សេចក្តីប្រកាសព័ត៌មានរួម៖ ព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស ពង្រឹងភាពជាដៃគូសេដ្ឋកិច្ចនៅក្នុងវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេស លើកទី៣
នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម និងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី ការរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេសលើកទី៣។
តាមរយៈការរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេស លើកទី៣ ក្រោម ប្រធានបទ «ទស្សនវិស័យកម្ពុជា-ចក្រភពអង់គ្លេស៖ ភាពជាដៃគូឆ្ពោះទៅមុខ ក្នុងបរិបទនៃការផ្លាស់ប្តូរសកល» ប្រទេសទាំងពីរបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការលើកកម្ពស់កំណើនប្រកបដោយចីរភាព និងការបង្កើតកាលានុវត្តភាពថ្មីៗសម្រាប់ធុរកិច្ច។
ក្រសួងពាណិជ្ជកម្ម និងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា
