ព័ត៌មាន
ជប៉ុននៅតែបន្តការពារទឹកជំនន់នៅរាជធានីភ្នំពេញ
នៅថ្ងៃនេះទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នឹងចាប់ផ្តើមការងាររយៈពេលពីរថ្ងៃរបស់ខ្លួន ដើម្បីសម្អាតកំទេចកំទីដែលស្ទះនៅតាមប្រព័ន្ធបង្ហូរទឹកចេញ ដែលជាហេតុនាំឱ្យមានទឹកជន់លិចនៅក្នុងរាជធានីកាលពីពេលថ្មីៗនេះ។ ...
ឃួន ណារិម
http://www.khmertimeskh.com/5084559/japan-wades-prevent-floods-capital/
ជប៉ុននឹងជួយដល់វិទ្យាស្ថានបច្ចេកវិទ្យា
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានចុះហត្ថលេខានៅលើកិច្ចព្រមព្រៀងមួយជាមួយនឹងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដើម្បីពង្រឹងការអប់រំផ្នែកវិស្វកម្ម និងការស្រាវជ្រាវសម្រាប់វិស័យអភិវឌ្ឍន៍ឧស្សាហកម្ម។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/5083803/japan-aid-institute-technology/
ស្ពានជ្រោយចង្វារនឹងត្រូវបិទជាបណ្តោះអាសន្ន
ស្ពានជ្រោយចង្វារចាស់នឹងត្រូវបិទជាបណ្តោះអាសន្នចាប់ពី ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះដើម្បីធ្វើការជួសជុលស្តារទ្បើងវិញ ដែលនឹងចំនាយថវិកាប្រមាណ ៣៣ លានដុល្លារ។ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាលពីម្សិលមិញបានចេញសេចក្តីថ្លែងការណ៍មួយ ...
ប៉ិច សុធារី
http://www.khmertimeskh.com/5083653/chroy-changva-bridge-close/
ស្ពានបណ្តោះអាសន្ននឹឹងត្រូវបានសាងសង់ នៅពេលស្ពានជ្រោយចង្វារស្ថិតនៅក្រោមការស្តារឡើងវិញ
សាលារាជធានីភ្នំពេញគ្រោងសាងសង់ស្ពានដែកបណ្តោះអាសន្នឆ្លងកាត់ទន្លេសាបនៅភ្នំពេញ ដើម្បីដោះស្រាយបញ្ហាចរាចរ នៅពេលស្ពានមិត្តភាពកម្ពុជា-ជប៉ុនស្ថិតនៅក្រោមការស្តារឡើងវិញ។ ...
មុំ ចាន់តារា សូឡី
http://www.akp.gov.kh/?p=108244
អ្នកជំនាញជប៉ុននឹងមកសិក្សាពីការស្ថាបនាផ្លូវរថភ្លើងអាកាសពីផ្សារធំថ្មីទៅអាកាសយានដ្ឋាន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីម្សិលមិញបន្ទាប់ពីទទួលបានកិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចីជាមួយប្រទេសជប៉ុនកាលពីសប្តាហ៍មុនថា ក្រុមមន្ត្រីជប៉ុននឹងចាប់ផ្តើមសិក្សាលទ្ធភាពស្ថាបនាផ្លូវរថភ្លើងអាកាសចាប់ពីផ្សារធំថ្មីទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ...
សេក ឧត្តម
http://www.cambodiadailykhmer.com/38526
នាយករដ្ឋមន្រ្តីថានឹងស្នើឳ្យជប៉ុនវិនិយោគប្រាក់ $៨០០លានសង់ខ្សែរថភ្លើងអាកាស
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថានឹងស្នើឳ្យប្រទេសជប៉ុនវិនិយោគទឹកប្រាក់ចំនួន ៨០០ លានដុល្លារ ដើម្បីសាងសង់ខ្សែរថភ្លើងអាកាសរវាងទីក្រុង និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ...
ម៉ៃ គុណមករា និង ឃួន ណារីម
http://www.khmertimeskh.com/5077056/pm-asks-japan-invest-800m-skytrain/
រដ្ឋាករស្វយ័តដឹកជញ្ជូនគ្រោងបន្ថែមរថយន្តក្រុង ៥ ខ្សែទៀត
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) គ្រោងពង្រីកខ្សែរថ ៥ បន្ថែមទៀតនៅពាក់កណ្ដាលខែកក្កដាខាងមុខដើម្បីបង្កើនសេវាដឹកជញ្ជូនអ្នកដំណើរឲ្យកាន់តែប្រសើរ និងប្រកបដោយផាសុកភាព។ នេះបើតាមលោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញពីម្សិលមិញ។ ...
