ព័ត៌មាន​

ចិន៖ មិត្តភាពកម្ពុជា-ចិន ខ្លាំងជាងដែកថែប

កម្ពុជា ក្រោមជំនួយពីប្រទេសចិន សម្រេចបានសមិទ្ធិផលដ៏អស្ចារ្យ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ដែលនាំឱ្យប្រទេសនេះស្ថិតក្រោមការគ្រប់គ្រង ខណៈអត្រានៃការចាក់វ៉ាក់សាំងការពារមេរោគដ៏កាចសាហាវ បានកើនឡើងយ៉ាងខ្លាំង នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចិន។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3ET6SXY

​​​​​​​រដ្ឋាភិបាល និងដៃគូ គាំទ្រការអប់រំប្រកបដោយគុណភាពតាមរយៈការស្តារឡើងវិញពីវិបត្តិជំងឺកូវីដ-១៩នៅទូទាំងប្រទេស

ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ត្រូវបានចូលរួមដោយដៃគូមូលនិធិអភិវឌ្ឍន៍សមត្ថភាព (CDPF III) ដើម្បីអបអរសាទរការបើកសាលារៀនឡើងវិញក្នុងខេត្តកំពង់ឆ្នាំង ដើម្បីធ្វើជាសាក្សីក្នុងការប្រើប្រាស់កញ្ចប់សិក្សាតាមផ្ទះថ្មី ដែលកំពុងចែកចាយដល់កុមារកម្ពុជាទាំងអស់ចំនួន ៧៦០,១៨០នាក់ នៅតាមសាលារដ្ឋ សម្រាប់ថ្នាក់ទី១ និងថ្នាក់ទី២ ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3kf1W7S

​បៀរហ្គាឌិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ឡើង​វិញ​ទូ​ទាំង​ប្រទេស​

​ម្ចាស់​ហាង​បៀរហ្គាឌិន​ និង​អ្នក​ញ៉ាំ​អាហារ​មិន​ចាំ​យូរ​ទៀត​ទេ​ ព្រោះថា​អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​ត្រូវ​បាន​បើក​សម្រាប់​ទូ​ទាំង​ប្រទេស​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/50964705/beer-gardens-allowed-to-reopen-nationwide/

ក្រសួង​សុខាភិបាល​អនុញ្ញាត​ឱ្យប្រើ​ឱសថ​គ្រាប់​ប្រភេទ​ Molnupiravir ​ប្រឆាំងនឹង​មេរោគ​កូវីដ​ ១៩ ​ក្នុង​លក្ខខណ្ឌ​បន្ទាន់

ក្រសួងសុខាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឱ្យប្រើប្រាស់​ក្នុង​លក្ខខណ្ឌ​បន្ទាន់​នូវ​ឱសថ​ប្រភេទ​ Molnupiravir របស់​អាមេរិក ដែលជា​ប្រភេទ​ឱសថ​គ្រាប់​ប្រើ​តាម​មាត់​ប្រឆាំងនឹង​មេរោគ​កូវីដ​ ១៩ (Antiviral) ដែលមាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់​ សម្រាប់​ព្យាបាល​ជំងឺ​កូវីដ​ ១៩​។ ...

មុំ គន្ធា
https://www.postkhmer.com/national/2021-11-04-1009-226198.html

រដ្ឋមន្ត្រី​អប់រំ​ ស្នើ​ឱ្យត្រួតពិនិត្យ​បណ្ណ​ចាក់​វ៉ាក់សាំងរបស់​សិស្សតែ​ម្តងគត់ គឺ​នៅ​ថ្ងៃ​ចូលរៀន​ដំបូង

លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា នៅ​ថ្ងៃទី ៣ វិច្ឆិកា បានស្នើ​ដល់​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិ​ស្សា​ទាំងអស់ ​ត្រួតពិនិត្យ​បណ្ណ​ចាក់​វ៉ាក់សាំង របស់​សិស្សានុសិស្ស​តែ​ម្តងគត់ គឺ​នៅ​ថ្ងៃ​ចូលរៀន​ដំបូង​ បន្ទាប់ពី​គ្រឹះស្ថានសិក្សា​បើក​ដំណើរការ​ឡើងវិញ។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-11-03-1925-226182.html

