ព័ត៌មាន​

លោក កឹម សុខា នឹងប្ដឹងឧទ្ធរណ៍នៅសប្តាហ៍នេះចំពោះការផ្ដន្ទាទោសក្នុងសំណុំរឿងក្បត់ជាតិ

លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​ប្រឆាំង​​នឹង​ដាក់​បណ្តឹង​ឧទ្ធរណ៍​នៅក្នុង​​​សប្តាហ៍​នេះ​ប្រឆាំងនឹង​​ការ​ផ្ដន្ទាទោសលោក​ក្នុង​សំណុំរឿង​​ក្បត់​ជាតិ​ ដែល​តុលា​ការក្រុងភ្នំពេញ សម្រេច​ឃុំខ្លួន​នៅក្នុង​ផ្ទះរយៈ​ពេល​២៧​ឆ្នាំ​។ នេះបើ​តាម​ការ​លើកឡើង​របស់​មេធាវី​​លោក​​។ ...

ស៊ន សារ៉ាត
https://khmer.cambojanews.com/kem-sokha-to-appeal-this-week-against-treason-conviction/

តុលាការ​អនុញ្ញាតឱ្យ​លោក​ កឹម សុខា ជួប​មេធាវី​នៅផ្ទះ នា​ថ្ងៃទី​ ២៨ មីនា ដើម្បី​បន្ត​នីតិវិធី​

អយ្យការ​អម​សា​លា​ដំបូង​រាជធានី​ភ្នំពេញ បាន​អនុញ្ញាតឱ្យ​លោក ​កឹម សុខា អតីត​ប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ជាមួយ​សហ​មេធាវី​ការពារ​ក្តី នៅក្នុង​លំនៅឋាន របស់លោក នៅ​សង្កាត់​បឹងកក់​ទី​ ២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ នា​ថ្ងៃទី ​២៨ ខែមីនា ខាងមុខនេះ ចាប់ពី​ពេលព្រឹក រហូតដល់​រសៀល ម៉ោង ​៥ ដើម្បី​ពិគ្រោះ​យោបល់​ក្នុងការ​ប​នុ្ត​នីតិវិធី​ទៀត​។​ ...

យុទ្ធ វីរៈ
https://www.postkhmer.com/national/2023-03-24-0909-248352.html

អតីតសកម្មជនបក្សប្រឆាំងពីរនាក់ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅតុលាការពាក់ព័ន្ធនឹងការបង្ហោះសារ​រិះគន់ព្រះមហាកក្សត្រ និងប្រមុខដឹកនាំរដ្ឋាភិបាល

អតីតសកម្មជនបក្សប្រឆាំងពីរនាក់ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បី​សាកសួរពាក់ព័ន្ធនឹងការបង្ហោះសារប្រមាថមើលងាយព្រះមហាក្សត្រ និងលោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។ ...

ឃី សុវុឌ្ឍី និង ស៊ន សារ៉ាត
https://khmer.cambojanews.com/two-former-opposition-activists-arrested-and-taken-to-court-for-posting-criticism-of-king-and-head-of-government/

រដ្ឋសភា​កម្ពុជា​ថា សភា​អឺរ៉ុប​មិន​គោរព​លើ​ឯករាជ្យ និង​អធិបតេយ្យភាព

រដ្ឋសភា​កម្ពុជា បាន​លើកឡើងថា សេចក្តីសម្រេច​របស់​ស​ភា​អឺរ៉ុប បានបង្ហាញ​ពី​ការមិន​គោរព​មកលើ​ឯករាជ​ភាព និង​អធិបតេយ្យភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដោយបាន​ធ្វើឱ្យ​កម្ពុជា​មានការ​ខកចិត្ត​យ៉ាងខ្លាំង​លើស​ភា​អឺរ៉ុប​។​ ...

