណាម ដែលបានចូលធ្វើអត្ថាធិប្បាយប្រមាថតបទៅនឹងជំហររបស់ប្រទេសកម្ពុជាទាក់ទិននឹងបញ្ហាសមុទ្រចិនខាងត្បូងឡើយ។ ...

ឃួន ណារិម
http://www.cambodiadailykhmer.com/33999

ទីផ្សារ​អចលនទ្រព្យ​ពុំ​ទាន់​មាន​សង្ឃឹម​ ក្រោយ​ការ​ផ្អាក​គម្រោង The Bay

ការផ្អាកគម្រោងនានាចាប់ផ្តើមកើតមានឡើងនៅក្នុងទីផ្សារអចលនទ្រព្យក្នុងក្រុងភ្នំពេញ បើយោងតាមព័ត៌មានក្នុងសប្តាហ៍នេះដែលថា ក្រុមហ៊ុនសំណង់ TEHO International បានផ្អាកគម្រោងដែលតម្លៃដល់ទៅ ៥០០ លានដុល្លារ។ ដោយលើកឡើងអំពី «ស្ថាន-ភាពម៉ាក្រូសេដ្ឋកិច្ចមិនអំណោយផល» ក្នុងវិស័យ ខុនដូ នៅក្រុង ភ្នំពេញ ក្រុមហ៊ុនសិង្ហបុរី បានសម្តែងការខកចិត្តចំពោះការសម្រេចចិត្តយឺតយ៉ាវក្នុងការផ្អាកគម្រោង The Bay ខណៈទីផ្សារមិនអំណោយផល។ ...

Lauren Barrett
http://bit.ly/2bK0AMK

អាជ្ញាធរ​ខេត្ត​​កាត់ឆ្វៀលដី​ឲ្យ​ពលរដ្ឋ​មាន​ជម្លោះ

ក្រុមការងារអន្តរវិស័យដោះស្រាយវិវាទដីធ្លីខេត្តព្រះសីហនុ កាលពីថ្ងៃម្សិលមិញ បានចាប់ផ្តើមចុះវាស់វែងដី និងផ្តល់សលាកបត្រ នៅសហគមន៍ចំនួន៣ក្នុងភូមិស្មាច់ដែងឃុំរាមស្រុកព្រៃនប់ដែលមានជម្លោះរ៉ាំរ៉ៃជាយូរឆ្នាំមកហើយជាមួយក្រុមហ៊ុនយិយាគ្រុបដែលទទួលបានដីសម្បទានសេដ្ឋកិច្ចទេសចរណ៍ធម្មជាតិពីរាជរដ្ឋាភិបាល។ ...

ប៉ិច សុធារី
http://bit.ly/2bw9lzv

ក្រុមហ៊ុន​សិង្ហបុរី​បោះ​ទុន$​១២​លាន​​ដំឡើង​រោងចក្រ​អគ្គិសនី​​ពន្លឺ​ព្រះអាទិត្យ​

ក្រុមហ៊ុនសិង្ហបុរី Sunseap International ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុនSunseap Asset (Cambodia) បានបោះទុន ១២,៥លានដុល្លារអាមេរិក វិនិយោគដំឡើងរោងចក្រផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព១០មេហ្គាវ៉ាត់នៅក្រុងបាវិតខេត្តស្វាយរៀងស្របពេលដែលខេត្តនេះ កំពុងប្រឈមមុខនឹងកង្វះថាមពលអគ្គិសនីប្រើប្រាស់។ ការដំឡើងរោងចក្រអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ នឹងចាប់ពីផ្តើមសាងសង់ចាប់ពីខែសីហា នេះតទៅ បន្ទាប់ពីក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងទិញ លក់ថាមពលអគ្គិសនីជាមួយអាជ្ញាធរអគ្គិសនីកម្ពុជា (EDC) កាលពីម្សិលមិញ។ ...