អាជ្ញាធរ​រាជធានី រំឭក​អ្នកជំងឺ​កូវីដ​កម្រិត​ស្រាល​កំពុង​ព្យាបាល​នៅផ្ទះ​ត្រូវ​ទុក​សំរាម​ឱ្យ​ត្រឹមត្រូវ

រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្រើនរំឭក​ដល់​អ្នកជំងឺ​កូវីដ​ ១៩ ​កម្រិត​ស្រាល ដែល​កំពុង​សម្រាក​ព្យាបាល​នៅតាម​ផ្ទះ ត្រូវ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ មុននឹង​បញ្ចេញ​ទៅខាង​ក្រៅ ខណៈ​អ្នកជំងឺ​កូវីដ​ភាគច្រើន បាននិង​កំពុង​សម្រាក​ព្យាបាល ថែទាំ​នៅតាម​ផ្ទះ​។ ...

មុំ គន្ធា
https://www.postkhmer.com/national/2021-11-04-0902-226183.html

​អភិបាល​រាជធានី​ភ្នំពេញ​ អំពាវនាវ​ឲ្យ​មាន​វិធានការ​តឹងរ៉ឹង​ ដើម្បី​ធានា​ឲ្យ​អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​នៅ​តែ​បិទ​

​ចំ​ពេល​មាន​សកម្មភាព​លួចលាក់​ដោយ​ក្លឹ​ប​កម្សាន្ត​ ខារ៉ាអូខេ​ និង​ម្ចាស់​អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​នោះ​ អភិបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​បទបញ្ជា​ដល់​អាជ្ញាធរ​ខណ្ឌ​ទាំង​ ១៤​ នៃ​រាជធានី​ ឱ្យ​អនុវត្ត​ការ​បង្ក្រាប​យ៉ាង​តឹងរ៉ឹង​ចំពោះ​អ្នក​ដែល​បំពាន​វិធានការ​រដ្ឋបាល​។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/50964252/phnom-penhs-governor-calls-for-stricter-measures-to-ensure-high-risk-businesses-remain-close/

រដ្ឋាភិបាល​កម្ពុជា​បន្ត​ចេញ​វិធានការ​ជុំ​ទី​១០ ដើម្បី​ជួយ​ដល់​អ្នក​រង​ផលប៉ះពាល់​ពី​កូវីដ​-១៩

រដ្ឋាភិបាល​កម្ពុជា​សម្រេច​ដាក់ចេញ​នូវ​វិធានការ​ជុំ​ទី​១០ បន្ថែមទៀត ដើម្បី​បន្ត​គ្រប់គ្រង​ផលប៉ះពាល់​លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​ក្នុង​បរិការណ៍​នៃ​វិបត្តិ​, ការស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុងអំឡុង និង​ក្រោយពី​វិបត្តិ​ជំងឺ​កូវីដ-១៩​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2021-11-01-1045-226023.html

នាយករដ្ឋមន្ត្រី​ប្រកាស​បើក​ប្រទេស​ឡើងវិញ​គ្រប់​វិស័យ​ចាប់ពី​ថ្ងៃទី​ ១ វិច្ឆិកា ឆ្នាំ​ ២០២១ ​តទៅ

ប្រមុខ​រាជរដ្ឋាភិបាល​បានប្រកាស​បើក​ប្រទេស​ឡើងវិញ​គ្រប់​វិស័យ​ចាប់ពី​ថ្ងៃទី​ ១ ខែ វិច្ឆិកា ឆ្នាំ​ ២០២១ ​តទៅ ដោយយោង​ទៅលើ​កត្តា​សំខាន់​ចំនួន​ ៤ ហើយ​កម្ពុជា​ក៏​គ្រោង​នឹងដាក់​ឱ្យ​ប្រើប្រាស់​នូវ​យុទ្ធសាស្ត្រ​ជាតិ​នៃ​ការបើក​ប្រទេស​ឡើងវិញ​ឆាប់ៗ​នេះដែរ​។ ...