នាង សុគន្ធា
https://www.postkhmer.com/national/2023-03-20-0911-248184.html

លោក កឹម សុខា ត្រូវបាន​ផ្តន្ទាទោស​ចំនួន ២៧​ ឆ្នាំ ក្នុង​សំណុំរឿង «​ស​ន្ទិ​ដ្ឋ​ភាព​ជាមួយ​បរទេស​» ព្រមទាំង​ដក​ជា​ស្ថាពរ​នូវ​សិទ្ធិ​បោះឆ្នោត សិទ្ធិ​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត និង​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​ផ្សេងទៀត​

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានប្រកាស​ប្រាប់​សាធារណជនថា ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី ៣ ខែមីនា ឆ្នាំ​ ២០២៣ ​នេះ​បានប្រកាស​សាលក្រម​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៖ ៥៦៤២/I ចុះ​ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ​ ២០១៧ របស់​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែលមាន​ជនជាប់ចោទ​ឈ្មោះ កឹម សុខា កើត​ថ្ងៃទី​ ២៧ ខែមិថុនា ឆ្នាំ​ ១៩៥៣ ដែល​ត្រូវ​ជាប់ចោទ​ពីបទ ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស ឬ​បទ​ឃុបឃិត ...

បុគ្គលិកភ្នំំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2023-03-03-1424-247613.html

អា​ល្លឺ​ម៉​ង់​ សហភាព​អឺរ៉ុប​ តាមដាន​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​

​ប្រទេស​អា​ល្លឺ​ម៉​ង់​ សហភាព​អឺរ៉ុប​ និង​សហគមន៍​អន្តរជាតិ​ បាន​នឹង​កំពុង​ឃ្លាំមើល​សំណុំរឿង​តុលាការ​របស់​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​ លោក​ កឹ​ម​ សុខា​ ដើម្បី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ និង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​ ​ ...

សុ​ត​ ​គឹម​សឿន​
https://www.khmertimeskh.com/501240200/germany-eu-monitoring-cambodias-democracy-says-sokha/

តុលាការសម្រេចឲ្យ លោក សុន ឆ័យ សងជំងឺចិត្តគណបក្សប្រជាជនកម្ពុជា ៧៥ម៉ឺនដុល្លារ ករណីបណ្តឹងបរិហារកេរ្តិ៍

សាលាដំបូង​រាជធានីភ្នំពេញនៅ​ថ្ងៃសុក្រនេះ បានបង្គាប់ឲ្យ​លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន​ សងជំងឺចិត្តដល់គណបក្សប្រជាជនកម្ពុជា​ ជា​គណបក្ស​​កាន់អំណាចចំនួន៣ពាន់លានរៀល (៧៥០.០០០ដុល្លារ) ដោយរកឃើញថា លោកមានពិរុទ្ធភាពពីបទបរិហារកេរ្តិ៍ ដោយសារលោកបានលើកឡើងថា មាន​ការលួចបន្លំសន្លឹកឆ្នោត​ អំឡុងការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនា។ ...

ស៊ន សារ៉ាត
https://khmer.cambojanews.com/son-chhay-found-guilty-for-defamation-ordered-to-pay-cpp-750000/

តុលាការក្រុងភ្នំពេញព្រមានអតីតមេបក្សប្រឆាំង លោក កឹម សុខា ឱ្យឈប់ធ្វើសកម្មភាពនយោបាយ

សាលាដំបូងរាជធានីភ្នំពេញបានសម្រេចបដិសេធការស្នើសុំរបស់ព្រះរាជអាជ្ញាក្នុងការឃុំខ្លួនឡើងវិញលើ​លោក កឹម សុខា អតីតមេបក្សប្រឆាំង ដោយគ្រាន់តែសម្រេចចាត់វិធានការ​ព្រមាន​មិនឱ្យធ្វើសកម្មភាពនយោបាយ នៅរសៀលថ្ងៃពុធ ដោយសារលោក​បានបំពាន​បម្រាម​​របស់តុលាការ ក្រោយលោកបាន​​ចុះជួប​អ្នក​គាំទ្រ​របស់ខ្លួន​​កាលពីពេលថ្មីនេះ។ ...

