ព័ត៌មាន​

ឥណទាន​សង្គ្រោះ​លើ​វិស័យ​ស្រូវ​អង្ករ​រំពឹង​ធ្លាក់​មុន​រដូវ​ប្រមូល​ផល

វាមានរយៈពេល៧ខែហើយបន្ទាប់ពីឥណទានសង្គ្រោះប្រមាណ៣០លានដុល្លារមិនទាន់ទម្លាក់ដល់ដៃរោងម៉ាស៊ីនកិនស្រូវនៅឡើយបន្ទាប់ពីខាងផ្នែកស្រូវអង្ករស្នើទៅរដ្ឋាភិបាលដើម្បីជួយទប់ស្កាត់ការដួលរលំនៅក្នុងវិស័យស្រូវអង្ករនៅក្នុងរដូវប្រមូលផលស្រូវឆ្នាំនេះ ប៉ុន្តែទាំងមន្ត្រី និងអ្នកពាក់ព័ន្ធក្នុងវិស័យនេះ ជឿជាក់ថា ឥណទាននឹងសម្រេចបាននៅមុនរដូវប្រមូលផលស្រូវខាងមុខ។ សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីខែមីនា កន្លងទៅ បានស្នើរដ្ឋាភិបាល ផ្តល់មូលនិធិ ប្រមាណ៣០លានដុល្លារ ទៅធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីផ្តល់កម្ចីដល់បណ្តារោងម៉ាស៊ីនកិនស្រូវ ជាទុនបង្វិលក្នុងការប្រមូលទិញស្រូវពីកសិករ នៅក្នុងរដូវប្រមូលផលស្រូវខាងមុខ ដោយសារតែភាគច្រើននៃបណ្តារោងម៉ាស៊ីនកិនស្រូវទាំងនោះ មិនអាចស្នើឥណទានគ្រប់គ្រាន់ពីធនាគារពាណិជ្ជ។ ...

ជា វណ្ណៈ
http://bit.ly/2cmOews

ក្រសួង​នឹង​ដាក់​ផលិតផល ១០ ប្រភេទ​ដើម្បី​លើក​កម្ពស់​កសិកម្ម​ខ្នាត​តូច

ក្រសួងសេដ្ឋកិច្ច និងសហព័ន្ធស្រូវអង្ករកម្ពុជាកាលពីថ្ងៃម្សិលមិញបានពិភាក្សាជាមួយគម្រោងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ដើម្បីត្រួតពិនិត្យលើគម្រោងជំរុញទីផ្សារសម្រាប់កសិករខ្នាតតូច (AIMS) រយៈពេល ៥ ឆ្នាំដែលគ្រោងនឹងប្រើប្រាស់ថវិកា ៨៥ លានដុល្លារក្នុងការលើកកម្ពស់ផលិតផលកសិកម្ម ១០ ប្រភេទ។ ...

ចេង សុខហ័ង
http://bit.ly/2bfWnCZ

គណៈកម្មាធិការនឹងដោះស្រាយបញ្ហាស្រូវ

សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីម្សិលមិញបានយល់ព្រមបង្កើតគណៈកម្មាធិការកម្រិតខេត្តដើម្បីផ្តល់កិច្ចអន្តរាគមន៍ភ្លាមៗដល់បញ្ហាប្រឈមនានាក្នុងវិស័យស្រូវអង្ករ ដែលថ្មីៗនេះកំពុងស្ថិតនៅក្នុងវិបត្តិដោយសារការនាំចេញធ្លាក់ចុះ។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/28624/committees-to-tackle-rice-woes/

ក្រុម​ការងារ​ស្រូវ​អង្ករ​ថ្មី​មួយ​​ត្រូវ​បាន​បង្កើត​ឡើង

ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃសុក្របានបង្កើតក្រុមការងារថ្មីមួយដើម្បីដោះស្រាយបញ្ហាដែលបានប្រឈមដោយឧស្សាហកម្មស្រូវអង្ករ និងវាយតម្លៃតម្រូវការដែលបានធ្វើឡើងដោយសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។ ...

ចេង សុខហ័ង
http://bit.ly/2bs3aYQ

កម្ចីសម្រាប់សាងសង់ឃ្លាំងជម្រុកស្រូវ

វាហាក់មើលទៅមិនមានការកំណត់កាលបរិច្ឆេទច្បាស់លាស់នៃកម្ចីប្រាក់ ៣០០ លានដុល្លារពីរដ្ឋាភិបាលចិន ដើម្បីសាងសង់ឃ្លាំងជម្រុកធំមួយដើម្បីស្តុកស្រូវសម្រាប់កិន ដែលនឹងត្រូវផ្តល់ឱ្យមកប្រទេសកម្ពុជានោះទេ។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/28139/loan-for-silos-in-limbo/

ការក្ស័យធនក្នុងវិស័យស្រូវអង្ករកាន់តែកើនឡើង

ប្រផ្នូរនៃការក្ស័យធនយ៉ាងច្រើននៅក្នុងអាជីវកម្មរោងកិនស្រូវនៅកម្ពុជាកាន់តែកើនឡើង ដោយសារតែមានការអន្តរាគមន៍ពីរដ្ឋាភិបាលក្នុងការផ្តល់ប្រាក់កម្ចីសង្គ្រោះបន្ទាន់ដើម្បីជួយស្រោចស្រង់វិស័យនេះ ដែលបច្ចុប្បន្ននេះ វិស័យនេះកំពុងមានភាពមិននឹងនរបន្ទាប់ពីរងឥទ្ធិពលនៃគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរមក រួមទាំងការប្រឈមនឹងការប្រកួតប្រជែងដ៏តឹងតែងដោយសារការហូរចូលនូវអង្ករដែលមានគុណភាពអន់ពីប្រទេសវៀតណាមក្នុងទីផ្សារនៅប្រទេសកម្ពុជា។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/27470/insolvency-looms-in-rice-sector/

សហភាពអឺរ៉ុបឱ្យកម្ពុជាស្វែងរកទីផ្សារអង្ករផ្សេងទៀត

ឧស្សាហកម្មស្រូវអង្កររបស់កម្ពុជាត្រូវបានផ្តល់ដំបូន្មានដោយសភាពអឺរ៉ុប ក្នុងការស្វែងរកទីផ្សារផ្សេងទៀត នឹងមិនគួរផ្តោតតែលើការនាំចេញមកអឺរ៉ុបតែមួយនោះទេ ដោយសារប្រទេសកម្ពុជាបានផ្លាស់ពីប្រទេសដែលមានចំណូលទាបក្នុងចំនោមបណ្តាប្រទេសដែលមានស្ថាភាពអភិវឌ្ឍតិចតួចមកប្រទេសដែលមានជីវភាពរស់នៅលើបន្ទាត់ នៃភាពក្រីក្ររបស់ពិភពលោក ហើយនេះក៏ដើម្បីកាត់បន្ថយកូតានាំចេញមិនគិតពន្ធទៅកាន់អឺរ៉ុបផងដែរ។ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/27318/eu--seek-other-rice-markets/

កម្ពុជា​ ​សម្រេច​ដាក់​ឈ្មោះ​ឲ្យ​​អង្ករ​ ពីរ​ប្រភេទ​ជា​អង្ករ​ស្តង់ដារ​របស់​ជាតិ

ក្រុមប្រឹក្សាស្តង់ដារជាតិកម្ពុជា បានសម្រេចគាំទ្រស្តង់ដារជាតិនៃអង្ករផ្ការំដួល និងផ្កាសែនស ជាឈ្មោះស្តង់ដារអង្ករជាតិកម្ពុជា ក្នុងគោលបំណងជំរុញការនាំចេញ តាមរយៈភ្ជាប់ទៅនឹងការកំណត់អត្តសញ្ញាណជាតិ។ ...

ស៊ុំ ម៉ាណេត
http://bit.ly/2a1nZuB

រដ្ឋាភិបាលយល់ព្រមផ្តល់ប្រាក់កម្ចីសម្រាប់ស្រូវ

រដ្ឋាភិបាលបានចូលមកជួយសង្គ្រោះដល់ក្រុមអ្នកផលិត និងអ្នកនាំចេញអង្ករ ដែលពេលថ្មីៗនេះពួកគេជាប់គាំងដោយវិបត្តហិរញ្ញវត្ថុ ជាមួយនឹងការផ្តល់ប្រាក់កម្ចីដល់សហព័ន្ធស្រូវងអង្ករកម្ពុជាចន្លោះពី ២០ ទៅ ៣០ លានដុល្លារ។ ការផ្តល់ប្រាក់កម្ចីនេះនឹងជួយជាដើមទុនសម្រាប់ការទិញស្រូវពីប្រជាកសិករ បន្ទាប់ពីការប្រមូលផលនៅខែវិច្ឆិកានេះ ដើម្បីស្ទុកទុកនៅក្នុងឃ្លាំង និងកែច្នៃស្រូវទាំងនោះសម្រាប់នាំចេញ នេះបើឱ្យដឹងពីសហព័ន្ធស្រូវអង្ករកម្ពុជា។ ...

