ព័ត៌មាន​

ហ្វូងដំរីត្រូវបានគេប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃ

ក្រុមអ្នកស្រាវជ្រាវបានបញ្ចេញរូបភាពថ្មីៗដែលផ្តល់តាមរយៈការប្រទះឃើញហ្វូងដំរីដែលជិតផុតពូជដ៏កម្រកំពុងធ្វើដំណើរជាមួយកូនៗឆ្លងកាត់ដែនជម្រកសត្វព្រៃស្រែពកនៅក្នុងខេត្តមណ្ឌលគិរីកាលពីដេើមខែមិថុនា។ រូបភាពទាំងនេះ ជាផ្នែកមួយនៃគម្រោងគ្រប់គ្រងការអភិរក្សអនុវត្តន៍ដោយអង្គការវីនរ៉កអន្តរជាតិ និងមូលនិធិសត្វព្រៃពិភពលោកក្នុងនាមជាដៃគូជាមួយគម្រោងគាំទ្រព្រៃឈើ និងជីវៈចម្រុះរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ។ ...

សាហ្វីយ៉ា ឆាល
http://www.khmertimeskh.com/news/26631/elephant-herds-spotted--in-wildlife-sanctuary

បញ្ហាទំនប់វារីអគ្គិសនីដុនសាហុងមិនត្រូវបានលើយកមកពិភាក្សាដោយមេដឹកនាំឡាវ និងកម្ពុជានោះទេ

ភាពចម្រូងចម្រាស់នៃទំនប់វារីអគ្គិសនី ដុន សាហុង មិនមានក្នុងរបៀបវារៈនៃកិច្ចពិភាក្សាថ្ងៃទីពីររវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងដៃគូថ្មីនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith ទេកាលពីម្សិលមិញ  បើទោះបីជាមានការអំពាវនាវពីសំណាក់អន្តរជាតិដើម្បីបញ្ឈប់ការសាងសង់ និងដើម្បីស្ទាបស្ទង់ពីផលប៉ះពាល់បរិស្ថាននៃទំនប់នេះក៏ដោយ។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/26630/dam-problem-not-discussed-by-laos--cambodia-leaders/

រដ្ឋាភិបាល​៖​ អាជ្ញាប័ណ្ណ​នាំ​ចេញ​ឈើ​គ្រញូង​ជា​អាជ្ញាប័ណ្ណ​ក្លែងក្លាយ​

រដ្ឋាភិបាលបានឱ្យដឹងថាមិនមានការផ្តល់អាជ្ញាប័ណ្ណណាមួួួយចំពោះការនាំចេញឈើគ្រញូងនោះទេ បន្ទាប់ពីកម្ពុជាបានយល់ព្រមនឹងច្បាប់ពាណិជ្ជកម្មថ្មីដ៏តឹងរឹងសម្រាប់ឈើកម្ និងបានឱ្យដឹងថារដ្ឋាភិបាលនឹងពិនិត្យមើលលើទិន្នន័យរបស់អង្គការសហប្រជាជាតិដែលមានអំណះអំណាងផ្សេងពីនេះ។ ...

Zsombor Peter
https://www.cambodiadaily.com/news/rosewood-export-permits-were-faked-govt-says-114772/

ក្រសួង​នឹង​រឹតបន្តឹង​ការ​នាំ​ចូល​អង្ករ​ពី​វៀតណាម​ផ្តោត​លើ​គុណភាព

រដ្ឋាភិបាលនឹងកម្រិតការនាំចូលអង្ករពីវៀតណាមដោយផ្អែកលើគុណភាពដើម្បីបញ្ឈប់ការហូរចូលអង្កររត់ពន្ធរាប់សែនតោនដែលកំពុងធ្វើឲ្យខូចដល់ឧស្សាហកម្មអង្កររបស់ប្រទេសនេះទាំងមូល។ ...