ខេមបូចា ព័ត៌មាន
https://khmer.cambojanews.com/phnom-penh-municipal-court-warns-former-opposition-leader-kem-sokha-to-stop-political-activities/

សាលាឧទ្ធរណ៍​ភ្នំពេញ​តម្កល់​សាលក្រម​សាលាដំបូង​លើ​មនុស្ស​ ៥ ​នាក់ ជាប់គុក​ម្នាក់ៗ​ ៥ ​ឆ្នាំ

សាលាឧទ្ធរណ៍​ភ្នំពេញ​នៅ​ថ្ងៃទី​ ២៣ ​ឧសភា បានប្រកាស​សាលដីកា​កំបាំង​មុខមន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ ៤ ​រូប និង​អតីត​មន្ត្រី​ ១ ​រូប​ទៀត​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដដែល បន្ទាប់ពី​បាន​កាត់ក្តី​ឱ្យ​ពួកគេ​ជាប់ពន្ធនាគារ​ក្នុង​ម្នាក់​ ៥ ​ឆ្នាំ តែ​ឱ្យ​អនុវត្ត​ទោស ​១៤ ​ខែ​ពាក់ព័ន្ធ​បទចោទ​សូកប៉ាន់ ...

គឹម សារុំ
https://www.postkhmer.com/national/2022-05-24-0928-236824.html

អតីតមន្ត្រី​បក្សប្រឆាំង​ខ្លះ​ដែល​ទទួលបាន​សិទ្ធិ​​នយោបាយ​ បាន​ចូលរួម​គណបក្ស​ភ្លើងទៀន

មន្ត្រីជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន ឱ្យដឹងថា មន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើនរូប​បន្ត​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើងទៀន​រួមទាំង​លោក សុន ឆ័យ ​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី ​៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ៥ ខែមិថុនា ឆ្នាំ​ ២០២២​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-03-03-1033-232683.html

មន្ត្រី​អតីត​បក្ស​សង្គ្រោះជាតិ​ ៣ ​រូប​ ទទួល​នីតិសម្បទា​នយោបាយ​វិញ

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី​ ១៥ ខែកុម្ភៈ បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​ផ្តល់​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ​ដល់​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​ ៣​ រូប​រួមមាន​លោក​ ចាន់ ចេង លោក​ កែត ឃី និង​លោកស្រី​ ពត ពៅ​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-02-23-0949-232199.html

សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​តុលាការ​ផ្សព្វផ្សាយ​សវនាការ​រឿង​លោក កឹម សុខា ឱ្យ​បាន​ទូលាយ

ក្រុម​អង្គការ​សមាគម​ចំនួន ៨២​ស្ថាប័ន ចេញ​សេចក្ដី​ថ្លែងការណ៍​រួមគ្នា​ទាមទារ​ឱ្យ​សាលាដំបូង រាជធានី​ភ្នំពេញ ឱ្យ​ផ្សព្វផ្សាយ​ដំណើរការ​សវនាការ​សំណុំរឿង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឱ្យ​បាន​ទូលំទូលាយ ដើម្បី​ធានា​អំពី​តម្លាភាព និង​មាន​ការ​ចូលរួម​ដោយ​ពេញ​លេញ​ពី​សាធារណជន។ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ឆ្លើយតប​ថា ការ​ទាមទារ​នេះ គឺជា​ការ​ជ្រួលជ្រើម តាម​តែ​ការ​នឹក​ឃើញ។ ...

វ៉ែន សុមេធ
https://www.rfa.org/khmer/news/human-rights/update-trial-of-Kemsokha-01162020100708.html

សាលាដំបូង​រាជធានី​បើកសវនាការ​សំណុំរឿង​លោក​ កឹម សុខា ពីបទ​ «​សន្ទិដ្ឋភាព​ជាមួយ​បរទេស​»

សាលាដំបូង​រាជធានី​ភ្នំពេញពេញ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​ចាប់ផ្តើម​បើកសវនាការ​សំណុំរឿង​លោក កឹម សុខា ក្រោម​ការចោទប្រកាន់​ពីបទ «​សន្ទិដ្ឋភាព​ជាមួយ​បរទេស​» ដោយ​តុលាការ​បាន​ចាក់​បញ្ចាំង​ឃ្លីប​វីដេអូ​ដាក់បន្ទុក​រយៈពេល​ ២ ​នាទី​តែ​លោក​ កឹម សុខា បាន​បដិសេធ​ការចោទប្រកាន់ និង​ដាក់​ភ័ស្តុតាង​ថ្មី​។ លោក កឹម សុខា ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែកញ្ញា ឆ្នាំ​ ២០១៧ ហើយ​ត្រូវបាន​ចោទប្រកាន់​ពី​បទ ...

នៀម ឆេង
https://bit.ly/2QZXtYy

សមត្ថកិច្ច​ត្រៀម​ការពារ​សន្តិសុខ​​ ថ្ងៃ​បើកសវនាការ​លោក​ កឹម សុខា

សមត្ថកិច្ច​ត្រៀម​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​នៅ​ទូទាំង​ប្រទេស ជាពិសេស​នៅ​ជុំវិញ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​បើកសវនាការ​លើ​លោក កឹម សុខា ដែល​ជាប់ចោទ​ពីបទ «​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​» នៅ​ថ្ងៃ​ពុធ ទី​ ១៥ មករា ខានស្អែក​នេះ​។ សំណុំ​រឿង «​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​» ដែល​លោក កឹម សុខា ត្រូវបាន​ចោទប្រកាន់​នឹងត្រូវ​បើក​ជំនុំជម្រះ​នៅ​ថ្ងៃទី​ ១៥ មករា ខាង​មុខ​នេះ​ធ្វើ ...

នៀម ឆេង
https://bit.ly/2RebMr0

សមាជិក​អតីត​បក្ស​​សង្គ្រោះ​ជាតិ​ បាន​​ប្រកាស​បង្កើត​គណបក្ស​ថ្មី​មួយទៀត

សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តុលា​ការរំលាយ និង​សកម្មជន​បក្ស​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បាន​រួម​គ្នា​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ឈ្មោះ​គណបក្ស​ «​ខ្មែរ​ស្រឡាញ់​ជាតិ​» ជា​អ្វី​ដែល​ពួកគេ​អះអាងថា ដើម្បី​បន្ត​គោលជំហរ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ដើម្បី​ចូលរួម​ការបោះឆ្នោត​នាពេល​ខាងមុខ ...

នៀម ឆេង
https://bit.ly/39Dgmb4

មន្ត្រី៖ អាមេរិក​អាច​ឃ្លាំមើល​ដំណើរការ​កាត់ក្ដី​លោក កឹម សុខា

អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​ក្រសួងយុត្តិធម៌​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា សហរដ្ឋអាមេរិក​អាច​ឃ្លាំមើល​ដំណើរការ​កាត់ក្ដី​លោក កឹម សុខា បាន​ប៉ុន្តែ​មិនអាច​ជ្រៀតជ្រែក​កិច្ចការ​​ផ្ទៃក្នុង​កម្ពុជា ឬ​ធ្វើឲ្យ​មានការ​ប៉ះពាល់​ដល់​ដំណើរការ​របស់​តុលាការ​ទេ​។ ការលើក​ឡើង​បែបនេះ​ជា​ការឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Michael R. Pompeo ដែល​បានលើកឡើង​កាលពី​ថ្ងៃ​ពុធ​ថា អាមេរិក ...