សុខ ចាន់
http://www.khmertimeskh.com/news/26615/govt-approves-rice-loans/

អង្ករ​កម្ពុជា​អាច​ប្រឈម​បញ្ហា​បើ​ EU ​កម្រិត​ទំហំនៃការ​នាំ​ចូល

មន្ត្រីរាជរដ្ឋាភិបាលនិងក្រុមហ៊ុនអ្នកនាំចេញអង្ករដាក់ការព្រួយបារម្ភទៅលើវិស័យស្រូវអង្ករកម្ពុជាដែលអាចនឹងប្រឈមនឹងបញ្ហាធំបើសិនជាសហភាពអឺរ៉ុបយល់ព្រមតាមសំណើរបស់ប្រទេសអុីតាលីលើការកម្រិត ទំហំនៃការនាំចូលអង្ករពីបណ្តាប្រទេសអភិវឌ្ឍន៍តិចតួចនៅតំបន់អាស៊ាន។ ...

សុខ ចាន់
http://bit.ly/1t07yFu

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា គ្រោង​បោះឆ្នោត​រើសក្បាល​ម៉ាស៊ីន​​​ថ្មី ក្រោយ​ជួប​វិបត្តិ

សហព័ន្ធស្រូវអង្ករកម្ពុជាគ្រោងបោះឆ្នោតរើសប្រធាននិងសមាជិកក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិទី២ស្របពេលដែលជំនួញហិរញ្ញប្បទានដើម្បីស្តារវិស័យស្រូវអង្ករដែលស្នើឲ្យភាគីរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍នៅមានស្រពិចស្រពិលនៅឡើយ។ ...

http://bit.ly/1XjHClt
http://www.khmertimeskh.com/news/25665/rice-body-elections-come-at-crucial-time/

គ្រាប់ពូជសម្រាប់ការធ្វើកសិកម្មដំណាំស្រូវតាមកិច្ចសន្យានឹងត្រូវបានត្រៀមទុក

សហព័ន្ធ​ស្រូវ​កម្ពុជា​ កាលពី​ម្សិលមិញ​ បាន​អំពាវនាវ​ដល់​ម្ចាស់​រោង​កិនស្រូវ​ក្នុងស្រុក​នានា​ អ្នក​នាំ​ចេញ​ កសិករ​ ដៃគូ​អភិវឌ្ឍន៍​ និង​ក្រសួងកសិកម្ម​ សហការ​គ្នា​ក្នុង​ការ​លើកកម្ពស់​ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្ត​ភាព​នៃ​ឧស្សាហកម្ម​ស្រូវ​នៅ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/24605/seeds-for-contract-rice-farming-planted/

កម្ពុជា​នឹង​ប៉ះពាល់​តិចតួច​ពី​ការ​បញ្ចេញ​អង្ករ​ពី​ស្តុក​របស់​ថៃ

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ និង​អ្នក​ឧស្សាហកម្ម​នេះ​បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​កាលពី​ថ្ងៃ​អង្គា​រថា​ផែនការ​នាំ​ចេញ​យ៉ាង​គំហុក​នៃ​ស្តុក​អង្ករ​របស់​ប្រទេស​ថៃ​ក្នុង​រយៈពេល​ពីរ​ខែ​ក្រោយ​នេះ​នឹង​មាន​ផល​ប៉ះពាល់​ដល់​តម្លៃ​ទីផ្សារ​សកល​ និង​ការ ...

ម៉ៃ គុណមករា
http://bit.ly/1Nyos7B

ការផ្លាស់ប្តូរដើម្បីទ្រទ្រង់វិស័យស្រូវអង្ករ

កាលពី​ម្សិលមិញ​រដ្ឋាភិបាល​បាន​បោះ​ជំហាន​ដើម្បី​បង្កើន​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ ​ដោយ​លើក​ឡើង​ថា​ ខ្លួន​នឹង​យក​តម្លៃ​ពន្ធ​បន្ថែម​លើ​ពេល​បច្ចុប្បន្ន​ [​អាករ​]​ នៅ​លើ​ម៉ាស៊ីនកិនស្រូវ​នៅ​ក្នុង​ប្រទេស​ និង​បិទ​ការ​នាំ​ចូល​អង្ករ​របស់​ក្រុមហ៊ុន​ពី​ប្រទេស ...