ជា វណ្ណៈ
http://bit.ly/2bAqylO

ពលរដ្ឋ​មាន​ជម្លោះ​​ដីធ្លី​​ជំរុញ​ឲ្យ​ក្រសួងពន្លឿន​នីតិវិធី​​

ប្រជាពលរដ្ឋជិត ១០០នាក់ ដែលមានបញ្ហាដីធ្លីជាមួយមន្ត្រីមានអំណាច និងក្រុមហ៊ុនវិនិយោគ ក្នុងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ បានប្រមូលផ្តុំគ្នានៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់កាលពីរសៀលថ្ងៃម្សិលមិញដើម្បីជំរុញឲ្យក្រសួងពន្លឿនការដោះស្រាយជម្លោះដីធ្លីរបស់ពួកគាត់ឲ្យបានឆាប់ ក្រោយពីពួកគាត់បានដាក់ញត្តិទៅក្រសួងច្រើនលើកហើយ តែមានភាពយឺតយ៉ាវក្នុងការដោះស្រាយ។ តំណាងពលរដ្ឋខ្មែរ-ឥស្លាមនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ លោក ចាន យុង បានរៀបរាប់ថា ប្រជាពលរដ្ឋចំនួន ១៣៦គ្រួសារ បានរស់នៅ និងធ្វើស្រែចម្ការលើដីទំហំ ៥២៥ហិកតារ ជាយូរឆ្នាំមកហើយ ប៉ុន្តែនៅអំឡុងឆ្នាំ២០១០ ស្រាប់តែក្រុមហ៊ុន រតនៈស្តោន និងក្រុមហ៊ុន ថេរៈ វិនិយោគ បានឈូសឆាយដំណាំរបស់ពួកគាត់ ទៅអភិវឌ្ឍន៍ដាំកៅស៊ូវិញ។ ក្រោយពីមានជម្លោះដីធ្លី ពួកគាត់បានដាក់ញត្តិសុំអន្តរាគមន៍ទៅអាជ្ញាធរខេត្ត ស្ថាប័នថ្នាក់ជាតិមួយចំនួន និងក្រសួងរៀបចំដែនដី ប៉ុន្តែមកដល់ពេលនេះ ពុំមានដំណោះស្រាយនៅឡើយ ទើបពួកគាត់ស្នើជាថ្មីឲ្យក្រសួងដោះស្រាយផ្តល់កម្មសិទ្ធិដីធ្លីដល់ពួកគាត់។ ...

ប៉ិច សុធារី
http://bit.ly/2bxW9nN

សមាគម​ស្ករត្នោត​កំពង់ស្ពឺ ​រំពឹង​ថា អឺរ៉ុប ទទួល​ស្គាល់

សមាគមស្ករត្នោតកំពង់ស្ពឺបានរំពឹងថាសហគមន៍អឺរ៉ុបនឹងទទួលស្គាល់ផលិតផលស្ករត្នោតជាផលិតផលសម្គាល់ភូមិសាស្ត្រទីពីរបន្ទាប់ផលិតផលម្រេចកំពត នៅក្នុងចុងឆ្នាំនេះ ក្រោយពេលសហគមន៍អឺរ៉ុប ផ្ញើលិខិតឆ្លើយតបនឹងក្រសួងពាណិជ្ជកម្ម និងសមាគមស្ករត្នោតកំពង់ស្ពឺ។ លោក សុក សារ៉ង ទីប្រឹក្សានៃសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានប្រាប់ ខ្មែរថាមស៍ ថា ក្រសួងពាណិជ្ជកម្ម សមាគមស្ករត្នោតកំពង់ស្ពឺក្រោមការជួយជ្រោមជ្រែងពីអង្គការ FAO និង AFD បានដាក់ពាក្យស្នើសុំចុះបញ្ជីផលិតផលស្ករត្នោតកំពង់ស្ពឺ ជាផលិតផលសម្គាល់ភូមិសាស្ត្រពីសហគមន៍អឺរ៉ុប នៅក្នុងខែកក្កដា ឆ្នាំនេះ ហើយសហគមន៍អឺរ៉ុប ក៏បានឆ្លើយតបភ្លាមៗផងដែរ អំពីការទទួលបានពាក្យស្នើសុំពីកម្ពុជា។ សហគមន៍អឺរ៉ុប កំពុងតែត្រួតពិនិត្យទៅលើពាក្យស្នើសុំនោះ។ ...