ឃុត សុភចរិយា
http://bit.ly/2rLgX83
កម្ពុជា ត្រូវការហេដ្ឋារចនាសម្ព័ន្ធគុណភាព ដើម្បីជំរុញកំណើន
កម្ពុជាស្ថិតនៅលើផ្លូវឆ្លងកាត់នៅក្នុងតំបន់អាស៊ាន ដែលធ្វើឲ្យប្រទេសនេះក្លាយជាផ្នែកដ៏សំខាន់មួយនៃលំហូរចូលការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់ ទោះបីជាការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងដំណោះស្រាយផ្ដល់ហិរញ្ញប្បទានប្រកបដោយភាពច្នៃប្រឌិតនៅតែ ...
Matthieu de Gaudemar
http://bit.ly/2pEfElu
ផ្លូវល្បឿនលឿនកម្ពុជា-វៀតណាម
ប្រទេសកម្ពុជា និងប្រទេសវៀតណាម កំពុងជម្រុញកិច្ចសហការឆ្ពោះទៅមុខជាមួយនឹងគម្រោងផ្លូវល្បឿនលឿនរវាងរាជធានីភ្នំពេញ និងទីក្រុងហូជីមិញ នេះបើឱ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/37805/cambodia-vietnam-expressway/
គម្រោងបណ្តាញលូទីក្រុងត្រូវបានលើកពិភាក្សា
ទីភ្នាក់ងារជប៉ុនសម្រាប់កិច្ចសហប្រត្តិបត្តិការអន្តរជាតិ (JICA) បានសម្រេចលើគម្រោងមេសម្រាប់ការគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់ទីក្រុងភ្នំពេញ ដែលគម្រោងនេះចាំបាច់ត្រូវមានរោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់មួយផងដែរ នេះបើយោងតាមប្រសាសន៍របស់មន្ត្រីម្នាក់។ ...
Yesenia Amaro
http://www.phnompenhpost.com/national/city-sewage-plan-mooted
ជប៉ុននឹងចាត់វិធានការលើបញ្ហាសារាយក្នុងទន្លេសាប
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានយល់ព្រមលើការត្រួតពិនិត្យគម្រោងមួយ ដើម្បីជួយធ្វើឱ្យគុណភាពទឹកបឹងទន្លេសាបប្រសើរឡើងវិញ ដែលគម្រោងនេះឆ្លើយតបទៅនឹងការលេចឡើងនៃសារាយដ៏ច្រើនសន្ធឹកនៅក្នុងទឹក។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/36423/japan-wades-in--on-tonle-sap-algae/
ចំណាយប្រតិបត្តការ៖ សន្សំសំចៃពេលវេលា និងថវិកា
ក្នុងចំណោមកម្មកររោងចក្រកាត់ដេរប្រមាណជា ៧០០,០០០នាក់នៅប្រទេសកម្ពុជា ភាគច្រើនគឺជាអ្នកដែលរងផលប៉ះពាល់ដោយការចំណាយលើអត្រាប្តូរប្រាក់។ ប្រាក់ខែប្រចាំខែរបស់ពួកគេត្រូវផ្ដល់ជូនជាប្រាក់ដុល្លារអាមេរិក ប៉ុន្តែចំណាយប្រចាំថ្ងៃរបស់ ...
ខ្មែរថាមស៍
http://bit.ly/2lFGTiu
ភ្លើងខៀវ៖ សញ្ញាណថ្មីរំពឹងជម្រុញដល់ការធ្វើចរាចរណ៍នៅក្នុងទីក្រុង
សាលាក្រុងភ្នំពេញបានបើកដំណើរការភ្លើងចរាចរណ៍ថ្មីចំនួន ៣ ហើយភ្លើងចរាចរណ៍ ២ កន្លែងទៀតនឹងបើកឱ្យដំណើរការនៅថ្ងៃនេះ នេះជាផ្នែកមួយនៃគម្រោងដែលបន្តផ្តល់មូលនិធិដោយប្រទេសជប៉ុនដើម្បីកាត់បន្ថយបញ្ហាកកស្ទះតាមផ្លូវនៅក្នុង ...