ចេង សុខហ័ង
http://bit.ly/299QGXb

អាមេរិក ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​វិនិយោគ​ទ្វេភាគី

ស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញបានជំរុញភាគីកម្ពុជាពន្លឿនឯកសារមួយចំនួនឲ្យបានឆាប់សម្រាប់ចុះហត្ថលេខាលើសន្ធិសញ្ញាវិនិយោគទ្វេភាគីរវាងអាមេរិកដើម្បីបើកផ្លូវនឹងទាក់ទាញវិនិយោគិនអាមេរិក កាន់តែច្រើនមកវិនិយោគនៅកម្ពុជា។ ...

សុខ ចាន់
http://bit.ly/297lpFW

របាយ​ការណ៍​៖ មន្រ្តី​​សុខាភិបាល​មាន​ប្រាក់​ខែ​តិច​ ត្រូវ​រំពឹង​ការងារ​ទីពីរ

របាយការណ៍ស្រាវជ្រាវថ្មីមួយបានបង្ហាញថា បុគ្គលិកផ្នែកសុខាភិបាលរបស់រដ្ឋាភិបាលកម្ពុជា មានប្រាក់ខែតិចពេក និងទទួលបានការបណ្តុះបណ្តាលមិនគ្រប់គ្រាន់ ដោយ ៩៨ ភាគរយនៃពួកគេត្រូវពឹងផ្អែកទៅលើការងារទី ២ ដើម្បីរកប្រាក់ចំណូលបន្ថែម។ ...

Erin Handley
http://bit.ly/28ZB60T

កម្ពុជា និង​ឡាវ ឯកភាព​ជំរុញ​វិនិយោគ​សេដ្ឋកិច្ច ពាណិជ្ជកម្ម

សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានស្នើសុំកម្ពុជាដើម្បីបន្តជំរុញពាណិជ្ជកម្មនិងវិនិយោគនៅប្រទេសឡាវ ខណៈដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ គឺមិនទាន់មានទំហំធំនៅឡើយ។ ...

ជា វណ្ណៈ
http://bit.ly/292A17U

សវនាការ​លើ​សកម្មជន​បរិស្ថាន​ធ្វើ​ឡើង​ដោយ​រឹតបន្តឹង

សាលាដំបូងខេត្តកោះកុងកាលពីម្សិលមិញបានបើកសវនាការជំនុំជម្រះសំណុំរឿងសកម្មជនបរិស្ថានបីរូបដែលត្រូវបានចាប់ឃុំខ្លួនដោយសារតែបានចូលរួមធ្វើការតវ៉ាប្រឆាំងនឹងការបូមខ្សាច់កាលពីឆ្នាំ ២០១៥។ ...

ផាក់ ស៊ាងលី និង Shaun Turton
http://bit.ly/293ZCww

រដ្ឋាភិបាល​លុប​ចោល​កា​រដាក់​លក់​ឈើ​ដេញថ្លៃជា​​​សាធារណៈ​​​​ដោយសារ​មិនសូវ​មានការ​ចាប់​អារម្មណ៍​

យោងតាមក្រុមមន្ត្រីដែលបានលើកឡើងពីកង្វះការចាប់អារម្មណ៍ក្នុងចំណោមអ្នកទិញដែលមានសក្តានុពេលនោះ បានឱ្យដឹងថា រដ្ឋាភិបាលបានពន្យារពេលដោយមិនកំណត់ពីអ្វីដែលខ្លួនមានបំណងដាក់លក់ដេញថ្លៃជាសាធារណៈលើកដំបូងក្នុងចំណោមការប្រកាសលក់ដេញថ្លៃជាច្រើននូវឈើចំនួន៧១.០០០ម៉ែត្រគូបដែលអាជ្ញាធររឹបអូសបានចាប់តាំងពីខែមករាមក។ ...