សុខ ចាន់
http://www.khmertimeskh.com/news/23419/changes-rolled-out-to-prop-up-rice-sector/

រដ្ឋាភិបាល​កាត់​បន្ថយពន្ធ​១០​ភាគរយ​ទៅ​លើ​ផលិតផល​ស្រូវ​អង្គរ​

រដ្ឋាភិបាល​បាន​សម្រេចចិត្ត​កាត់​បន្ថយពន្ធ​១០​ភាគរយ​ទៅ​លើ​ផលិតផល​ស្រូវ​អង្គរ​ក្នុងអំឡុងពេល​ប្រជុំ​មួយ​ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​ជា​មួ​យ​តំណាង​នៃ​វិស័យ​ស្រូវ​អង្គរ​និង​មន្ត្រី​រដ្ឋាភិបាល​នៅ​ទីតាំង​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ នេះ​បើ​យោង​តាម​ពាក្យ​សម្តី ...

ខេង​ សុធា​
https://www.cambodiadaily.com/news/government-waives-10-percent-vat-for-rice-110676/

សហព័ន្ធ​ពិចារណា​បង្កើត​យន្តការ​គាំពារ​តម្លៃ​នាំ​ចេញ​ស្រូវ​អង្ករ​

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ជួប​ជា​មួ​ួ​យ​ក្រសួងពាណិជ្ជកម្ម​ដើម្បី​ធ្វើ​កិច្ច​ពិភាក្សា​ជុំវិញ​គោលនយោបាយ​ក្នុង​ការ​ពង្រីក​ឧស្សាហកម្ម​ស្រូវ​ក្នុង​ប្រទេស​ ដោយ​បាន​បង្ហាញ​ពី​គម្រោង​ដើម្បី​បង្កើត​យន្តការ​គាំពារ​តម្លៃ​នាំ​ចេញ​មួយ​ដើម្បី​ធានា​នូវ​តម្លៃ​នាំ ...

ខេង​ សុធា​
https://www.cambodiadaily.com/news/federation-mulls-supporting-rice-export-price-110081/

សហព័ន្ធស្រូវ​អង្ករ​កម្ពុជា​សន្យា​ចាត់​វិធានការក្រោយ​​​ពេល​មាន​ការ​រិះគន់​

មួយ​សប្តាហ៍​បន្ទាប់ពី​ក្រុម​រោង​ម៉ាស៊ីន​កិន​ស្រូវ​និង​អ្នក​នាំចេញ​បាន​ រិះគន់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​(CFR)​ ថាមិន​​សកម្ម​​​ ​អំឡុង​ពេល​​វិស័យនេះ​ប្រឈម​នឹង​​បរាជ័យ​​ សហព័ន្ធ​​​នេះ​​​​​​​កាលពី​ម្សិលមិញ ...

កង សុធា
http://www.cambodiadailykhmer.com/news/30478/

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ត្រូវ​ការ​ប្រាក់​ប្រមាណ​$៣០​លាន​ជួយ​ស្រោច​ស្រង់​វិបត្តិ

ដូច​ការ​គ្រោងទុក​កាលពី​ថ្ងៃ​ម្សិលមិញ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្ដីព្រាងច្បាប់​សហជីព​បាន​ដំណើរការ​ដោយ​មានការ​ជជែក​ដេញដោល​ការ​ស្នើ​សុំ​កែ​លំអ​និង​ការ​ស្នើ​បំពេញ​ខ្លឹមសារ​បន្ថែម​ទៅ​លើ​បទបញ្ញត្តិ​មួយ​ចំនួន​ ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​ ដើម្បី​ធានា​ប្រយោជន៍​រួម​ដល់​កម្មករ​និ ...

សុខ ចាន់
http://bit.ly/1SECg0V

CRF​នឹង​សហការ​ជា​មួយ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​នេះ

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF)​ នឹង​សហការ​ជាមួយ​រដ្ឋាភិបាល​ ដើម្បី​ដោះស្រាយ​នូវ​ការ​ហូរ​ចូល​យ៉ាង​គំហុក​នៃ​ការ​នាំ​ចូល​អង្ករ​ពី​ប្រទេស​វៀតណាម​ និង​ការ​ខ្វះខាត​ថវិកា​សម្រាប់​ រោង​ម៉ាស៊ីនកិនស្រូវ​ក្នុងស្រុក​ និង​ក្រុមហ៊ុននាំចេញ​។​ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​សហព័ន្ធ ...