ក្រសួង និង JICA ព្រមព្រៀងលើគម្រោងប៉ះពាល់ និងត្រួតពិនិត្យការបំពុលបរិស្ថាន
រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថានបានចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំនៅកម្ពុជា (JICA) ទៅលើគម្រោងវាយតម្លៃហេតុប៉ះពាល់ និងការត្រួតពិនិត្យការបំពុលបរិស្ថាន ដែលគម្រោងនេះនឹងជួយបង្កើនសមត្ថភាពដល់មន្ត្រី និងមានការរៀបចំនូវលិខិត ...
ប៉ិច សុធារី
http://bit.ly/2mPGsm1
គ.ជ.ប បដិសេធពន្យារពេលចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់
បើទោះបីជាតំណាងគណបក្សនយោបាយមួយចំនួនបានត្អូញត្អែរពីបញ្ហាប្រឈមនិងភាពស្រពិចស្រពិលទៅនឹងនីតិវិធីនៃការសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ដែលនឹងខិតជិតមកដល់ក្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីម្សិលមិញបាន ...
តាំង វីដា
http://bit.ly/2mb63oM
ការរាតត្បាតជំងឺផ្តាសាយបក្សីត្រូវបានបញ្ឈប់
មន្ត្រីសុខាភិបាលនៅក្នុងខេត្តស្វាយរៀង ដែលត្រូវបានរាតត្បាតដោយជំងឺផ្តាសាយបក្សី (H5N1) កាលពីដើមខែនេះ បាននិយាយថា វីរ៉ុសនេះត្រូវបានបញ្ឈប់ និងមិនមានសញ្ញាអ្វីនៃការបន្តរាលដាលនោះទេ។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/35658/bird-flu-outbreak-halted/
JICA បន្តសិក្សាគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាលនៅភ្នំពេញ
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនចៃកា (JICA) នឹងចាប់ផ្តើមសិក្សាលើគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាលមួយបន្ថែមទៀតនៅរាជធានីភ្នំពេញ ដើម្បីកសាងផែនការមេនៃអភិវឌ្ឍន៍ផ្លូវរថភ្លើងរាជធានីភ្នំពេញ ដែលនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង។ ...
ជា វណ្ណៈ
http://bit.ly/2liCIIJ
JICA គាំទ្រដល់ការដឹកជញ្ជូន
ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិជប៉ុន (JICA) នឹងបន្តផ្តល់ការគាំទ្រដល់ការអភិវឌ្ឍនៃវិស័យដឹកជញ្ជូននៅកម្ពុជានៅក្នុងភាពជាដៃគូរបស់ខ្លួនជាមួយនឹងរដ្ឋាភិបាល ដើម្បីកាត់បន្ថយតម្លៃដឹកជញ្ជូន និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ប្រទេសកម្ពុជា។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/35010/jica-support-for-logistics/
ជប៉ុន គ្រោង$១០០លាន បង្កើតមន្ទីរពិសោធន៍ត្រីទឹកសាបនៅភ្នំពេញ
កន្លែងចិញ្ចឹមត្រីនិងជាមន្ទីរពិសោធន៍ត្រីទឹកសាបលើកដំបូងបង្អស់គ្រោងនឹងសាងសង់ឡើងនៅក្នុងរាជធានីភ្នំពេញ នៅពេលខាងមុខ ដើម្បីបម្រើដល់ការងារពិសោធន៍ និងអភិរក្សត្រីទឹកសាបនៅកម្ពុជា។ ការបង្កើតមន្ទីរពិសោធន៍ត្រីទឹកសាបនេះ ក៏មានទិសដៅ សម្រាប់បម្រើដល់វិស័យទេសចរណ៍ក្នុងប្រទេសផងដែរ តាមរយៈ ...
ការប្រើប្រាស់ប្រាក់រៀលនៅក្នុងសេដ្ឋកិច្ចនៅតែទាប
បើទោះបីរបាយការណ៍ថ្មីមួយរបស់ធនាគារជាតិ (NBC) បានបង្ហាញថា ការចរាចរប្រាក់រៀលមានការកើនឡើងជាងមុនក្តី ក៏ទំហំនៃការប្រើប្រាស់ប្រាក់រៀលក្នុងសកម្មភាពជួញដូរនៅតែមានចំណែកតូចនៅឡើយធៀបនឹងការប្រើប្រាស់ប្រាក់ដុល្លារអាមេរិ ...