អូន ភាព
http://www.cambodiadailykhmer.com/32574

ការ​ស៊ើបអង្កេត​ករណី​សង្ស័យ​ជម្ងឺ​ក​ញ្ជ្រិ​ល​ពីរ​នៅ​ក្រុងភ្នំពេញ​និង​ខេត្តស្វាយរៀង​

មន្ត្រីក្រសួងសុខាភិបាលកំពុងធ្វើការស៊ើបអង្កេតករណីសង្ស័យជម្ងឺកញ្ជ្រិលពីរ ដែលមួយនៅក្នុងក្រុងភ្នំពេញនិងមួយទៀតនៅខេត្តស្វាយរៀង។ ...

Yesenia Amaro
http://www.phnompenhpost.com/national/possible-measles-cases-prompt-investigation

ក្រុមហ៊ុន​ចិន​គ្រោង​វិនិយោគ​តភ្ជាប់​ពី​ផែ​ទៅ​ផ្លូវ​ដែក

ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ China Railway Construction Corporation Limited គ្រប់គ្រងដោយរដ្ឋរបស់ចិនបានបង្ហាញពីគម្រោងតម្លៃ ២៥០ លានដុល្លារតភ្ជាប់ផ្លូវពីកំពង់ផែភ្នំពេញទៅកាន់ផ្លូវដែក។ នេះបើតាមការអះអាងរបស់មន្ត្រីរដ្ឋាភិបាលកាលពីថ្ងៃម្សិលមិញ។ ...

Kali Kotoski
http://bit.ly/293YNnG

ការ​ផ្ទុះ​ឡើង​នៃ​ដង្កូវ​វ៉ូង​កើត​មាននៅ​ខេត្តកោះកុង​

មន្ត្រីបានឱ្យដឹងកាលពីថ្ងៃចន្ទថា ខណៈពេលដែលកសិករទូទាំងប្រទេសកំពុងបន្តស្រាកស្រានជាបន្តៗពីបញ្ហាដង្កូវវ៉ូង ប្រជាជនក្នុងខេត្តកោះកុងកំពុងមានការប្រឈមមុខនឹងការផ្ទុះឡើងនេះដែលមានក្នុងចំណោមដំណាំស្រូវថ្មីៗ។ ...

ខេង សុធា
https://www.cambodiadaily.com/news/another-armyworm-outbreak-hits-koh-kong-114721/

កម្ពុជា-​ឡាវ ឯកភាព​គ្នា​សម្រេច​បើក​ច្រក​ព្រំដែន​បន្ថែម

កម្ពុជានិងសាធារណរដ្ឋប្រជាមានិតឡាវបានឯកភាពគ្នាបើកច្រកព្រំដែនបន្ថែមទៀតដើម្បីជួយសម្រួលពាណិជ្ជកម្មនិងការធ្វើដំណើររបស់ប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនខណៈពេលដែលទំហំផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេភាគីនៅមិនទាន់មានច្រើនក៏ដោយ។ កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន និងសមភាគីឡាវ លោក ថងលូង ស៊ីសូលីត (Thongloung Sisoulith) កាលពីម្សិលមិញ នៅវិមានសន្តិភាព ដែលមានរបៀបវារៈជាច្រើនទៀតត្រូវបានលើកយកមកពិភាក្សា ទាក់ទងនឹងពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការថែរក្សាសន្តិភាពតាមតំបន់ព្រំដែន។ ...

ជា វណ្ណៈ
http://bit.ly/290fcqA

កូរ៉េខាងត្បូង​ត្រូវ​ការ​កម្លាំង​ពលកម្ម​ពី​កម្ពុជា​បន្ថែម​ក្នុង​ឆ្នាំ ២០១៦

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា ចំនួនពលករចំណាកស្រុកដែលទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងនឹងមានការកើនឡើងទ្វេដងនៅឆ្នាំ ២០១៦នេះ ធៀបនឹងឆ្នាំមុន។ ...

