ព័ត៌មាន​

ព្រះមហាក្សត្រ ប្រគល់​ភារកិច្ច​ដល់លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ា​ណែ​ត​ ដោះស្រាយកិច្ចការជាតិ

ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២៥ នេះ បានចេញ​ព្រះរាជសារ​ដ៏​មាន​សារៈសំខាន់​មួយ ដើម្បី​ប្រគល់​សិទ្ធិ​ជូន​លោក​​ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ  និងលោក​នាយករដ្ឋមន្ដ្រី​ ហ៊ុន ម៉ា​ណែ​ត ក្នុងការ​បំពេញភារកិច្ច​ដ៏​ធំធេង​លើ​កិច្ចការ​ការពារជាតិ និង​បូរណភាព​ទឹកដី​។ ...

Hong Raksmey
https://www.phnompenhpost.com/national/king-assigns-hun-sen-and-hun-manet-to-oversee-defence-matters

យុវជនមួយចំនួនព្រួយបារម្ភនឹងគម្រោងអនុវត្តកាតព្វកិច្ចយោធា​រយៈ​ពេល​វែង ខណៈត្រូវរកចំណូលជួយគ្រួសារ

យុវជនកម្ពុជាសម្ដែងក្ដីបារម្ភកាន់តែខ្លាំងឡើងថា ការបំពេញកាតព្វកិច្ចយោធានឹងធ្វើឱ្យបញ្ហាហិរញ្ញវត្ថុរបស់ពួកគេកាន់តែដុនដាប ខណៈដែលប្រទេសនេះត្រៀមដាក់ឱ្យអនុវត្តច្បាប់កាតព្វកិច្ចយោធានៅឆ្នាំ២០២៦ខាងមុខ។ ...

ស៊ើង និមល់
https://khmer.cambojanews.com/pushback-grows-against-proposed-longer-conscription/

យុទ្ធនាការ​បង្ក្រាប​ក្រុម​ជន​ល្មើស​ឆបោក​តាម​អនឡាញ​នៅ​ថ្ងៃ​ទី១៦ កក្កដា ឃាត់​ខ្លួន​ជនបរទេស​ជិត ៧៥០​នាក់

ត្រឹម​មួយ​ថ្ងៃ​បន្ទាប់​ពី​បទបញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ឲ្យ​បើក​យុទ្ធនាការ​បង្ក្រាប​ក្រុម​ជន​ល្មើសឆបោក​តាម​អនឡាញ សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​បាន​ជន​ល្មើស​យ៉ាង​ហោច​ណាស់ជិត ៧៥០​នាក់ នៅ​ក្នុង​រាជធានី​​ខេត្ត​ក្រុង​ចំនួន ៤។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-7-17-91-262680

កម្ពុជា​ពិចារណា​បង្កើត​ថវិកា​សម្រាប់​វិស័យការពារ​ជាតិ និង​ចាប់​អនុវត្ត​ច្បាប់​ស្ដី​កាតព្វកិច្ច​យោធា​ពី​ឆ្នាំ​២០២៦

កម្ពុជា​នឹង​បង្កើន​ការ​ចំណាយ​ទៅ​លើ​វិស័យ​ការពារ​ជាតិ ដើម្បី​ធ្វើ​ទំនើបកម្ម​កង​ទ័ព និង​គ្រោង​នឹង​ចាប់​ផ្ដើម​អនុវត្ត​កាតព្វកិច្ច​យោធា​ចាប់​ពី​ឆ្នាំ​២០២៦ ខាង​មុខ​នេះ​តទៅ ដែល​រយៈ​ពេល​ហ្វឹកហាត់​កើន​ពី១៨​ខែ ទៅ ២៤ខែ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-7-14-1624-262654

ការ​ចាប់​ឆ្នោត​៥​ថ្ងៃ​សម្រាប់​គ្រួសារ​​៥០០​ដំបូង​ដែល​នឹង​ទទួល​បាន​ដី​ការពារ​ព្រៃ​បាន​បញ្ចប់

ការ​ចាប់​ឆ្នោត​​សម្រាប់​«កម្មវិធី​ផ្ដល់​ដី​ការពារ​ព្រៃ​ដើម្បី​រួម​គ្នា​អភិវឌ្ឍ​ដោយ​ចិរភាព»​ ដែល​ប្រព្រឹត្ត​ទៅ​រយៈ​ពេល ៥​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី៣០ មិថុនា​មក បាន​មក​ដល់​ទី​បញ្ចប់។ គ្រួសារ​ក្រីក្រ​ខ្វះ​ដី​ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ចំនួន ៥០០​គ្រួសារ​ពី​គ្រប់​ខេត្ត​ក្រុង ត្រូវ ...

