សេចក្តីប្រកាសព័ត៌មាន កម្ពុជា និងចក្រភពអង់គ្លេស ពោរពេញដោយក្តីសង្ឃឹមថាទំនាក់ទំនង នឹងត្រូវពង្រឹងបន្ថែមទៀត
នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មាន កម្ពុជា និងចក្រភពអង់គ្លេស ពោរពេញដោយក្តីសង្ឃឹមថាទំនាក់ទំនង នឹងត្រូវពង្រឹងបន្ថែមទៀត នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេស ប្រចាំ កម្ពុជា នៅក្នុងជំនួបនាថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣ បានសម្តែងនូវសុទិដ្ឋិនិយមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលបច្ចុប្បន្នរវាងប្រទេសទាំងពីរ នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