សុខ ចាន់
http://bit.ly/2bW7cv4

ថៃ-កម្ពុជា ​ពិភាក្សា​អំពី​ពាណិជ្ជកម្ម និង​ការ​តភ្ជាប់​ផ្លូវដែក

រដ្ឋមន្ត្រីក្រសួងការបរទេសថៃ និងកម្ពុជាបានជួបប្រជុំកាលពីថ្ងៃចុងសប្តាហ៍នៅទីក្រុងបាងកកដើម្បីពិភាក្សាពីបញ្ហាទ្វេភាគីមួយចំនួនរួមទាំងការជំរុញពាណិជ្ជកម្ម និងការវិវឌ្ឍក្នុងការតភ្ជាប់ផ្លូវដែកតាមព្រំដែនផងដែរ។ នៅកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី ១០ ដើម្បីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងថៃ និងកម្ពុជាលោក Don Pramudwinai រដ្ឋមន្ត្រីការបរទេសថៃ និងសហភាគីរបស់លោកគឺលោក ប្រាក់ សុខុន បានពិភាក្សាគ្នាពីការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីបីដងដល់ ១៥ ពាន់លានដុល្លារនៅឆ្នាំ ២០២០ ខាងមុខនេះដូចបានព្រមព្រៀងដោយលោកនាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha និងលោកនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នៅទីក្រុងបាងកកកាលពីខែធ្នូឆ្នាំមុន។ ...

The Bangkok Post
http://bit.ly/2bQc6sq

អាជ្ញាធរ​ជ្រើសរើស​ឆ្មាំ​សមុទ្រ​ ៣០ ​នាក់​ទៀត

អាជ្ញាធរខេត្តព្រះសីហនុគ្រោងជ្រើសរើសក្រុមភ្នាក់ងារឆ្មាំសមុទ្រប្រមាណ ៣០ នាក់បន្ថែមទៀតដើម្បីជួយឃ្លាំមើល ណែនាំ និងជួយសង្គ្រោះទេសចរជាតិ និងអន្តរជាតិដែលមកទស្សនា និងងូតទឹកកម្សាន្តនៅតាមបណ្ដោយឆ្នេរសមុទ្រទាំង ៧ កន្លែងនៅក្នុងខេត្តនេះខណៈដែលក្នុងរយៈពេល ៨ ខែកន្លងមកមានអ្នកលង់ទឹកសមុទ្រស្លាប់រហូតដល់ ១០ នាក់។ ...

ឃុត សុភចរិយា
http://bit.ly/2bYYdb4

ពលករចំណាកស្រុក១០នាក់​ចេញពី​ពន្ធនាគារ​ម៉ាឡេស៊ី​មកស្រុកវិញ

ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃសុក្រថា ពលករចំណាកស្រុកចំនួន១០នាក់ ក្នុងចំណោមនោះមាន ស្រីបួននាក់ផង ត្រូវបានបញ្ជូនមកប្រទេសកម្ពុជាវិញក្នុងសប្តាហ៍នេះ បន្ទាប់ពីត្រូវគេចាប់ខ្លួននិងដាក់ពន្ធនាគារ នៅប្រទេសម៉ាឡេស៊ី។ ពួកគេនៅជាមួយក្រុមមនុស្សប្រាំមួយនាក់ផ្សេងទៀត ដែលក៏ត្រូវបាននិរទេសពី ពន្ធនាគារម៉ាឡេស៊ីកាលពីដើមខែនេះដែរ។ ក្រសួងនេះបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ដោយនិយាយថា រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន បានបញ្ជាឲ្យស្ថានទូតកម្ពុជានៅប្រទេសម៉ាឡេស៊ីធ្វើអន្តរាគមន៍ជួយក្នុងករណីពលករទាំង១០នាក់នេះ។ ...

