សមាជិកអតីតបក្សសង្គ្រោះជាតិ បានប្រកាសបង្កើតគណបក្សថ្មីមួយទៀត
សមាជិកអតីតគណបក្សសង្គ្រោះជាតិដែលតុលាការរំលាយ និងសកម្មជនបក្សនេះកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានរួមគ្នាបង្កើតគណបក្សនយោបាយថ្មីមួយឈ្មោះគណបក្ស «ខ្មែរស្រឡាញ់ជាតិ» ជាអ្វីដែលពួកគេអះអាងថា ដើម្បីបន្តគោលជំហរអតីតគណបក្សសង្គ្រោះជាតិ និងដើម្បីចូលរួមការបោះឆ្នោតនាពេលខាងមុខ។ លោក តាន់ ទីន សមាជិកម្នាក់ក្នុងចំណោមស្ថាបនិក ៨ នាក់ ថ្លែងក្នុងសន្និសីទកាសែតកាលពីម្សិលមិញថា ការបង្កើតគណបក្សនេះធ្វើឡើងបន្ទាប់ពីក្រុមរបស់លោកបានចុះជួបជាមួយប្រជាពលរដ្ឋ និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ អ្នកស្នេហាជាតិ អ្នកប្រជាធិបតេយ្យ ហើយពួកគេសំណូមពរឲ្យមានការបង្កើតគណបក្សនយោបាយថ្មីមួយ។ …
នៀម ឆេង
https://bit.ly/39Dgmb4