នៀម ឆេង
https://www.postkhmer.com/national/2025-7-4-1836-262564

នាយករដ្ឋមន្រ្តី៖ បន្តការងារបង្រ្កាបបទល្មើសនេសាទខុសច្បាប់ «ឱ្យដូចភ្លៀងរលឹម កុំធ្វើតែម្តងហើយចប់»

ក្រោយពីមើលឃើញពីកំណើនផលត្រី ដោយសារតែការប្រើប្រាស់កម្លាំងសរុប ក្នុងការបង្រ្កាបបទល្មើសនេសាទខុសច្បាប់នោះ ប្រមុខរដ្ឋាភិបាល​បាន​ណែនាំឱ្យភាគីពាក់ព័ន្ធបន្តកិច្ចសហការណ៍រួមគ្នានេះបន្ថែមទៀត «ឱ្យដូចភ្លៀងរលឹម កុំធ្វើតែម្តងហើយចប់»។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-7-1-1221-262509

កម្ពុជារង់ចាំអ្នកមានអំណាចពិតប្រាកដ និងជំហរច្បាស់លាស់នៅប្រទេសថៃ ដើម្បីស្វែងរកដំណោះស្រាយ

ប្រមុខរដ្ឋាភិបាលកម្ពុជារង់ចាំមើលអ្នកដែលមានអំណាចពិតប្រាកដ និងជំហរច្បាស់លាស់នៅក្នុងប្រទេសថៃ ដែលអាចងាយស្រួលធ្វើការជាមួយគ្នា ប្រកបដោយភាពជឿជាក់ ដើម្បីស្វែងរកដំណោះស្រាយរួម សម្រាប់ផលប្រយោជន៍ប្រទេសទាំង២។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-26-1554-262466

កម្លាំងនគរបាល និងកងយោធពលខេមរភូមិន្ទ សហការគ្នាយ៉ាងល្អ ក្នុងការការពារអធិបតេយ្យជាតិ ឱ្យបានគង់វង្ស

ប្រមុខរដ្ឋាភិបាលបានលើកឡើងថា កងកម្លាំងនគរបាលការពារព្រំដែនបានចូលរួមគាំទ្រយ៉ាងសកម្ម និងមានកិច្ចសហការបានយ៉ាងល្អ ជាមួយកងយោធពលខេមរភូមិន្ទ ដោយហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្ស។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-26-1447-262465

លោក ហ៊ុន ម៉ាណែត វាយ​បក​ទៅ​នាយក​រដ្ឋមន្ត្រី​ថៃដែល​ចោទ​លោក​ថា​ ធ្វើការ unprofessional

លោក ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​​វាយ​បក​ទៅ​លើ​ការ​អត្ថាធិប្បាយ​របស់​មេដឹកនាំ​ថៃ ដែល​ចោទមេដឹកនាំ​កម្ពុជា​ថា​ធ្វើ​នយោបាយ​មិន​មាន​វិជ្ជាជីវៈ (unprofessional) ពាក់​ព័ន្ធ​នឹង​ការបញ្ចេញ​​សារ​បញ្ហា​ព្រំដែន​ និង​កិច្ច​ប្រជុំ​នានា​នៅ​លើ​បណ្ដាញ​សង្គម​។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-17-1825-262390

កម្ពុជា-ថៃនឹងជួបប្រជុំគ្នានៅចុងសប្តាហ៍​ទី២នេះ បន្ទាប់ពីមានការប៉ះទង្គិចគ្នាបណ្តាលឱ្យទាហានខ្មែរស្លាប់ម្នាក់

កម្ពុជា និងថៃ នឹងជួបប្រជុំគ្នានៅរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមិថុនា ក្នុងគោលបំណងចុងក្រោយ ដើម្បីកាត់បន្ថយភាពតានតឹងបន្ថែមទៀត បន្ទាប់ពីមានការប៉ះទង្គិចគ្នានៅព្រំដែនកាលពីសប្តាហ៍មុន ខណៈដែលភាគីទាំងពីរបានចោទគ្នាទៅវិញទៅមកចំពោះការបាញ់ប្រហារដោយកាំភ្លើង ដែលបណ្តាលឱ្យទាហនខ្មែរស្លាប់ម្នាក់ នៅជិតព្រំដែនភាគខាងជើងនៃខេត្តព្រះវិហារ។ យោងតាមក្រសួងការបរទេសកម្ពុជា។ ...