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/33903

EAIC៖ ការអះអាងអំពីការរំលោភបំពាននៅមន្ទីរឃុំឃាំងម៉ាឡេស៊ីមិនពិត

ទីភ្នាក់ងារដែលទទួលបន្ទុកស៊ើបអង្កេតការរំលោភបំពានពីសំណាក់កងកម្លាំងសន្តិសុខរបស់ម៉ាឡេស៊ី បានលើកឡើងថា ការអះអាងអំពីការរំលោភបំពានស្ត្រីបរទេសដែលបម្រើការងារតាមផ្ទះរហូតដល់ស្លាប់ រួមទាំងស្ត្រីកម្ពុជា ផងនៅមណ្ឌលឃុំឃាំងមួយកន្លែង មិនមែនជាការពិតនោះទេ ប៉ុន្តែទីភ្នាក់ងារនេះនិយាយថា មណ្ឌលឃុំឃាំងដែលរងការចោទប្រកាន់ថាមានការរំលោភបំពាននេះ ត្រូវតែយកចិត្តទុកដាក់ជាបន្ទាន់។ ...

ខូលីន ម៉ីយន៍​
http://www.cambodiadailykhmer.com/33923

គម្រោង The Bay ត្រូវ​បាន​ផ្អាក​ទាំង​ស្រុង

ក្រុមហ៊ុនអភិវឌ្ឍន៍របស់ប្រទេសសិង្ហបុរីដែលនៅពីក្រោយគម្រោងអភិវឌ្ឍន៍ចម្រុះ The Bay មានទឹកប្រាក់ ៥០០ លានដុល្លារនៅតំបន់ជ្រោយចង្វារបានប្រកាសថាខ្លួននឹងផ្អាកដំណាក់កាលលំនៅឋានរបស់គម្រោងនេះដោយសារលក្ខខណ្ឌទីផ្សារមិនអនុគ្រោះ ខណៈក្រុមអ្នកវិភាគអចលនទ្រព្យបានឲ្យដឹងកាលពីម្សិលមិញថានឹងអាចជាគ្រោះថ្នាក់ធំលើកដំបូងដោយសារការកើនឡើងអចលនទ្រព្យដែលគេកំពុងតែបារម្ភនេះ។ ...

Cam McGrath and ហ៊ គឹមសាយ
http://bit.ly/2bvAGeY

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដាក់ទិសដៅបង្កើនចំណូលក្រៅពីលក់ដី

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញបានដាក់គោលដៅកៀរគរចំណូលរបស់ខ្លួនដោយមិនមែនចំណូលបានពីការលក់ដីប្រមាណ៥០ភាគរយត្រឹមឆ្នាំ២០២០។ ការកំណត់ទិសដៅនេះបន្ទាប់ពីចំណូលរបស់ក្រុមហ៊ុនថយចុះខ្លាំងក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៦។ ចំណូលផ្នែកលក់របស់តំបន់សេដ្ឋកិច្ចពិសេសពឹងផ្នែកសំខាន់ទៅលើការលក់ដីឲ្យក្រុមហ៊ុនវិនិយោគបរទេសសាងសង់រោងចក្រ។ កាលពីឆ្នាំ២០១៥ ប្រមាណ ៨៤ភាគរយ នៃចំណូលសរុបបានមកពីការលក់ដី។   ...

ជា វណ្ណៈ
http://bit.ly/2c7NInC

ទាហានថៃចាប់ខ្លួនយុវជនខ្មែរបួននាក់ពីបទឆ្លងព្រំដែនទៅកាប់ឈើខុសច្បាប់ក្នុងទឹកថៃ

ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា ទាហានថៃបានចាប់ខ្លួនយុវជនខ្មែរបួននាក់កាលពីថ្ងៃសៅរ៍ពីបទចូលទៅកាប់ឈើគ្រញូងក្នុងខេត្តត្រាត ប្រទេសថៃ ក្បែរព្រំដែនខេត្តបាត់ដំបង។ លោក អិុន សៅរិទ្ធ អភិបាលស្រុកសំឡូតបានមានប្រសាសន៍ថា “ទាហានថៃស្លៀកពាក់ឯកសណ្ឋានខ្មៅបានចាប់ខ្លួនយុវជនខ្មែរបួននាក់ ពីព្រោះពួកគេបានឆ្លងព្រំដែនដោយខុសច្បាប់ដើម្បីប៉ុនប៉ងកាប់ឈើគ្រញូងក្នុងទឹកដីថៃ”។ ...