នៀម ឆេង
https://bit.ly/2YIBcAw

លោក​ ហ៊ុន សែន ​ស្នើ​ឲ្យ​ក្រសួង​យុត្តិធម៌​ធ្វើការ​ជាមួយ​ព្រះរាជអាជ្ញា​ និង​តុលាការ ​ដោះលែង​សកម្មជន​អតីត​បក្សប្រឆាំង​ ដើម្បី​បង្រួបបង្រួម​ជាតិ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ធ្វើការ​ជាមួយ​ព្រះរាជអាជ្ញា និង​តុលាការ ដើម្បី​ដោះលែង​សកម្មជន​អតីត​បក្សប្រឆាំង​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​ទៅតាម​រយៈ​ការស្នើសុំ​របស់​សាមីខ្លួន មេធាវី ឬ​ក្រុមគ្រួសារ​ជា​អ្វី​ដែល​លោក​ហៅថា ជា​កិច្ចការ​ចាំបាច់​ត្រូវ​ធ្វើ​ក្នុង​គោលដៅ​បង្រួបបង្រួម​ជាតិ រក្សា​សន្តិភាព និង ...

រី សុចាន់
https://bit.ly/2XkfIt1

មន្ត្រី​រដ្ឋាភិបាល​ថា ការស្នើ​ឲ្យ​ទម្លាក់​បទ​ចោទ​លើ​លោក​ កឹម សុខា គឺជា​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​តុលាការ

មន្ត្រី​រដ្ឋាភិបាល និង​ស្ថាន​បេសកកម្ម​អចិន្រៃ្តយ៍​របស់​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​បាន​ឆ្លើយតប​ថា ការទាមទារ​របស់​មន្ត្រី​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ និង​មន្ត្រី​ទូត​មួយ​ចំនួន​ឱ្យ​ទម្លាក់​បទចោទប្រកាន់​លើ លោក កឹម សុខា គឺជា​ការជ្រៀតជ្រែក​ចូល​ក្នុង​ប្រព័ន្ធយុត្តិធម៌​របស់​កម្ពុជា ខណៈ​ដែល​កាលពី​ម្សិលមិញ​មន្ត្រី​ទូត​មួយ​ចំនួន​បន្ត​ចូលជួប​មេបក្ស​អតីត​បក្សប្រឆាំង ...

ខន សាវិ
https://bit.ly/2QhAisI

កម្ពុជា​ប្រតិកម្ម​នឹង​ការ​លើក​ឡើង​របស់​អ្នកស្រី រ៉ូណា ស្ម៊ីត ដែល​ថា​ការ​បង្ក្រាប​​ខាង​​នយោបាយ​កើន​ឡើង

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​ អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង ហ្សឺណែវ ចេញ​ប្រតិកម្ម​ភ្លាមៗ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​អ្នកស្រី រ៉ូណា ស្ម៊ីត ពាក់​ព័ន្ធ​នឹង​ការ​វិវឌ្ឍន៍​ចុង​ក្រោយ​នៅ​កម្ពុជា ដោយ​ថា ការ​វាយ​តម្លៃ​នេះ ពុំ​មាន​តុល្យភាព និង​បង្ក​ឲ្យ​ការ​ភ័ន្តច្រឡំ​ក្នុង​ចំណោម​សាធារណៈ​មតិ​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា។ ...

ឡុង គីមម៉ារីតា
https://bit.ly/2QrU7h9

UN សម្តែង​កង្វល់ «​ការ​កើន​ឡើង​នៃ​ការ​បំបិទ​សំឡេង​នយោបាយ​ប្រឆាំង»

ក្រុមមន្ត្រី​ជំនាញ​ខាង​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បានសម្តែង​នូវ​ក្តី​កង្វ​ល់​ ​​ចំពោះ​អ្វី​ដែល​ពួកគេ​ហៅ​ថា ជា​​ការ «កើន​ឡើង ​នៃ​ការ​បំបិទ​សំឡេង​នយោបាយ​ប្រឆាំង» ដោយសារ​តែ​រដ្ឋាភិបាល​កម្ពុជា​ បាន​ប្រើប្រាស់​ច្បាប់​ព្រហ្មទណ្ឌ​ ដើម្បី​វាយ​ប្រហារ​ទៅលើ​សិទ្ធិ​បញ្ចេញ​មតិ​ និង​សិទ្ធិ ...

ខន សាវិ
https://bit.ly/2WR25zB

អតីត​សមាជិក​បក្សប្រឆាំង​ដែល​ត្រូវកោះហៅ​ដោយ​តុលាការ​និង​ប៉ូលិស​ឡើង​ដល់​១៤០​នាក់

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​មួយ​រូប​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ រហូតមក​ទល់​ពេល​នេះ​មាន​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៤០​នាក់​ហើយត្រូវ​បាន​កោះ​ហៅ​ដោយ​តុលាការ​និង​ដោយ​ប៉ូលិស។​ លោក ​អំ សំអាត ...

ហ៊ុល រស្មី
https://khmer.voanews.com/a/number-of-opposition-members-subpoenaed-and-called-by-police-rose-to-140/4929720.html

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ប្រាប់​មន្ត្រី​កុំ​ឲ្យ​ឆ្លើយឆ្លង​ជាមួយនឹង​អ្នក​ដែល​បាន​ជំរុញ​ឲ្យ​ធ្វើ​រដ្ឋប្រហារ​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ម្សិលមិញ​បាន​ប្រាប់​លោក​ឧបនាយករដ្ឋមន្ត្រី​ ស​ ខេ​ង​ និង​មន្ត្រី​រដ្ឋាភិបាល​ឯទៀត​កុំ​ឲ្យ​ឆ្លើយឆ្លង​ជាមួយ​ក្រុម​មួយ​ដែល​ទំនង​សំដៅលើ​ក្រុម​អ្នកនយោបាយ​ប្រឆាំង​ ឬ​លើ​លោក​ សម​ រ​ង្ស៊ី​ ទាក់ទង​នឹង​ករណី​ជំរុញ​ឲ្យ​ លោក​ ស​ ខេ​ង​ ធ្វើ ...

នៀម ឆេង
https://bit.ly/2VZSTcT

​អ្នកគាំទ្រ​អតីត​បក្ស​ប្រឆាំង​ធ្វើ​ «​បាតុកម្ម​ភ្លើងទៀន​»​ នៅ​កូរ៉េ​ខាងត្បូង​

​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រាប់​ពាន់​នាក់​បាន​ជួបជុំ​គ្នា​ កាលពី​ថ្ងៃ​សៅរ៍​នៅ​ទីក្រុង​ Qwangju​ ប្រទេស​ កូរ៉េ​ខាងត្បូង​ ដើម្បី​ធ្វើ​ «​បាតុកម្ម​ភ្លើងទៀន​»​ ទាមទារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​ លោក​ យឹ​ម​ ស៊ី​ណ​ន​ សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់ ...

នៀម ឆេង
https://bit.ly/2IuPKhS

បក្ស​ប្រជាជន​នឹង​គ្រប់គ្រង​អាសនៈ​ជាង​៤​ពាន់​នៅ​ថ្នាក់​ក្រោម​ជាតិ​ ក្នុង​ការ​បោះ​ឆ្នោត​ខែ​ក្រោយ​

កម្ពុជា​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​មួយទៀត​ គឺ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ នៅ​ក្នុង​ខែឧសភា​ ខាង​មុខ​នេះ​ ដោយ​មិន​មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល​ និង​ធ្លាប់​មាន​សំឡេង​ប្រកួតប្រជែង​ជាមួយ​គណបក្សកាន់អំណាច​។​ ​នៅ ...

ស៊ុន ណារិន
https://khmer.voanews.com/a/cambodia-s-ruling-party-to-sweep-all-local-positions-in-provincial-district-election-without-opposition/4879539.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

G8wBL
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!