បុគ្គលិកខេមបូចា
https://khmer.cambojanews.com/cambodia-thailand-will-meet-in-second-week-of-this-month-after-clash-leaves-a-cambodian-soldier-dead/

កម្ពុជា​ទាមទារ​ឲ្យ​ថៃ​ស៊ើប​អង្កេត​ការ​បាញ់​ប្រហារ​ដែល​បណ្ដាល​ឲ្យ​ទាហាន​ខ្មែរ​ស្លាប់ និង​បបួល​ថៃ​ឡើង​តុលាការ​ ICJ រឿង​ព្រំដែន

ផែនការ​នាំ​យក​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ទទួល​បាន​ការ​គាំទ្រ​ពី​អតីត​នាយករដ្ឋមន្ត្រី និង​សាធារណជន ខណៈ​ដែល​ក្រសួង​ការបរទេស​កម្ពុជា​ទាមទារ​ឲ្យ​ភាគី​ថៃ​បើក​ការ​ស៊ើប​អង្កេត​លើ​ការ​បាញ់​ប្រហារ​ដែល​ជា​«អំពើ​ដ៏​សាហាវ និង​ខុស​ច្បាប់» បណ្ដាល​ឲ្យ​ទាហាន​ខ្មែរ​ស្លាប់ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-2-912-262230

ការ​ប៉ះ​ទង្គិច​តាម​ព្រំដែន៖ នាយករដ្ឋមន្ត្រី​អំពាវនាវឱ្យរក្សា​ភាព​ស្ងប់ស្ងាត់ តែបង្ហាញជំហរការពារបូរណភាពទឹកដី

លោក ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​ស្នើ​សុំឱ្យពលរដ្ឋរក្សា​ភាព​ស្ងប់ស្ងាត់ ​បន្ទាប់​ពី​មាន​ការប៉ះទង្គិច​គ្នា​រវាង​ទាហាន​កម្ពុជា ​និង​ថៃ ដែល​បណ្តាលឱ្យទាហាន​ខ្មែរ​ម្នាក់​បាត់បង់ជីវិតកាលពី​ម្សិលមិញ។ ទោះ​យ៉ាង​ណា លោក​ក៏​បាន​សង្កត់​ធ្ងន់​ថា កម្ពុជា​នឹង​ប្រើកង​កម្លាំង​ការពារ​ព្រំដែន​ក្នុង​ពេល​មាន​អាសន្ន។ ...

យ៉ាត ម៉ាឡៃ
https://kiripostkhmer.com/stories/border-clashes-pm-calls-for-calm-warns-of-defense

ចំនួន​រោងចក្រ​សហគ្រាស​នៅ​កម្ពុជា ​កើន​ដល់​ជាង ៤៥ពាន់​

គិតត្រឹមខែមេសា ឆ្នាំ២០២៥ ចំនួន​រោងចក្រ​សហគ្រាស​នៅ​កម្ពុជា​មាន​ប្រមាណ​​​ជាង ៤៥​ពាន់​ ជាមួយ​នឹង​កម្មករ​និយោជិត​កំពុង​បម្រើ​ការ​​ជាង ១,៨​​លាន​នាក់​ ក្នុង​នោះ​ជិត​ ១លាន​នាក់​ស្ថិត​ក្នុង​វិស័យ​វាយនភណ្ឌ។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-5-22-1642-262140

អ្នក​សិក្សា​ប្រវត្តិសាស្ត្រ​សាទរ​ការ​​រក្សា​ទុក​​​ព្រលាន​យន្តហោះ​ពោធិ៍​ចិនតុង​ជា​ប្រយោជន៍​ប្រជាជន​និង​សម្បត្តិ​រដ្ឋ