មុំ គន្ធា
https://www.postkhmer.com/national/2021-11-02-0901-226050.html

លោក ហ៊ុន សែន៖ សិស្ស​ត្រូវ​ប្រឡង​បាក់ឌុប​ឆ្នាំនេះ​មិន​អនុញ្ញាត​ឱ្យ​ជាប់​ដោយ​ស្វ័យប្រវត្តិ​ដូច​ឆ្នាំមុន​ឡើយ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បញ្ជាក់ថា សិស្ស​ដែល​ត្រូវ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិភូមិ (​បាក់ឌុប​) ឆ្នាំនេះ មិន​អនុញ្ញាត​ឱ្យ​ជាប់​ដោយ​ស្វ័យប្រវត្ដិ ដូច​ឆ្នាំមុន​ឡើយ ដោយ​ការធ្វើ​បែបនេះ គឺ​ដើម្បី​ពង្រឹងសមត្ថភាព​សិស្ស ហើយ​លោក​បាន​អំពាវនាវ​ឱ្យ​សិស្សានុសិស្ស​ត្រូវ​ខិតខំ​រៀនសូត្រ​ ដើម្បី​អនាគត​របស់ខ្លួន​។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-11-02-0933-226059.html

លោក​នាយក​រដ្ឋមន្ត្រី​ ប្រកាស​បើក​ប្រទេស​ឡើងវិញ​លើ​គ្រប់​វិស័យ ចាប់​ពី​ថ្ងៃទី ០១ ខែវិច្ឆិកា នេះ​តទៅ

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បានប្រកាស​បើក​ប្រទេស​ឡើងវិញ​លើ​គ្រប់​វិស័យ ចាប់​ពី​ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ​តទៅ​ ស្រប​ពេលដែល​គ្រប់​គ្រឹះស្ថានសិក្សា​សាធារណៈ​ និង​ឯកជន​ទាំង​អស់ បាន​បើក​ដំណើរការ​នៅ​ថ្ងៃ​​ជា​មួយ​គ្នានេះដែរ។ ...

មុំ គន្ធា
https://www.postkhmer.com/national/2021-11-01-0939-226007.html

QR កូដ "បញ្ឈប់កូវីដ" របស់កម្ពុជា ឈ្នះពានរង្វាន់អន្តរជាតិ

“បញ្ឈប់កូវីដ” QR កូដ របស់ព្រះរាជាណាចក្រកម្ពុជា ដែលជាកម្មវិធីតាមដានទីតាំង និងទំនាក់ទំនងដែលត្រូវបានរចនាឡើងដើម្បីការពារការរីករាលដាលនៃមេរោគឆ្លង បានឈ្នះពានរង្វាន់ Global South Covid-19 Digital Innovation Challenge ពីសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ដែលជាទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិសម្រាប់ព័ត៌មាន និងបច្ចេកវិទ្យាទំនាក់ទំនង (ICT) ។ ...

អុំ ប៊ុនធឿន
https://www.phnompenhpost.com/national/cambodias-stop-covid-qr-code-wins-international-award

​ការ​ជួបជុំ​អាពាហ៍ពិពាហ៍​អាច​ត្រូវ​បាន​អនុញ្ញាត​ដោយ​មាន​ដែន​កំណត់​នៃ​អ្នកចូលរួម​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថ្លែង​ថា​ ការ​ជួបជុំ​អាពាហ៍ពិពាហ៍​ត្រូវ​បាន​អនុញ្ញាត​ប្រ​សិន​ចំនួន​អ្នកចូលរួម​មាន​កំណត់​។​ ​ ...

យីម ស្រីលីន
https://www.khmertimeskh.com/50962743/wedding-gatherings-can-be-allowed-with-the-limit-of-attendees/

​រដ្ឋាភិបាល​បន្ត​វិធានការ​ស្តារ​ឡើង​វិញ​ប្រឆាំង​នឹង​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​-១៩

​រាជរដ្ឋាភិបាល​បន្ត​វិធានការ​កាត់​បន្ថយ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​សង្គម​ដោយ​ជំងឺ​កូ​វី​ដ​-១៩​ និង​ជួយ​ដល់​អាជីវកម្ម​ឱ្យ​ដើរ​ឡើង​វិញ​សម្រាប់​ដំណាក់កាល​ស្តារ​ឡើង​វិញ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/50961812/government-continues-recovery-measures-against-covid-19-impacts/

​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ធ្លាក់​ចុះ​ 90%​ បើ​ធៀប​នឹង​ឆ្នាំ​មុន​

​កម្ពុជា​បាន​កត់ត្រា​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ប្រមាណ​ ២,៤២​ លាន​នាក់​ក្នុង​នោះ​ជាង​ ២,២៦​ លាន​នាក់​ជា​ពលរដ្ឋ​ និង​បរទេស​ប្រមាណ​ ១៦​ ម៉ឺន​នាក់​ជា​ជនបរទេស​ក្នុង​រយៈពេល​ ៨​ ខែ​ដើមឆ្នាំ​នេះ​។​ ...