គង់ មេត្ដា
http://bit.ly/290kOSy

អនុរដ្ឋមន្ត្រីនៃក្រសួងការពារជាតិរបស់កូរ៉េខាងត្បូងធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា និងឡាវនៅសប្តាហ៍នេះ

អនុរដ្ឋមន្ត្រីនៃក្រសួងការពារជាតិកូរ៉េខាងត្បូងនឹងធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា និងឡាវនៅសប្តាហ៍នេះក្នុងកិច្ចខិតខំប្រឹងប្រែងពង្រីកដើម្បីឈ្នះលើបណ្តាប្រទេសនានាដែលមានទំនាក់ទំនងជិតស្និទ្ធនឹងកូរ៉េខាងត្បូងខណៈដែលទីក្រុងព្យូយ៉ាងបង្ហាញពីសញ្ញាណតិចតួចពីការដាក់សំពាធខាងយោធា។ ...

Yonhap
http://www.koreaherald.com/view.php?ud=20160627000628

វេទិកាទេសចរណ៍ផ្តោតទៅលើការបើកចំហបទពិសោធន៍នានានៅតំបន់ទន្លេមេគង្គ

ប្រធានបទនៅឆ្នាំនេះនឹងផ្តោតទៅលើ “ការបើកចំហបទពិសោធន៍នានាតាមបណ្តោយទន្លេមេគង្គ”។ នេះបើយោងតាមលោក Jens Thraenhart នាយកប្រតិបត្តិនៃ MTCO, “អ្នកធ្វើដំណើរទាំងឡាយចង់ទទួលបានបទពិសោធន៍ពិតប្រាកដនៅក្នុងប្រទេសដែលពួកគេទៅទស្សនា និងចង់ចាកចេញជាមួយការកោតសរសើរពិតៗពីបទពិសោធន៍ក្នុងតំបន់។ ...

Logan Connor
http://sea-globe.com/mekong-tourism-forum/

មន្ត្រី​កំពុង​រៀបចំ​ប្រព័ន្ធ​បង់​ប្រាក់​ពិន័យ​ចរាចរណ៍​តាម​ធនាគារ

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃបាននិងកំពុងសិក្សាលើប្រព័ន្ធអេឡិចត្រូនិកបង់ប្រាក់ផាកពិន័យបទល្មើសចរាចរណ៍តាមធនាគារដែលប្រព័ន្ធនេះគ្រោងនឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំ ២០១៦ ខាងមុខនេះដើម្បីតម្លាភាព និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ។ ...

ប៉ិច សុធារី
http://bit.ly/28XZEVn

សេវាផ្ទេរប្រាក់ E-money

សេវាកម្មផ្ទេរប្រាក់ E-money ដែលប្រតិបត្តិការក្រោមក្រុមហ៊ុនទូរស័ព្ទ Metfone, និងក្រុមហ៊ុន Pay&Go SEA (Cambodia) ដែលបានចូលជាដៃគូសហការសម្រាប់សេវាផ្ទេរប្រាក់ បញ្ជូលទឹកប្រាក់ក្នុងទូរស័ព្ទ និងការទូរទាត់សាច់ប្រាក់នានា។ ...

សុខ ចាន់
http://www.khmertimeskh.com/news/26522/e-money--pay-amp-go-alliance/

តម្លៃ​មាស​នៅ​កម្ពុជា​ហក់​ឡើង​ ១០០ ដុល្លារ​តែ​រយៈពេល​ ១ ថ្ងៃ

តម្លៃមាសនៅកម្ពុជាបានហក់ឡើងខ្ពស់មួយរំពេចកាលពីថ្ងៃសុក្រដែលជំរុញឲ្យអ្នកកាន់កាប់មាសជាច្រើនបានលក់ដើម្បីទទួលបានការចំណេញពីកំណើននេះ។ ...