ភាព​ស្រពិចស្រពិល​លើ​ជោគ​វាសនា​អនាគត​របស់​ព្រលាន​យន្តហោះ​ពោធិ៍​ចិនតុង ត្រូវ​បាន​ជម្រះ​ហើយ​ ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់​ថា រូប​លោក ក៏​ដូចជា​អតីត​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន មិន​ដែល​មាន​គម្រោង​លក់​ព្រលាន​យន្ត​ហោះ​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ទេ គឺ​ទុក​ជា​សម្បត្តិ​រដ្ឋ និង​ជា​ប្រយោជន៍​របស់​ប្រជាជន។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-5-16-1655-262090

«ក្នុង​ពេល៤០នាទី​មនុស្សម្នាក់​ស្លាប់» កម្ពុជា​ដាក់​ផែនការ​ដោះស្រាយ​បញ្ហាជំងឺមហារីក​

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត បាន​ដាក់​បទបញ្ជា​ឲ្យ​ត្រួត​ពិនិត្យ​បន្លែ សាច់ នាំចូល​ឱ្យ​បានតឹងរឹង និងអំពាវ​នាវ​ឱ្យ​មានការ​អប់​រំ​ប្រជា​ពល​រដ្ឋ​ឱ្យបាន​ទូលំទូលាយ​អំពី​ជំងឺមហារីក ដោយថា​រាល់​៤០​នាទីជំងឺ​មហារីក​បាន​សម្លាប់​ប្រជា​ជន​ម្នាក់​ ឬ​៣៨​នាក់​ក្នុង​មួយ​ថ្ងៃ​។ ...

ស៊ើង និមល់
https://khmer.cambojanews.com/one-death-every-40-minutes-cambodia-unveils-plan-to-tackle-cancer-crisis/

កម្ពុជា​កំពុងបន្ត​ពង្រីកសមត្ថភាព និង​កែសម្រួលនីតិវិធី​នៅ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បាន​អះអាង​ថាកម្ពុជា​​កំពុងបន្ត​​ខិតខំ​ពង្រីក និង​ពង្រឹង​សមត្ថភាព​របស់​កំពង់ផែ​អន្តរជាតិទឺក​ជ្រៅ​របស់​ខ្លួន ក៏​ដូច​ជា​ការ​កាត់​បន្ថយ​នីតិវិធី​ស្មុគស្មាញ​មួយ​ចំនួន ដើម្បី​ចូល​រួម​ចំណែក​ជួយ​​ជំរុញ​កំណើនសេដ្ឋកិច្ចជាតិ តាមរយៈការលើកកម្ពស់វិស័យពាណិជ្ជកម្ម និង​ឡូជីស្ទីក​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-5-2-1358-261979

នាយក​រដ្ឋមន្ត្រី​ថា ​រដ្ឋាភិបាល​ប្តេជ្ញាចិត្ត​​លើក​កម្ពស់​លក្ខខណ្ឌ​ការងារ ​សិទ្ធិ​ការងារ ​សេរីភាព​អង្គការ​វិជ្ជាជីវៈ

រដ្ឋាភិបាល​មាន​មហិច្ឆតា​បង្កើត​ និង​ពង្រីក​ឱ្យ​មាន​លក្ខខណ្ឌ​ការងារ​សម​រម្យ និង​ជំរុញ​កំណើន​ប្រកប​ដោយ​ចីរភាព និង​ភាព​ធន់​រយៈ​ពេល​យូរ​អង្វែង ដើម្បី​ជា​ប្រយោជន៍​រួម​ដល់​ប្រជាពលរដ្ឋ ជាពិសេស​កម្មករ​និយោជិត ​«ក្រោម​ម្លប់​ដ៏​ត្រជាក់​នៃ​សន្តិភាព»។ ...

នៀម ឆេង
https://www.postkhmer.com/business/2025-4-30-1251-261967

លោក​ ហ៊ុន ម៉ាណែត៖ កុំ​ឃើញ​គេ​មក​ថា​តើ​ខ្ញុំ​បាន​អ្វី​ផ្ទាល់​ខ្លួន

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជំរុញ​ឲ្យ​អាជ្ញាធរ​ទាំង​ថ្នាក់​​ស្រុក​និង​ខេត្ត​នីមួយៗ​​​គិត​ផល​ប្រយោជន៍​រួម​ជាង​ជាជាង​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ក្នុង​ការ​ទាក់​ទាញ​វិនិយោគិន​ទៅ​បណ្ដាក់​ទុន​នៅ​ក្នុង​ខេត្ត​រៀងៗ​ខ្លួន។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-4-29-1718-261961