អូន ភាព
http://www.cambodiadailykhmer.com/33933

អាជ្ញាធរ​ជាតិ​អប្សរា លើក​ទឹក​ចិត្ត​ពលរដ្ឋ​ឲ្យ​ប្រើ​អគ្គិសនី​​ពន្លឺ​ព្រះអាទិត្យ

អាជ្ញាធរជាតិអប្សរាបានជំរុញដល់ប្រជាសហគមន៍ប្រើប្រាស់អគ្គិសនីថាមពលពន្លឺព្រះអាទិត្យដើម្បីរួមចំណែកការពារបរិស្ថានសោភ័ណភាពនៅតំបន់ឧទ្យានអង្គរនិងជួយសន្សំសំចៃថវិកាក្នុងគ្រួសាររបស់ពួកគាត់។ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោកស្រី ចៅ ស៊ុនកិរិយា បានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា អាជ្ញាធរជាតិអប្សរា បានសហការជាមួយប្រទេសញ៉ូវហ្សឺឡែន ក្នុងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌ ហៅកាត់ថា (ACHA) ក្នុងការជំរុញ និងលើកទឹកចិត្តប្រជាសហគមន៍នៅតំបន់ឧទ្យានអង្គរ និងនៅតំបន់ប្រាសាទមួយចំនួនទៀត ឲ្យប្រើប្រាស់ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ឬសូឡា។ អ្នកស្រីថា ដោយសារការអនុវត្តគម្រោងនេះហាក់ពុំសូវមានប្រសិទ្ធភាពនោះ គម្រោង ACHA បានសម្រេចបង្កើតនូវកម្មវិធីលើកទឹកចិត្ត និងជំរុញដល់ប្រជាពលរដ្ឋរស់នៅតំបន់ឧទ្យានអង្គរប្រើប្រាស់អគ្គិសនីពន្លឺព្រះអាទិត្យដែលចំណាយតិច និងអាចការពារបរិស្ថានបាន។ ...

ប៉ិច សុធារី
http://bit.ly/2bKVLDm

អត្តពលិក​ត្រូវ​បាន​ពិនិត្យ​ខ្លាច​ឆ្លង​ជំងឺ​ ហ្ស៊ីកា

អត្តពលិកកម្ពុជាត្រូវបានពិនិត្យ ថាតើកើតជំងឺហ្ស៊ីកាឬអត់ បន្ទាប់ពីការវិលត្រឡប់មកពីការប្រកួតកីឡាអូឡាំពិកក្នុងទីក្រុង Rio de Janeiro ហើយមន្រ្តីសុខាភិបាល នឹងតាមដានសុខភាពរបស់ពួកគេរយៈពេលពីរសប្តាហ៍។ ...

Yesenia Amaro
http://bit.ly/2c7He8w

តុលាការ​ជម្រះ​សកម្មជន​បឹងកក់​ខែ​ក្រោយ

អ្នកស្រី ទេព វន្នី និងសកម្មជនបឹងកក់ ៣ នាក់ទៀតនឹងត្រូវហៅមកជម្រះនៅខែក្រោយនេះដោយជាប់ចោទពីបទ «ជេរប្រមាថ និងការប្រឆាំងនឹងអ្នករាជការសាធារណៈពាក់ព័ន្ធនឹងការតវ៉ាមួយកាលពីខែវិច្ឆិកាឆ្នាំ ២០១១ នៅមុខសាលាក្រុងភ្នំពេញ។ អ្នកវិភាគថាសំណុំរឿងចាស់លេចឡើងសាជាថ្មីគឺដើម្បីកាត់បន្ថយការតវ៉ារឿង «ថ្ងៃចន្ទពណ៌ខ្មៅ» ការទាមទាររកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី។ ...

