យុវជន​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ក្លាយជា​វិស្វករ​

មន្ត្រីជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​ កាលពី​ម្សិលមិញ​ បាន​និយាយ​ថា​ ប្រទេស​កម្ពុជា​ត្រូវការ​វិស្វករ​ប្រមាណ​ជា​ ៣៥​ ០០០​នាក់​ នៅ​ចន្លោះ​ពី​ឆ្នាំ​២០១៨​ ដល់​ ឆ្នាំ​២០២០​ សម្រាប់​បម្រើ​ឱ្យ​វិស័យ​ផ្សេងៗ​។​ លោក​ ពេ​ជ​ សោភ័ន​ រដ្ឋលេខាធិការ​ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ និង​អនុប្រធាន​នៃ​គណៈ​វិស្វករ​កម្ពុជា​ បាន​និយាយ​កាលពី​ម្សិលមិញ​ នៅ​ឯ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​ថា​ យោង​តាម​ការ​សិក្សា​របស់​អង្គការ​ JICA​ ចំនួន​វិស្វករ​នៅ​ប្រទេស​កម្ពុជា​មាន​តិចតួច​ណាស់​ បើ​ធៀប​ទៅ​នឹង​តម្រូវការ​នៃ​ទីផ្សា​ការងារ​កម្ពុជា​។​ …

មុំ គន្ធា
https://www.khmertimeskh.com/50484406/youths-encouraged-to-become-engineers/