ម៉ៅ​ ច​ន្ទ័​វី​រៈ​
https://www.khmertimeskh.com/50961616/90-drop-in-domestic-tourists-compared-to-last-year/

នាយក​រដ្ឋមន្ត្រី​៖​ កម្ពុជា​ «​បើក​ឡើង​វិញ​ទាំងស្រុង​»​ ចាប់ពី​ថ្ងៃ​ទី​១​ ខែវិច្ឆិកា​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ប្រកាស​បើក​ប្រទេស​ឡើង​វិញ​ទាំងស្រុង​ ចាប់ពី​ថ្ងៃ​ទី​១​ ខែវិច្ឆិកា​ ឆ្នាំ​២០២១  ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/50962742/pm-cambodia-fully-reopened-from-1st-of-november/

ការនាំចេញ​កៅស៊ូ​រយៈពេល ៩ ​ខែ​ មាន​ទឹកប្រាក់​ជាង ២៦៥ ​លាន​ដុល្លារ

យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ក្នុង​រយៈពេល ៩ ​ខែ ឆ្នាំ​ ២០២១ ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា​មាន​ចំនួន ១៧៤,១ ​ពាន់​តោន​ស្មើនឹង​តម្លៃ ២៦៥,៨ ​លាន​ដុល្លារ កើនឡើង ៤៨,៣ ​ពាន់​តោន ឬ​ប្រមាណ ១១១,៦ លាន​ដុល្លារ​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2021-10-28-1053-225849.html

លោក​ ហ៊ុន សែន ​ស្នើ​សហរដ្ឋអាមេរិក​បន្ត​គាំទ្រ​ដល់​អាស៊ាន​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩ ​និង​ស្តារ​សង្គម​សេដ្ឋកិច្ច​ឡើងវិញ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​សហរដ្ឋ​អាមេរិក​បន្ត​គាំទ្រ​ដល់​អាស៊ាន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩ ​និង​ស្តារ​សង្គម​សេដ្ឋកិច្ច​ឡើងវិញ ខណៈ​សហរដ្ឋអាមេរិក​ប្តេជ្ញា​បញ្ចប់​ការរាតត្បាត​ជំងឺ​កូវីដ​-១៩ និង​ធ្វើឱ្យ​មាន​វ៉ាក់សាំង​ជាង​ ៤០ ​លានដូស និង​ថវិកា​ជាង ២០០ ​លាន​ដុល្លារ ដល់​រដ្ឋ​សមាជិក​អាស៊ាន​ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​-១៩ ...

រី សុចាន់
https://www.postkhmer.com/national/2021-10-28-0952-225834.html

ក្រសួង​សុខាភិបាល​លើកលែង​ការធ្វើ​ចត្តាឡីស័ក​អ្នកជំងឺ​កូវីដ​ បន្ទាប់ពី​បញ្ចប់​ការព្យាបាល

ក្រសួង​សុខាភិបាល​ប្រកាស​លើកលែង​កាតព្វកិច្ច​ធ្វើ​ចត្តាឡីស័ក​របស់​អ្នកជំងឺ​​កូវីដ-១៩ បន្ទាប់ពី​បានបញ្ចប់​ការព្យាបាល​នៅតាម​មន្ទីរពេទ្យ ឬ​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ-១៩ និង​ការព្យាបាល​នៅតាម​ផ្ទះ​។ ...