នៀម ឆេង
http://bit.ly/2c1Pjbg

ក្រសួង និង​តំណាង SME ពិភាក្សា​បង្កើន​ការ​លក់​ផលិតផល​ខ្មែរ ​ក្នុង​ស្រុក និង​អន្តរជាតិ

)ក្រសួងពាណិជ្ជកម្មនិងតំណាងមកពីសហគ្រាសខ្នាតតូចនិងមធ្យម(SME)បានពិភាក្សាជាមួយគ្នាក្នុងការស្វែងរកយន្តការដើម្បីបង្កើនការលក់ផលិតផលខ្មែរ នៅលើទីផ្សារជាតិ និងអន្តរជាតិ។ លោក ប៉ានសូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងនៅក្នុងសិក្ខាសាលាស្ដីពី «កិច្ចពិគ្រោះយោបល់រវាងអ្នកផលិត អ្នកផ្គត់ផ្គង់ អ្នកប្រើប្រាស់ និងចែកចាយ» ថា ក្រសួងកំពុងស្វែងរកទីផ្សារនៅក្រៅប្រទេសសម្រាប់ផលិតផលកសិកម្មតាមរយៈភាពជាដៃគូសេដ្ឋកិច្ច ទូលំទូលាយតំបន់ (RCEP) ជាមួយនឹងដៃគូអន្តរជាតិ នៅក្នុងតំបន់ និងនៅលើពិភពលោក។ លោកបានថ្លែងថា៖ «ការអនុវត្តគោលនយោបាយដើម្បីលើកកម្ពស់ផលិតផលខ្មែរ ត្រូវការការគាំទ្រពីការចូលរួមរបស់ភាគីពាក់ព័ន្ធ អ្នកផលិត អ្នកចែកចាយ និងអ្នកប្រើប្រាស់ទាំងអស់ ជាពិសេសប្រជាជនខ្មែរ»។ ...

ស៊ុំ ម៉ាណេត
http://bit.ly/2bKzPwD

ការ​ចាប់​ពលករ​ខុស​ច្បាប់ ​មិន​ប៉ះពាល់​ដល់​ការ​សាងសង់​នោះ​ទេ

ចាប់តាំងពីដើមឆ្នាំនេះមកម្ល៉េះនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេស្តន៍នៃក្រសួងមហាផ្ទៃ បានចាប់ពលករដែលមកធ្វើការនៅកម្ពុជាខុសច្បាប់បានជាង១ម៉ឺននាក់ហើយដែលពួកគេភាគច្រើនធ្វើការក្នុងវិស័យសំណង់ ប៉ុន្តែអ្នកវិនិយោគក្នុងវិស័យនេះបានថ្លែងថា ការចាប់ពលករទាំងនោះមិនប៉ះពាល់ដល់ការវិវត្តនៅក្នុងវិស័យនេះទេ។ ...

ស៊ីវ ម៉េង
http://bit.ly/2bnDLTo

ផ្សារ AEON លែង​ជា​កន្លែង​សម្រាប់​ផ្សព្វផ្សាយ​កម្មវិធី​អចលនទ្រព្យ​ទៀត​ហើយ

បន្ទាប់ពីមានការកើនឡើងនូវកម្មវិធីផ្សព្វផ្សាយដែលទាក់ទងនឹងអចលនទ្រព្យរបស់ក្រុមហ៊ុនផ្សេងៗនៅ Daylight Plaza នៅក្នុងផ្សារ AEON កាន់តែច្រើនមក ថ្នាក់គ្រប់គ្រងរបស់ផ្សារទំនើបនេះបានសម្រេចចិត្តផ្អាកទទួលយកការស្នើ សុំពីក្រុមហ៊ុនអចលនទ្រព្យនានា។ ...