កម្ពុជា​បង្ហាញ​ការ​គាំទ្រ​ដល់​យន្តការ «ប្រទេស​៦ គោលដៅ​តែ​១» និង​ជំរុញ​យន្តការ​ព្រះរាជាណាចក្រ​២ គោលដៅតែ១

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្ហាញ​ការ​គាំទ្រ​ទៅ​លើ​គំនិត​ផ្ដួច​ផ្ដើម​របស់​ប្រទេស​ថៃ ឬ​ យន្តការ «ប្រទេស ប្រាំមួយ គោលដៅ​តែ​មួយ» ដើម្បី​លើក​កម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​តំបន់ ខណៈ​ប្រទេស​ថៃ​និង​កម្ពុជា​ជំរុញ​យន្តការ​ «ព្រះ​រាជាណាចក្រ​ពីរ គោល​ដៅ​តែ​មួយ»។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-4-24-1743-261923

នាយករដ្ឋមន្ត្រីទាំងពីរពិភាក្សាអំពីការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមអនឡាញ និងឧក្រិដ្ឋកម្មឆ្លងដែន

នៅក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីនៃប្រទេសថៃ និងកម្ពុជា ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអពីការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាម​អនឡាញ និងការលុបបំបាត់បណ្តាញឧក្រិដ្ឋកម្មនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ យោងតាមការធ្វើសេចក្តីថ្លែងការណ៍រួមរបស់នាយករដ្ឋមន្ត្រីទាំងពីរ។ ...

ស៊ើង និមល់
https://khmer.cambojanews.com/prime-minister-of-both-countries-discuss-the-fight-against-online-fraud-and-transnational-crime/

កម្ពុជា​ថៃ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​ការ​ឆបោក​តាម​អនឡាញ​និង​កិច្ច​សហប្រតិបត្តិការ​យោធា

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក​ ហ៊ុន ម៉ាណែត និង​នាយក​រដ្ឋមន្ត្រី​ថៃ ​លោក​ស្រី ផែថងថាន ស៊ីណាវ៉ាត់​បាន​ប្រកាស​ឯកភាព​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​អនឡាញ និង​ប្រកាស​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ណា​មួយ​ប្រើ​ទឹកដី​នៃ​ប្រទេស​ទាំង​ពីរ​ដើម្បី​ធ្វើ​សកម្មភាព​ណា​មួយ​នោះ ...

នៀម ឆេង
https://www.postkhmer.com/national/2025-4-23-1325-261906

កម្ពុជាបង្ហាញអព្យាក្រឹតភាពក្រោយទស្សនកិច្ចប្រធានាធិបតីចិន ខណៈ​អាមេរិក​បញ្ជាក់​ថា​មិន​បង្ខំ​ឱ្យកម្ពុជា​​ជ្រើសរើស​

បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបញ្ចប់ដំណើរទស្សនកិច្ចនៅរាជធានីភ្នំពេញ ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីចំនួន៣៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា កម្ពុជាមិនលម្អៀងទៅរកមហាអំណាចណាមួយទេរវាងអាមេរិក និង​​ចិន។ ...

ស៊ើង និមល់
https://khmer.cambojanews.com/cambodia-upholds-neutrality-amid-chinese-deals-u-s-affirms-its-not-forcing-a-choice/

នាយករដ្ឋមន្ត្រី៖ កម្ពុជា​មិន​បាន​ប្រគល់​ប្រទេស​ឲ្យ​ចិន​ត្រួតត្រា​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត បាន​វាយ​បក​ទៅ​លើ​អ្នក​វិភាគ​នៅ​ក្រៅ​ស្រុក​ដែល​បាន​លើក​ឡើង​ថា កម្ពុជា​បាន​ឲ្យ​ចិន​ត្រួតត្រា​ប្រទេស​ទាំង​ស្រុង​តាម​រយៈ​សេចក្ដីថ្លែងការណ៍​រួម​កាល​ពី​សប្ដាហ៍​មុន។ លោក​ថា ការ​អះអាង​បែប​នេះ​គឺ​ជា​ការ​ក្បត់​នឹង​សច្ចភាព។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-4-21-166-261889

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

XxPnR
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!