ហ៊ គឹមសាយ
http://bit.ly/293K4eh

ការ​ស្ទង់មតិៈ សេវា​ធនាគារ​ត្រូវការ​កែលម្អ

ទោះបីវិស័យធនាគាររបស់កម្ពុជាកំពុងទទួលបានកំណើនខ្លាំងក្នុងរយៈពេលចុងក្រោយជាមួយស្ថាប័នជាច្រើនកំពុងព្យាយាមបង្កើនភាពខ្លាំងរបស់ពួកគេនៅក្នុងទីផ្សារដែលតូចចង្អៀតនេះក្តីក៏នៅមានការមិនពេញចិត្តច្រើនលើសេវាធនាគារក្នុងចំណោមអតិថិជនដែលនេះជាឧបសគ្គមួយសម្រាប់ទំនុកចិត្ត និងកំណើនផងដែរ។ ...

Kali Kotoski
http://bit.ly/28YBPkg

ប្រតិបត្តិការសកលកាន់តែងាយស្រួលជាមួយអេស៊ីលីដាម៉ាស្ទ័រកាត

ធនាគារពាណិជ្ជដែលឈានមុខគេនៅកម្ពុជា អេស៊ីលីដា បានចូលជាដៃគូជាមួយម៉ាស្ទ័រកាតអាស៊ីប៉ាស៊ីហ្វិក បានបើកសម្ភោធជាផ្លូវការកាលពីសប្តាហ៍មុននូវកាតអេឡិចត្រូនិចអេស៊ីលីដាម៉ាស្ទ័រកាតដើម្បីអនុញ្ញាតឱ្យអតិថិជនដកប្រាក់តាមរយៈម៉ាស៊ីន ATM ក៏ដូចជាធ្វើការទូទាត់សាច់ប្រាក់នៅទូទាំងពិភពលោកដែលមានសញ្ញា MasterCard នៅទីនោះ។ ...

សុខ ចាន់
http://www.khmertimeskh.com/news/26520/global-transactions-easier-with-acleda-mastercard/

កម្ពុជាភ្ជាប់ខ្លួនទៅនឹងផ្លូវសូត្រថ្មី

ផ្លូវជំនួញសូត្របុរាណដែលលាតសន្ធឹងលើផ្ទៃដីរាប់ម៉ឺនគីឡូម៉ែត្រ តភ្ជាប់ភាគខាងកើតទៅភាគខាងលិច ពីប្រទេសជប៉ុនទៅកាន់ ទីក្រុង Veniceនិងឆ្លងកាត់សមុទ្រប្រាំ។ រួមគ្នា, ផ្លូវគោក ផ្លូវជួញដូរតាមសមុទ្រ បានតភ្ជាប់ប្រទេសជាង៤០ នៅទូទាំង ទ្វីបអាស៊ី អឺរ៉ុបនិង ទ្វីបអាហ្រ្វិក , ដែលជាការជំរុញសាកលភាវូបនីយកម្មដំណាក់កាលដំបូង។ ...

Janelle Retka
https://www.cambodiadaily.com/news/cambodia-positions-itself-along-new-silk-road-114629/

សហភាពអឺរ៉ុបនិងSIDAព្រមព្រៀងផ្តល់ជំនួយដល់កម្ពុជាចំនួន៣៣.១លាន អឺរ៉ូ

សហភាពអឺរ៉ុបនិងភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍនអន្តរជាតិស្វីស (SIDA) បានព្រមព្រៀងក្នុងការផ្តល់ជំនួយជាទឹកប្រាក់ចំនួន ៣៣.១លាន អឺរ៉ូទៅកាន់កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុដំណាក់កាលទី៣របស់ប្រទេសកម្ពុជា នេះបើយោងតាមសេចក្តីប្រកាសរបស់ភ្នាក់ងារសារព័ត៌មានជាតិកាលពីថ្ងៃសុក្រ។ ...

ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/eu-sida-offer-eu331m-grant-budget-reform

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

SUNEy
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!