Catherine Harry
http://bit.ly/2bl6ERh

ក្រុម​ការងារ​អាស៊ាន​ស្តីពី​កៅស៊ូ​ ឯកភាព​គ្នា​លើ​ស្តង់ដារ​រួម

បណ្ដាប្រទេសអាស៊ានកាលពីថ្ងៃម្សិលមិញបានឯកភាពលើស្ដង់ដាររួមចំនួន ៦១ នៃផលិតផលកៅស៊ូក្នុងកិច្ចប្រជុំលើកទី ២៣ នៅសៀមរាប។ នេះបើតាមលោក ចាន់ បូរិន អគ្គនាយកវិទ្យាស្ថានស្ដង់ដារកម្ពុជា។ លោក ចាន់ បូរិន លើកឡើងថាកិច្ចប្រជុំលើកទី ២៣ របស់ក្រុមការងារផលិតកម្មកៅស៊ូរបស់អាស៊ានចាប់ពីថ្ងៃទី ២៣ ខែសីហាដល់ថ្ងៃទី ២៥ ខែសីហាគឺដើម្បីពិភាក្សាអំពីផលិតផលកៅស៊ូ និងឧបសគ្គបច្ចេកទេសពាណិជ្ជកម្ម។ លោកបានបញ្ជាក់ថា ក្នុងចំណោមស្ដង់ដារ ៦១ មានស្ដង់ដារសម្រាប់ផលិតផលពីកៅស៊ូ និងស្ដង់ដារសម្រាប់ការធ្វើតេស្ដលើផលិតផល។ ...

ចេង សុខហ័ង
http://bit.ly/2bU4PaG

បំណុល​កម្ពុជាត្រូវ ស្ថាប័ន ​Moody ដាក់ក្នុងកម្រិត B2

ទីភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់អន្តរជាតិMoodyបានរក្សាការវាយតម្លៃរបស់ខ្លួនអំពីកម្រិតបំណុលរបស់រដ្ឋាភិបាលកម្ពុជាស្ថិតនៅស្ថិរភាពមួយក្នុងកម្រិត B2 ដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែ កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះមានពីរពិន្ទុទាបជាងការព្យាកររបស់ខ្លួនកាលពីឆ្នាំមុនខណៈដែលអ្នកជំនាញបាននិយាយថា ការរក្សាបាននូវចំណាត់ថ្នាក់នេះបានឆ្លុះបញ្ចាំងពីការអភិវឌ្ឍរបស់ប្រទេសនាពេលបច្ចុប្បន្ន។ យោងតាមសេចក្តីប្រកាសកាលពីថ្ងៃព្រហស្បតិ៍ របស់ទីភ្នាក់ងារ Moody បានឲ្យដឹងថា ស្ថានភាពនៃកម្រិតបំណុលរបស់រដ្ឋាភិបាលកម្ពុជា គឺស្ថិតក្នុងកម្រិត B2 ដដែលដូចឆ្នាំមុន ដោយវាត្រូវបានគាំទ្រដោយភាពរឹងមាំ សកម្មភាពកំណើនស្ថិរភាព និងបំណុលរដ្ឋាភិបាលតិចតួចរបស់ខ្លួន។ ...