រី សុចាន់
https://www.postkhmer.com/national/2021-10-27-1024-225769.html

គិត​ត្រឹម​ថ្ងៃ​ ២៤ ​តុលា រដ្ឋាភិបាល​បាន​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ ៦៧ ​ម៉ឺន​នាក់

គិត​ត្រឹម​ថ្ងៃទី​ ២៤ តុលា រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​សង្គមកិច្ច បានបញ្ចប់​ការឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ចំនួន ៦៧ ​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស​ក្នុង​ជុំ​ទី​ ៦ លើក​ទី​ ៣ អំឡុងពេល​ប្រយុទ្ធ​នឹង​កូវីដ​ ១៩ ដែលមាន​ទឹកប្រាក់​ចំនួន​ជាង ១២០ ​ប៊ីលាន​រៀល និង​ចាប់ផ្តើម​ជុំ​ទី​ ៧ លើក​ទី​ ១ ពីថ្ងៃ​ទី​ ២៣ ​តុលា ដល់​ថ្ងៃទី ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-10-27-0944-225760.html

រដ្ឋាភិបាលបានចំណាយច្រើនជាង ៥៧០ លានដុល្លារលើកម្មវិធី​អត្តសញ្ញាណ​កម្ម​​គ្រួសារ​ក្រីក្រ​

​កាលពី​ម្សិលមិញ​ ក្រសួង​សង្គមកិច្ច​បាន​ប្រកាស​ថា​រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ជាង​ ៥៧០​ លាន​ដុល្លារ​ ដើម្បី​ផ្តល់​ជំនួយ​ជា​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ​ដែល​រង​គ្រោះ​ដោយសារ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​ ចាប់ពី​ថ្ងៃ​ទី​ ២៥​ ខែមិថុនា​ ឆ្នាំ​ ២០២០​ ដល់​ថ្ងៃ​ទី​ ២៤ ...

សែន​ ដា​វិត​
https://www.khmertimeskh.com/50959640/govt-spent-more-than-570-million-on-idpoor/

ក្រសួងសុខាភិបាល សម្រេចលើកលែងកាតព្វកិច្ចធ្វើចត្តាឡីស័កចំពោះអ្នកជំងឺកូវីដ-១៩ ដែលបញ្ចប់ការព្យាបាលនៅតាមមន្ទីរពេទ្យ និងនៅតាមផ្ទះ

ក្រសួងសុខាភិបាល បានសម្រេចលើកលែងកាតព្វកិច្ចធ្វើចត្តាឡីស័កចំពោះអ្នកជំងឺកូវីដ-១៩ ដែលបានបញ្ចប់ការព្យាបាល នៅតាមមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងអ្នកជំងឺកូវីដ-១៩ សម្រាកថែទាំ និងព្យាបាលនៅតាមផ្ទះ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3vMzPS3

ការនាំ​ចេក​ស្រស់​របស់​កម្ពុជា​ទៅ​ទីផ្សារ​ចិន​នៅតែ​មាន​កំណើន​ខ្ពស់

វិស័យ​ឯកជន​បាន​អះអាងថា ការនាំចេញ​ផ្លែ​ចេក​ស្រស់​របស់​កម្ពុជា ទៅកាន់​ទីផ្សារ​នៃ​ប្រទេស​ចិន​ នៅតែ​មាន​កំណើន​ខ្ពស់ នៅក្នុង​ឆ្នាំនេះ ស្របពេល​​ដែល​កម្ពុជា​ជួប​បញ្ហា​ប្រឈម​នឹង​វិបត្តិ​នៃ​ជំងឺ​កូវីដ​-១៩​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2021-10-26-1050-225690.html

ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​បុគ្គលិក​សុខាភិបាល​ និង​អ្នក​ផ្តល់​សេវា​ត្រូវ​បាន​លើកលែង

​រដ្ឋាភិបាល​នឹង​លើកលែង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​បុគ្គលិក​ពេទ្យ​ និង​អ្នក​ផ្តល់​សេវា​ជួរ​មុខ​នៅ​ឯ​កន្លែង​ព្យាបាល​ដែល​រក្សា​វិធានការ​សុខភាព​យ៉ាង​តឹង​រឹង​ពេល​បំពេញ​កាតព្វកិច្ច​ និង​ទទួល​បាន​លទ្ធផល​តេស្ត​ PCR​ អវិជ្ជមាន​។​ ​ ...

មុំ គន្ធា
https://www.phnompenhpost.com/national/quarantine-waived-health-workers-and-service-providers

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

3ePae
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!