អ្នកគាំទ្រអតីតបក្សប្រឆាំងធ្វើ «បាតុកម្មភ្លើងទៀន» នៅកូរ៉េខាងត្បូង
អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិរាប់ពាន់នាក់បានជួបជុំគ្នា កាលពីថ្ងៃសៅរ៍នៅទីក្រុង Qwangju ប្រទេស កូរ៉េខាងត្បូង ដើម្បីធ្វើ «បាតុកម្មភ្លើងទៀន» ទាមទារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោក យឹម ស៊ីណន សមាជិកអតីតគណបក្សសង្គ្រោះជាតិបានប្រាប់ឲ្យដឹងកាលពីថ្ងៃអាទិត្យម្សិលមិញថា តាមការប៉ាន់ប្រមាណរបស់លោក អ្នកចូលរួមបាតុកម្មមានប្រហែល ៧ ពាន់នាក់ គឺច្រើនជាងការរំពឹងទុក និងការត្រៀមទៀនចំនួន ៤ ពាន់ដើម។ បាតុកម្មនេះក៏មានការចូលរួមពីសំណាក់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ហើយបច្ចុប្បន្នជាប្រធានស្តីទីបក្ស និងលោកស្រី មូ សុខហួរ អនុប្រធានបក្ស និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតរបស់បក្ស។ …
នៀម ឆេង
https://bit.ly/2IuPKhS