ហ៊ គឹមសាយ និង Kali Kotoski
http://bit.ly/2dEZjug
ប្រព័ន្ធចុះបញ្ជីផ្លាកលេខពិសេសតាមអនឡាញ
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីផ្តល់សេវាសាធារណៈរបស់ខ្លួនតាមប្រព័ន្ធឌីជីថល ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានប្រកាសកាលពីម្សិលមិញថា ការប្រព័ន្ធចុះបញ្ជីផ្លាកលេខពិសេសតាមអនឡាញ និងប្រព័ន្ធចេញបណ្ណបើកបរតាមអនឡាញ នឹងត្រូវដាក់ឱ្យដំណើរការជាផ្លូវការនៅចុងឆ្នាំនេះ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/29483/online-vehicle-registration/
ទីក្រុង ប៉ោយប៉ែត កាន់តែបញ្ចេញពន្លឺទាក់ទាញ ខណៈការតភ្ជាប់ខ្សែរថភ្លើងជាមួយប្រទេសថៃ គ្រោងនឹងចាប់ផ្តើម
ការតភ្ជាប់ខ្សែរថភ្លើងជាមួយប្រទេសថៃ និងផែនការរបស់រដ្ឋាភិបាល ដើម្បីរៀបចំទីក្រុងប៉ោយប៉ែត ជាតំបន់ពាណិជ្ជកម្ម និងឧស្សាហកម្មបាននិងកំពុងជំរុញឲ្យទីក្រុងស្ថិតនៅព្រំប្រទល់ជាមួយប្រទេសថៃនេះកាន់តែបង្ហាញសក្តានុពលរបស់ខ្លួន ស្ទើរ តែគ្រាប់ផ្នែក។ ...
ស៊ីវ ម៉េង
http://bit.ly/2blIvse
កម្ពុជា កំពុងសិក្សាលើការសាងសង់ផ្លូវចេញចូលឆ្លងកាត់ដោយស្វ័យប្រវត្តិ
រដ្ឋាភិបាលកម្ពុជាបានស្នើទៅកាន់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) សម្រាប់សិក្សាពីលទ្ធភាពលើការកសាងផ្លូវចេញចូលឆ្លងកាត់ដោយស្វ័យប្រវត្តិ Automatics Gateway Transit (AGT) ដែលនឹងត្រូវចាប់ផ្តើមនាចុងឆ្នាំនេះក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឆ្លើយតបទៅនឹងកំណើនរថយន្តនាពេលបច្ចុប្បន្នស្របពេលនៃការកើនឡើងនៃប្រាក់ចំណូលរបស់ប្រជាជនម្នាក់ៗផងដែរ។ លោក Hideaki IWASE ទីប្រឹក្សាក្នុងការបង្កើតគម្រោង ការងារដឹកជញ្ជូន នៃទីភ្នាក់ងារ JICA ប្រចាំនៅរាជធានីភ្នំពេញ បានប្រាប់កាសែតខ្មែរថាមស៍ កាលពីថ្ងៃពុធ ឲ្យដឹងថា អង្គការ JICA បានបញ្ចប់របាយការណ៍អំពីផែនការការដឹកជញ្ជូនទីក្រុង នៅក្នុងរាជធានីភ្នំពេញ រួចរាល់ទៅហើយ។ លោកបាននិយាយថា គំនិតនៃរបាយការណ៍ ផ្លូវដែកឆ្លងកាត់នេះត្រូវបានស្នើឡើងថា ជាការដឹកជញ្ជូនសាធារណៈនាពេលអនាគតនៅក្នុងរាជធានីភ្នំពេញ និងគម្រោងអាទិភាពខ្ពស់បំផុតនៅក្នុងគម្រោងផែនការមេ។ ...
ម៉ៃ គុណមករា
http://bit.ly/2avOyp5
ជប៉ុនជួយពង្រីកការផ្គត់ផ្គង់ទឹកស្អាត
ពិធីសម្ភោធនៃគម្រោងសម្រាប់ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកដែលផ្តល់ថវិកាដោយជំនួយឥតសំណងរបស់ជប៉ុន នៅក្នុងខេត្តកំពង់ចាម និងបាត់ដំបងកាល ដែលបានប្រារព្ធនៅក្រុងបាត់ដំបងកាលពីម្សិលមិញ ដោយមានវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា លោក Kumamaru Yuji។ ...
ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/27549/japan-helps-expand-water-supply/