ម៉ៃ គុណមករា
http://bit.ly/1URUix9

វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា ប្រឈម​នឹង​ការ​ដួល​រលំ

យ៉ាង​ហោច​ណាស់​ក៏​មាន​ចំនួន​រោង​ម៉ាស៊ីនកិនស្រូវ​និង​ក្រុមហ៊ុន​ក្នុងស្រុក​និង​ក្រុមហ៊ុននាំចេញ​ស្ទើរ​ពាក់កណ្ដាល​ត្រូវ​បាន​បិទទ្វារ​កាលពី​ឆ្នាំ​មុន​ ហើយនឹង​នៅ​តែ​បន្ត​មានការ​បិទទ្វារ​បន្ថែម​ទៀត​ក្នុង​រយៈ​ពីរ​ឆ្នាំ​ខាង​មុខ​នេះ​ប្រសិនជា​គ្មាន​វិធានការ​ណាមួយ​ពី​សំណាក់​រដ្ឋាភិបាល​ក្នុង​ការ ...

ម៉ៃ គុណមករា
http://bit.ly/217jj7c

ហ៊ុន​ សែន​ ប៉ាន់​ប្រមាណ​ថា​នឹង​មាន​កំណើន​លើ​តម្រូវការ​អង្ករ​កម្ពុជា​

នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កំពុង​តែ​ជម្រុញ​ស្ថាប័ន​រដ្ឋាភិបាល​ និង​ក្រុមហ៊ុន​ ឱ្យ​កែ​លម្អ​ការ​ផលិត​ស្រូវអង្ករ​របស់​ប្រទេស​កម្ពុជា​។​​លោក​ ហ៊ុន​ សេន​ និយាយ​ថា​ ការ​វិនិយោគ​ គឺ​ត្រូវការ​ចាំបាច់​សម្រាប់​គ្រឿងចក្រ​ និង​ឃ្លាំង​ ប្រើ​សម្រាប់​ស​ម្ងួ​ត​ និង​រក្សា​ស្រូវ​អង្ករ ...

ហ៊ុល រស្មី
http://www.voacambodia.com/content/hun-sen-foresees-rise-in-demand-for-cambodian-rice/3163238.html

ឧស្សាហកម្ម​ស្រូវ​អង្ករ​ជាតិ​ជួបជុំ​គ្នា​ដើម្បី​រើស​គ្រាប់​ពូជ​លេខ​មួយ

កាលពី​ថ្ងៃ​អាទិត្យ កសិករ​ម្នាក់​មក​ពី​ខេត្ត​បាត់ដំបង​បាន​ទទួល​កិត្តិយស​នៅ​ឆ្នាំ​នេះ​ខាង​ដាំ ​ស្រូវ​ល្អ​បំផុត​នៅ​ប្រទេស​កម្ពុជា ខណៈ​ដែល​មនុស្ស​មាន​ឥទ្ធិពល​ផ្នែក​ឧស្សាហកម្ម​បាន​មក​ជួបជុំ​គ្នា​នៅ​ក្រុង​ ភ្នំពេញ​ជា​លើក​ដំបូង​ក្នុង​វេទិកា​ស្តីពី​ស្រូវ​អង្ករ​កម្ពុជា​ដែល ...

កង សុធា និង Ben Paviour
http://www.cambodiadailykhmer.com/news/29708/

កម្ពុជា​បាន​នាំ​អង្ករ​ចេញ​កន្លះ​លាន​តោន ​តិច​ជាង​គម្រោង​ការ

ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​នៅ​ក្នុង​ឆ្នាំ ​២០១៥ សម្រេច​បាន​តែ​ពាក់​កណ្តាល​នៃ​ផែនការ​ ១ ​លាន​តោន​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ​ ជាមួយ​នឹង​ការ​កើន​ឡើង​ជិត​៤០​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៤។ នេះ​បើ​តាម​ទិន្នន័យ​ផ្លូវ​ការ​ពី​លេខាធិការដ្ឋាន ច្រក​ចេញ​ចូល​តែ ...

ចេង សុខហ័ង
http://bit.ly/1JEDiHv

ទិន្នផលស្រូវមានការធ្លាក់ចុះបន្តិចក្នុងឆ្នាំ២០១៥

ទិន្នផលស្រូវមានការធ្លាក់ចុះបន្តិចក្នុងឆ្នាំ២០១៥ ដោយសារគ្រោះរាំងស្ងួតនៅតំបន់មួួយចំនួន​ នេះបើយោងតាមការប៉ានស្មានរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ។យ៉ាងណាមិញ មន្រ្តីបានឱ្យដឹងថាការធ្លាក់ចុះនេះនឹងមិនប៉ះពាល់ដល់ការផ្គត់ផ្គង់ក្នុងស្រុកឬនាំចេញនោះឡើយ។​ ...

Sum Manet
http://www.khmertimeskh.com/news/19182/slight-decline-in-rice-production-in-2015/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

YZhLf
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!