ម៉ៃ គុណមករា
http://bit.ly/2btle52

នៅក្នុងកំណែទម្រង់ថ្មី គ.ជ.ប. អំពាវនាវឲ្យពលករមកបោះឆ្នោត

ទោះបីជាខ្លួនបានបដិសេធសំណើសុំឲ្យផ្តល់មធ្យោបាយថ្មីសម្រាប់ពលករចំណាកស្រុកដើម្បីបោះឆ្នោតនៅក្នុងការបោះឆ្នោតនាពេលខាងមុខក្តី តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) បានបញ្ជូនលិខិតទៅស្ថានទូតកម្ពុជាទាំងអស់ដោយអំពាវនាវឲ្យពលរដ្ឋរស់នៅក្រៅប្រទេសត្រឡប់មកប្រទេសកំណើតវិញសម្រាប់ការបោះឆ្នោតនាឆ្នាំក្រោយ។ ប៉ុន្តែ ខណៈការចាប់ផ្តើមនៃការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រថ្មី នៅថ្ងៃទី១ ខែកញ្ញា ខិតជិតមកដល់នោះ លិខិតនេះនៅមិនទាន់ទៅដល់ដៃមន្ត្រីប្រចាំប្រទេសកូរ៉េខាងត្បូង ឬប្រទេសថៃដែលប្រទេសទាំងពីរ នេះបានផ្តល់ការងារដល់ពលរដ្ឋខ្មែររហូតដល់ទៅ១លាននាក់ក្នុងនោះភាគច្រើននៅក្នុងប្រទេសថៃនៅឡើយទេ។ ...

គុច ណារ៉េន និង ជេនណែល រ៉េតខា​
http://www.cambodiadailykhmer.com/33878

អ្នក​វិនិយោគ​បុរី​នានា​ដាក់​ចេញ​យុទ្ធ​សាស្រ្ត​ថ្មី ខណៈ​ការ​លក់​លំនៅ​ឋាន​ធ្លាក់​ចុះ

មិនត្រឹមតែខុនដូទេ សំណង់លំនៅឋាននៅតាមបុរីនានា ក៏បានធ្លាក់ចុះនូវកម្រិតនៃការលក់ចេញរបស់ពួកគេផងដែរ ដែលធ្វើឲ្យម្ចាស់បុរីស្ទើរតែទាំងអស់បានដាក់ចេញនូវយុទ្ធសាស្ត្រថ្មី ដើម្បីទាក់ទាញអ្នកត្រូវការលំនៅឋានថ្មីៗ។ លោក ង៉ែត ពិសិដ្ឋ ជំនួយការអគ្គនាយកបុរីពិភពថ្មី បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ការលក់លំនៅឋានក្នុងគម្រោងរបស់លោក ពិតជាបានធ្លាក់ចុះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលធ្វើឲ្យក្រុមហ៊ុនបានបញ្ចេញនូវយុទ្ធសាស្ត្រថ្មី ដើម្បីទាក់ទាញអ្នកត្រូវការលំនៅឋានថ្មីៗ តាមរយៈការបង់ប្រាក់ប្រចាំខែជំនួសការកក់ប្រាក់ដែលក្រុមហ៊ុនតម្រូវឲ្យអតិថិជនបង់ឲ្យទៅក្រុមហ៊ុនជាមុននោះ។ ...

ស៊ីវ ម៉េង
http://bit.ly/2bFyYgm

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបន្តកម្មវិធីបង្កាត់ពូជឆ្កែទុកលក់ដើម្បីរកប្រាក់បន្ថែម

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចាប់ផ្ដើមកម្មវិធីបង្កាត់ពូជឆ្កែដែលបានផ្អាកសកម្មភាពជាយូរមកហើយ ដោយសង្ឃឹមថា នឹងបំពេញបន្ថែមចំនួនឆ្កែហិតរកគ្រឿងផ្ទុះព្រមទាំងបំពេញបន្ថែមហិបប្រាក់របស់ខ្លួនដែលកាន់តែរលស់បន្តិចម្ដងៗ ដោយលក់ឆ្កែទាំងនេះទៅឱ្យស្ថាប័នផ្សេងៗរួមទាំងនគរបាលបង្ក្រាបកុបកម្មជាដើម។ ឆ្កែទើបកើតដំបូងក្នុងចំណោមឆ្កែប្រាំមួយក្បាលជាប្រភេទឆ្កែនាំមកពីប្រទេសបែលហ្ស៊ិក បានកើតនៅមណ្ឌលបង្វឹកឆ្កែរបស់ CMAC ក្នុងខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី៨ ខែសីហា ហើយឆ្កែមួយក្បាលទៀតប្រហែលនឹងកើតនៅថ្ងៃអាទិត្យ។ ...

អូន ភាព
http://www.cambodiadailykhmer.com/33886

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Zx8LS
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!